|
ខួប៣៤ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត |
|
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ 57ដង |
|
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសមួយចំនួនទៀតមានដូចជា៖ អាមេរិក, អង់គ្លេស, សូវៀត, ចិន, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។
បើទោះបីកិច្ចព្រមព្រៀងមួយនេះ មានរយៈពេលប្រមាណ៣៤ឆ្នាំទៅហើយក្តី តែក៏នៅតែមានមតិ និងទស្សនៈយល់ឃើញផ្សេងៗក្នុងចង្កោមបុគ្គលជាអ្នកនយោបាយខ្មែរ និងសាធារណជនមួយចំនួន។ ទស្សនៈខ្លះបានអះអាងថា កិច្ចព្រមព្រៀងនេះលេចវត្តមានឡើង ដោយសារតែការធ្លាក់ចុះ នៃឥទ្ធិពលសហភាពសូវៀត និងការរលាយរលត់នៃសង្រ្គាមត្រជាក់ ក៏ដូចជាការដកថយរបស់ប្រទេសជាបង្អែកភាគីជម្លោះរបស់ខ្មែរជាដើម ហើយក៏មានអ្នកនយោបាយខ្លះ ក៏ប្រឹងប្រែងបកស្រាយក្នុងរូបភាពផ្សេងៗ បំណងទាញផលចំណេញផ្នែកនយោបាយពីថ្ងៃទី២៣ តុលានេះ។ តែក៏មានទស្សនៈខ្លះទៀតមិនយល់បែបនោះឡើយ។ ការចុះទន់ខ្សោយនៃឥទ្ធិពលសហភាពសូវៀត បង្អែករដ្ឋាភិបាលរដ្ឋកម្ពុជា ការរលត់សង្គ្រាមត្រជាក់ រួមទាំងការជួយជ្រោមជ្រែងពីមិត្តភក្តិបរទេស ពិតជាវិភាគទានមួយសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជា។ តែការថមថយឥទ្ធិពល និងការរួមវិភាគទានក្នុងការស្វែងរកដំណោះស្រាយរបស់ប្រទេសជាមិត្ត ក៏មិនមែនជាបុព្វហេតុទាំងស្រុង នៃការរំលត់ភ្លើងសង្រ្គាមនៅកម្ពុជានោះឡើយ។
ប្រសិនខ្មែរគ្រប់ភាគី នៃជម្លោះ ជាពិសេសសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គគន្លឹះ និងសំខាន់បំផុត មិនទម្លាក់ចោលទឹកព្រះទ័យ ទឹកចិត្តអស្មិមានៈ និងមិនមានស្មារតីចរចាស្វែងរកការពន្លត់ភ្លើងសង្រ្គាមទេនោះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនអាចទៅរួចនោះឡើយ។ ស្មារតី នៃការបង្រួបបង្រួមរវាងខ្មែរ និងខ្មែរ ទើបជាបុព្វហេតុ ដ៏ចម្បង និងសំខាន់បំផុត ដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លៃបានឡើយ។
សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃកិច្ចចរចាស្វែងរកសុខសន្តិភាព ធ្លាប់បានថ្លែងគូសបញ្ជាក់ថា កិច្ចចរចាសន្តិភាពនេះមិនអាចកើតមានឡើយ បើគ្មានសម្តេច នរោត្តម សីហនុ និងរូបសម្តេចទេនោះ។ សម្តេចតេជោ បានបញ្ជាក់ថា តួអង្គទាំងពីរ គឺជាតួអង្គដ៏សំខាន់បំផុត។
សម្តេចតេជោ ហ៊ុន សែន ដែលជាម្ចាស់ហត្ថលេខីនៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសមកពីភាគីរដ្ឋាភិបាលខ្មែរក្នុងសម័យរដ្ឋកម្ពុជា នាពេលកន្លងទៅ ធ្លាប់បានថ្លែងបញ្ជាក់ថា «បើគ្មានព្រះវត្តមានរបស់ព្រះអង្គ ក៏គ្មានវត្តមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ»។ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា «គេអាចបោះបង់ចោលការចរចាជាមួយខ្មែរក្រហម ជាមួយក្រុមរបស់លោក សឺន សាន បាន ប៉ុន្តែមិនអាចប៉ោះបង់ចោលការចរចាជាមួយសម្តេច នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមទៀតថា ជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ និងជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានគុណតម្លៃធំចំពោះតួអង្គសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ផងដែរ ជាតួអង្គរុញឱ្យមានកិច្ចព្រមព្រៀងនេះឡើង។ លោកបណ្ឌិត សុខ ទូច បានលើកបង្ហាញជាទឡ្ហីករណ៍មានប្រទេសមួយចំនួន បើទោះបីប្រទេសមហាអំណាចជាបង្អែកបានដួលរលំ តែមិនបានធ្វើឱ្យប្រទេសនោះស្វែងរកបាននូវកិច្ចព្រមព្រៀងនាំទៅដល់សុខសន្តិភាពណាមួយនោះឡើយ។ ប្រទេសនោះមានដូចជាអាហ្វហ្កានីស្ថាន អង់ហ្កោឡា និងនីហ្សេរីយាជាដើម។
លោក សុខ ទូច បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ កើតចេញពីឆន្ទៈរបស់ខ្មែរ តែយើងថាជាការខ្សោយរបស់មហាអំណាចក៏ត្រូវមួយជ្រុង។ ប៉ុន្តែខ្មែរ គឺឆន្ទៈ ហើយអ្នកដែលធ្វើហ្នឹងកុំភ្លេចបុរសម្នាក់ណុង គឺសម្តេចតេជោ ហ៊ុន សែន»។
