World Bank: ការថែទាំសុខភាពបឋមកាន់តែរឹងមាំ អាចជំរុញកំណើន និងបង្កើតការងារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក
ចុះថ្ងៃទី: 22-01-2026, 04:46 PM, ចំនួនអ្នកអានៈ 36ដង
បើមើលពីជ្រុងសេដ្ឋកិច្ច ការកែទម្រង់នេះពិតជាមានប្រយោជន៍ណាស់ ព្រោះការប៉ាន់ប្រមាណបានបង្ហាញថា ការថែទាំសុខ ភាពបឋមរឹងមាំ នាំមកនូវផលចំណេញខ្ពស់ ដោយក្នុងនោះ រាល់ការវិនិយោគ ១ ដុល្លារអាម៉េរិក ផ្តល់ផលចំណេញដល់ សេដ្ឋកិច្ចរហូតដល់ទៅ ១៦ ដុល្លារ តាមរយៈសុខភាព ផលិតភាព និងការងារកាន់តែប្រសើរ។ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងស្ថិតនៅលើចំណុចផ្លូវបំបែកមួយ ដោយសារជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង មានការកើនឡើងខ្លាំង គំរាមកំហែងដល់ប្រព័ន្ធសុខាភិបាល និងធ្វើឱ្យប្រាក់ចំណូលនៅ ទ្រឹងកើនលែងរួច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ របាយការណ៍ថ្មី របស់ធនាគារពិភពលោក ដែលមានឈ្មោះថា អនាគតដែលមានសុខភាពល្អ៖ ការថែទាំ សុខភាពបឋម និងការរីករាលដាលនៃជំងឺរ៉ាំរ៉ៃនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បង្ហាញថា កំណែទម្រង់បន្ទាន់ក្នុងការថែទាំ សុខភាពបឋម អាចជួយតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងនេះ និង ធានាបាននូវសុខភាពកាន់តែប្រសើរ អនាគតកាន់តែរីកចម្រើន សម្រាប់ប្រជាជនក្នុងតំបន់។ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក សម្រាប់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា «ប្រព័ន្ធថែទាំសុខភាពបឋមដ៏រឹងមាំ នាំមកនូវអត្ថប្រយោជន៍ច្រើន ជាងការការពារសុខុមាលភាពទៅទៀត។ មនុស្សមានសុខ ភាពល្អ រៀនបានកាន់តែច្រើន ធ្វើការកាន់តែមានផលិតភាព និងសន្សំ និងវិនិយោគបានកាន់តែច្រើន - ទាំងអស់នេះជាអត្ថ ប្រយោជន៍ដែលជួយប្រទេសក្នុងការពង្រីកឱកាស កសាងមូលធនមនុស្ស បង្កើតការងារ និងជំរុញឱ្យមានវិបុលភាពសម្រាប់ ទាំងអស់គ្នា»។ លោកបន្ថែមទៀតថា «តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលរួមចំណែកក៏សំខាន់មួយនៃ គោលដៅរបស់ធនាគារពិភពលោកក្នុងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងតម្លៃសមរម្យដល់ប្រជាជន ១,៥ ពាន់លាននាក់ ដល់ឆ្នាំ ២០៣០។ កំណែទម្រង់នៃការថែទាំសុខភាពបឋម ដើម្បីដោះស្រាយបញ្ហាប្រឈមសុខភាពបន្ទាន់ បំផុតនៅក្នុងតំបន់ នឹងមានសារៈសំខាន់ខ្លាំងដើម្បីជួយឱ្យសម្រេចបានគោលដៅនោះ»។ ក្នុងរយៈពេលបីទស្សវត្សកន្លងមកនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សម្រេចបានសមិទ្ធផលផ្នែកសុខ ភាពបានច្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះ អត្រាមរណភាពក្រោមអាយុ ៥ឆ្នាំ បានធ្លាក់ចុះពី ៥៧ នាក់មកនៅត្រឹម ១៥នាក់ ក្នុង ១ ០០០ កំណើតរស់ ហើយអាយុកាលរស់បានកើនពី ៦៨ ទៅ ៧៧ឆ្នាំ។ ទោះយ៉ាងណាក៏ដោយ បើទុកជាមនុស្សរស់ បានអាយុវែងជាងមុន ពួកគេបានចំណាយពេលជិតមួយទសវត្សរ៍រស់នៅដោយមានសុខភាពមិនល្អ។ ទន្ទឹមនឹងការវិវត្តទៅ មុខនូវវ័យរបស់ប្រជាជន និងការពង្រីកនៃទីក្រុង បែបផែនរស់នៅដែលមានសុខភាពមិនសូវល្អ ក៏កំពុងនាំឱ្យមានការកើនឡើងផងដែរនូវជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង ក្នុងចំណោមមនុស្សពេញវ័យ នៅក្នុងដំណាក់កាលនៃឆ្នាំដែលពួកមានផលិតភាព បំផុត ហើយតាមរយៈនេះ វាកាត់បន្ថយនូវផលិតភាព និងបង្កើនថ្លៃចំណាយកាន់តែច្រើនទៅលើការទាំសុខភាព។ ការបង្ការ គឺជាខ្សែការពារទីមួយប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង។ សេវាថែទាំសុខភាពបឋម - ដូចជាការពិនិត្យមើល, ការរកឃើញជំងឺទាន់ពេល និងការព្យាបាល - មានសារៈសំខាន់ណាស់សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺទាំងនេះ ដើម្បីកុំឱ្យ ប្រជាជនធ្លាក់ខ្លួនឈឺត្រូវចូលមន្ទីរពេទ្យ។ យ៉ាងណាក៏ដោយ នៅក្នុងប្រទេសតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាច្រើន គ្រឹះស្ថានសេវាថែទាំសុខភាពច្រើននៅតែផ្តោតលើការព្យាបាល ជាជាងការបង្ការទប់ស្កាត់។ ការយល់ដឹងអំពីហានិភ័យនៃ ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅមានកម្រិតទាប ហើយមនុស្សជាច្រើនយល់ថាសេវាថែទាំសុខភាពបឋម នៅមិនទាន់គ្រប់គ្រាន់ទេ។ ជាលទ្ធផល វាធ្វើឱ្យគ្រួសារជាច្រើនមិនរវីរវល់ជាមួយការថែទាំនៅតាមគ្រឹះស្ថានសេវាថែទាំបឋម ឬមួយក៏ទៅមន្ទីរពេទ្យ ដោយផ្ទាល់តែម្តង ហេតុនេះ សេវាថែទាំសុខភាពបឋមមិនត្រូវបានប្រើប្រាស់ឱ្យទាន់ពេលវេលា ហើយសេវាបង្ការក៏មិនត្រូវ បានប្រើប្រាស់ឱ្យបានពេញទំហឹងដែរ។ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក បានថ្លែងថា «ការកែលម្អការថែទាំសុខភាពបឋមមានសារៈសំខាន់ សម្រាប់កំណើនប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ តាមរយៈការវិនិយោគលើការបង្ការ ការចាប់យកនវានុវត្តន៍ និងការពង្រឹងសេវាសុខភាពកម្រិតសហគមន៍ បណ្តាប្រទេសនៅ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងបង្កើតបានឱកាសថ្មីៗសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពនៃជីវភាពរបស់ ប្រជាជន នៅក្នុងទូទាំងតំបន់»។ របាយការណ៍នេះ បានសង្កត់ធ្ងន់ថា កំណែទម្រង់ត្រូវតែស្របតាមសមត្ថភាពហិរញ្ញវត្ថុ និងបច្ចេកទេសរបស់ប្រទេសនីមួយៗ ព្រមទាំងបរិបទនយោបាយផងដែរ។ របាយការណ៍ បានលើកឡើងនូវអនុសាសន៍ចំនួនបួន៖ ទីមួយ ការបំពាក់ឱ្យអ្នកផ្តល់ សេវា ថែទាំសុខភាពបឋម នូវហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ និងជំនាញ ដើម្បីឆ្លើយតបទៅនឹងជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង។ ទីពីរ កែលម្អគុណភាពនៃការថែទាំតាមរយៈការពិនិត្យតាមដាន និងផ្តល់រង្វាន់ដល់អ្នកផ្តល់សេវា ដើម្បីទទួលបានលទ្ធផលកាន់តែល្អថែមទៀត។ ទីបី ធ្វើឱ្យសេវាថែទាំសុខភាពបឋមមានតម្លៃសមរម្យ ឬឥតគិតថ្លៃតែម្តង សម្រាប់អ្នកមានប្រាក់ចំណូលទាប។ ជាចុងបញ្ចប់ ជូនដំណឹង ជំរុញ និងលើកទឹកចិត្តប្រជាជនឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពកាន់តែល្អ រួមទាំងការស្វែងរកការថែទាំបង្ការជំងឺឈឺថ្កាត់ ផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-01-2026, 06:12 PM, ចំនួនអ្នកអានៈ​ 2ដង
