សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមក្នុងវេទិកាមនុស្សធម៌អន្តរជាតិ Soochow លើកទី៤ នៅចិន
ចុះថ្ងៃទី: 09-09-2025, 09:58 AM, ចំនួនអ្នកអានៈ 100ដង
ទីក្រុង Suzhou៖ លោក He Wei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងជាប្រធានសមាគមជាតិកាកបាទក្រហមចិន និងលោកស្រី Kate Forbes ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវេទិកា និងថ្លែងសុន្ទរកថាគន្លឹះ។ តបតាមការអញ្ជេីញរបស់សមាគមជាតិកាកបាទក្រហមចិន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូចំនួន ២រូប ចូលរួមក្នុងវេទិកាមនុស្សធម៌អន្តរជាតិ Soochow លើកទី៤ ក្រោមប្រធានបទ «សកម្មភាពមនុស្សធម៌ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត AI» ដែលមានរយៈពេលពីរថ្ងៃ ៥-៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Suzhou នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងសុន្ទរកថាគន្លឹះរបស់លោក He Wei បានគូសបញ្ជាក់ថា «ពិភពលោកសព្វថ្ងៃនេះកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ដែលមើលមិនឃើញក្នុងរយៈពេលមួយសតវត្សមកនេះ»។ លោកក៏បានលើកពី បានដាក់ចេញនូវគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី Xi Jinping លើការអភិវឌ្ឍសកល សន្តិសុខសកល អរិយធម៌ពិភពលោក និងអភិបាលកិច្ចសកល ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាឈានមុខគេនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលមានទាំងកាលានុវត្តន៍ភាព និងបញ្ហាប្រឈមសហសម័យសម្រាប់បុព្វហេតុមនុស្សធម៌អន្តរជាតិ។ ដូច្នេះក្នុងនាមជាសមាជិកដ៏សំខាន់នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, កាកបាទក្រហមចិន បានឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមការផ្លាស់ប្តូរឌីជីថលដែលមានចែងក្នុងយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់សហព័ន្ធអន្តរជាតិ ដោយត្រូវស្វែងយល់ពីការអនុវត្តបច្ចេកវិទ្យា AI ក្នុងសកម្មភាពមនុស្សធម៌ និងប្រមូលបទពិសោធន៍ជាក់ស្តែងជាមួយបច្ចេកវិទ្យា AI ក្នុងការសង្គ្រោះបន្ទាន់ និងផ្តល់ជំនួយមនុស្សធម៌។ លោក He Wei បានសង្កត់ធ្ងន់ថា «សមាគមកាកបាទក្រហមចិន សង្ឃឹមថានឹងធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីលើកកម្ពស់ការបង្កើត «វេទិកាចែករំលែកបច្ចេកវិទ្យាមនុស្សធម៌ AI ជាសកល» ដើម្បីឱ្យបច្ចេកវិទ្យានេះផ្តល់អត្ថប្រយោជន៍ដល់មនុស្សកាន់តែច្រើនដែលត្រូវការជំនួយ និងរួមគ្នាកសាងប្រព័ន្ធសកម្មភាពមនុស្សធម៌សកលប្រកបដោយសមធម៌ និងធន់ជាងមុន»។ រីឯលោកស្រី Kate Forbes បានថ្លែងថា «សព្វថ្ងៃនេះយើងមិនត្រឹមតែជួបប្រទះនឹងវិបត្តិអូសបន្លាយ គ្រោះមហន្តរាយកាន់តែខ្លាំងឡើង និងវិសមភាពកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឃើញភាពជឿនលឿននៃបច្ចេកវិទ្យាមិនធម្មតាផងដែរ។ នៅក្នុងការងារមនុស្សធម៌, AI កំពុងរៀបចំឡើងវិញនូវរបៀបដែលយើងព្យាករណ៍ ឆ្លើយតប និងងើបឡើងវិញពីវិបត្តិ។ បុគ្គលិកមនុស្សធម៌ មិនមែនជា AI ទេ ប៉ុន្តែគឺជាអាជ្ញាកណ្តាលនៃតម្រូវការមនុស្សធម៌ អាទិភាព និងជំនួយ។ AI បានរចនាឡើងជាមួយនឹងវិធីសាស្រ្តផ្តោតលើមនុស្ស និងការចូលរួមរបស់សហគមន៍ គឺកាន់តែស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍នៃសកម្មភាពមនុស្សធម៌»។ សូមជម្រាបថាក្នុងរយៈពេលពីរថ្ងៃនេះ មានសម័យប្រជុំពេញអង្គស្តីពី «សកម្មភាពមនុស្សធម៌ក្នុងយុគសម័យ AI» ដែលមានបទអន្តរាគមន៍ចំនួន៦, វេទិកាពិភាក្សាតុមូលចំនួន ៤ទៀត គឺ (ទី១) ស្តីពី «កាលានុវត្តន៍ភាព