កម្ពុជា​សងបំណុលសាធារណៈ​​ជិត ៣០០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៥
ចុះថ្ងៃទី: 04-09-2025, 06:29 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖យោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់​យ៉ាងដូច្នេះថា «ការទូទាត់បំណុល ក្នុងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៥៩.១១ លានដុល្លារអារម៉េរិក ​ដែលជារួម​ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានទូទាត់​ សេវាបំណុល សរុបចំនួន ២៩៦.៩៥ លានដុល្លារអាមេរិក»។ គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបានសងបំណុលសាធារណៈ ក្នុងទំហំទឹកប្រាក់ជិត ៣០០លានដុល្លារអាម៉េរិក កើនឡើង២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​ការទូទាត់ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមាន​ប្រមាណ ២៦៧.៧០លានដុល្លារអាម៉េរិក ក្នុងនោះ​ ប្រាក់ដើម ២១២.៣០លានដុល្លារអាម៉េរិក និងការប្រាក់ និងកម្រៃផ្សេងៗ ៥៥.៤០ លានដុល្លារអាម៉េរិក​។ ចំណែក​ក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ២៩.២៥ លានដុល្លារអាម៉េរិក ក្នុងនោះ​ប្រាក់ដើម ២៦.៨២ លានដុល្លារអាម៉េរិក និងការប្រាក់២.៤៤ លានដុល្លារអាម៉េរិក។​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការទូទាត់សេវាបំណុលសរុបក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ មានកំណើនប្រមាណ ២៩%​​។ បើតាមក្រសួងសេដ្ឋកិច្ច គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបចំនួន ១២.៦៧ ប៊ីលានដុល្លារអាម៉េរិក ​ដោយគិតទាំងបំណុលមរតក​ ​ខណៈរដ្ឋាភិបាលវាយតម្លៃថា បំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិត ទាប» ដដែល។ ក្នុងចំណោមបំណុលជាង១២ប៊ីលានដុល្លារនេះ ក្នុងនោះ ​៩៩% ត្រូវនឹងប្រមាណ ១២.៥៤ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស ​និង១%ត្រូវនឹងប្រមាណ១២៨.៥០ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។​ បំណុលសាធារណៈទាំងនេះ រួមមាន៖ ៤៦% ជាដុល្លារអាម៉េរិក, ១៨% ជាអេសដេអ៊ែ, ១១% ជាយេន ជប៉ុន, ១០% ជាយ័នចិន, ៨% ជាអឺរ៉ូ និង ៧%ទៀត ជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។ ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងផងដែរថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១១៦.៦៦ លានដុល្លារអាម៉េរិក ​ដែលស្មើនឹង ៨៤.៥០ លានអេសដេអ៊ែរ។ ជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ច ព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន ១៩៦.៤៨ លានដុល្លារអាម៉េរិក​ ឬស្មើនឹង ១៤២.៣១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៧% នៃពិតានដែលច្បាប់អនុញ្ញាត។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ មានការថយចុះ ប្រមាណ ៣៧%។ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិត សម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៣៦%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេល និងបង្កើនផលិតសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។​​ យ៉ាងនេះក្តីក្រសួងសេដ្ឋកិច្ចបានវាយតម្លៃបឋមលើការវិភាគចីរភាពបំណុល រហូតដល់ដំណាច់ឆ្នាំ២០២៥ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺ កូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាព បំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រង បានពោលគឺ នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិត ទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះអនុបាតតម្លៃ បច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត ១៨,៤% ធៀបនឹងអនុបាតគោល ៤០%។​ យោងតាមក្រសួងសេដ្ឋកិច្ច កម្ពុជាជំពាក់បំណុលចិនច្រើនជាងគេរហូតដល់ ៣៣%, ជប៉ុន ១១ % , កូរ៉េ ៦%, បារាំង៦% និងបំណុល​មរតក ៥%​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-09-2025, 02:03 PM, ចំនួនអ្នកអានៈ​ 16ដង
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងដាក់ពន្ធយ៉ាងធ្ងន់ ប៉ុន្តែប្រសិនបើពួកគេមកវិនិយោគ និងបង្កើតរោងចក្រនៅអាមេរិក ពួកគេនឹងមិនត្រូវបង់ពន្ធទេ»។ លោកក៏បានលើកឧទាហរណ៍ពីនាយកប្រតិបត្តិក្រុមហ៊ុន Aspanspanle លោក Tim Cook ដោយបានបញ្ជាក់ថា លោក Cook នឹងមិនមានបញ្ហាអ្វីនោះទេ ព្រោះក្រុមហ៊ុន Aspanspanle ទើបតែប្រកាសប្តេជ្ញាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 01:59 PM, ចំនួនអ្នកអានៈ​ 12ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមខ្លាំងប្រចាំតំបន់អាហ្រ្វិក ម៉ារ៉ុកបានបំបាក់ក្រុមភ្ញៀវនីហ្សេ ដែលនៅសល់សមាជិកតែ ១០នាក់ ដោយលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួច នៅពីមុខអ្នកទស្សនាផ្ទាល់ ៦៣,០០០នាក់ ក្នុងកីឡដ្ឋានជាតិ Stade Prince Moulay Abdallah ស្ថិតក្នុងទីក្រុង Rabat នៃវគ្គជម្រុះប្រចាំតំបន់ ដើម្បីធានាកៅអីឡើងទៅជុំចុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:37 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ ឆ្លៀតឱកាសចូលរួមសន្និសីទខាងលើ លោក វ៉ាត់ ចំរើន ក៏បានជួបទ្វេរភាគី ជាមួយរដ្ឋមន្ដ្រីកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី ហើយបានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក លើចលនាអូឡាំពិក និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាការសហការអភីវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:28 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:24 AM, ចំនួនអ្នកអានៈ​ 26ដង
