លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា និងលោកស្រី ខៀង ម៉ាលី នាំអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពការពារព្រំដែន នៅខេត្តព្រះវិហារ
ចុះថ្ងៃទី: 02-08-2025, 06:44 AM, ចំនួនអ្នកអានៈ 143ដង
ខេត្តព្រះវិហារ៖លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោជំទាវបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារយើងទាំងអស់គ្នា លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា និងលោកស្រី ខៀង ម៉ាលី ដោយមានការចូលរួមពីលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងក្រុមការងារ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បាននាំអំណោយមកចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន២៥០គ្រួសារ នៅវត្តត្រាវគៀត និងវីរកងទ័ពការពារព្រំដែន នៅខេត្តព្រះវិហារ។ លោកសាស្ត្រាចារ្យបានថ្លែងបញ្ជាក់ទៀតថា៖សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែន កម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គឺបង្ករឡើងដោយកងទ័ពថៃជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម្ពុជារបស់យើង ផ្ទុះអាវុធតបតតាមក្រោយ។លោកថាកន្លងមកក្រោមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពយើងមានអត់ធ្មត់ខ្លាំងណាស់ ដែលការអត់ធ្មត់នេះ គឺដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរយើង ពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន។ ការផ្ទុះអាវុធដែលបង្កឡើងដោយកងទ័ពថៃ រយះពេល៥ថ្ងៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសំបែង មកស្នាក់នៅបណ្តោះអាសន្នតាមទីតាំងសុវត្ថិភាពផ្សេងៗ នៅតាមវត្តអារ៉ាម និងកន្លែងសាធារណៈជាច្រើនទៀត ធ្វើយ៉ាងណាគេចឱ្យផុតពីគ្រាប់ផ្លោងរបស់ថៃ។ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យការចរចារទ្វេរភាគីរវាងប្រទេសទាំង២កើតឡើង ឈានដល់ការសម្រេចបទឈប់បាញ់គ្នាទាំងស្រុងនៅម៉ោង១២.០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ លោកថាទោះបីបងប្អូនមកស្នាក់នៅបណ្តោះអាសន្នតាមទីតាំងសុវត្ថិភាពផ្សេងៗ បងប្អូននៅតែទទួលបានគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោជំទាវបណ្ឌិត ក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រះវិហារ។ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក សុីផាន់ណា ក៏បានថ្លែងអំពាវនាវដល់បងប្អូនភៀសសឹកទាំងអស់ត្រូវចេះស្រលាញ់គ្នា រាប់អានគ្នា និងត្រូវថែរក្សាសុខភាពឱ្យបានល្អ។អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន២៥០គ្រួសារនៅវត្តត្រាវគៀតនាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ទឹកបរិសុទ្ឋ ២៥០កេះ វីតាមីនដប ៣៨០ដប អង្ករ ២តោន ថ្នាំពេទ្យ ៤មុខ ស្មើនឹង២៥០កញ្ចប់ គ្រាប់ស្វាយចន្ទី ២កេះ ត្រីងៀត ១កេះ ចេកអំបូង ៥កេះ ទឹកក្រូច ហា្វន់តា ១៥០កេះ និងថវិកាជូនគ្រួសារភៀសសឹក មួយគ្រួសារៗ ៨ម៉ឺនរៀល។ ដោយឡែកស្បៀង​ និង​អំណោយសម្រាប់​កងទ័ព​នៅ​ខេត្ត​ព្រះវិហារ​៖ទឹក​បរិសុទ្ធ​ ១.៥លីត្រ​ ២៥០​ កេស វីតាមីន​ដប​ ៣៨០​ ដប អង្ករ​ ២តោន​ (50គីឡូ × 40បាវ) ថ្នាំ​ ៤មុខ ស្វាយចន្ទី​ ២កេស ត្រីងៀត​ ១កេសនិងចេក​ ៥​កេស​ផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-08-2025, 12:08 PM, ចំនួនអ្នកអានៈ​ 149ដង
រាជធានីភ្នំពេញ៖ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 12:02 PM, ចំនួនអ្នកអានៈ​ 186ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត យករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:57 AM, ចំនួនអ្នកអានៈ​ 141ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន។ របៀបវារៈទាំងនោះមានដូចជា៖ ១-ពិនិត្យ និងសម្រេចលើសុពលភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:54 AM, ចំនួនអ្នកអានៈ​ 144ដង
លោក Scott Bessent បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា «កិច្ចចរចាក្នុងសប្ដាហ៍នេះនៅទីក្រុង Stockholm បានជំរុញកិច្ចចរចារបស់យើងជាមួយចិន ហើយខ្ញុំជឿជាក់ថា យើងកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយដែលនឹងផ្ដល់ផលចំណេញដល់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំង២។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះការបោះជំហានឆ្ពោះទៅមុខ»។ ប៉ុន្តែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:49 AM, ចំនួនអ្នកអានៈ​ 141ដង
