អនុប្រធានទី២រដ្ឋសភា ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់
ចុះថ្ងៃទី: 21-07-2025, 06:46 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖អនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រៀង ក៏ដូចជាអនុស្សរណៈនៃការយកយល់គ្នាជាបន្តបន្ទាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ចប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។ លោក វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយលោក Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងចូលរួមជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-អាស៊ែបៃហ្សង់លើកទី៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ អនុប្រធានទី២រដ្ឋសភា បានថ្លែងថា ប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេលជាង ៣០មកហើយ ដែលក្នុងរយៈពេលបីទសវត្សរ៍មកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជាពិសេសក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នាពេលបច្ចុប្បន្នទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលបានជំរុញឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋសភាកម្ពុជា លោកសូមលើកទឹកចិត្តរដ្ឋាភិបាលប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យ នយោបាយ និងសេដ្ឋកិច្ច ជាពិសេសការវិនិយោគ និងពាណិជ្ជកម្ម និងវិស័យអាទិភាពមួយចំនួនទៀតដូចជាទេសចរណ៍ និងវិស័យអប់រំជា ដើម សំដៅនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង។ លោក អែលនូ ម៉ាម៉ាដូវ បានថ្លែងថា ដំណើរទស្សនកិច្ចការងាររបស់លោកនៅកម្ពុជានាពេលនេះ គឺដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-អាស៊ែបៃហ្សង់លើកទី៤ ដែលផ្តោតលើរបៀបវារៈសំខាន់ៗ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ អប់រំ និងមនុស្សធម៌ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមថានឹងធ្វើការចុះអនុស្សរណៈនៃការយោគយល់ ដើម្បជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ លោកបានបន្តថា ក្រោយពីបានទស្សនាទៅកាន់តំបន់ប្រាសាទអង្គរវត្តលោកយល់ថា កម្ពុជាពិតជាមានភាពទាក់ទាញខ្លាំងណាស់សម្រាប់អ្នកទេសចរណ៍អន្តរជាតិ ក៏ដូចជាប្រជាជនអាស៊ែបៃហ្សង់ ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ អនុរដ្ឋមន្រ្តីការបរទេស បានរំលេចអំពីតួនាទីដ៏សំខាន់នៃវិស័យការទូតសភា ក្នុងការជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែប្រសើរឡើង ហើយសភាប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពសភា ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែប្រសើរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិការអន្តរសភានានា ដូចជាសហភាពអន្តរសភា (IPU) សភាតំបន់អាស៊ី (APA) អន្តរសភាអាស៊ាន (AIPA) និងបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM-PN) ជាដើម។ លោកបានបន្ថែមថា ប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ មានលក្ខណៈស្រដៀងគ្នាជាច្រើន ដូចជាប្រវត្តិឆ្លងកាត់សោកនាដកម្មសង្គ្រាមដូចគ្នា ហើយសព្វថ្ងៃប្រទេសទាំងពីរមានគោលនយោបាយការបរទេសស្រដៀងគ្នាថែមទៀតផង ដូចជាការប្រកាន់ខ្ជាប់នូវគោលការណ៍មិនចូលបក្សសម្ព័ន្ធ ការគោរពអធិបតេយ្យភាព និងការគាំទ្រប្រព័ន្ធពហុភាគីនិយមដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាដើម។ ឯកឧត្តម បានអរគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រអាស៊ែបៃហ្សង់នាពេលកន្លងមក ហើយឯកឧត្តម រំពឹងថា ក្នុងពេលឆាប់ៗនេះ ប្រទេសទាំងពីរនឹងមានឱកាសបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងវិស័យ សេដ្ឋកិច្ច ពាណិច្ចកម្ម និងវិនិយោគ។ លោក វង សូត សូមផ្តាំផ្ញើសាកសួរសុខទុកដល់លោក អ៊ុលហាម អាលីយ៉េវ ប្រធានាធិបតី, លោក អាលី អាសាដូវ នាយករដ្ឋមន្ត្រី លោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភា, និងថ្នាក់ដឹកនាំកំពូលទាំងអស់ផ្សេងទៀត របស់អាស៊ែបៃហ្សង់ និងជូនពរដំណើរទស្សនកិច្ចការងាររបស់អនុរដ្ឋមន្ត្រី ទទួលបានជោគជ័យត្រចះត្រចង់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-07-2025, 06:46 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖អនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:41 PM, ចំនួនអ្នកអានៈ​ 38ដង
