គ្រូពេទ្យឯកទេស រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកើនឡើង |
|
ចុះថ្ងៃទី: 17-12-2022, 07:56 PM, ចំនួនអ្នកអានៈ 5301ដង |
|
រាជធានីភ្នំពេញ:ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ជំងឺតម្រងនោមចេះតែមានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែប្រទេសមានសុខសន្តិភាព ដូច្នេះការហូបចុកចេះតែរីកចម្រើនទៅតាមហ្នឹង មួយទៀតជាការសំណូមពរពីខ្ញុំផ្ទាល់ដែរ សូមឲ្យប្រជាជនយើងកុំចេះតែប្រើលឺគេថានេះល្អនោះល្អ ថ្នាំខ្លះ ឱសថបុរាណខ្លះមានផលប៉ះពាល់ សូម្បីតែអាហារបំប៉ន ខ្ញុំមិនឃាត់ឃាំងទេ តែសូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ រឺក៏គ្រូពេទ្យតម្រងនោមឲ្យបានច្បាស់ មុននឹងប្រើប្រាស់»។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសតម្រងនោម និងជាប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ។
ការក្រើនរំលឹកយ៉ាងដូច្នេះពីសំណាក់លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានធ្វើឡើងក្នុងសន្និសីទសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជាប្រចាំឆ្នាំលើកទី៥ ក្រោមប្រធានបទ «ការអភិវឌ្ឍន៏វិស័យតម្រងនោមកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានបញ្ជាក់បន្ថែមថា ការបរិភោគក៏ជាផ្នែកមួយសំខាន់ផងដែរចំពោះបញ្ហាតម្រងនោម តួយ៉ាងដូចជាគ្រឿងផ្អែម គ្រឿងកំប៉ុង មិនផ្តល់ជាផលល្អប៉ុន្មានទេ ដូច្នេះត្រូវគិតគូរពិចារណាឲ្យបានត្រឹមត្រូវមុននឹងពិសារ ហើយស្ថិតនៅក្នុងកម្រិតមួយត្រឹមត្រូវ ចៀសវៀងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។
អ្នកឯកទេសតម្រងនោមរូបនេះបានឲ្យដឹងផងដែរថា អស់រយៈពេលជាង ៦ឆ្នាំ មកហើយដែលសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងកិច្ចផ្ដួចផ្ដើមគំនិតដំបូងពីសំណាក់គ្រូពេទ្យខ្មែរដែលបម្រើការក្នុងវិស័យនេះចំនួន ១១រូប រួមទាំងមានការជួយជ្រោមជ្រែងអំពីមិត្តជប៉ុន ក្នុងគោលដៅបង្កើននូវការយល់ដឹងដល់សាធារណៈជន ជាពិសេសដល់សហភាតរៈដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ឲ្យមានការយល់ដឹងអំពីវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ និង ការថែទាំដល់អ្នកជំងឺតម្រង់នោម ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពជូនប្រជាជនកម្ពុជា។
គួរបញ្ចាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមគ្រូពេទ្យតម្រងនោមបានចូលរួមក្នុងសកម្មភាពជាច្រើន ក្នុងនោះក៏មានការបង្កើតឲ្យមានជាសន្និសីទសមាគមប្រចាំឆ្នាំជារៀងរាល់ឆ្នាំ តែជាការគួរឲ្យសោកស្ដាយ រយៈពេល ២ឆ្នាំចុងក្រោយនេះគឺ ឆ្នាំ២០២០-២០២១ ការជួបជុំនេះត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ 19 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនេះក្រុមគ្រូពេទ្យទាំងអស់នៅតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងបន្តអភិវឌ្ឍសមត្ថភាពក្នុងការព្យាបាលថែទាំអ្នកជំងឺរហូតដល់ពេលស្ថានភាពបានធូរស្រាល៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:11 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ សូមជម្រាបថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅម៉ាឡេស៊ី បានធ្វើឡើងដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការបន្តបទឈប់បាញ់ ការមិនចល័តកម្លាំងទ័ព និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:08 AM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទាមទារឲ្យថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង ដែលសម្រេចនៅក្នុងកិច្ចប្រជុំពិសេស GBC ជាពិសេសការរក្សាឈរជើងនៅទីតាំងបច្ចុប្បន្ន ហើយភាគីម្ខាងៗមិនត្រូវចល័ត ឬធ្វើចលនាណាមួយ ចូលទៅទីតាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:06 AM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់ថា ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ សម្តេចតេជោ បានគូសរំលេចដែរថា អង្គុយរាប់រយម៉ោងធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver wood lrons។នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 11:00 AM, ចំនួនអ្នកអានៈ 22ដង
លោក ត្រាំ មានគម្រោងជួបលោក ពូទីន នៅរដ្ឋ Alaska នៅថ្ងៃទី១៥ ខែសីហា ដោយនិយាយថាភាគពាក់ព័ន្ធក្នុងនោះរួមមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងខិតជិតទៅរក កិច្ចព្រមព្រៀងមួយដែលអាចដោះស្រាយសង្រ្គាមអូសបន្លាយពេល៣ឆ្នាំកន្លះមកនេះ។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានប្រកាសនៅឡ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-08-2025, 10:55 AM, ចំនួនអ្នកអានៈ 10ដង
