| កម្ពុជា-អង់គ្លេស ពង្រឹងភាពជាដៃគូសេដ្ឋកិច្ច នៅក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា លើកទី៣ |
|
| ចុះថ្ងៃទី: 29-01-2026, 01:42 PM, ចំនួនអ្នកអានៈ 69ដង |
|
រាជធានីភ្នំពេញ៖តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរ សកល» ប្រទេសទាំងពីរបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។
ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានធ្វើជាម្ចាស់ផ្ទះរួមគ្នា ក្នុងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ (Third JTIF)។
វេទិកានេះ រៀបចំឡើងក្នុងខណៈពេលដ៏សំខាន់ក្នុងស្ថានភាពនៃការអភិវឌ្ឍ និងមហិច្ឆតារបស់ប្រទេស កម្ពុជា ខណៈពេលដែលប្រទេសកម្ពុជា កំពុងបោះជំហានឆ្ពោះទៅកាន់ ការចាកចេញពីប្រទេសអភិវឌ្ឍន៍ តិចតួចនៅឆ្នាំ២០២៩ និងការប្រកាសរបស់កម្ពុជាក្នុងការដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុង ជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នាពេលថ្មីៗនេះ។
ប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ខ្លួន ចំពោះការធ្វើពាណិជ្ជកម្មដែលអាច ព្យាករណ៍បាន និងផ្អែកលើច្បាប់ ជាមូលដ្ឋានសម្រាប់កំណើន និងទំនុកចិត្តរបស់វិនិយោគិន។
វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា គឺជាវេទិកាទ្វេភាគីចម្បងរវាងប្រទេសកម្ពុជា និងចក្រភព អង់គ្លេស សម្រាប់កិច្ចសន្ទនាគោលនយោបាយ កិច្ចសហប្រតិបត្តិការលើច្រកចូលទីផ្សារ និងការចូល រួមរបស់វិស័យសាធារណៈ-ឯកជន។ វេទិកានេះប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នករៀបចំបទប្បញ្ញត្តិ វិនិយោគិន និងថ្នាក់ដឹកនាំអាជីវកម្ម ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី កាត់បន្ថយរបាំង និង ពាណិជ្ជកម្ម និងវិនិយោគរយៈពេលវែងរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំ JTIF លើកទី៣ នឹងត្រួសត្រាយផ្លូវដើម្បីប្រែក្លាយកាលានុវត្តភាពទៅជាការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យបានកាន់តែច្រើនរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស តាមរយៈកិច្ចសហប្រតិបត្តិការ ផ្នែកបទប្បញ្ញត្តិ ភាពជាដៃគូនិងគំនិតផ្តួចផ្តើមនានាដើម្បីពង្រឹងទីផ្សារ ការវិនិយោគ និងការប្រើប្រាស់ ច្រកទីផ្សារ។
កិច្ចសន្ទនារបស់យើងមានគោលបំណងធ្វើឱ្យមានការធ្វើពាណិជ្ជកម្ម និងការវិនិយោគ កើតឡើងជារូបរាងពិតប្រាកដ តាមរយៈការលុបបំបាត់ឧបសគ្គ និងបង្កើនការប្រើប្រាស់ក្របខណ្ឌ អនុគ្រោះពាណិជ្ជកម្ម ដូចជាគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)។
វេទិកានេះរំលេចនូវវឌ្ឍនភាពសម្រេចបានជាក់ស្តែងចាប់តាំងពីវេទិកា JTIF លើកទី២ ដែលបានរៀបចំ ឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្នុងនោះរួមមាន៖ ការពង្រឹងការ សម្របសម្រួល គោលនយោបាយ ដែលគ្របដណ្តប់លើវិស័យជាអត្ថប្រយោជន៍សំខាន់ៗរបស់ប្រទេសទាំងពីរ រួមមាន ការសម្របសម្រួល ការនាំចេញ គោលនយោបាយពន្ធដារ ការដាក់ចេញប្រភេទទិដ្ឋាការលើកទឹកចិត្តវិនិយោគ រួមជាមួយ នឹងការកសាងសមត្ថភាពនិងអភិវឌ្ឍជំនាញ ការរៀបចំកិច្ចសន្ទនាស្តីពីការអភិវឌ្ឍទីផ្សារមូលធន និងកិច្ចសហប្រតិបត្តិការ គយ និងការចូលរួមកាន់តែស៊ីជម្រៅរវាងធុរកិច្ចអង់គ្លេស និងកម្ពុជាក្នុងសេវាកម្ម ហិរញ្ញវត្ថុ កម្មន្តសាល ការកែច្នៃកសិកម្ម បច្ចេកវិទ្យា និងការផ្តល់សេវាកម្មផ្នែកច្បាប់ និងវិជ្ជាជីវៈ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នាបានក្លាយជាផ្ទាលចម្បងក្នុងការលើកកម្ពស់ភាពជាដៃគូ ពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេស។ ដោយផ្តោតលើការអនុវត្តបានជាក់ស្តែង និងការចូលរួមដោយសកម្មនិងជាប្រចាំ វេទិកានេះ បានប្រមូលផ្តុំអ្នករៀបចំ គោលនយោបាយ តួអង្គ ពាក់ព័ន្ធ និងភាគីវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកាលានុវត្តភាព ដែលបង្កើត បានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឈានទៅសម្រេចបានសមិទ្ធផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែមានភាពទូលំទូលាយ និងល្អប្រសើរជាងមុន។
