រដ្ឋសភាកម្ពុជា គាំទ្រយ៉ាងពេញទំហឹងលើការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបោះបង់ចោលសញ្ញាបត្រកិត្តិយសទាំងអស់ ដែលទទួលបានពីសាកលវិទ្យាល័យរបស់ថៃ |
|
ចុះថ្ងៃទី: 23-08-2025, 06:17 PM, ចំនួនអ្នកអានៈ 54ដង |
|
រាជធានីភ្នំពេញ៖នៅក្នុងញត្តិគាំទ្ររបស់រដ្ឋសភាទទួលបាននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា ការសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សពីសុចរិតភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមបំផុត និងការប្តេជ្ញាចិត្តឥតងាករេរបស់សម្តេចតេជោ ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យភាព ឧត្តមប្រយោជន៍ ស្នូលរបស់ជាតិ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចេញញត្តិសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងការបោះបង់ចោលសញ្ញាបត្រកិត្តិយសទាំងអស់ដែលសម្តេចទទួលបានពីសាកលវិទ្យាល័យរបស់ថៃ។
រដ្ឋសភាកម្ពុជា សូមគូសបញ្ជាក់ថា សេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចវាស់វែងដោយសញ្ញាបត្រកិត្តិយសមួយសន្លឹកនោះឡើយ។ សច្ចគុណធម៌មិនមែនស្ថិតនៅលើកាយវិការជានិមិត្តរូបពីស្ថាប័នបរទេសនោះទេ ប៉ុន្តែអាស្រ័យលើវីរភាព ការធ្វើពលិកម្មគ្រប់បែបយ៉ាងស្ទើរមួយជីវិត និងសមិទ្ធផលជាក់ស្តែងដ៏ច្រើនឥតគណនាបានរបស់សម្តេចតេជោ ក្នុងការនាំយកនូវសន្តិភាពពេញលេញ ការអភិវឌ្ឍ វិបុលភាព និងសុខដុមនីយកម្មដល់កម្ពុជា។ សម្តេចតេជោតែងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវពាក្យស្លោក «ទីណាដែលមានពលរដ្ឋរងទុក្ខតែងមានមុខ ឬវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន»។
ជាសក្ខីភាពក្នុងករណីជម្លោះកម្ពុជា-ថៃ សម្តេចតេជោ បានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនថាយប់-ថ្ងៃ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ សម្តេចតេជោ ជាមហាវីរបុរសជាតិ ជាបិតាស្ថាបនិកសន្តិភាព និងជាអគ្គមគ្គទេសក៏ដ៏ឆ្នើមរបស់មាតុភូមិនិងប្រជាជន កម្ពុជា ដែលបានលះបង់ស្ទើរពេញមួយជីវិត ហ៊ានយកជីវិតជាថ្នូរ ដើម្បីបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍ ដែលនាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍដោយចីរភាពនិងបរិយាបន្ននៅកម្ពុជា។ កិត្តិយស កិត្តិនាម និងស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ជាសច្ចភាពប្រវត្តិសាស្ត្រ បានធ្លាក់យ៉ាងជ្រៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់ជានិច្ចនិរន្តរ៍។ រដ្ឋសភាកម្ពុជាសូមសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលមេដឹកនាំថៃ ទាំងអ្នកនយោបាយ និងយោធាជាតិនិយមជ្រុលមួយក្រុម នៅតែបន្តធ្វើសកម្មភាពប្រកបដោយអរិភាពមកលើថ្នាក់ដឹកនាំកម្ពុជានិងប្រទេសកម្ពុជាទាំងមូល។
រដ្ឋសភាកម្ពុជា សូមបញ្ជាក់ជាឱឡារិកថា ការរំលោភបំពានបូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែន ដោយបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានភាគីជាច្រើនបានខិតខំសម្របសម្រួល រួមនឹងការចាប់ខ្លួនវីរកងទ័ពកម្ពុជា ១៨នាក់ ទាំងកម្រោល និងដោយខុសច្បាប់ មិនទាន់ដោះលែង និងឧបាយកលនយោបាយបំភ្លៃការពិត និងបំភ័ន្តមតិសាធារណៈ ជាពិសេសការវាយប្រហារមកលើថ្នាក់ដឹកនាំកំពូលកម្ពុជា ជាពិសេសលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនមែនជាមធ្យោបាយល្អ ក្នុងការដោះស្រាយជម្លោះកម្ពុជា-ថៃ និងការនាំមកនូវប្រក្រតីភាពនៃទំនាក់ទំនង និងសន្តិភាពពេញលេញសម្រាប់ប្រទេសទាំង ពីរឡើយ។ ផ្ទុយទៅវិញទង្វើទាំងនេះនឹងបន្តអូសបន្លាយជម្លោះឱ្យកាន់តែយូរ ដែលនឹងបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អាយុជីវិត និងជីវភាពរស់នៅរបស់កងទ័ព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនស្លូតត្រង់ ជាពិសេសស្ត្រី និងកុមាររាប់សែននាក់ រួមនឹងសេដ្ឋកិច្ចជាតិទាំងមូល។
រដ្ឋសភាកម្ពុជា សូមអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ បន្តរួបរួមគ្នាជាធ្លុងមួយ គាំទ្រដល់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈព្រះរាជសារប្រទានសិទ្ធិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យ និងឯករាជ្យភាព របស់ប្រទេសជាតិយើង ហើយប្រឆាំងដាច់ ខាតរាល់ការប៉ុនប៉ងបំផ្លាញកិត្តិយស ស្នាដៃ និងកេរដំណែលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:47 PM, ចំនួនអ្នកអានៈ 56ដង
តាមសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី និយាយថា ក្រឹត្យមួយស្តីពីការតែងតាំង លោកស្រី Stefanishyna អាយុ ៣៩ ឆ្នាំបានចុះហត្ថលេខារួចហើយ។ លោកស្រីនឹងចូលកាន់តួនាទីជាឯកអគ្គរដ្ឋប្រចាំអាមេរិក បន្តពីលោកស្រី Oksana Markarova ដែលបានកាន់តំណែងនេះអស់រយៈពេល ៦ឆ្នាំមកហើយ និងអំឡុងពេលនៃសង្រ្គាមជាមួយរុស្ស៉ី។