លោក Rutte គូសបញ្ជាក់ថា «មានការពិភាក្សាល្អណាស់» ជាមួយលោក ត្រាំ ទាក់ទងនឹងរបៀបដែលសម្ព័ន្ធមិត្តណាតូ អាចធ្វើការរួមគ្នាដើម្បីធានាសន្តិសុខតំបន់អាកទិក មិនត្រឹមតែ Greenland ប៉ុណ្ណោះទេ ប៉ុន្តែប្រទេស NATO ចំនួន ៧ទៀត ដែលស្ថិតនៅលើតំបន់អាកទិក។ អគ្គលេខាធិការនៃអង្គការណាតូ (NATO) បាននិយាយនាថ្ងៃព្រហស្បតិ៍ ទី២២ ខែមករាថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 06:09 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ត្រាំ បានផ្ញើលិខិតទៅកាន់មេដឹកនាំរាប់សិបនាក់ដើម្បីអញ្ជើញពួកគេឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ហើយក្នុងនោះមានប្រទេសខ្លះបានទទួលយកការអញ្ជើញ ខ្លះបដិសេធ និងខ្លះទៀតមិនទាន់ឆ្លើយតប។ ប្រទេសដែលបានទទួលយកការអញ្ជើញរបស់លោកត្រាំរួមមាន៖ អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប កាតា បារ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 05:22 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់ថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ កិច្ចប្រជុំនេះ ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 05:12 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពាន លើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ខាងក្រោមនេះជាសេចក្តីថ្លែងការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 05:07 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញនេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំការប្រកួតកីឡា ឆ្នាំ២០២៦ នៅថ្ងៃទី២២ ខែមករានេះ ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងនាយកដ្ឋានពាក់ព័ន្ធជាច្រើន នៅមជ្ឈមណ្ឌលជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 04:57 PM, ចំនួនអ្នកអានៈ​ 33ដង
ខេត្តក្រចេះ៖ នៅចំពោះមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រឈមមុខនឹងស្ថានភាពឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាព បូរណភាពទឹលដីកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងដោះស្រាយយ៉ាងយកចិត្តទុកដាក់និងហ្មត់ចត់បំផុត ដោយដៃម្ខាងវាយទប់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 04:46 PM, ចំនួនអ្នកអានៈ​ 36ដង
បើមើលពីជ្រុងសេដ្ឋកិច្ច ការកែទម្រង់នេះពិតជាមានប្រយោជន៍ណាស់ ព្រោះការប៉ាន់ប្រមាណបានបង្ហាញថា ការថែទាំសុខ ភាពបឋមរឹងមាំ នាំមកនូវផលចំណេញខ្ពស់ ដោយក្នុងនោះ រាល់ការវិនិយោគ ១ ដុល្លារអាម៉េរិក ផ្តល់ផលចំណេញដល់ សេដ្ឋកិច្ចរហូតដល់ទៅ ១៦ ដុល្លារ តាមរយៈសុខភាព ផលិតភាព និងការងារកាន់តែប្រសើរ។ តំបន់អាស៊ីបូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 04:37 PM, ចំនួនអ្នកអានៈ​ 16ដង
ខេត្តតាកែវ៖ លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងវិនិយោគលើវិស័យកសិកម្មរបស់ក្រុមអ្នកវិនិយោគម៉ាឡេស៊ី រួមមាន៖ដំណាំស្វាយ និងខ្នុរ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងដៃគូរសហការអន្តរជាតិផ្សេងៗទៀត។នៅក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ ក្រុមអ្នកវិនិយោគម៉ាឡេស៊ី នាព្រឹក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:46 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:42 PM, ចំនួនអ្នកអានៈ​ 26ដង
