ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្តល់នូវអនុសាសន៍៩ចំណុច ដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្រូវ-អង្ករ ជំរុញឱ្យវិស័យស្រូវអង្ករនៅកម្ពុជា កាន់តែរីកចម្រើន
ចុះថ្ងៃទី: 26-08-2025, 06:39 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ពិធីបិទមហាសន្និបាតបូកសរុបការងារ និង បិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នាថ្ងៃទី២៦ ខែសីហានេះ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់ថា ស្ថានភាពនៃវិស័យស្រូវ-អង្ករ មានការវិវត្តជាប្រចាំ​ ហើយមានលក្ខណៈខុសៗគ្នា ពីមួយឆ្នាំ ទៅមួយឆ្នាំ​ ដែលទាមទារឲ្យភាគីពាក់ព័ន្ធទាំងឡាយតាមដានជានិច្ច និងរួមគ្នាចាត់វិធានការឲ្យចំទិសដៅ ដើម្បីឆ្លើយតបទៅតាមសភាពការណ៍ជាក់ស្ដែង ក្នុងឆ្នាំនីមួយៗផង និងដោះស្រាយកម្មវិបាកក្នុងឆ្នាំបន្តបន្ទាប់ផង។ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់នូវអនុសាសន៍ ៩ចំណុច ដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្រូវ-អង្ករ ទាំងស្ថាប័នរដ្ឋ និងឯកជន ដើម្បីជំរុញឱ្យវិស័យស្រូវអង្ករនៅកម្ពុជា កាន់តែរីកចម្រើន និងមានទីផ្សារនាំចេញកាន់តែទូលំទូលាយជាងមុន។ បណ្ឌិតសភាចារ្យបន្តថា​ ខុសពីឆ្នាំ២០២៤ ដែលថ្លៃស្រូវ-អង្ករ បានឡើងខ្ពស់, ក្នុងឆ្នាំ ២០២៥នេះ​ ថ្លៃស្រូវ-អង្ករបានថមថយ ដោយសារកត្តាសត្យានុម័តមួយចំនួន រួមមាន៖ ការកើនឡើងនៃផលិតកម្មស្រូវជារួម ដោយសារក្ដីរំពឹងនូវថ្លៃខ្ពស់, ការដកបម្រាមនៃការនាំចេញអង្កររបស់ឥណ្ឌា, ការចាប់ផ្តើមនាំអង្ករចេញឡើងវិញរបស់ប៉ាគីស្ថាន, ការបិទការនាំចូលអង្ករ សម្រាប់រយៈពេល២ ខែ ពីសំណាក់ហ្វីលីពីន, និងការបិទច្រកព្រំដែនគោក រវាងកម្ពុជា-ថៃ ។ល។ ​ការណ៍នេះបណ្ឌិតសភាចារ្យបាន​ ផ្តល់នូវអនុសាសន៍មួយចំនួន ដែលគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យស្រូវ-អង្ករ, ពិសេស ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងសហព័ន្ធស្រូវ-អង្កកម្ពុជា​ ត្រូវបន្ដរួមគ្នាយកចិត្តទុកដាក់ តាមសមត្ថកិច្ចរៀងៗខ្លួន ដូចខាងក្រោម៖ ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ ដោយមានកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ត្រូវបន្ដតាមដាននូវការវិវត្តនៃសភាពការណ៍ទីផ្សារស្រូវ-អង្ករ និងចាត់វិធានការអន្ដរាគមន៍ តាមរយៈយន្តការទាំងឡាយដែលរាជរដ្ឋាភិបាល បានដាក់ចេញរួចហើយ​ ឲ្យអស់លទ្ធភាព និងសក្តានុពល, ដើម្បីគ្រប់គ្រងស្ថានភាព ចំពោះមុខឲ្យបានប្រសើរ ។ ទី២. ក្រសួងពាណិជ្ជកម្ម, ដោយមានកិច្ចសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ​ត្រូវជំរុញ និងតាមដានការអនុវត្ត «យុទ្ធសាស្រ្តពង្រីក និង ពិពិធកម្មទីផ្សារនាំចេញ អង្ករកម្ពុជា ២០២៥-២០៣០» ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ នាថ្ងៃនេះ ឲ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ​ សហព័ន្ធស្រូវ-អង្ករកម្ពុជា ក៏ត្រូវរៀបចំផែនការសកម្មភាពជាក់លាក់ ដើម្បីចូលរួមអនុវត្ត ឲ្យបានពេញលេញផងដែរ ។ ទី៣. សហព័ន្ធស្រូវ-អង្ករកម្ពុជា, ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ត្រូវខិតខំវិនិយោគបន្ថែម ដើម្បីបន្ដផ្សព្វផ្សាយ«កិត្តិនាម» របស់អង្ករកម្ពុជា