និងបញ្ហាប្រឈមនៃ AI ក្នុងជម្លោះប្រដាប់អាវុធ», (ទី២) ស្តីពី «AI និងបច្ចេកវិទ្យាសម្រាប់ភាពធន់សហគមន៍ និងការប្រកាសព័ត៌មានជាមុន» ដែលក្នុងនោះមានបទអន្តរាគមន៍ចំនួន៤, (ទី៣) ស្តីពី «ការគិតទៅថ្ងៃអនាគត ចំពោះការអប់រំខាងផ្នែកមនុស្សធម៌» ដែលមានបទអន្តរាគមន៍ចំនួន៤, និង(ទី៤) ស្តីពី «ក្រមសីលធម៌មនុស្សធម៌ក្នុងយុគសម័យ AI» ដែលមានបទអន្តរាគមន៍ចំនួន៣ ផងដែរ។ វេទិការខាងលើនេះមានការអញ្ជើញចូលរួមពី មេដឹកនាំ និងតំណាងមកពីអង្គការអន្តរជាតិដូចជាអង្គការសហប្រជាជាតិ និងគ្រូពេទ្យគ្មានព្រំដែន, សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ចំនួន១៥ប្រទេស, សមាគមជាតិកាកបាទក្រហមចិន និងសាខាក្នុងតំបន់របស់ខ្លួន, នាយកដ្ឋានរដ្ឋាភិបាលពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សហគ្រាស និងសាកលវិទ្យាល័យនានា ក៏បានចូលរួមក្នុងវេទិកាដ៏មានសារសំខាន់ខាងលើនេះផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-09-2025, 09:58 AM, ចំនួនអ្នកអានៈ​ 100ដង
ទីក្រុង Suzhou៖ លោក He Wei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងជាប្រធានសមាគមជាតិកាកបាទក្រហមចិន និងលោកស្រី Kate Forbes ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវេទិកា និងថ្លែងសុន្ទរកថាគន្លឹះ។ តបតាមការអញ្ជេីញរបស់សមាគមជាតិកាកបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-09-2025, 09:51 AM, ចំនួនអ្នកអានៈ​ 89ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សមិទ្ធផលប្រវិត្ដសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ ១៥០០លានដុល្លារអាមេរិក ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរហើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-09-2025, 09:39 AM, ចំនួនអ្នកអានៈ​ 105ដង
សមាជិករដ្ឋសភាបារាំងបានបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោកនាយករដ្ឋមន្ត្រី Francois Bayrou និងពីរដ្ឋាភិបាលសំឡេងភាគតិចរបស់លោកក្នុងសំឡេងគាំទ្រ ៣៦៤ ទល់នឹង១៩៤សំឡេងជំទាស់។ ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលកំពុងប្រឈមនឹងការអំពាវនាវឱ្យរំលាយរដ្ឋសភា និងចុះចេញពីតំណែង នឹងត្រូវ ស្វែងរកនាយករដ្ឋមន្ត្រីទី៥របស់លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-09-2025, 09:17 AM, ចំនួនអ្នកអានៈ​ 109ដង
រាជធានីភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់វីរយុទ្ធជនដែលរងរបួស និងគ្រួសារវីរយុទ្ធជនមួយចំន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:42 PM, ចំនួនអ្នកអានៈ​ 81ដង
រាជធានីភ្នំពេញ៖ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មានប្រជាជនហ្វីលីពីន កំពុងធ្វើការជាង ៧០០០នាក់ នៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ពួកគាត់ជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសយើងទាំងពីរទាំងផ្នែកវប្បធម៌។ យើងស្វាគមន៍ ចំពោះការកោតសរសើរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:28 PM, ចំនួនអ្នកអានៈ​ 104ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:22 PM, ចំនួនអ្នកអានៈ​ 124ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ដូច្នេះថា «យើងកំពុងនិយាយពីអ្វីដែលសហភាពអឺរ៉ុប (EU) និងអាមេរិកអាចធ្វើរួមគ្នា។ ហើយយើងកំពុងរៀបចំដើម្បីបង្កើនសម្ពាធលើរុស្ស៉ី។ ប៉ុន្តែ​យើង​ត្រូវ​ការ​ឱ្យដៃគូ​អឺរ៉ុប​ ធ្វើតាម​​យើង»។ លោកបន្ថែមថា «ប្រសិនបើអាមេរិក និង EU ដាក់ទណ្ឌកម្មបន្ថែម ពន្ធបន្ទាប់បន្សំល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:20 PM, ចំនួនអ្នកអានៈ​ 91ដង