លោកស្រីបន្ដថា «តាមរយៈការពិនិត្យមើលវឌ្ឍនភាពជាក់ស្តែងដែលយើងសម្រេចបាន និងការកំណត់ទិសដៅបន្ត ខ្ញុំមាន ការរំពឹងទុកយ៉ាងធំធេងចំពោះវេទិកា JTIF លើកទី៣ ដែលលទ្ធផលសម្រេចបាននៅក្នុងវេទិកានេះ ខ្ញុំជឿជាក់ថា នឹងអាចបង្កើតនូវកាលានុវត្តភាពថ្មីៗ ដើម្បីជំរុញនិងពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ នៅក្នុងបរិបទសកលលោកដែលកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់»៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-01-2026, 12:02 PM, ចំនួនអ្នកអានៈ 0ដង
គេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងចំណោមនោះដែរមាន ៩ក្លឹបដែលត្រូវលេងបើករដូវកាលលីគចិន Chinese Suspaner League នារដូវកាលនេះ ត្រូវរងទណ្ឌកម្មដកពិន្ទុ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញពី «ការប្រព្រឹត្តអំពើពុករលួយ តាមរយៈរៀបចំលទ្ធផលទុកមុន»។
បណ្តាក្លឹបបាល់ទាត់អាជីពរបស់ចិនមានដល់ទៅ ១៣ក្រុមឯណោះ ត្រូវបានពិន័យជាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:58 AM, ចំនួនអ្នកអានៈ 0ដង
លោក ត្រាំ បានសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការកាលពីសប្ដាហ៍មុន។ ក្រុមប្រឹក្សានេះដំបូងឡើយត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងការអនុវត្តបទឈប់បាញ់នៅហ្កាហ្សា តែក្រោយមក លោកបានពង្រីកតួនាទីរហូតដល់ដោះស្រាយជម្លោះនៅជុំវិញពិភពលោក។ លោក ត្រាំ បានផ្ញើលិខិតអញ្ជើញទៅកាន់បណ្ដាមេដឹកនាំពិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:56 AM, ចំនួនអ្នកអានៈ 0ដង
ហ្វីលីពីន៖បន្ទាប់ពីជំនួបនាចុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្វែងរកគំនិតផ្តួចផ្តើមនានា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:53 AM, ចំនួនអ្នកអានៈ 0ដង
ប្រទេសហ្វីលីពីន៖លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:49 AM, ចំនួនអ្នកអានៈ 0ដង
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) បានប្រកាសនៅលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប (EU) បានឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទ ក្នុងការដាក់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:47 AM, ចំនួនអ្នកអានៈ 0ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានឱ្យដឹងដូច្នេះថា «យើងបានស្នើទៅកាន់ប្រធានាធិបតី ពូទីន ថាតើរុស្ស៉ីអាចបញ្ឈប់ការវាយប្រហារ រយៈពេល១សប្ដាហ៍បានដែរឬទេ? គាត់ (លោក ពូទីន) បានឯកភាព ហើយយើងពិតជារីករាយខ្លាំងណាស់»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:26 AM, ចំនួនអ្នកអានៈ 0ដង
ការបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាដោយអាស៊ានដែលគណបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះគឺជាបរាជ័យធំមួយនៃកិច្ចប្រឹងប្រែងរបស់របបសឹកមីយ៉ាន់ម៉ាដែលកំពុង ខ្នះខ្នែងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។ ប្លុកអាស៊ានដែលមានសមាជិក១១ប្រទេសក្នុងនោះរួមមានទាំងមីយ៉ាន់ម៉ា បានបដិសេធទទួលស្គាល់រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:22 AM, ចំនួនអ្នកអានៈ 0ដង
