នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា |
|
ចុះថ្ងៃទី: 22-10-2025, 06:25 PM, ចំនួនអ្នកអានៈ 96ដង |
|
រាជធានីភ្នំពេញ៖ក្ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ នេះបើតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ក្នុងបទបញ្ជា បានឲ្យដឹងថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់ បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង ជវភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
ទន្ទឹមនេះ ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំង ជាច្រកផ្លូវដែលនាំឱ្យកុមារនិងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេ មានភាពញៀន នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម។
ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ដូចខាងក្រោម៖
១៖ ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។
២៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និង ការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
៣៖ ក្រសួងសុខាភិបាល ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពនិង គ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
៤៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងហាមឃាត់ ដាច់ខាតការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅក្នុងនិងជុំវិញបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងហ្វឹកហាត់កីឡា និងកន្លែងប្រកួតកីឡា។
៥៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាមមូលដ្ឋានស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៦៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ហាមឃាត់ចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សានេះ។
៧៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការចំពោះបុគ្គលណាដែលប្រើប្រាស់ និង/ឬកាន់កាប់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ និងត្រូវព្រមាន ដោយផ្ទាល់មាត់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ករណីមិន រាងចាល ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់។
៨៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមានចំពោះបុគ្គលណាដែលបានចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយពាណិជ្ជកម្មឬផ្សព្វផ្សាយ លក់ផលិត និង/ឬនាំចូលឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា តាមមធ្យោបាយណា ក៏ដោយ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដកហូត និងព្យួរវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មដែលចេញដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ទោះជាប្រភេទ អាជីវកម្ម សេវាកម្មអ្វីក៏ដោយ។
៩៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ 92ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ 99ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។
ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ 93ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។
រាជរដ្ឋា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:25 PM, ចំនួនអ្នកអានៈ 96ដង
រាជធានីភ្នំពេញ៖ក្ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:04 PM, ចំនួនអ្នកអានៈ 102ដង
ខេត្តកោះកុង៖ការចុះប្រតិបត្ដិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:36 PM, ចំនួនអ្នកអានៈ 71ដង
មរាជធានីភ្នំពេញ៖នុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។
មនុស្សវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:29 PM, ចំនួនអ្នកអានៈ 86ដង
អាជ្ញាធរនៅរដ្ឋធានីកៀវ បាននិយាយថា កម្ទេចកម្ទីនៃអាវុធរបស់រុស្ស៉ី ដែលត្រូវបានបាញ់ស្កាត់ បានធ្លាក់ស្រោចលើទីក្រុងកៀវ ហើយបង្កជាអគ្គិភ័យនៅក្នុងសង្កាត់ប្រហែលជាពាក់កណ្តាល នៃសង្កាត់ទាំងរបស់ទីក្រុង។ មនុស្សចំនួន២នាក់ បានស្លាប់ក្នុងការវាយប្រហារលើទីក្រុងកៀវ ខណៈ៤នាក់ផ្សេងទៀត ក្នុងនោះ២នាក់ត្រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:25 PM, ចំនួនអ្នកអានៈ 97ដង
ការបង្កើត Atlas នេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ OspanenAI ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនលើអ្នកប្រើប្រាស់ ChatGPT រាប់រយលាននាក់។ គោលដៅសំខាន់គឺផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ពីការស្វែងរកតាមរយៈការវាយបញ្ចូលពាក្យគន្លឹះ (ដូច Google) ទៅជាការប្រើប្រាស់ AI ដើម្បីសន្ទនា និងសង្ខេបព័ត៌មានដោយផ្ទាល់ ដែលធ្វើឱ្យការស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:20 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះដែរដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ដំណើរការ នៃការរៀបចំពិធីសន្និបាត ការសម្របសម្រួល ការរៀបចំសុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:01 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។
វត្តមានលោករដ្ឋមន្ត្រីការពារជាតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:53 PM, ចំនួនអ្នកអានៈ 70ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី Paetongtarn បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:50 PM, ចំនួនអ្នកអានៈ 94ដង
កីឡាករចាំទីវ័យទើបតែ ២០ឆ្នាំរូបនេះ បានចាកចេញពីក្លឹបកាំភ្លើងធំ ដើម្បីទៅចូលរួមជាមួយកូឡុំប៊ីកាលពីចុងខែមុន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាថ្ងៃទី២៣ ខែកញ្ញា មុនពេល U20 World Cuspan 2025 ឈានមកដល់ ជាកម្មវិធីដែល Rojas បានអង្គុយនៅកៅអីបម្រុងគ្រប់ការប្រកួតតែម្តង។
Alexei Rojas យុវជនដែលត្រូវបានជ្រើសរើសចេញពីក្លឹបអង់គ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:49 PM, ចំនួនអ្នកអានៈ 59ដង
វិធានការនេះចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ រួមជាមួយប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ថ្លែងតាមទូរទស្សន៍ជាតិ លោក Jeri គូសបញ្ជាក់ថា «យើងកំពុងប្តូរពីការការពារទៅជាការបង្រ្កាបបទល្មើស ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលជាការងារប្រយុទ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:48 AM, ចំនួនអ្នកអានៈ 78ដង
ខេត្តកោះកុង៖ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងថា មន្ទីរអនុវត្តការងារលើវិស័យដីធ្លី នៅឆ្នាំ២០២៥ មន្ត្រីរបស់ខ្លួនបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុប ២២.៣១៤ក្បាលដី ដោយកំណត់វិនិច្ឆ័យចំនួន ៣៤ ភូមិ។ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃមន្ទីរដែនដីរូបនីយកម្មសំណង់និងសុរិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:27 AM, ចំនួនអ្នកអានៈ 74ដង
ថៃ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។
ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ ល
 ព័ត៌មានលម្អិត
|
|
|