ឈ្វេងយល់ពីការផ្សារភ្ជាប់រវាងសត្វដំរី និងជនជាតិដើមភាគតិចព្នង នៅភូមិពូតាំង
ចុះថ្ងៃទី: 23-07-2025, 06:16 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច បានអញ្ជើញវាគ្មិនឈ្មោះ ព្យោយ ទើវ អាយុ៨៥ឆ្នាំ គឺជាជនជាតិព្នង កើតនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មកធ្វើបទបង្ហាញ។ មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធី «ស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ផ្សាភ្ជាប់សាច់រឿងរបស់មនុស្ស និងសាច់រឿងរបស់សត្វដំរីដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន» ដោយមានការចូលរួមពីសិស្សចំនួន១២នាក់។ ព្យោយ ទើវ បានរៀបរាប់អំពីប្រវត្តិដំរី និងសារប្រយោជន៍ដំរីចំពោះគាត់និងក្រុមគ្រួសារព្រមទាំងសាច់រឿងត្រួសៗនៅមុនសម័យខ្មែរក្រហម ក្នុងសម័យខ្មែរក្រហម និងក្រោយសម័យខ្មែរក្រហម ដូចខាងក្រោម៖ ខ្ញុំឈ្មោះ ព្យោយ ទើវ អាយុ៨៥ឆ្នាំ ជាជនជាតិព្នង កើតនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សព្វថ្ងៃខ្ញុំផ្លាស់មករស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ខ្ញុំបានរៀបការរួចនិងមានកូនចំនួន៥នាក់ ក្នុងនោះមានកូនស្រី២នាក់។ នៅឆ្នាំ១៩៧៩ កូនស្រីរបស់ខ្ញុំម្នាក់ស្លាប់ ហើយកូនប្រុសម្នាក់ទៀតបានស្លាប់ក្នុងឆ្នាំ១៩៨០។ បច្ចុប្បន្នខ្ញុំនៅសល់កូនតែ៣នាក់ ក៏បានរៀបការរួចហើយដែរ។ ខ្ញុំរស់នៅជាមួយកូនស្រី បន្ទាប់ពីប្តីរបស់ខ្ញុំស្លាប់នៅឆ្នាំ២០០៥។ ទ្រព្យសម្បត្តិដែលឪពុក ម្តាយខ្ញុំបន្សល់ទុកឱ្យគឺដំរីឈ្មោលមួយក្បាល ដែលមានឈ្មោះថា អាពុន អាយុ៤៥ឆ្នាំ ព្រមទាំងមានសុខភាពល្អ។ ចៅប្រុសខ្ញុំឈ្មោះ ណារ៉ូ អាប៉ូ អាយុ២៦ឆ្នាំ ជាអ្នកមើលថែដំរីបន្ត។ អាប៉ូ បានរៀបការ ហើយមានកូនប្រុសស្រីចំនួន២នាក់។ ដំរីដែលខ្ញុំមានសព្វថ្ងៃនេះគឺជាថ្នូរនឹងការពលីជីវិតរបស់លោកតាខ្ញុំ។ កាលពីដើមមានក្រុមគ្រួសារអ្នកភូមិមកស្នាក់នៅ និងបានសម្រាលកូននៅលើផ្ទះរបស់តាខ្ញុំ។ បន្ទាប់ពីសម្រាលកូនរួច ជីតារបស់ខ្ញុំក៏ធ្លាក់ខ្លួនឈឺ បន្ទាប់មកក៏ស្លាប់។ ក្រោយពីគាត់ស្លាប់បានមួយរយៈ ទើបយើងដឹងពីមូលហេតុនៃការស្លាប់របស់គាត់ «តាមពិតគាត់ស្លាប់ដោយសារខុសត្រណម»។ អ្នកភូមិបានដាស់តឿនឱ្យគាត់ទៅស្វែងរកអ្នកដែលបានសម្រាលកូននោះ ហើយធ្វើពិធីលៀងលោម។ ក្រោយមកក្រុមគ្រួសារខ្ញុំក៏បានទៅទាមទារសំណងពីក្រុមគ្រួសារដែលបានធ្វើឱ្យជីតាខ្ញុំស្លាប់។ សំណងដែលបានមកវិញគឺសងដំរីមួយក្បាល ឱ្យមកគ្រួសារខ្ញុំ ដើម្បីរៀបចំពិធីលៀងលោមនិងប្តូរជំនួសអ្នកស្លាប់។ នៅពេលយកដំរីចូលផ្ទះ យើងបានធ្វើពិធីសែនព្រេនដែលរៀបចំដោយគ្រូគង្វាលដំរី ដោយកាប់ជ្រូកមួយក្បាលសែន ហើយបន្ទាប់មកធ្វើពិធីសង្កត់ក្បាលដំរី ដើម្បីឱ្យដំរីស្លូត។ យើងបានចិញ្ចឹមដំរីនោះរហូតមកដល់សព្វថ្ងៃ។ ការចិញ្ចឹមដំរីរបស់បងប្អូនជនជាតិដើមភាគតិចមានត្រណមខ្លាំងណាស់ គឺយើងជឿលើការសែនព្រេន។ នៅពេលដែលដំរីមិនស៊ីចំណីឬមានដំបៅពេញខ្លួន យើងត្រូវពិភាក្សាគ្នាជាមួយក្រុមគ្រួសារ ឬសមាជិកសហគមន៍ក្នុងមូលដ្ឋាន ឬចាស់ទុំ ព្រឹទ្ធាចារ្យ ដើម្បីស្វែងរកគ្រួសារណាមួយដែលធ្វើខុសត្រណម ដូចជា៖ រៀបការកូនមិនបានត្រឹមត្រូវ, សម្រាលកូនគ្មានប្តីទទួលខុសត្រូវ, កូនស្រីមានផ្ទៃពោះដោយគ្មានអ្នកទទួលខុសត្រូវ, រលូតកូននៅផ្ទះឬនៅតាមផ្លូវ។ ទាំងនេះសុទ្ធតែត្រូវយកមកពិន័យ និងធ្វើការសែនព្រេនដំរី។ ការសែនព្រេននេះទៀតសោតត្រូវមាន ស្រា១កាទិន មាន់១ក្បាល និងជ្រូក១ក្បាល ដើម្បីសែនលាបំណន់។ ក្រោយពីដំរីជាសះស្បើយ ដំរីអាចធ្វើការងារបម្រើមនុស្សដូចធម្មតា។ គួបផ្សំជាមួយតួនាទីរបស់ខ្ញុំជាឆ្មបបុរាណ ខ្ញុំកាន់តែមានត្រណមច្រើន។ នៅពេលមានការអញ្ជើញឱ្យចូលរួមក្នុងពិធីមង្គលការរបស់អ្នកភូមិ ខ្ញុំមិនអាចចូលរួមបានទេ លុះត្រាតែក្រុមគ្រួសារកូនកម្លោះកូនក្រមុំឱ្យជ្រូកមកដំរីមួយក្បាល និងឱ្យគ្រួសារខ្ញុំមួយក្បាល ទើបខ្ញុំអាចចូលរួមបាន។ ដំរីមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះមនុស្សយើង។ កាលពីសម័យមុន សូមបីនៅក្នុងសម័យ ប៉ុល ពត ដំរីត្រូវបានប្រើឱ្យដឹកជញ្ជូនសព្វាវុធនិងស្បៀង ដើម្បីវាយប្រយុទ្ធគ្នាជាមួយវៀតណាម និងជាមធ្យោបាយធ្វើដំណើរ។ កាលពីមុនយើងគ្មានម៉ូតូ ឡាន ឬកង់ជិះទេ។ ដំរីអាចលីសែង ដឹកអីវ៉ាន់ ស្រូវអង្ករ ដឹកឈើដើម្បីសង់ផ្ទះ ដឹកស្បូវសម្រាប់ប្រក់ផ្ទះ ជួយដឹកមនុស្សឆ្លងអូរ ឬទៅមន្ទីរពេទ្យជាដើម។ សម័យឥឡូវ យើងមានយានជំនិះច្រើនប្រភេទ យើងមានប្រាក់ ដូច្នេះយើងមិនសូវពឹងពាក់លើដំរីខ្លាំងដូចកាលពីមុនទេ។ ប៉ុន្តែដំរីនៅតែមានប្រយោជន៍សម្រាប់គ្រួសារខ្ញុំ។ សព្វថ្ងៃនៅក្នុងភូមិពូតាំងមានដំរីស្រុកតែ៤ក្បាលប៉ុណ្ណោះ។ នៅពេលមានសង្គ្រាមរវាង លន់ នល់ និង សម្តេចព្រះ នរោត្តម សីហនុ ខ្ញុំមានអាយុ១៦ឆ្នាំ។ ខ្ញុំក៏មិនដឹងរឿងរ៉ាវលម្អិតដែរព្រោះមិនបានរៀនសូត្រ ហើយរវល់តែជួយឪពុកម្តាយធ្វើស្រែចម្ការ។ ម្យ៉ាងកាលជំនាន់នោះមិនទាន់មានការផ្សព្វផ្សាយព័ត៌មានទូលំទូលាយ ដូចជាបណ្តាញសង្គមបច្ចុប្បន្នទេ។ នៅពេលប៉ុល ពត ចូលមក ខ្ញុំត្រូវបានជម្លៀសចេញពីភូមិកំណើតទៅរស់នៅស្រុកកោះញែក នៅឆ្នាំ១៩៧៣។ ខ្មែរក្រហមឱ្យខ្ញុំធ្វើស្រែ ជីកប្រឡាយ លើកទំនប់ទាំងយប់ទំាងថ្ងៃ មិនបានសម្រាកឡើយ។ ចំណែកការហូបចុកមិនបានគ្រប់គ្រាន់ទេ។ ភាគច្រើនខ្ញុំហូបបបរលាយក្តួច។ ប្រសិនបើយើងឈឺមិនបានទៅធ្វើការ ខ្មែរក្រហមចាប់យើងទៅកសាង និងរៀនសូត្រ។ ខ្ញុំចាំថា ពេលដែលខ្មែរក្រហមហៅទៅរៀនសូត្រហើយ មិនដែលឃើញមានអ្នកណាត្រឡប់មកវិញទេ។ មិនដឹងអង្គការយកទៅណា ហើយមិនដឹងថាយកទៅសម្លាប់ឬយ៉ាងណាទេ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពី ប៉ុល ពត ចាញ់សង្គ្រាមវៀតណាម, វៀតណាមបានប្រមូលផ្តុំប្រជាជន ហើយធ្វើការជម្លៀសប្រជាជនចេញពីស្រុកកោះញែកឱ្យត្រឡប់មករស់នៅតាមភូមិឋានវិញ។ ខ្ញុំបានត្រឡប់មកខេត្តមណ្ឌលគិរីវិញនៅឆ្នាំ១៩៨១ ហើយឆ្នាំ១៩៨២ ទើបខ្ញុំមករស់នៅក្នុងភូមិពូតាំង។ ដំរីត្រូវបានប្រើប្រាស់និងរំលេចឡើងខ្លាំងតាំងពីសម័យអង្គរ ដែលត្រូវបានពិព័ណ៌នានៅលើជញ្ជាំងប្រាសាទនានា ដែលក្នុងនោះត្រូវបានប្រើនៅក្នុងកិច្ចការរាជការ ចម្បាំង និងការសាងសង់ប្រាសាទ ហើយនៅក្នុងសម័យអាណានិគមនិយមបារាំង, សម័យសង្រ្គាមទសវត្សរ៍ឆ្នាំ១៩៧០ ក៏មានការប្រើប្រាស់សត្វដំរីដើម្បីដឹកជញ្ជូនសម្ភារសឹក និងស្បៀង។ ប៉ុន្តែក្រោយមកដោយសារការរងផលប៉ះពាល់ពីការទម្លាក់គ្រាប់បែក, របបសម័យខ្មែរក្រហម និងសង្រ្គាមដែលអូសបន្ទាយធ្វើឱ្យចំនួនសត្វដំរីស្រុកមានការថយចុះជាបន្តបន្ទាប់។ នៅពេលបច្ចុប្បន្ន ដំរីព្រៃពូជអាស៊ីត្រូវបានប្រទះឃើញមានចំនួនប្រមាណ៥០ក្បាល នៅក្នុងខេត្តមណ្ឌលគិរី។ សាច់រឿងរបស់ ព្យោយ ទើវ ជារឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥លាននាក់ទៀត ដែលជួយឱ្យក្មេងជំនាន់ក្រោយយល់ដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រួមទាំងរឿងរ៉ាវរបស់សត្វដំរីរបស់ជនជាតិដើមភាគតិចព្នង នៅក្នុងភូមិពូតាំង ខេត្តមណ្ឌលគិរី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-07-2025, 07:17 PM, ចំនួនអ្នកអានៈ​ 31ដង
លោក Merz ដែលដឹកនាំគណបក្សស្តាំនិយម CDU បានបញ្ចេញសំឡេងរិះគន់ខ្លាំងៗ ចំពោះអ៉ីស្រាអែល ប៉ុន្តែនៅពេលមានសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យអ៉ីស្រាអែលបញ្ចប់សង្រ្គាមជាបន្ទាន់ ដោយឧត្តមស្នងការគ្រប់គ្រងវិបត្តិសហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចចំនួន ២៨ រួមទាំងអង់គ្លេស និងបារាំង កាលពីថ្ងៃចន្ទដើមសប្តាហ៍ គេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-07-2025, 07:14 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យមើលបេក្ខជនមកស្នើសុំដាក់ពាក្យប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ដើម្បីចូលបម្រើការងារនៅពន្ធនាគារខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅអតីតអូតែលខេត្ត ស្ថិតក្នុងសង្កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-07-2025, 06:16 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច បានអញ្ជើញវាគ្មិនឈ្មោះ ព្យោយ ទើវ អាយុ៨៥ឆ្នាំ គឺជាជនជាតិព្នង កើតនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មកធ្វើបទបង្ហាញ។ មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 05:05 PM, ចំនួនអ្នកអានៈ​ 493ដង
រាជធានីភ្នំពេញ៖អរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅកម្ពុជា គឺប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការផ្តល់អំណាចដល់យុវជន។ គំនិតផ្តួចផ្តើមរបស់យើងដូចជា “Girls in ICT” “Youth in Media” និងយុទ្ធនាការអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស គឺមានបំណងធានាថាយុវជនកម្ពុជា មិនគ្រាន់តែជាអ្នកប្រើប្រាស់ប្រព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:57 PM, ចំនួនអ្នកអានៈ​ 507ដង
លោក ឃួង ស្រេង បានបន្តថា ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។ ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារបង្ក្រាប ការឆបោកតាមប្រព័ន្ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:49 PM, ចំនួនអ្នកអានៈ​ 413ដង
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន SBU បានឱ្យដឹងថា «បុគ្គលិកម្នាក់នៃអង្គភាពជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) ត្រូវបានឃុំខ្លួន»។ ដោយមិនផ្តល់អត្តសញ្ញាណមន្រ្តីរូបនោះ SBU បានបន្ថែមថា «គាត់ធ្វើការនៅផ្នែកស៉ើបការណ៍សម្ងាត់បំផុត D-2 ហើយបានធ្វើចារកម្មឱ្យសេវាកម្មពិសេសរុស្ស៉ី»។ ទីភ្នាក់ងារសន្តិសុខ SBU រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:46 PM, ចំនួនអ្នកអានៈ​ 507ដង