សម្រាប់ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ លោកបណ្ឌិត សុខ ទូច បានផ្តល់តម្លៃខ្ពស់មួយកម្រិតទៀត សម្រាប់សម្តេចតេជោ ហ៊ុន សែន។ លោក សុខ ទូច បានចាត់ទុកសម្តេចតេជោ ប្រៀបដូចជាទឹក ដែលបានហូរចោះទម្លុះរាល់ឧបសគ្គ និងបញ្ហារបស់ខ្មែរឈានទៅរកនូវកិច្ចចរចាសន្តិភាពនេះឡើង។ លោកបានគូសបញ្ជាក់ថា នៅពេលនោះសម្តេចតេជោ ជាភាគីមួយដែលគ្រប់ទឹកដីរហូតដល់ទៅ ៩០ភាគរយ ដែលកម្លាំងត្រីភាគីមិនអាចវាយផ្តួលរបបរដ្ឋកម្ពុជាបាននោះឡើយ។ យោងលើហេតុផលនេះ បើសម្តេចតេជោ ហ៊ុន សែន មិនបើកកិច្ចចរចានាំសម្តេច នរោត្តម សីហនុ និងភាគីដទៃទៀតចេញពីព្រៃទេ គឺមិនអាចកើតមាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះឡើយ។
តាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន កន្លងទៅ ក៏ដូចជាការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច គឺជាសម្មតិកម្មយ៉ាងច្បាស់ថា កិច្ចចរចា ២៣ តុលា ១៩៩១ គឺបានកើតចេញពីស្មារតី នៃការបង្រួបបង្រួមជាតិកើតចេញពីខ្មែរ និងខ្មែរ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយថ្មីមានការបោះឆ្នោត និងមានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពវៀតណាមលើទឹកដីកម្ពុជា។ ជាពិសេសកិច្ចព្រមព្រៀងនេះ បាននាំយកព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ បង្កើតព្រះរាជាណាចក្រថ្មីជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយ កងកម្លាំងតែមួយ និងតំបន់គ្រប់គ្រងតែមួយ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានជួយឲ្យកម្ពុជា មានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ជាថ្មីទាំងសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ថ្វីត្បិតតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានបញ្ចប់សង្រ្គាមទាំងស្រុង ព្រោះតែកងទ័ពខ្មែរក្រហមបន្តជ្រកនៅតាមព្រៃជាយដែនក៏ដោយនោះ តែក៏បានរួមចំណែកត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅអនុវត្តន៍នយោបាយឈ្នះឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហមចេញពីព្រៃ នាំមកនូវការបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ជារួមមកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ពិតជាបានស្តែងឲ្យឃើញយ៉ាងច្បាស់ពីការបោះជំហានទៅបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ក្រោមការចរចាជាលក្ខណៈគ្រួសារខ្មែរ មិនមែនបរទេសនិយមនោះឡើយ។ ២៣ តុលា បានក្លាយទៅជាកញ្ចក់បង្ហាញពីស្មារតីនៃការរួបរួម ដែលអ្នកនយោបាយខ្មែរគ្រប់និន្នាការ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប គួរប្រកាន់យកក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ដើម្បីបញ្ចៀសភ្លើងសង្រ្គាម និងរុញច្រានប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
បើទោះបីជាខ្លឹមសារទាំងឡាយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានរំលាយខ្លួនចូលក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិកម្ពុជា លែងមានសុពលភាពបន្តទៅទៀតហើយក្តី។ តែកិច្ចព្រមព្រៀងនេះ នៅតែជាស្មារតី នៅតែដួងព្រលឹងមួយមានតម្លៃជាសារវ័ន្តសម្រាប់ខ្មែរគ្រប់រូប។ ជាដួងព្រលឹងដាស់ខ្មែរឱ្យនឹកដល់សាវតារ និងប្រវត្តិជូរចត់របស់ខ្មែរពីអតីតកាលព្រោះតែភ្លើងសង្គ្រាម ហើយត្រូវចងចាំនូវគុណតម្លៃសុខសន្តិភាពដែលខ្មែរកំពុងមាន ដែលទាមទាររួមគ្នារក្សាឱ្យបាននូវសុខសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៏ដោយចុះ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ 63ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។
ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។
រាជរដ្ឋា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:25 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖ក្ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:04 PM, ចំនួនអ្នកអានៈ 65ដង
