អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ថៃប្រើយន្ដហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក |
|
ចុះថ្ងៃទី: 25-07-2025, 05:49 PM, ចំនួនអ្នកអានៈ 29ដង |
|
រាជធានីភ្នំពេញ៖បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ, ការប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកទាំង៤លើកនេះ គឺធ្វើឡើងនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក។ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា យោធាថៃបានប្រើប្រាស់ យន្ដចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលដែនអធិបតេយ្យកម្ពុជា ចំនួន៤លើក នៅចម្លោះម៉ោង១២៖៣០ថ្ងៃត្រង់នេះ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា «ថៃបានប្រើប្រាស់យន្ដហោះ F-16 ចំនួន៤លើក ដោយនៅប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក នៅចន្លោះម៉ោង១២៖៣០នាទី ដល់ម៉ោង១២៖៤០នាទី និងតំបន់តាក្របី ចំនួន១លើក»។
ក្រៅពីនេះ យោធាឈ្លានពានថៃ ក៏បានផ្លោងគ្រាប់ចំនួន៤គ្រាប់ ចូលក្នុងសាលាបឋមសិក្សាមនោរម្យ១+២ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងចំភូមិឋានរបស់ប្រជាពលរដ្ឋដែលបណ្ដាលឲ្យមានអ្នករងរបួស ព្រមទាំងបំផ្លេចបំផ្លាញផ្ទះសម្បែងជនស៉ីវិលស្លូតត្រង់ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ម៉ាលី សុជាតា។
អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ទៀតថា កម្ពុជាថ្កោលទោសចំពោះថៃ ដែលប្រើប្រាស់គ្រាប់បែកចង្កោម ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរយូរអង្វែង និងរំលោភច្បាប់អន្តរជាតិ ហើយក៏ជាឧក្រិដ្ឋកម្មសង្គ្រាម។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហារចំនួន៧ទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំង៧នោះ រួមមាន៖ តំបន់ភ្នំទ្រព្យ, តាថាវ, ភ្នំខ្មោច, អូរផ្កាស្នេហ៍, មុំបី, ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-07-2025, 12:29 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នអំពីព័ត៌មានក្លែងក្លាយ និងសូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 12:27 PM, ចំនួនអ្នកអានៈ 0ដង
ខេត្ត Sukhothai និង Phrae ប្រទេសថៃ កំពុងជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងខេត្ត Sukhothai និង Phrae នៃប្រទេសថៃ បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង ជំរុញឱ្យអាជ្ញាធរប្រចាំខេត្តទាំងពីរនេះ ចេញការប្រកាសអាសន្នថ្នាក់ខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ The Nation។
នាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 11:54 AM, ចំនួនអ្នកអានៈ 0ដង
នេះជាក្លិបទី៤ ផងដែររបស់បុរសវ័យ ៤៦ឆ្នាំដឹកនាំ ក្នុងរយៈពេល ៥ឆ្នាំមកនេះ ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកតាំងពីឆ្នាំ២០២០ ក្នុងក្លិបដំបូងសេះបង្កង់ Juventus មក។
អតីតកីឡាករនិម្មិតរូបអ៉ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិប United FC មានមូលដ្ឋាននៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម (UAE) ដែលកំពុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2025, 11:48 AM, ចំនួនអ្នកអានៈ 2ដង
មូលហេតុនៃការរំខានត្រូវបានរកឃើញថា មកពីបញ្ហាផ្ទៃក្នុងនៃ Software ដែលគ្រប់គ្រងបណ្តាញស្នូល។ ក្រុមវិស្វកររបស់ Starlink លោក Michael Nicolls បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតដើម្បីច្បាស់លាស់នូវគ្រោះថ្នាក់នេះ និងប្តេជ្ញាដោះស្រាយបញ្ហា។ ងាកមក លោក Elon Musk បានសុំអភ័យទោសតាមបណ្តាញ X (Twitter) បន្ទាប់ពីសេវាត្រូវបានស្ដារឡើងវិញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 06:24 PM, ចំនួនអ្នកអានៈ 24ដង
ឯកអគ្គរដ្ឋទូតចិនប្រចាំ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យកម្ពុជា និងថៃ បន្ធូរបន្ថយជម្លោះ និងទទួលស្គាល់ថា ទីក្រុងប៉េកាំងកំពុងដើរតួនាទីសម្របសម្រួល បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងប្រទេសជាសមាជិកអាស៊ានទាំង២ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 06:01 PM, ចំនួនអ្នកអានៈ 23ដង