ក្រុមហង្សក្រហមមួយនេះ បានគ្រងតំណែងជើងឯកលីគ Premier League គម្រប់លើកទី២០ នារដូវកាលមុន នាំឱ្យពួកគេរកបានចំណូលសរុប ៨៣៦លានផោន ច្រើនជាងក្លឹបណាៗទាំងអស់ទៀតផង គ្រាដែល Manchester United ក៏បានបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅឈរនៅលេខរៀងទី២៩ ដែលជាចំណាត់ថ្នាក់ដ៏ទាបបំផុតមិនធ្លាប់មានពីមុនមក។ ក្រុមបាល់ទាត់អាជីព Liverspanool បានក្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:40 PM, ចំនួនអ្នកអានៈ​ 48ដង
លោក ត្រាំ បានអះអាងថាលោកបានពិភាក្សាជាមួយលោក ពូទីន ហើយជឿថាប្រធានាធិបតីរុស្ស៉ីមានបំណងចង់បានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត៤ឆ្នាំមកនេះ។ តាមលោក ត្រាំ លោក ហ្សេលេនស្គីឥលូវក៏ហាក់ដូចជាបានត្រៀមខ្លួនរាល់ដើម្បីឈានដល់កិច្ចព្រមព្រៀងផងដែរ។ នៅក្នុងកិច្ចពិភាក្សាមួយ នាឱកាសចូលរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:37 PM, ចំនួនអ្នកអានៈ​ 45ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេស្វ៊ីស នៅបន្ទាប់ពីជំនួបជាមួយប្រមុខ NATO លោក Mark Rutte លោក ត្រាំ បានគូសបញ្ជាក់ថា «គាត់ (លោក ពូទីន) ត្រូវបានអញ្ជើញ។ គាត់បានយល់ព្រមទទួលយកការអញ្ជើញ»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២១ ខែមករា បានអះអាងថាប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:35 PM, ចំនួនអ្នកអានៈ​ 25ដង
លោករដ្ឋមន្ត្រី បានឯកភាពលើសំណូមពររបស់លោកប្រធានអង្គការ ដែលបានផ្តួចផ្តើមគំនិតក្នុងការសហការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ក្នុងការបង្កើតថ្នាក់បណ្តុះបណ្តាលមគ្គុទ្ទេសក៍និយាយភាសាកូរ៉េ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកជំនាញមគ្គុទេ្ទសក៍ប្រើប្រាស់ភាសាកូរ៉េឱ្យបានស្ទាត់ជំនាញ និងទទួល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:28 PM, ចំនួនអ្នកអានៈ​ 50ដង
ការសម្រេចនេះ​បានផ្អាកសេចក្តីបញ្ជារបស់រដ្ឋាភិបាលកាណាដា ដែលបានចេញនៅឆ្នាំ ២០២៤ ដែលបញ្ជាឲ្យ TikTok Technology Canada Inc. បញ្ចប់ប្រតិបត្តិការរបស់ខ្លួន ដោយយោងទៅលើការព្រួយបារម្ភផ្នែកសន្តិសុខជាតិ ពាក់ព័ន្ធនឹងក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន។​ តុលាការបានបញ្ជូនករណីនេះត្រឡប់ទៅកាន់ក្រសួងឧស្សាហកម្មកាណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:16 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ពិធីនេះមានការចូលរួមពីសំណាក់លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុម ការ ងារ រាជរដ្ឋាភិបាល ចុះ មូ ល ដ្ឋានក្រុង ស្រុក នៃខេត្តក្រចេះជាច្រើនរូបផងដែរ។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6274 នាក់
ម្សិលមិញ : 8926 នាក់
សរុបទាំងអស់ : 10986835 នាក់