Meta បានប្រកាសថា ពួកគេចង់បន្តចំណាយដោយខ្លួនឯងចំពោះការអភិវឌ្ឍធនធានសំខាន់ៗ ប៉ុន្តែការចូលរួមជាមួយដៃគូនឹងផ្តល់នូវភាពបត់បែន និងការចែករំលែកហានិភ័យ។ វាជាវិធីមួយក្នុងការគ្រប់គ្រងការចំណាយធំៗសម្រាប់អនាគត។ ការចំណាយលើ AI កំពុងកើនឡើងយ៉ាងខ្លាំង ដូច្នេះ Meta បានបន្ថែមការព្យាករណ៍ចំណាយ សម្រាប់ឆ្នាំ២០២៥ ដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:45 AM, ចំនួនអ្នកអានៈ​ 142ដង
លីគអាជីពអង់គ្លេសនឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពោលគឺនៅសល់តែ ១១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅអាមេរិក មិចស៊ិក និងកាណាដាមកដល់។ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងមិនកាត់បន្ថយចំនួនបច្ចុប្បន្នពី ២០មកនៅត្រឹម ១៨ក្រុមឡើយ។ នេះបើយោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:42 AM, ចំនួនអ្នកអានៈ​ 148ដង
លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាលោក ត្រាំ គួរតែចងចាំថាទីក្រុងមូស្គូកាន់កាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរសល់ពីសម័យអតីតសហភាពសូវៀត ជាជម្រើសចុងក្រោយ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១ ខែសីហា បាននិយាយថារូបលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿង ទៅកាន់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 11:40 AM, ចំនួនអ្នកអានៈ​ 135ដង
Son ដែលកំពុងស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ក្នុងរយៈពេលកន្លងមកនេះបានរួមចំណែកជួយក្លិប Sspanurs ឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១៧ឆ្នាំ បានស្គាល់ការឈ្នះពានរង្វាន់លីគអឺរ៉ុបលំដាប់ទី២ Eurospana League 2024-25 កាលពីខែឧសភា ពីការយកឈ្នះ Manchester United ។ កីឡាករអន្តរជាតិកូរ៉េខាងត្បូង Son Heung-min បានឱ្យដឹងថានាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:44 AM, ចំនួនអ្នកអានៈ​ 143ដង
ខេត្តព្រះវិហារ៖លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោជំទាវបណ្ឌិត ជូនបងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:38 AM, ចំនួនអ្នកអានៈ​ 125ដង
យោងតាមសេចក្តីថ្លែងការណ៍ ប្រព័ន្ធបាញ់បង្ហោះ នឹងត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយសមាសភាគផ្សេងទៀតនៃប្រព័ន្ធនេះ នឹងត្រូវបានបញ្ជូនជាបន្តបន្ទាប់ក្នុងរយៈពេលពីរទៅបីខែខាងមុខ។ ក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសនៅថ្ងៃសុក្រថា អាល្លឺម៉ង់នឹងបញ្ជូនប្រព័ន្ធការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:36 AM, ចំនួនអ្នកអានៈ​ 134ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១ ខែសីហានេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) លោក Igor Driesmans បានចុះពិនិត្យដោយផ្ទាល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានចូលរួមជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសមាជិកដទៃទៀតនៃអង្គទូត។ នៅក្នុងសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុប (EU) បានសម្តែងការស្វា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-08-2025, 06:33 AM, ចំនួនអ្នកអានៈ​ 131ដង
លោក Steve Witkoff បានចុះពិនិត្យទីតាំងមួយដែលដំណើរការដោយ មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ប៉ុន្មានម៉ោងក្រោយដំណើរទស្សនកិច្ចរបស់លោក មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣នាក់នៅជិតទីតាំងមួយរបស់ក្រុមនេះ។ យោធាអ៊ីស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 08:32 PM, ចំនួនអ្នកអានៈ​ 299ដង
នៅក្នុងឱកាសបើកកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អនុក្រឹត្យស្តីពី «អាជ្ញាបណ្ណទឹក» ជាឧបករណ៍គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០០៣ ដែលត្រូវបានរៀបចំឡើងដើម្បីគោលដៅសំខាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 06:19 PM, ចំនួនអ្នកអានៈ​ 323ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យរូបនេះ ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានសង្ខេប ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 285ដង
លែងក្នុងសន្និសីទសារព័ត៌មានមួយ នាឱកាសខួប៥០ឆ្នាំ គិតចាប់តាំងពីការចុះសន្ធិសញ្ញា Helsinki Final Act ស្តីពីការគោរពព្រំប្រទល់និងបូរណភាពទឹកដី លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿថារុស្ស៉ីអាចត្រូវជំរុញឱ្យបញ្ឈប់សង្រ្គាមនេះបាន។ រុស្ស៉ីជាអ្នកចាប់ផ្តើមវា ហេតុនេះក៏អាចត្រូវជំរុញឱ្យបិទបញ្ចប់វាវិ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1321 នាក់
ម្សិលមិញ : 9187 នាក់
សរុបទាំងអស់ : 9358896 នាក់