សៀមរាប៖តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មានកម្ពុជា ក៏មិនឃើញមានវត្តមានណាមួយពីសំណាក់មន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនោះដែរ។ ខណៈកម្ពុជា​នឹង​​លើក​ប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស​ និង​បំភ្លៃ។ នេះ​ជាលើកទី២ ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​ កិច្ចប្រជុំ​កំពូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:36 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តសៀមរាប៖លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានអះអាងថា ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:31 PM, ចំនួនអ្នកអានៈ​ 42ដង
ឧត្តរមានជ័យ៖ នៅប្រាសាទតាក្របី សេចក្ដីរាយការណ៍បានបញ្ជាក់ថា ចាប់ពីម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល ប្រជាពលរដ្ឋខ្មែរ មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញ សរុប២,០៤៤នាក់ បានអញ្ជើញទស្សនាប្រាសាទតាក្របី និងលើកទឹកចិត្តវីរកងទ័ពខ្មែរ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-07-2025, 06:27 PM, ចំនួនអ្នកអានៈ​ 38ដង
តាមក្រសួងការបរទេសចិន ប្រធានគណៈកម្មការអឺរ៉ុប លោក​ ស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហេីយជួបលោក ប្រធានាធិបតី ស៉ី ជីនពីង។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលចិន-EU លើកទី២៥ ជាមួយមេដឹកនាំសហភាពអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:44 PM, ចំនួនអ្នកអានៈ​ 213ដង
បន្ទាយមានជ័យ៖នាឱកាសនោះលោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:38 PM, ចំនួនអ្នកអានៈ​ 227ដង
បន្ទាយមានជ័យ៖ ពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតក្នុង ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 04:33 PM, ចំនួនអ្នកអានៈ​ 218ដង
ខេត្តក្រចេះ៖ ថ្លែងនាឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំទៅនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:30 PM, ចំនួនអ្នកអានៈ​ 261ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះនៅលើបណ្តាញសង្គមថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក !។ ខាងក្រោមជាខ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:27 PM, ចំនួនអ្នកអានៈ​ 204ដង
បន្ទាយមានជ័យ៖ពិធីនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្ថិតនៅទីតាំងស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:20 PM, ចំនួនអ្នកអានៈ​ 254ដង
កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក WBC Welterweight ពីជើងខ្លាំងអាមេរិក Mario Barrios បានឡើយ នៅពេលបញ្ចប់លទ្ធផលស្មើគ្នា ក្រោយឆ្លងកាត់ជំនួបដ៏ស្វិតស្វាញក្នុង ១២ទឹកពេញរួចមក៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:19 PM, ចំនួនអ្នកអានៈ​ 201ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានឱ្យដឹងថា ទូកទេសចរណ៍ឈ្មោះថា Wonder Sea ផ្ទុកអ្នកដំណើរសរុប៤៨នាក់ ដែលភាគច្រើនជាគ្រួសារអ្នកទេសចរមកពីរដ្ឋធានីហាណូយ រួមជាមួយក្រុមការងារទូក៥នាក់ បានជួបឧបទ្ទវហេតុខាងលើ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែនៅសុខៗស្រាប់តែមានព្យុះភ្លៀងខ្លាំងភ្លាមៗ។ មនុស្ស១១នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:16 PM, ចំនួនអ្នកអានៈ​ 182ដង
អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ទឹកភ្លៀងកម្រិតជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gaspanyeong ក្នុង​ខេត្ត Gyeonggi ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីភាគកើតរដ្ឋធានីសេអ៊ូល។ មនុស្សម្នាក់ដែលស្លាប់ គឺជាស្រ្តីវ័យ៧០ឆ្នាំប្លាយ ដែលផ្ទះរបស់គាត់ ត្រូវបានគ្រោះរអិលបាក់ដីវាយប្រហារ កាលពីម៉ោងជិត៥ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-07-2025, 12:09 PM, ចំនួនអ្នកអានៈ​ 203ដង
រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយឯក គង់ អៀង ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងជា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចូលរួមឧបត្ថម្ភថវិកាចំនួន ២លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-07-2025, 01:40 PM, ចំនួនអ្នកអានៈ​ 249ដង
ខេត្តត្បូងឃ្មុំ៖ ជិនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2223 នាក់
ម្សិលមិញ : 12933 នាក់
សរុបទាំងអស់ : 9211486 នាក់