រាជធានីភ្នំពេញ៖អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ល.ក. បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG I
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:44 PM, ចំនួនអ្នកអានៈ​ 429ដង
នៅពេលត្រូវបានសួរថាតើថ្ងៃកំណត់ដាក់ពន្ធ អាចពន្យារពេលបន្តទៀតទេ? លោក Bessent បានប្រាប់ទូរទស្សន៍ CNBC ថា «យើងមិនប្រញាប់ចុះកិច្ចព្រមព្រៀងទេ ហើយវាអាស្រ័យលើ លោកប្រធានាធិបតី ដូណាល់ ត្រាំ»។ លោកបន្ថែមថា «ប្រសិនបើគិតដល់ថ្ងៃទី១ ខែសីហា ពន្ធគយកម្រិតខ្ពស់នឹងដាក់សម្ពាធដល់ប្រទេសនានា ឱ្យនឹកឃើញកិច្ចព្រមព្រៀងដ៏ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-07-2025, 04:39 PM, ចំនួនអ្នកអានៈ​ 490ដង
រាជធានីភ្នំពេញ៖អជំនួបនេះផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leaspanmotor TO3 ជូនដល់សិស្សានុសិស្ស ដែលទទួលបានកម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេ ប្រចាំប្រទេស (តែម្នាក់គត់) សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:46 PM, ចំនួនអ្នកអានៈ​ 440ដង
រាជធានីភ្នំពេញ៖អនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:41 PM, ចំនួនអ្នកអានៈ​ 463ដង
សៀមរាប៖តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មានកម្ពុជា ក៏មិនឃើញមានវត្តមានណាមួយពីសំណាក់មន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនោះដែរ។ ខណៈកម្ពុជា​នឹង​​លើក​ប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស​ និង​បំភ្លៃ។ នេះ​ជាលើកទី២ ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​ កិច្ចប្រជុំ​កំពូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:36 PM, ចំនួនអ្នកអានៈ​ 436ដង
ខេត្តសៀមរាប៖លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានអះអាងថា ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:31 PM, ចំនួនអ្នកអានៈ​ 461ដង
ឧត្តរមានជ័យ៖ នៅប្រាសាទតាក្របី សេចក្ដីរាយការណ៍បានបញ្ជាក់ថា ចាប់ពីម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល ប្រជាពលរដ្ឋខ្មែរ មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញ សរុប២,០៤៤នាក់ បានអញ្ជើញទស្សនាប្រាសាទតាក្របី និងលើកទឹកចិត្តវីរកងទ័ពខ្មែរ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:27 PM, ចំនួនអ្នកអានៈ​ 486ដង
តាមក្រសួងការបរទេសចិន ប្រធានគណៈកម្មការអឺរ៉ុប លោក​ ស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហេីយជួបលោក ប្រធានាធិបតី ស៉ី ជីនពីង។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលចិន-EU លើកទី២៥ ជាមួយមេដឹកនាំសហភាពអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:44 PM, ចំនួនអ្នកអានៈ​ 517ដង
បន្ទាយមានជ័យ៖នាឱកាសនោះលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្ស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 414 នាក់
ម្សិលមិញ : 13956 នាក់
សរុបទាំងអស់ : 9236773 នាក់