រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាពមន្ត្រីជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រដ្ឋាភិបាល |
|
ចុះថ្ងៃទី: 08-09-2025, 05:28 PM, ចំនួនអ្នកអានៈ 43ដង |
|
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសជាមិត្តតាមរយៈការផ្តល់អាហារូបករណ៍ជាដើម។ ខណៈមិត្តចិន ម៉ាឡេស៉ី វៀតណាម ក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើវិស័យព័ត៌មាន និងសោតទស្សន៍ជាច្រើនផងដែរ។
៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គឺជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល ខណៈមូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព មានទេពកោលស្យ មានស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ នេះជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងមុំទី១ នៅចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ការលើកឡើងបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស»។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ចំនួន១១៦នាក់។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «មូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព ធ្វើកិច្ចការងារ មានទេពកោលស្យ ស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ និងគោរពលើការងាររបស់ខ្លួន នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់មុំទី១ នៅក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺនិយាយអំពីមូលធនមនុស្ស»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារអភិវឌ្ឍន៍មូលធនមនុស្ស។ ជាក់ស្តែងនៅដើមអាណត្តិទី៧ ប្រជាពលរដ្ឋបានសាទរ និងផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការពង្រឹងធនធានមនុស្សបន្តវេន ពីព្រោះកម្ពុជា បានកំណត់ចក្ខុវិស័យ ឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់។ ដោយឡែកនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក៏ត្រូវចាំបាច់រុញ និងរៀបចំផែនការអភិឌ្ឍមូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ លើកិច្ចការងារបណ្តុះបណ្តាលមន្ត្រីរាជការ គឺបានធ្វើឱ្យមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ន មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយគុណភាព និងទទួលបានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមដំណើរការអភិវឌ្ឍន៍ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នៅពេលប្រទេសអភិវឌ្ឍន៍ ធនធានមនុស្សមិនអាចខ្វះបានជាដាច់ខាត ធនធានមនុស្សមិនអាចធ្វើការងារដោយចុងដៃ ចុងជើងនោះទេ។ ប្រទេសជាតិរីកចម្រើន គឺចាំបាច់បំផុតធនធានមនុស្ស ដូច្នេះហើយនៅក្នុងក្របខណ្ឌនេះក្រសួងព័ត៌មាន បានរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ដែលសំដៅលើធនធានមនុស្សប្រកបដោយសមត្ថភាព ទេពកោសល្យ គោរពវិជ្ជាជីវៈ និងភាពច្នៃប្រឌិត ជាកត្តាគន្លឹះ និងមានសក្តានុពលដែលគាំទ្រដល់គ្រប់ដំណើរការអភិវឌ្ឍន៍ ពីព្រោះថាស្ថាប័ននីមួយៗ មិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងផលិតភាពឡើយ ប្រសិនបើគ្មានធនធានមនុស្សដែលមានគុណវុឌ្ឍខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។
ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវផ្នែកការងារទំនាក់ទំនងសាធារណមតិ ឱ្យរាជរដ្ឋាភិបាល គឺបានផ្តោតទៅលើការរៀបចំផែនការបណ្តុះបណ្តាល ហើយនៅក្នុងឆ្នាំ២០២៥ តាមផែនការគឺមានជាង ៨០វគ្គណ្តុះបណ្តាល ដោយផ្តោតសមខាន់លើការពង្រឹងសមត្ថភាពដល់មន្ត្រី។ ពីព្រោះថាវិស័យសារព័ត៌មាន គឺមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ ដូច្នេះ ប្រសិនបើកម្រិតមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន និងសោតទស្សន៍ មិនគុណភាពក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋនោះនឹងនាំផលលំបាកនៃការគ្រប់គ្រងសាធារណមតិ។
គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្លាប់មានប្រសាសន៍ថា «កម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាព ជំនាញ ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាព ចូលរួមកសាងមូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។ ដូច្នេះ មិនមែនជាការចៃដន្យឡើយ ដែលយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់យកអាទិភាព គន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអាទិភាពខ្ពស់បំផុត»៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:42 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មានប្រជាជនហ្វីលីពីន កំពុងធ្វើការជាង ៧០០០នាក់ នៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ពួកគាត់ជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសយើងទាំងពីរទាំងផ្នែកវប្បធម៌។ យើងស្វាគមន៍ ចំពោះការកោតសរសើរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:28 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:22 PM, ចំនួនអ្នកអានៈ 57ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ដូច្នេះថា «យើងកំពុងនិយាយពីអ្វីដែលសហភាពអឺរ៉ុប (EU) និងអាមេរិកអាចធ្វើរួមគ្នា។ ហើយយើងកំពុងរៀបចំដើម្បីបង្កើនសម្ពាធលើរុស្ស៉ី។ ប៉ុន្តែយើងត្រូវការឱ្យដៃគូអឺរ៉ុប ធ្វើតាមយើង»។ លោកបន្ថែមថា «ប្រសិនបើអាមេរិក និង EU ដាក់ទណ្ឌកម្មបន្ថែម ពន្ធបន្ទាប់បន្សំល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:20 PM, ចំនួនអ្នកអានៈ 44ដង