នេះគឺជាលើកដំបូងដែលទីក្រុងសេអ៊ូលធ្វើសេចក្ដីថ្លែងការណ៍បែបនេះ ចាប់តាំងពីលោក Lee Jae Myung បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលជាង២ខែមកនេះ និងបន្ទាប់ពី កូរ៉េខាងត្បូងដកឧបករណ៍បំពងសំឡេងចេញពីតំបន់ព្រំដែន។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតពីទីតាំងដែលកូរ៉េខាងជើងបានដកឧបករណ៍បំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 08:01 PM, ចំនួនអ្នកអានៈ 75ដង
ខេត្តព្រៃវែង៖លោក ជាម ប៉េអា ក្នុងនាមតំណាងរាស្រ្ត និងប្រជាជនមានសេចក្តីសោមនស្សរីករាយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំង តាមរយៈអង្គការ SOS ដើម្បីកុមារកម្ពុជា បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃ ជូនពុកម៉ែបងប្អូនដែលអញ្ជើញមកពី៣ភូមិ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 07:56 PM, ចំនួនអ្នកអានៈ 79ដង
ខេត្តបាត់ដំបង៖លោក ជួនមុំថុល ច័ន្ទថង សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុរំដោះ ជាតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 07:49 PM, ចំនួនអ្នកអានៈ 85ដង
ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី បានធ្វេីឡេីងបន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងជួបគ្នាក្នុងរដ្ឋ Alaska នៅសប្តាហ៍ក្រោយ ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ លោក ត្រាំ ថែមទាំងបានលេីកឡេីងពីកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:59 PM, ចំនួនអ្នកអានៈ 131ដង
ខេត្តសៀមរាប៖ នៅមន្ទីរទេព្យគន្ធបុប្ផាខេត្តសៀមរាប នារសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបានលើកទឹកចិត្តក្រុមគ្រួសារកុមារឲ្យជឿជាក់ថាបានមកដល់ទីមានសុវត្ថិភាពហើយសូមមានភាពកក់ក្ដៅជាមួយគ្រូពេទ្យដែលមានសមត្ថភាពនៅទីនេះ។ លោកជំទាវបានជូនពរឱ្យឆាប់ជាសះស្បើយទាំងអស់គ្នា សូមឱ្យបង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:56 PM, ចំនួនអ្នកអានៈ 158ដង
កិច្ចព្រមព្រៀងសន្តិភាពខាងលើកើតមានឡើង បន្ទាប់ពីប្រទេសទាំងពីរនេះ មានជម្លោះនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយវានឹងជួយពួកគេឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានប្រក្រតីភាពពេញលេញសាជាថ្មី។ ក្នុងពិធីចុះហត្ថលេខា លោក ត្រាំ អមដោយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:50 PM, ចំនួនអ្នកអានៈ 150ដង
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅផ្សារទំនើបមួយកន្លែង កណ្តាលទីក្រុងបាងកក។ ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៉ី២នាក់ អាយុ២៦និង២៧ឆ្នាំ។ ពួកគេបានរងរបួសរលាកលើខ្លួននិងមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:37 PM, ចំនួនអ្នកអានៈ 176ដង
នេះមានន័យថា Chelsea គឺជាប្រភពនៃការបណ្តុះបណ្តាលយុវជនថ្នាលដ៏មានឥទ្ធិពលមួយ ក្នុងចំណោមក្លិបដទៃរបស់អង់គ្លេស ដែលមានទីលានហ្វឹកហាត់នៅឯ Surrey។ក្នុងរយៈពេល ៣ឆ្នាំមកនេះ ក្រុមបាល់ទាត់អាជីពតោខៀវ Chelsea រកចំណូលបានជាង ២៥០លានផោន ពីការលក់កីឡាករចេញពីយុវជនថ្នាលរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
តួយ៉ាង ពួកគេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:10 PM, ចំនួនអ្នកអានៈ 117ដង
រាជធានីភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា មិនគាំទ្រឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការផលិតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដំណើរការនៃបទឈប់បាញ់រវាងកងទ័ពទាំងពីរ ដែលបានព្រមពព្រៀងគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 12:08 PM, ចំនួនអ្នកអានៈ 131ដង
មន្រ្តីវិមានក្រឹមឡាំង លោក Yuri Ushakov បានបន្ថែមទៀតថា «រុស្ស៉ីនិងសហរដ្ឋអាមេរិក គឺជាប្រទេសជិតខាងដែលមានព្រំដែននៅជាប់គ្នា ដូច្នេះវាគឺជារឿងសមហេតុផលណាស់ ដែលប្រតិភូយើងគ្រាន់តែត្រូវជិះយន្តហោះឆ្លងច្រកសមុទ្រ Bering ហើយកិច្ចប្រជុំដ៏សំខាន់ និងគ្រប់គ្រាទន្ទឹងរង់ចាំយ៉ាងអន្ទះសារវាងមេដឹកនាំនៃប្រទេសទាំងពីរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-08-2025, 05:48 AM, ចំនួនអ្នកអានៈ 195ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសបញ្ជាក់ប្រាប់ សាកលវិទ្យាល័យ Ramkhamhaeng ថា
អ្នកមិនបាច់ដកចេញសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ
 ព័ត៌មានលម្អិត
|
|
|