ខេត្តកោះកុង៖ការចុះប្រតិបត្ដិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:36 PM, ចំនួនអ្នកអានៈ 64ដង
មរាជធានីភ្នំពេញ៖នុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។
មនុស្សវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:29 PM, ចំនួនអ្នកអានៈ 76ដង
អាជ្ញាធរនៅរដ្ឋធានីកៀវ បាននិយាយថា កម្ទេចកម្ទីនៃអាវុធរបស់រុស្ស៉ី ដែលត្រូវបានបាញ់ស្កាត់ បានធ្លាក់ស្រោចលើទីក្រុងកៀវ ហើយបង្កជាអគ្គិភ័យនៅក្នុងសង្កាត់ប្រហែលជាពាក់កណ្តាល នៃសង្កាត់ទាំងរបស់ទីក្រុង។ មនុស្សចំនួន២នាក់ បានស្លាប់ក្នុងការវាយប្រហារលើទីក្រុងកៀវ ខណៈ៤នាក់ផ្សេងទៀត ក្នុងនោះ២នាក់ត្រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:25 PM, ចំនួនអ្នកអានៈ 70ដង
ការបង្កើត Atlas នេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ OspanenAI ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនលើអ្នកប្រើប្រាស់ ChatGPT រាប់រយលាននាក់។ គោលដៅសំខាន់គឺផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ពីការស្វែងរកតាមរយៈការវាយបញ្ចូលពាក្យគន្លឹះ (ដូច Google) ទៅជាការប្រើប្រាស់ AI ដើម្បីសន្ទនា និងសង្ខេបព័ត៌មានដោយផ្ទាល់ ដែលធ្វើឱ្យការស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:20 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះដែរដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ដំណើរការ នៃការរៀបចំពិធីសន្និបាត ការសម្របសម្រួល ការរៀបចំសុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:01 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។
វត្តមានលោករដ្ឋមន្ត្រីការពារជាតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:53 PM, ចំនួនអ្នកអានៈ 61ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី Paetongtarn បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:50 PM, ចំនួនអ្នកអានៈ 65ដង
កីឡាករចាំទីវ័យទើបតែ ២០ឆ្នាំរូបនេះ បានចាកចេញពីក្លឹបកាំភ្លើងធំ ដើម្បីទៅចូលរួមជាមួយកូឡុំប៊ីកាលពីចុងខែមុន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាថ្ងៃទី២៣ ខែកញ្ញា មុនពេល U20 World Cuspan 2025 ឈានមកដល់ ជាកម្មវិធីដែល Rojas បានអង្គុយនៅកៅអីបម្រុងគ្រប់ការប្រកួតតែម្តង។
Alexei Rojas យុវជនដែលត្រូវបានជ្រើសរើសចេញពីក្លឹបអង់គ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:49 PM, ចំនួនអ្នកអានៈ 49ដង
វិធានការនេះចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ រួមជាមួយប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ថ្លែងតាមទូរទស្សន៍ជាតិ លោក Jeri គូសបញ្ជាក់ថា «យើងកំពុងប្តូរពីការការពារទៅជាការបង្រ្កាបបទល្មើស ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលជាការងារប្រយុទ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:48 AM, ចំនួនអ្នកអានៈ 75ដង
ខេត្តកោះកុង៖ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងថា មន្ទីរអនុវត្តការងារលើវិស័យដីធ្លី នៅឆ្នាំ២០២៥ មន្ត្រីរបស់ខ្លួនបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុប ២២.៣១៤ក្បាលដី ដោយកំណត់វិនិច្ឆ័យចំនួន ៣៤ ភូមិ។ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃមន្ទីរដែនដីរូបនីយកម្មសំណង់និងសុរិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:27 AM, ចំនួនអ្នកអានៈ 65ដង
ថៃ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។
ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ ល
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 10130 នាក់ |
|
ម្សិលមិញ |
: 10686 នាក់ |
|
សរុបទាំងអស់ |
: 10145394 នាក់ |
|
|