កាលពីពេលថ្មីៗនេះ Aaryan បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ចំនួន ៦ ក្នុងពេលតែមួយថ្ងៃ នៅឯទីក្រុងឌូបៃ ជាមួយនឹង សមត្ថភាពរបស់គេរួមមាន៖
- បូកលេខ ៥ ខ្ទង់ ចំនួន ៥០ ជួរ៖ គេចំណាយពេលត្រឹមតែ ១៨.៧១ វិនាទី ប៉ុណ្ណោះ (មធ្យមភាគ ១ បូកក្នុងកន្លះវិនាទី)។
- បូកលេខ ៤ ខ្ទង់ ចំនួន ១០០ ជួរ៖ គិតបានលឿនបំផុតក្នុងរយៈពេល ៣០.៩ វិនា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:18 AM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការពិនិត្យ និងកែសម្រួលឡើងវិញនូវផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកា ដើម្បីតម្រង់ទិសការអនុវត្តការងារលើដំណើរការរបស់ ប.ស.ស. គឺជាវិធានការដ៏ចាំបាច់បំផុត ក្នុងគោលដៅធានាឱ្យបាននូវប្រសិទ្ធភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-01-2026, 11:02 AM, ចំនួនអ្នកអានៈ 3ដង
គេហទំព័រកីឡា BBC បានចេញផ្សាយថា CAF បានដកបញ្ឈរជើងលោក Thiaw ពីការដឹកនាំក្រុមជើងឯកប្រចាំអាហ្រ្វិក Africa Cuspan of Nations 2025 និងពិន័យជាប្រាក់ ១០០,០០០ដុល្លារទៀតដែរ ពីបទបង្កកំហុសនៅវគ្គផ្តាច់ព្រ័ត្រ Afcon តាមរយៈហៅកូនក្រុមដើរចេញពីទីលាន ពេលលេងផ្តាច់ព្រ័ត្រទល់នឹងម្ចាស់ផ្ទះម៉ារ៉ុក ដ្បិតអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ម៉ែត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2026, 02:15 PM, ចំនួនអ្នកអានៈ 72ដង
ហ្វីលីពីន៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2026, 02:08 PM, ចំនួនអ្នកអានៈ 65ដង
Donetsk គឺជាផ្នែកមួយនៃតំបន់ Donbas។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតថា រុស្ស៉ីនឹងប្រើកម្លាំងដើម្បីយកតំបន់ Donbas ទាំងមូលរបស់អ៊ុយក្រែន ដែលឥឡូវនេះស្ថិតក្នុងដៃកងកម្លាំងមូស្គូប្រហែល ៩០ភាគរយ រហូតទាល់តែទីក្រុងកៀវ យល់ព្រមបោះបង់ចោល។ ចំណែកអ៊ុយក្រែន ថានឹងមិនប្រគល់ទឹកដី ដែលមូស្គូមិនអា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2026, 02:04 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា 5PC នៅតែជាឯកសារគោល របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលដឹកនាំ និងគ្រប់គ្រងដោយមីយ៉ាន់ម៉ាខ្លួនឯង។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកស្រី ម៉ាតេរ៉េសា ភីឡាហ្សារ៉ូ រដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2026, 01:58 PM, ចំនួនអ្នកអានៈ 68ដង
មនុស្សទាំង១១នាក់ខាងលើ ត្រូវបានផ្តន្ទាទោសប្រហារជីវិត កាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយតុលាការនៅទីក្រុង Wenzhou ភាគខាងកើតប្រទេសចិន ហើយតុលាការដដែលនោះ គឺជាអ្នកដែលបានអនុវត្តការប្រហារជីវិតពួកគេ នាថ្ងៃព្រហស្បតិ៍នេះ។ បទល្មើសរបស់អ្នកទាំងនោះ ដែលត្រូវបានរកឃើញថា ប្រព្រឹត្តចាប់តាំងពីឆ្នាំ២០១៥មក គឺរួមមានដូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-01-2026, 01:55 PM, ចំនួនអ្នកអានៈ 75ដង
កងទ័ពអាកាសថៃបាននិយាយថា ខ្លួនទទួលបានរបាយការណ៍នៅម៉ោង១០៖៣០នាទីព្រឹក ថាយន្តហោះយោធាប្រភេទ AT-6 ១គ្រឿង បានធ្លាក់នៅតំបន់ភូមិ Huai Fang ស្រុក Chom Thong ខេត្ត Chiang Mai ពេលកំពុងបំពេញបេសកកម្មហោះហ្វឹកហ្វឺន។ នាពេលនេះ ក្រុមការងារត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផ្ទាល់ ដើម្បីវាយតម្លៃស្ថានការណ៍ និងបើកការស៉ើបអង្កេត។
ន
 ព័ត៌មានលម្អិត
|
|
|