ដែលជាកត្តាដ៏សំខាន់មួយ ក្នុងការនាំមកនូវភាពជោគជ័យ នៃការនាំចេញអង្ករ ទន្ទឹមនឹងការខិតខំកសាង នូវខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករ ដែលធានាបាននូវបរិមាណផ្គត់ផ្គង់ ដែលមានស្ថិរភាព​ គុណភាព និងសុវត្ថិភាព ។ ទី៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹងការគ្រប់គ្រងផលិតកម្ម និងធាតុចូលកសិកម្ម ដែលជាកត្តាដ៏សំខាន់ ដូចគ្នានឹងការគ្រប់គ្រងបរិមាណផល​ ជាពិសេស ខណៈដែលកម្ពុជាឈានទៅសម្រេចបាន នូវផលិតកម្មក្នុងកម្រិតខ្ពស់សមល្មម និង ដោយហេតុថា ទីផ្សារស្រូវ-អង្ករ តែងមានអន្ដរាគមន៍ពីរដ្ឋ​ ដូច្នេះ​ការគ្រប់គ្រងបរិមាណផលតែម្ខាង គឺមិនទាន់គ្រប់គ្រាន់នោះទេ ។ ទី៥. សហព័ន្ធស្រូវ-អង្ករកម្ពុជា, ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ត្រូវគ្រប់គ្រង និងជំរុញការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេសនៅតាមសហគមន៍ដាំដុះ​ សម្រាប់ការប្រមូលទិញស្រូវក្នុងរដូវប្រមូលផល ឲ្យបានគ្រប់គ្រាន់ និងមានលក្ខណៈបត់បែន ស្របតាមកាលៈទេសៈតម្រូវ។ ការណ៍នេះ មិនគ្រាន់តែចូលរួមចំណែកដល់ការរក្សាសិ្ថរភាពថ្លៃស្រូវប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងបង្កើនមូលដ្ឋានគ្រឹះ ដើម្បីធានាសន្តិសុខស្បៀង និង ជំរុញការនាំចេញទៀតផង ។ ទី៦. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងពាណិជ្ជកម្ម, ដោយមានកិច្ចសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យា, ជាពិសេស បច្ចេកវិទ្យាឌីជីថល, ឲ្យបានជាអតិបរមា នៅគ្រប់ដំណាក់កាល ដើម្បីបន្ដបង្កើន ប្រសិទ្ធភាព ក្នុងគ្រប់ខ្សែច្រវាក់ទាំងអស់​ទាំងក្នុងដំណាក់កាលផលិតកម្ម, ដំណាក់កាលប្រមូលទិញ, ដំណាក់កាលកែច្នៃ, ដំណាក់កាលផ្គត់ផ្គង់, ទាំងក្នុងស្រុក និង សម្រាប់ការនាំចេញ ។ ទន្ទឹមនេះ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ដោយមានកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ក៏ត្រូវបន្ដជំរុញនវានុវត្តនិង ធ្វើសុភបរមានីយកម្ម លើមូលដ្ឋានបច្ចេកវិទ្យាឌីជីថល ដែលមានស្រាប់បច្ចុប្បន្ន ឲ្យកាន់តែមានភាពសមស្រប ក្នុងបរិការណ៍កម្ពុជា, ទាំងពូជថ្នាំកសិកម្ម, គ្រឿងយន្ដកសិកម្ម, បិរក្ខារសម្ងួត, ឃ្លាំងស្ដុក និង ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងទៀត​ ទន្ទឹមនឹងការខិតខំប្រើប្រាស់ឲ្យអស់លទ្ធភាព នូវអនុផលនៅគ្រប់ដំណាក់កាលនីមួយៗ ។ ទី៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ដោយមានកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ត្រូវលើកកម្ពស់ និង អភិវឌ្ឍសមត្ថភាពកសិករ ដើម្បីឲ្យក្លាយជាកសិករសហគ្រិន ក្នុងវិស័យស្រូវ-អង្ករទាំងមូល តាមរយៈការធ្វើស្ថាប័នីយកម្ម លើការលើកកម្ពស់ការអភិវឌ្ឍពូជស្រូវ, ការពង្រឹងខ្សែច្រវាក់ជីកសិកម្ម និងថ្នាំកសិកម្ម, ការអភិវឌ្ឍ និងការជំរុញការធ្វើពិពិធកម្មទីផ្សារ, ការពង្រីកសហគមន៍កសិកម្ម និង ការលើកកម្ពស់កិច្ចសន្យាកសិកម្ម និងការលើកកម្ពស់ស្តង់ដាផលិតកម្មកែច្នៃ ។ ទី៨. សហព័ន្ធស្រូវអង្ករកម្ពុជា, ដោយមានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ត្រូវបន្ដកសាងនូវប្រព័ន្ធខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករកម្ពុជា