នុវត្តន៍បទបញ្ជានាយករដ្ឋមន្ត្រី, នៅព្រឹកនេះ ច្រកទ្វារព្រំដែនជប់គគីរ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបិទហើយ តបការសម្រេចជាឯកតោភាគីរបស់យោធាថៃ ដែលបិទច្រក​សាយតាគូ-ជប់គគីរ មុន
ចុះថ្ងៃទី: 22-06-2025, 12:57 PM, ចំនួនអ្នកអានៈ 57ដង
ខេត្តឧត្តរមានជ័យ៖អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះច្រកព្រំដែនជប់គគីរ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបិទជាស្ថាពរហើយ។ គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនចំនួន២ គឺច្រកជប់គគីរ និងច្រកទ្វារព្រំដែនជាំ ចាប់ពីថ្ងៃទី២២ ខែមិថុនានេះតទៅ បន្ទាប់ពីកងទ័ពយោធភូមិភាគ២ របស់ថៃ ប្រកាសបិទច្រកសាយតាគូ-ជប់គគីរ ជាឯកតោភាគីមុន ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សម្តេចបញ្ជាក់ថា ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «វាជារឿងចម្លែកមួយដែរ ដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឲ្យមានការចរចាបើកច្រកព្រំដែន ឲ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញ ជាឯកតោភាគីទៅវិញ។ ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងារ រវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុង និងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់សុំចរចារទ្វេភាគី ដើម្បីបើកច្រកអោយប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី»។ សម្តេចបញ្ជាក់ទៀតថា ចំពោះកម្ពុជា មានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។ ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃ សម្តេចបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែប្រកាន់ជំហរដដែល គឺមិនមានការចាំបាច់ក្នុងការចរចារទ្វេភាគី រឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ។ បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ គឺអាចធ្វើបានយ៉ាងងាយស្រួលនិងលឿនបំផុត។ កងទ័ពថៃដែលជាអ្នកចាប់ផ្ដើមបិទច្រកជាឯកតភាគី ត្រូវធ្វើការបើកច្រកឡើងវិញជាឯកតោភាគី ឱ្យដូចស្ថានភាពមុនថ្ងៃទី៧ មិថុនាឆ្នាំ២០២៥ គឺជាការស្រេច។ កម្ពុជានឹងបើកឡើងវិញដែរយ៉ាងយូរប្រាំម៉ោងក្រោយ។ នេះគឺជាដំណោះស្រាយយ៉ាងសាមញ្ញបំផុត ដោយមិនចាំបាច់ចំណាយពេលចរចារនាំតែខាតពេលវេលា។ ត្រូវការតែជំហរនៃការចង់បាន ដោយពិតប្រាកដមួយរបស់ភាគីថៃតែប៉ុណ្ណោះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-06-2025, 06:24 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សិក្ខាសាលាពិគ្រោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:19 PM, ចំនួនអ្នកអានៈ​ 10ដង
អាជ្ញាធរអាមេរិកនៅទីក្រុងដូចជា New York, Washington DC និង Los Angeles បានឱ្យដឹងថា ពួកគេបានដាក់ពង្រាយ​កងកម្លាំងបន្ថែម នៅតាមទីតាំងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង ដើម្បីជាវិធានការបង្ការ ក្រោយស្ថានការណ៍វិវត្តនៅអ៉ីរ៉ង់។ អាជ្ញាធរអាមេរិក បាននិយាយថា មកទល់ពេលនេះ មិនទាន់មានសញ្ញានៃការគំរាមកំហែងភ្លាមៗណាមួយនោះទេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:16 PM, ចំនួនអ្នកអានៈ​ 12ដង
នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra នឹងជួបប្រជុំជាមួយបណ្តាមេដឹកនាំគណបក្ស ដែលស្ថិតក្នុងក្រុមចម្រុះ។ បើតាមការរំពឹងទុក លោកស្រី នឹងជូនដំណឹងដល់មេដឹកនាំបក្សជាដៃគូទាំងនោះថា ក្រោយការដកខ្លួន​របស់បក្ស Bhumjaithai ក្នុងសប្តាហ៍នេះ ឥឡូវតំណែងចំនួន៨ក្នុងគណៈរដ្ឋមន្រ្តីគឺនៅទំនេរ ហើយនឹងត្រូវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:06 PM, ចំនួនអ្នកអានៈ​ 12ដង
ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះទីបញ្ជាការស្រាលទាំងពីរដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ដែលបានខិតខំប្រឹងប្រែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:47 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។ លោក ហួត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:44 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ ទាហានថៃ ៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។កងយោធពលខេមរភូមិន្ទនៃកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:41 PM, ចំនួនអ្នកអានៈ​ 47ដង
លោក Araghchi បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ព្រឹត្តិការណ៍ព្រឹកនេះ គឺអាក្រក់ហួសហេតុជាខ្លាំង ហើយវានឹងមានផលវិបាកយ៉ាងយូរអង្វែង។ ការវាយប្រហារនេះ គឺជាទង្វើគ្មានស្គាល់ច្បាប់... ជាទង្វើរបស់ឧក្រិដ្ឋជន»។ លោកប្រមុខការទូតអ៉ីរ៉ង់បានបន្តថា «ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់ចែងអំពីកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:02 PM, ចំនួនអ្នកអានៈ​ 54ដង
ខេត្តតាកែវនាឱកាសនោះលោក វ៉ី សំណាង បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត។ លោក វ៉ី សំណាង អភិបាលខេត្តតាកែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:57 PM, ចំនួនអ្នកអានៈ​ 57ដង
ខេត្តឧត្តរមានជ័យ៖អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះច្រកព្រំដែនជប់គគីរ និងច្រកទ្វារព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:51 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និង អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានកងពលតូចលេខ៧០ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជើញដឹកនាំគណៈប្រតិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:22 PM, ចំនួនអ្នកអានៈ​ 59ដង
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «យើងបានសម្រេចការវាយប្រហារដ៏ជោគជ័យលើទីតាំងនុយក្លេអ៊ែរ ៣កន្លែងនៅប្រទេសអ៉ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan»។ សេចក្តីប្រកាសនេះកើតមានឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចចិត្ត ក្នុងរយៈពេល២សប្តាហ៍ ថាតើនឹងចូលរួម ឬមិនចូលរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:04 PM, ចំនួនអ្នកអានៈ​ 50ដង
អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វានឹងមានជម្រើស២ គឺសន្តិភាពឬមួយក៏សោកនាដកម្មសម្រាប់អ៉ីរ៉ង់ ដែលអាក្រក់ខ្លាំងបំផុត ធៀបនឹងអ្វីដែលយើងបានមើលឃើញ អំឡុងពេលជាងមួយសប្តាហ៍​មកនេះ។ ចូរចាំថានៅមានគោលដៅជាច្រើនទៀត ដែលនៅសល់។ ប្រសិនបើសន្តិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:24 AM, ចំនួនអ្នកអានៈ​ 321ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈវីដេអូឃ្លីបមួយ បានបកស្រាយចម្ងល់បងប្អូនមួយចំនួន ដែលសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបង្ហាញឯកសារពាក់ព័ន្ធ ដែលបញ្ជាក់ថា លិខិតរបស់រាជរដ្ឋាភិបាលពិតជាបាន ទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពិតប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:21 AM, ចំនួនអ្នកអានៈ​ 246ដង
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មានឱកាសសម្រាប់ការចរចា» ជាមួយសហរដ្ឋអាមេរិកទេ «រហូតទាល់តែការឈ្លានពានរបស់អ៊ីស្រាអែលបញ្ឈប់»។ ទោះជាយ៉ាងនេះក្ដី លោកនៅតែគ្រោងជួបជាមួយសមភាគីអឺរ៉ុប ដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់នៅទីក្រុងហ្សឺណែវ ដើម្បីស្ដាប់ពីគោលជំហររបស់ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:19 AM, ចំនួនអ្នកអានៈ​ 303ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT ដែលកំពុងមានវត្តមាននៅកម្ពុជា។ នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 11173 នាក់
ម្សិលមិញ : 15705 នាក់
សរុបទាំងអស់ : 8874636 នាក់