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Sorawong Thienthong បាននិយាយថា អាជ្ញាធរថៃអាចនឹងពិចារណាថាតើត្រូវហាមឃាត់អត្តពលិកកម្ពុជា មិនឱ្យចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ដែរឬក៏យ៉ាងណា។ នេះបើតាមទូរទស្សន៍ថៃ PBS។
លោក Sorawong Thienthong បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភអំពីការកើនឡើងអំពើហិង្សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:59 PM, ចំនួនអ្នកអានៈ 27ដង
អូស្ត្រាលី នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងជម្លោះនៅតំបន់ព្រំដែនកម្ពុជា និងថៃ ក្នុងនោះរួមមានទាំងសេចក្ដីរាយការណ៍អំពី មនុស្សស្លាប់ និងរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបង្ហោះសារលើបណ្ដាញទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:57 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានមានប្រសាសន៍ថាកម្ពុជាសម្តែងការសោកស្តាយចំពោះការផ្លាស់ប្តូរជំហររបស់ភាគីថៃ លើការអន្តរាគមន៍សម្របសម្រួលរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការជំរុញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:49 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ, ការប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកទាំង៤លើកនេះ គឺធ្វើឡើងនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក។ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2025, 05:45 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តឧត្តរមានជ័យ៖ដ្រូនស៊ើបការណ៍របស់ថៃជាច្រើនគ្រឿង បានហោះចូលដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង៥៖១៤នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ តែត្រូវបានកម្លាំងកងទ័ពរបស់កម្ពុជាបាញ់កម្ទេចចោល។
នៅសមរភូមិមុខ បានបញ្ជាក់ថា ក្រោយឃើញដ្រូនរបស់ថៃហោះចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្ដ្រក្រុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 06:23 PM, ចំនួនអ្នកអានៈ 222ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសច្រានចោលការផ្សាយរបស់កាសែត The Nation ថា «សម្តេចជិះយន្តហោះទៅកាន់ប្រទេសចិន», សម្តេចមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !
ខាងក្រោម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 06:19 PM, ចំនួនអ្នកអានៈ 215ដង
ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ស្ថិតក្នុងទម្រង់ប្រកួតជាលក្ខណៈកំដៅសាច់ដុំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងដៃគូឧបត្ថម្ភ ដោយក្លិបក៏បានបញ្ជាក់ថា ក្នុងដំណើរជើងទី២ ទៅប្រទេសកូរ៉េខាងត្បូង ក៏ស្ថិតក្នុងហានិភ័យដែរ។
ក្រុមបាល់ទាត់ FC Barcelona បានលុបចោលជំនួបមិត្តភាពអន្តរជាតិនាថ្ងៃអាទិត្យចុងសប្តា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 06:17 PM, ចំនួនអ្នកអានៈ 195ដង
លោក Anwar បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំងពីរ គឺយ៉ាងហោចណាស់ ត្រឹមឱ្យពួកគេផ្អាកការប្រយុទ្ធគ្នា ហើយព្យាយាមស្វែងរកផ្លូវចរចា»។ បច្ចុប្បន្នម៉ាឡេស៉ី មានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន ដែលមានកម្ពុជានិងថៃស្ថិតក្នុងចំណោមរដ្ឋសមាជិក។
នាយករដ្ឋមន្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 06:08 PM, ចំនួនអ្នកអានៈ 186ដង
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចិនបាននិយាយថា ខ្លួនមានក្តីបារម្ភយ៉ាងជ្រាលជ្រៅជុំវិញការប៉ះទង្គិចគ្នារវាងយោធាកម្ពុជានិងថៃ បន្ទាប់ពីភាពតានតឹង បានប្រែក្លាយជាការផ្ទុះជម្លោះប្រដាប់អាវុធនៅថ្ងៃនេះ ពាក់ព័ន្ធទំនាស់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2025, 06:05 PM, ចំនួនអ្នកអានៈ 220ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ថងសាវណ្ណ ភូមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវកា
 ព័ត៌មានលម្អិត
|
|
|