ឲ្យក្លាយទៅជា «ប្រព័ន្ធតួអង្គក្នុង ខ្សែច្រវាក់តែមួយ» ដែលគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និង ការប្រកួតប្រជែងដោយសហការគ្នា ដើម្បីពង្រឹង«ទីតាំង ឬ ចំណែកទីផ្សារកម្ពុជា» ជាយុទ្ធសាស្រ្ត នៅក្នុងទីផ្សារស្រូវ-អង្ករសកល ក៏ដូចជាលើកកម្ពស់ការគោរពផលប្រយោជន៍កសិករជាចម្បង, ជាពិសេស កសិករខ្នាតតូច ។ ​ ទី៩. ក្រុមការងារអន្តរក្រសួងជំរុញការនាំចេញផលិតផលកសិកម្ម និង កសិ​ឧស្សា​ហកម្មអាទិភាពនៅកម្ពុជា, ស្ថិតក្រោមឆ័ត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទើបត្រូវបានបង្កើតឡើង​ត្រូវចាប់ផ្តើមបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឲ្យបានសកម្ម ដើម្បីពិនិត្យ សិក្សា និងវាយតម្លៃ អំពីបញ្ហាប្រឈម ក្នុងវិស័យកសិកម្ម សំដៅត្រៀមចាត់វិធានការជាកញ្ចប់ឲ្យបានទាន់ពេល ក្នុងស្មារតីបុរេសកម្ម ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-08-2025, 12:47 PM, ចំនួនអ្នកអានៈ​ 26ដង
តាមសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី និយាយថា ក្រឹត្យមួយស្តីពីការតែងតាំង លោកស្រី Stefanishyna អាយុ ៣៩ ឆ្នាំបានចុះហត្ថលេខារួចហើយ។ លោកស្រីនឹងចូលកាន់តួនាទីជាឯកអគ្គរដ្ឋប្រចាំអាមេរិក បន្តពីលោកស្រី Oksana Markarova ដែលបានកាន់តំណែងនេះអស់រយៈពេល ៦ឆ្នាំមកហើយ និងអំឡុងពេលនៃសង្រ្គាមជាមួយរុស្ស៉ី។ ប្រធានាធិបតី លោក វ៉ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:41 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន៣២៥នាក់ (ស្រី១៤៩នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន៣៨នាក់ បោះបង់ការប្រឡងចំនួន២នាក់ បេក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:37 PM, ចំនួនអ្នកអានៈ​ 27ដង
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Hong Lei បានប្រកាសពីវត្តមានចូលរួមរបស់លោក គីម ជុងអ៊ុន នៅឯសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក គីម បានធ្វើទស្សនកិច្ច លើកចុងក្រោយបំផុតទៅកាន់ប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៩ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ តាមលោក Hong Lei មេដឹកនាំមកពីប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:33 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសទីម័រខាងកើត ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:22 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក U KHIN YI ប្រធានគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:18 PM, ចំនួនអ្នកអានៈ​ 27ដង
សូមជម្រាបផងថា Daniil Medvedev ជាអតីតម្ចាស់ពានវាយកូនបាល់របស់កម្មវិធីកម្រិត Grand Slam នេះកាលឆ្នាំ២០២១ ដ្បិតក្នុងពេលនេះបានធ្លាក់ត្រឹមប្រកួតជុំទី១ ពីការវាយចាញ់កីឡាករបារាំងលទ្ធផល ៣-២សិត ខណៈ Benjamin Bonzi ពេលនេះក៏បន្តឈានដល់ជុំទី៣ ទៀងផងដែរ ។ កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិរុស្ស៊ី Daniil Medvedev ត្រូវបានពិន័យជាប្រាក់សរុបចំនួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-08-2025, 12:17 PM, ចំនួនអ្នកអានៈ​ 27ដង