ក្នុងវ័យ ៤០ឆ្នាំ បច្ចុប្បបន្ន Cristiano Ronaldo ដែលកំពុងនាំមុខគេនៅការស៊ុតបញ្ចូលទីច្រើនជាងគេជាមួយជម្រើសជាតិនោះ ស្ថិតក្នុងការប្រកួតនៅតែរកបានគ្រាប់បាល់ក្នុងជំនួបទល់ក្រុមអាមេនី ដោយធ្វើបាននៅនាទី២១ នឹងនាទី៤៦ ក្រោយពីការធ្វើបានរបស់ Joao Felix ២គ្រាប់ នឹងកីឡាករ Joao Canelo ក្នុងទឹកដីអាមេនី ពីប្រកួតដំបូងក្នុងវគ្គជម្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:15 PM, ចំនួនអ្នកអានៈ 53ដង
លោក Anutin ដែលជាមេដឹកនាំគណបក្សភូមិចៃថៃ ត្រូវបានសមាជិករដ្ឋសភាសរុប៣១១រូប បោះឆ្នោតគាំទ្រជានាយករដ្ឋមន្រ្តីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា ហើយពីរថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី៧ ខែកញ្ញា លោកក៏បានចូលកាន់មុខតំណែង ក្រោយទទួលបានការតែងតាំងជាផ្លូវការពីព្រះមហាក្សត្រថៃ។
លោក Anutin Charnvirakul បានបង្ហាញសមាសភាពគណៈរដ្ឋមន្រ្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:07 PM, ចំនួនអ្នកអានៈ 36ដង
មហាសេដ្ឋី Elon Musk បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារសារថ្មីហៅថា «XChat» នៅលើបណ្តាញសង្គម X។
មុខងារនេះ គឺជាជំហានថ្មីក្នុងការផ្តល់នូវសេវាផ្ញើសារដែលមានសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីប (end-to-end encryspantion) ហើយមិនត្រូវការប្រើលេខទូរស័ព្ទ ដើម្បីចុះឈ្មោះនោះទេ។
លក្ខណៈពិសេសសំខាន់ៗរបស់ XChat រួមមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 04:45 PM, ចំនួនអ្នកអានៈ 55ដង
អ្នកតំណាងរងនៃការិយាល័យ WHO នៅអាហ្វហ្កានីស្ថាន លោកស្រី Mukta Sharma បានប្រាប់ Reuters ដោយប៉ាន់ស្មានថា ៩០ភាគរយនៃបុគ្គលិកពេទ្យក្នុងតំបន់គឺជាបុរស ហើយ ១០ភាគរយទៀតច្រើនតែជាឆ្មប និងគិលានុបដ្ឋាយិកា ជាជាងគ្រូពេទ្យដែលអាចព្យាបាលរបួសធ្ងន់បាន។ នេះគឺជាការរំខានដល់ការងារថែទាំ ដោយសារតែស្ត្រីភ័យខ្លាច ក្នុងការប្រាស្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 08:51 PM, ចំនួនអ្នកអានៈ 90ដង
រាជធានីភ្នំពេញ៖ ពិធីកាន់បិណ្ឌទី១នេះ ត្រូវបានរៀបចំសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។សម្រាប់នៅព្រឹកស្អែក ត្រូវនឹងថ្ងៃចន្ទ ១រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-09-2025, 05:47 PM, ចំនួនអ្នកអានៈ 92ដង
លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «ចំពោះស្ថានការណ៍ព្រំដែននាពេលបច្ចុប្បន្ន រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្ដើមអនុវត្តវិធានការ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយដោយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ និងការឈឺចាប់នៃប្រជាជនប្រទេសទាំង២។
នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅបន្ទាប់ពីទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 08:37 PM, ចំនួនអ្នកអានៈ 87ដង
រាជធានីភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 08:31 PM, ចំនួនអ្នកអានៈ 89ដង
ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា ការវាយប្រហារនេះមិនមែនកំណត់គោលដៅតែលើរដ្ឋធានីនោះទេ ប៉ុន្តែបានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃប្រទេសផងដែរ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លាថា «ការសម្លាប់បែបនេះនៅពេល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 04:43 PM, ចំនួនអ្នកអានៈ 97ដង
រាជធានីភ្នំពេញ៖យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។
ប្រធានាធិបតីហ្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 04:33 PM, ចំនួនអ្នកអានៈ 88ដង
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារអបអរសាទរជូនលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីទី៣២របស់ប្រទេសថៃ។
លិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តមដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៣២នៃព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 04:30 PM, ចំនួនអ្នកអានៈ 88ដង
ប៉ុន្មានម៉ោងមុននឹងលោក Ishiba ប្រកាសលាលែងចេញពីតំណែង សារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យនេះដែរ បានឱ្យដឹងថាលោក Ishiba មានគម្រោងលាលែងពីតំណែងដើម្បី បញ្ចៀសការបែកបាក់គ្នាផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ខណៈសារព័ត៌មានជប៉ុន Asahi Shimbun បាននិយាយថា លោកនាយករដ្ឋមន្ត្រីជប៉ុនមិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-09-2025, 03:34 PM, ចំនួនអ្នកអានៈ 80ដង
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «អំឡុងសង្រ្គាមនេះ អ៊ុយក្រែនបានឈានដល់ចំណុចមួយដែលជិត៦០ភាគរយនៃអាវុធដែលយើងមាន និងទាហាន របស់យើងកំពុងប្រើ គឺជាអាវុធផលិតដោយអ៊ុយក្រែន ហើយជាអាវុធដ៏មានថាមពល និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ»។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូ
 ព័ត៌មានលម្អិត
|
|
|