ម្មវិធីនេះ រៀបចំឡើងដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរាជធានីភ្នំពេញ៖ ជាមួយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ដែលដឹកនាំដោយលោកស្រី Holly Hong ដើម្បីស្វែងរកខ្សែភាពយន្តដ៏ល្អឯក ដែលនឹងទទួលពានរង្វាន់ភាពយន្តឆ្នើម (Best Film) ប្រចាំឆ្នាំ។កម្មវិធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-09-2025, 06:20 AM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ ត្មាតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពមនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្មាតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត(rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាចបំផ្លាញមេរោគ ខណៈពេល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:12 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងឱកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:09 PM, ចំនួនអ្នកអានៈ​ 55ដង
យោងតាមមន្រ្តីសេតវិមាន លោក ត្រាំ ត្រូវបានរំពឹងថា នឹងនិយាយទូរសព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា (ពេលវេលានៅសហរដ្ឋអាមេរិក)។ កាលពីថ្ងៃពុធ ការិយាល័យប្រធានាធិបតីបារាំង ក៏បានឱ្យដឹងដែរថា មេដឹកនាំអឺរ៉ុបមួយចំនួន រួមមានទាំងលោក ហ្សេលេនស្គី ព្រម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:08 PM, ចំនួនអ្នកអានៈ​ 49ដង
សេចក្តីរាយការណ៍របស់ KCNA បញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន និងលោកប្រធានាធិបតី ពូទីន បានផ្លាស់ប្តូរយោបល់គ្នា ដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ KCNA បន្ថែមថា លោក ពូទីន បានកោតសរសើរយ៉ាងខ្លាំង ចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន ហើយថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺ «ពិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:04 PM, ចំនួនអ្នកអានៈ​ 52ដង
មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានចងសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួនផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដូច្នេះដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី បក្សរបស់លោក ក៏បានចុះកិច្ចព្រមព្រៀងជាមួយ​គណបក្សប្រជាជនថៃ ដែលជាបក្សមានអាសនៈច្រើនជាងគេបង្អស់នៅក្នុងរដ្ឋសភា។ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 07:01 PM, ចំនួនអ្នកអានៈ​ 56ដង
លោកស្រី Zakharova បានបញ្ចេញមតិឆ្លើយតបចំពោះការអត្ថាធិប្បាយ ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អំពីផែនការបញ្ជូនកងទ័ពអឺរ៉ុបទៅអ៊ុយក្រែន ដោយប្រាប់ក្រុមអ្នកកាសែតដូច្នេះថា «រុស្ស៉ី នឹងមិននិយាយពីកិច្ចអន្តរាគមន៍របស់បរទេសនៅអ៊ុយក្រែនក្នុងទម្រង់ ឬក្រោមលក្ខខណ្ឌជាមូលដ្ឋាន និងសន្តិសុខណាមួយឡើយ»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 06:47 PM, ចំនួនអ្នកអានៈ​ 59ដង
ខេត្តបន្ទាយមានជ័យ៖នៅគ្រប់ទីតាំងដែលប្រតិភូសង្ឃខេត្តស្វាយរៀង និមន្ត និងអញ្ជើញដល់ត្រូវបានមេបញ្ជាការប្រចាំតំបន់គោលដៅ ទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល ដោយបានរៀបរាប់បញ្ជាក់ពីស្ថានភាពជីវភាព ពិសេស សកម្មភាព នៃកិច្ចការការពារទប់ស្កាត់ទាហានថៃ ឈ្លានពាលើបូរណភាពទឹកដីជាបន្តបន្ទាប់មក។ ម៉ូតូចំនួន ៥៦គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 06:39 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានស្នើដល់ស្ថានទូតឥណ្ឌា ពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលជំនាញចាំបាច់មួយចំនួនដល់អ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាព័ត៌មាន។ ការស្នើរបស់លោក ពុយ គា បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Van
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 06:36 PM, ចំនួនអ្នកអានៈ​ 52ដង
ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ៣,១១១គ្រួសារ ស្មើ ១០,២២៦នាក់ បន្តអញ្ជើញមកទទួលម្ហូបអាហារ ដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-09-2025, 06:29 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖យោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់​យ៉ាងដូច្នេះថា «ការទូទាត់បំណុល ក្នុងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៥៩.១១ លានដុល្លារអារម៉េរិក ​ដែលជារួម​ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5336 នាក់
ម្សិលមិញ : 6331 នាក់
សរុបទាំងអស់ : 9714939 នាក់