ប្រធានាធិបតី លោក វ៉ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:41 PM, ចំនួនអ្នកអានៈ 78ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន៣២៥នាក់ (ស្រី១៤៩នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន៣៨នាក់ បោះបង់ការប្រឡងចំនួន២នាក់ បេក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:37 PM, ចំនួនអ្នកអានៈ 57ដង
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Hong Lei បានប្រកាសពីវត្តមានចូលរួមរបស់លោក គីម ជុងអ៊ុន នៅឯសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក គីម បានធ្វើទស្សនកិច្ច លើកចុងក្រោយបំផុតទៅកាន់ប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៩ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ តាមលោក Hong Lei មេដឹកនាំមកពីប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:33 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសទីម័រខាងកើត ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:22 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក U KHIN YI ប្រធានគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:18 PM, ចំនួនអ្នកអានៈ 54ដង
សូមជម្រាបផងថា Daniil Medvedev ជាអតីតម្ចាស់ពានវាយកូនបាល់របស់កម្មវិធីកម្រិត Grand Slam នេះកាលឆ្នាំ២០២១ ដ្បិតក្នុងពេលនេះបានធ្លាក់ត្រឹមប្រកួតជុំទី១ ពីការវាយចាញ់កីឡាករបារាំងលទ្ធផល ៣-២សិត ខណៈ Benjamin Bonzi ពេលនេះក៏បន្តឈានដល់ជុំទី៣ ទៀងផងដែរ ។
កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិរុស្ស៊ី Daniil Medvedev ត្រូវបានពិន័យជាប្រាក់សរុបចំនួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-08-2025, 12:17 PM, ចំនួនអ្នកអានៈ 70ដង
កីឡាករអន្តរជាតិអង់គ្លេស វ័យ ៣២ឆ្នាំរូបនេះ បានចូលរួមជាមួយ Besiktas ដោយគ្មានតម្លៃផ្ទេរឡើយ ក្រោយចប់កិច្ចសន្យាជាមួយ Liverspanool នាអំឡុងខែសីហា ឆ្នាំ២០២៣។ក្រុម Besiktas លេងក្នុងលីគកំពូល Suspaner Lig របស់ប្រទេសតួកគីនោះ បានព្រមព្រៀងបង់សំណងជាទឹកប្រាក់ប្រមាណ ១.៥លានផោនទៅឱ្យកីឡាករ Alex-Oxlade Chamberlain ដើម្បីបញ្ចប់កិច្ចសន្យាដែលនៅសល់ ១ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-08-2025, 07:29 PM, ចំនួនអ្នកអានៈ 32ដង
សារព័ត៌មាន ANI បានរាយការណ៍ថា ការបាក់ដីកាលពីថ្ងៃអង្គារ នៅជិតទីសក្ការៈបូជានៃប្រាសាទ Vaishno Devi នៅលើផ្លូវធ្វើធម្មយាត្រាដ៏ល្បីល្បាញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់។ វាជាគ្រោះមហន្តរាយថ្មីទៀត នៅតំបន់ហិម៉ាឡៃ បន្តពីការស្លាប់មនុស្ស ៦០នាក់ និងបាត់ខ្លួន ២០០នាក់នៅក្នុងទីក្រុង Kishtwar នៃតំបន់ Kashmir របស់ឥណ្ឌា ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-08-2025, 06:45 PM, ចំនួនអ្នកអានៈ 72ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-08-2025, 06:27 PM, ចំនួនអ្នកអានៈ 42ដង
ខេត្តព្រះសីហនុ៖ក្នុងឱកាសនេះ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០៖០០នាទីយប់ ការមកដល់របស់ជើងហោះហើរត្រង់នេះ បញ្ជាក់ឲ្យឃើញពីរទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ហើយបានឈានដល់បើកដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ទីក្រុងគុនមីង មកកាន់អាកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 06:39 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ពិធីបិទមហាសន្និបាតបូកសរុបការងារ និង បិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នាថ្ងៃទី២៦ ខែសីហានេះ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់ថា ស្ថានភាពនៃវិស័យស្រូវ-អង្ករ មានការវិវត្តជាប្រចាំ ហើយមានលក្ខណៈខុសៗគ្នា ពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលទាមទារឲ្យភាគីពាក់ព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 06:30 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី យោធាថៃបានបន្ដដាក់ខ្សែលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មនេះជាការរំលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 06:27 PM, ចំនួនអ្នកអានៈ 48ដង
ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2025, 05:53 PM, ចំនួនអ្នកអានៈ 52ដង
ពិធីនេះមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2025, 08:01 PM, ចំនួនអ្នកអានៈ 53ដង
លោក Klingbeil បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ក្នុងទស្សនកិច្ចមួយ ដែលមិនត្រូវបានប្រកាសឱ្យដឹងជាមុន។ លោកគឺជាមេដឹកនាំនៃគណបក្ស SDP ដែលជាដៃគូនៅក្នុងចង្កោមរដ្ឋាភិបាល របស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។ លោក Klingbeil បានលើកឡើងយ៉ាងដូច្នេះថា «លោក ពូទីន មិនគួរស្រមើស្រមៃឡើយថា ការគាំទ្ររបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែ
 ព័ត៌មានលម្អិត
|
|
|