ក្នុងវ័យ ៤០ឆ្នាំ បច្ចុប្បបន្ន Cristiano Ronaldo ដែលកំពុងនាំមុខគេនៅការស៊ុតបញ្ចូលទីច្រើនជាងគេជាមួយជម្រើសជាតិនោះ ស្ថិតក្នុងការប្រកួតនៅតែរកបានគ្រាប់បាល់ក្នុងជំនួបទល់ក្រុមអាមេនី ដោយធ្វើបាននៅនាទី២១ នឹងនាទី៤៦ ក្រោយពីការធ្វើបានរបស់ Joao Felix ២គ្រាប់ នឹងកីឡាករ Joao Canelo ក្នុងទឹកដីអាមេនី ពីប្រកួតដំបូងក្នុងវគ្គជម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:15 PM, ចំនួនអ្នកអានៈ​ 105ដង
លោក Anutin ដែលជាមេដឹកនាំគណបក្សភូមិចៃថៃ ត្រូវបានសមាជិករដ្ឋសភាសរុប៣១១រូប បោះឆ្នោតគាំទ្រជានាយករដ្ឋមន្រ្តីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា ហើយពីរថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី៧ ខែកញ្ញា លោកក៏បានចូលកាន់មុខតំណែង ក្រោយទទួលបាន​ការតែងតាំងជាផ្លូវការពីព្រះមហាក្សត្រថៃ។ លោក Anutin Charnvirakul បានបង្ហាញសមាសភាពគណៈរដ្ឋមន្រ្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:07 PM, ចំនួនអ្នកអានៈ​ 92ដង
មហាសេដ្ឋី Elon Musk បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារសារថ្មីហៅថា «XChat» នៅលើបណ្តាញសង្គម X។ មុខងារនេះ គឺជាជំហានថ្មីក្នុងការផ្តល់នូវសេវាផ្ញើសារដែលមានសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីប (end-to-end encryspantion) ហើយមិនត្រូវការប្រើលេខទូរស័ព្ទ ដើម្បីចុះឈ្មោះនោះទេ។ លក្ខណៈពិសេសសំខាន់ៗរបស់ XChat រួមមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 04:45 PM, ចំនួនអ្នកអានៈ​ 111ដង
អ្នកតំណាងរងនៃការិយាល័យ WHO នៅអាហ្វហ្កានីស្ថាន លោកស្រី Mukta Sharma បានប្រាប់ Reuters ដោយប៉ាន់ស្មានថា ៩០ភាគរយនៃបុគ្គលិកពេទ្យក្នុងតំបន់គឺជាបុរស ហើយ ១០ភាគរយទៀតច្រើនតែជាឆ្មប និងគិលានុបដ្ឋាយិកា ជាជាងគ្រូពេទ្យដែលអាចព្យាបាលរបួសធ្ងន់បាន។ នេះគឺជាការរំខានដល់ការងារថែទាំ ដោយសារតែស្ត្រីភ័យខ្លាច ក្នុងការប្រាស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:51 PM, ចំនួនអ្នកអានៈ​ 123ដង
រាជធានីភ្នំពេញ៖ ពិធីកាន់បិណ្ឌទី១នេះ ត្រូវបានរៀបចំសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។សម្រាប់នៅព្រឹកស្អែក ត្រូវនឹងថ្ងៃចន្ទ ១រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-09-2025, 05:47 PM, ចំនួនអ្នកអានៈ​ 139ដង
លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «ចំពោះស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្ដើមអនុវត្តវិធានការ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២។ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅបន្ទាប់ពីទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:37 PM, ចំនួនអ្នកអានៈ​ 127ដង
រាជធានីភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-09-2025, 08:31 PM, ចំនួនអ្នកអានៈ​ 140ដង
ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា ការវាយប្រហារនេះមិនមែនកំណត់គោលដៅតែលើរដ្ឋធានីនោះទេ ប៉ុន្តែបានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃប្រទេសផងដែរ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លាថា «ការសម្លាប់បែបនេះនៅពេល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6443 នាក់
ម្សិលមិញ : 7032 នាក់
សរុបទាំងអស់ : 9739981 នាក់