អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ឈានដំណាក់កាលដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋហើយ |
|
ចុះថ្ងៃទី: 22-10-2025, 11:23 AM, ចំនួនអ្នកអានៈ 43ដង |
|
រាជធានីភ្នំពេញ៖នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបន្ថែមថា មកដល់ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀបចំវេទិកាពិភាក្សា និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋហើយ ខណៈដែលការដោះស្រាយផលប៉ះពាល់ធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។
បើតាមលោក ផន រឹម គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកជាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។
នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិនិងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
លោក ផន រឹម បានបន្ថែមថា គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍រួមមាន៖ ការជំរុញ និងអភិវឌ្ឍន៍ វិស័យគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និងការវិនិយោគសំខាន់ៗ ហើយគម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការបង្កើនផលិតភាពកសិកម្មសួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ បង្កើតការងារថ្មីៗជាច្រើនជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ និងវិនិយោគពហុវិស័យសម្រាប់តំបន់នានាតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:36 PM, ចំនួនអ្នកអានៈ 20ដង
មរាជធានីភ្នំពេញ៖នុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។
មនុស្សវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:29 PM, ចំនួនអ្នកអានៈ 20ដង
អាជ្ញាធរនៅរដ្ឋធានីកៀវ បាននិយាយថា កម្ទេចកម្ទីនៃអាវុធរបស់រុស្ស៉ី ដែលត្រូវបានបាញ់ស្កាត់ បានធ្លាក់ស្រោចលើទីក្រុងកៀវ ហើយបង្កជាអគ្គិភ័យនៅក្នុងសង្កាត់ប្រហែលជាពាក់កណ្តាល នៃសង្កាត់ទាំងរបស់ទីក្រុង។ មនុស្សចំនួន២នាក់ បានស្លាប់ក្នុងការវាយប្រហារលើទីក្រុងកៀវ ខណៈ៤នាក់ផ្សេងទៀត ក្នុងនោះ២នាក់ត្រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:25 PM, ចំនួនអ្នកអានៈ 26ដង
ការបង្កើត Atlas នេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ OspanenAI ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនលើអ្នកប្រើប្រាស់ ChatGPT រាប់រយលាននាក់។ គោលដៅសំខាន់គឺផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ពីការស្វែងរកតាមរយៈការវាយបញ្ចូលពាក្យគន្លឹះ (ដូច Google) ទៅជាការប្រើប្រាស់ AI ដើម្បីសន្ទនា និងសង្ខេបព័ត៌មានដោយផ្ទាល់ ដែលធ្វើឱ្យការស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:20 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះដែរដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ដំណើរការ នៃការរៀបចំពិធីសន្និបាត ការសម្របសម្រួល ការរៀបចំសុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:01 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។
វត្តមានលោករដ្ឋមន្ត្រីការពារជាតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:53 PM, ចំនួនអ្នកអានៈ 26ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី Paetongtarn បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:50 PM, ចំនួនអ្នកអានៈ 17ដង
កីឡាករចាំទីវ័យទើបតែ ២០ឆ្នាំរូបនេះ បានចាកចេញពីក្លឹបកាំភ្លើងធំ ដើម្បីទៅចូលរួមជាមួយកូឡុំប៊ីកាលពីចុងខែមុន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាថ្ងៃទី២៣ ខែកញ្ញា មុនពេល U20 World Cuspan 2025 ឈានមកដល់ ជាកម្មវិធីដែល Rojas បានអង្គុយនៅកៅអីបម្រុងគ្រប់ការប្រកួតតែម្តង។
Alexei Rojas យុវជនដែលត្រូវបានជ្រើសរើសចេញពីក្លឹបអង់គ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:49 PM, ចំនួនអ្នកអានៈ 15ដង
វិធានការនេះចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ រួមជាមួយប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ថ្លែងតាមទូរទស្សន៍ជាតិ លោក Jeri គូសបញ្ជាក់ថា «យើងកំពុងប្តូរពីការការពារទៅជាការបង្រ្កាបបទល្មើស ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលជាការងារប្រយុទ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:48 AM, ចំនួនអ្នកអានៈ 39ដង
ខេត្តកោះកុង៖ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងថា មន្ទីរអនុវត្តការងារលើវិស័យដីធ្លី នៅឆ្នាំ២០២៥ មន្ត្រីរបស់ខ្លួនបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុប ២២.៣១៤ក្បាលដី ដោយកំណត់វិនិច្ឆ័យចំនួន ៣៤ ភូមិ។ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃមន្ទីរដែនដីរូបនីយកម្មសំណង់និងសុរិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:27 AM, ចំនួនអ្នកអានៈ 32ដង
ថៃ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។
ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:23 AM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបន្ថែមថា មកដល់ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:20 AM, ចំនួនអ្នកអានៈ 36ដង
មជ្ឈមណ្ឌលទិន្នន័យ Hyspanerion ត្រូវបានគេរំពឹងថានឹងផ្តល់សមត្ថភាពកុំព្យូទ័រដ៏សម្បើម ជាង ២ ជីហ្គាវ៉ាត់ ដែលជាកម្លាំងគណនាដ៏សំខាន់សម្រាប់បណ្តុះបណ្តាលម៉ូដែលភាសា AI ធំៗ ដែលមានឥទ្ធិពលដូចជា ChatGPT និង Google Gemini ជាដើម។ ក្រោមភាពជាដៃគូនេះ ក្រុមហ៊ុន Blue Owl នឹងកាន់កាប់ចំណែកភាគហ៊ុនធំដល់ទៅ ៨០% នៃគម្រោង ខណៈ Meta រក្សាទុកត្រឹម ២០%
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:17 AM, ចំនួនអ្នកអានៈ 32ដង
នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Kiryat Gat ស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល លោក JD Vance បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពអាមេរិកនឹងមិនត្រូវបានបញ្ជូនទៅកាន់ តំបន់ហ្កាហ្សានោះទេ។ ប្រធានាធិបតីនៃសហរដ្ឋអាមេរិកបានគូសបញ្ជាក់យ៉ាងច្បាស់រួចហើយ ហើយថ្នាក់ដឹកនាំយោធារបស់យើងក៏បានបញ្ជាក់ច្បាស់ៗរួចហើយដែរ»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:15 AM, ចំនួនអ្នកអានៈ 39ដង
ការបង្កើននេះមានទំហំប្រមាណ ៧.៧ពាន់លានដុល្លារ ដែលធ្វើឱ្យការចំណាយការពារជាតិសរុបកើនដល់ប្រមាណ ៧០.៨៦ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ។សភាអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានបោះឆ្នោតដើម្បីធ្វើវិសោធនកម្មថវិកាជាតិសម្រាប់ឆ្នាំនេះ ដោយបានបង្កើនការចំណាយផ្នែកការពារជាតិដល់កម្រិតកំណត់ត្រាថ្មី ខណៈសង្គ្រាមជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:12 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការអនុវត្តនីតិវីធី ពិនិត្យពីបទឆបោកជាក្រុមមានការចាត់តាំង ដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ, ពីបទ អ្នកបើក កន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ី
 ព័ត៌មានលម្អិត
|
|
|