កីឡាករអន្តរជាតិអង់គ្លេស វ័យ ៣២ឆ្នាំរូបនេះ បានចូលរួមជាមួយ Besiktas ដោយគ្មានតម្លៃផ្ទេរឡើយ ក្រោយចប់កិច្ចសន្យាជាមួយ Liverspanool នាអំឡុងខែសីហា ឆ្នាំ២០២៣។ក្រុម Besiktas លេងក្នុងលីគកំពូល Suspaner Lig របស់ប្រទេសតួកគីនោះ បានព្រមព្រៀងបង់សំណងជាទឹកប្រាក់ប្រមាណ ១.៥លានផោនទៅឱ្យកីឡាករ Alex-Oxlade Chamberlain ដើម្បីបញ្ចប់កិច្ចសន្យាដែលនៅសល់ ១ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-08-2025, 07:29 PM, ចំនួនអ្នកអានៈ​ 27ដង
សារព័ត៌មាន ANI បានរាយការណ៍ថា ការបាក់ដីកាលពីថ្ងៃអង្គារ នៅជិតទីសក្ការៈបូជានៃប្រាសាទ Vaishno Devi នៅលើផ្លូវធ្វើធម្មយាត្រាដ៏ល្បីល្បាញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់។ វាជាគ្រោះមហន្តរាយថ្មីទៀត នៅតំបន់ហិម៉ាឡៃ បន្តពីការស្លាប់មនុស្ស ៦០នាក់ និងបាត់ខ្លួន ២០០នាក់នៅក្នុងទីក្រុង Kishtwar នៃតំបន់ Kashmir របស់ឥណ្ឌា ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-08-2025, 06:45 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-08-2025, 06:27 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តព្រះសីហនុ៖ក្នុងឱកាសនេះ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០៖០០នាទីយប់ ការមកដល់របស់ជើងហោះហើរត្រង់នេះ បញ្ជាក់ឲ្យឃើញពីរទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ហើយបានឈានដល់បើកដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ទីក្រុងគុនមីង មកកាន់អាកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2025, 06:39 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ពិធីបិទមហាសន្និបាតបូកសរុបការងារ និង បិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នាថ្ងៃទី២៦ ខែសីហានេះ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់ថា ស្ថានភាពនៃវិស័យស្រូវ-អង្ករ មានការវិវត្តជាប្រចាំ​ ហើយមានលក្ខណៈខុសៗគ្នា ពីមួយឆ្នាំ ទៅមួយឆ្នាំ​ ដែលទាមទារឲ្យភាគីពាក់ព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2025, 06:30 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី យោធាថៃបានបន្ដដាក់ខ្សែលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មនេះជាការរំលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2025, 06:27 PM, ចំនួនអ្នកអានៈ​ 43ដង
ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2025, 05:53 PM, ចំនួនអ្នកអានៈ​ 48ដង
ពិធីនេះមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2025, 08:01 PM, ចំនួនអ្នកអានៈ​ 49ដង
លោក Klingbeil បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ក្នុងទស្សនកិច្ចមួយ ដែលមិនត្រូវបានប្រកាសឱ្យដឹងជាមុន។ លោកគឺជាមេដឹកនាំ​នៃគណបក្ស SDP ដែលជាដៃគូនៅក្នុងចង្កោមរដ្ឋាភិបាល របស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។ លោក Klingbeil បានលើកឡើងយ៉ាងដូច្នេះថា «លោក ពូទីន មិនគួរស្រមើស្រមៃឡើយថា ការគាំទ្ររបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6896 នាក់
ម្សិលមិញ : 9596 នាក់
សរុបទាំងអស់ : 9658725 នាក់