កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ ប្រគល់យោធិនទាំង១៨នាក់ ត្រឡប់មកវិញ ខណៈការចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ និងមានរយៈពេល១៩ ថ្ងៃហើយ
ចុះថ្ងៃទី: 17-08-2025, 02:09 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវបែបបានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអំពាវនាវដល់ឱ្យភាគីថៃ ប្រគល់យោធិនកម្ពុជាទាំង១៨នាក់ ឱ្យត្រឡប់មកវិញ ខណៈការចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ មានរយៈពេល១៩ ថ្ងៃហើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ ប្រគល់កម្ពុជាវិញនូវកងកម្លាំងទាំង១៨នាក់ ដើម្បីអាចឱ្យពួកគាត់អាចមកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ដែលទន្ទឹមរង់ចាំទាំងយប់ ទាំងថ្ងៃយ៉ាងទទូច»។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានថៃ បានចូលមកចាប់ខ្លួនទាហានកម្ពុជា ដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលគិតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល១៩ថ្ងៃមកហើយ។ ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិ នៅតែបន្តទាមទារ រហូតដល់ភាគីថៃ ប្រគល់មកកម្ពុជាវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃ បំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រជាពលរដ្ឋកម្ពុជា មិនទុកឱ្យសមាជិកណាម្នាក់ចោល និងឯកកោជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ ​នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ នៅប្រទេសម៉ាឡេស៉ី។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជា នៅតែបញ្ជាក់ពីជំហរដោយស្មោះត្រង់របស់ខ្លួន ដើម្បីធ្វើការជាមួយប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-08-2025, 06:19 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានឱ្យដឹងថា កងទ័ពថៃមានផែនការបញ្ចេញគ្រឿងចក្រជាច្រើនមកឈូសឆាយរង្វង់មូល តាអុំ និងផ្ទះប្រជាពលរដ្ឋខ្មែរនៅផ្សារអានសេះ នៅតំបន់អានសេះក្នុងពេលឆាប់ៗនេះ។ បើនេះជាការពិត នោះវាជាការការរំលោភបំពានបទឈប់បាញ់មួយថ្មីទៀតរបស់ភាគីថៃ ដែលបង្កហានិភ័យខ្ពស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:17 PM, ចំនួនអ្នកអានៈ​ 56ដង
ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ថែមទាំងបានហៅតុលាការអន្តរជាតិនេះថា ជាការគំរាមកំហែងសន្តិសុខ ដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើសង្រ្គាមផ្លូវច្បាប់ ប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ បើតាម​ក្រសួងហិរញ្ញវត្ថុអាមេរិក ទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្មលើចៅក្រមបារា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:14 PM, ចំនួនអ្នកអានៈ​ 62ដង
នៅពេលចូលរួមសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍអាហ្រ្វិក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Guterres ថ្លែងថា «វាមានសារៈសំខាន់ណាស់ ក្នុងការឈានដល់បទឈប់បាញ់ហ្កាហ្សាភ្លាមៗ ដែលចាំបាច់ដើម្បីបញ្ចៀសការស្លាប់ និងការបំផ្លិចបំផ្លាញដោយប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងហ្កាហ្សា»។ លោក Guterres ក៏បានអំពាវនាវឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-08-2025, 06:10 PM, ចំនួនអ្នកអានៈ​ 35ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Belta របស់បេឡារុស បានដកស្រង់សម្តីលោក Alexander Lukashenko ដែលគូសបញ្ជាក់ថា «ក្នុងលក្ខខណ្ឌនៃភាពចលាចលភូមិសាស្ត្រនយោបាយ ទីក្រុង Minsk និងទីក្រុង Tehran កំពុងអនុវត្តជំហានស្របគ្នា និងមានតុល្យភាព ហើយខិតខំប្រឹងប្រែងដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស» ដោយបន្ថែមថា ប្រទេសទាំងពីរអាចចាប់ដៃគូលើវិស័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:47 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:41 PM, ចំនួនអ្នកអានៈ​ 54ដង
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយបន្ថែម ២៥% លើទំនិញឥណ្ឌា ដែលនឹងចូលជាធរមាននៅថ្ងៃទី២៧ ខែសីហា ដើម្បីជាការដាក់ទណ្ឌកម្មចំពោះការបន្តទិញប្រេងពីរុស្ស៊ី។ ការដំឡើងពន្ធនេះ នាំឱ្យពន្ធសរុបដែលសហរដ្ឋអាមេរិកដាក់លើទំនិញឥណ្ឌាកើនឡើងដល់ ៥០%។ មន្ត្រីស្ថានទូត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:34 PM, ចំនួនអ្នកអានៈ​ 65ដង
ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-08-2025, 09:21 PM, ចំនួនអ្នកអានៈ​ 62ដង
ខេត្តឧត្តរមានជ័យ៖លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ឱម ម៉ាក់ធារី ទីប្រឹក្សាក្រសួងបរិស្ថាន និងលោកស្រី ភុំ ផាន់ណាវី និងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បាននាំអំណោយជាសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន យកទៅចែកជូនដល់វីរកងទ័ពទិសប្រាសាទតាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:42 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។ ដំណឹងនៃកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:40 PM, ចំនួនអ្នកអានៈ​ 53ដង
ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចង់ប្រើកម្លាំងយោធាដើម្បីតាមចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវបានចាត់តាំងជា អង្គការភេរវករពិភពលោក។ មន្ត្រីអាមេរិកម្នាក់និយាយថា នាវិក និងកងម៉ារីនប្រហែល ៤ ០០០នាក់ ត្រូវបានគេរំពឹងថា នឹងប្តេជ្ញាអនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ នៅក្នុងតំបន់ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:38 PM, ចំនួនអ្នកអានៈ​ 58ដង
តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធភាពយោធា និងការដំឡើងសាច់ដុំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គឺជាតឹកតាងជាក់ស្តែងបំផុត ដែលស្តែងឱ្យឃើញពីឆន្ទៈរបស់ពួកគេ ក្នុងការបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។ ស្ថានការណ៍បច្ចុប្បន្នបែបនេះ ទាមទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:28 PM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែក​នូវ​គោលនយោបាយ​ទីផ្សារ​ការងារ​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាពស្វាហាប់និងមានចក្ខុវិស័យវែង​ឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជាពុទ្ធិ​បន្ថែម​ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:06 PM, ចំនួនអ្នកអានៈ​ 54ដង
កិច្ចព្រមព្រៀងនេះបានកើតឡើង បន្ទាប់ពីលោកស្រី Gabbard រួមជាមួយប្រធានាធិបតី Donald Trumspan និងអនុប្រធានាធិបតី JD Vance បានខិតខំចរចាជាមួយភាគីអង់គ្លេសអស់រយៈពេលជាច្រើនខែ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយលោក Trumspan និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-08-2025, 06:03 PM, ចំនួនអ្នកអានៈ​ 55ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមមេដឹកនាំអឺរ៉ុប នៅឯសេតវិមាន លោក ហ្សេលេនស្គី បាននិយាយថា រូបលោកត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន ខណៈបើកើតមានឡើង វានឹងជាជំនួបតទល់លើកដំបូងរបស់លោក ជាមួយលោកប្រធានាធិបតីរុស្ស៉ី គិតចាប់តាំងពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2025, 02:09 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអំពាវនាវបែបបានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1359 នាក់
ម្សិលមិញ : 13403 នាក់
សរុបទាំងអស់ : 9590529 នាក់