កូនសិស្សកម្ពុជា ជាប់ចំណាក់ថ្នាក់លេខ១ លើការប្រកួតប្រជែងសមត្ថភាពភាសាអង់គ្លេស ក្នុងចំណោមសិស្សមកពី ២០ប្រទេស ដែលចូលរួមប្រកួត នៅចក្រភពអង់គ្លេស
ចុះថ្ងៃទី: 01-07-2025, 07:44 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ជាក់ស្តែងនាពេលថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស មានកូនសិស្ស ៣៣៥នាក់ មកពី ២០ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា ១០នាក់ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងដណ្តើមចំណាត់ថ្នាក់លេខ១ រួមទាំងបានមេដាយរហូតដល់ ១៧គ្រឿងបន្ថែមទៀត។ តាមរយៈយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ និងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ, ស្របជាមួយគ្នានោះវិស័យអប់រំនៅកម្ពុជា គឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាពនៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញប្រកបដោយមោទនភាពផងដែរ។ លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែងវិញ កូនសិស្សដែលដណ្តើមបានលេខ១ ជា ដារ៉ា បានឱ្យដឹងថា រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ ចំពោះការដណ្តើមបានជ័យជម្នះដ៏ធំធេងនេះ ដែលរូបគេបានរំពឹងទុក ខណៈមុនឈានទៅប្រកួត និងដណ្តើមបានជោគជ័យយ៉ាងដូចនេះ រូបគេបានខិតខំមើល​មេរៀនជារៀងរាល់ថ្ងៃ ហើយអ្វីដែលមិនភ្លេចនោះគឺការមើលវីដេអូដែលនិយាយជាភាសាអង់គ្លេស ដើម្បីពង្រឹងសមត្ថភាពស្តាប់ និងការចង់ចាំឱ្យបានច្រើន។ កូនសិស្សដែលដណ្តើមបានលេខ១ ជា ដារ៉ា បានបន្ថែមថា ឆ្លងកាត់ការប្រកួតប្រជែងនៅក្រៅប្រទេសនេះ សបញ្ជាក់យ៉ាងច្បាស់ថា កូនខ្មែរយើងពិតជាមានសមត្ថភាព ក្នុងការចូលរួមប្រកួតជាមួយសិស្សបរទេសដូចគ្នា នៅពេលដែលយើងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង ឱ្យបានខ្លាំងពូកែ និងបញ្ចេញសមត្ថភាពឱ្យបានល្អ នោះនឹងទទួលបានជោគជ័យ។ ជាមួយគ្នានោះសិស្សផ្សេងទៀតដែលបានទៅប្រកួតឈ្មោះ ណុប វិសាល និង ប៊ូរវ៉ាន់ ផារី បានបញ្ជាក់ដូចគ្នាដែរថា មុនពេលទៅចូលរួមប្រកួត ពួកគេបានខិតខំពង្រឹងសមត្ថភាព តាមរយៈការត្រៀមពង្រឹង សមត្ថភាពលើការនិយាយជាសាធាណៈ និងមុខវិជ្ជាផ្សេងៗជាភាសាអង់គ្លេស ហើយនៅពេលដែលទៅចូលរួមប្រកួត តាមរយៈវិញ្ញាសារជាក់ស្តែង គឺយើងអាចធ្វើបានមិនចាញ់សិស្សបរទេស ដែលមានភាសាអង់គ្លេសជាភាសាដើមរបស់ពួកគេនោះទេ។ សិស្ស ណុប វិសាល និង ប៊ូរវ៉ាន់ ផារី ក៏បានលើកទឹកចិត្តសិស្សប្អូនជំនាន់ក្រោយ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងមានភាពក្លាហ៊ានក្នុងការចូលរួមប្រកួតប្រជែង ដែលមានលក្ខណៈលំដាប់ថ្នាក់ពិភពលោក ដើម្បីបានបង្ហាញសមត្ថភាពឱ្យបរទេសបានឃើញ ពីសមត្ថភាពរបស់កូនខ្មែរ ដោយសារកូនខ្មែរក៏មានសមត្ថភាពខ្លាំងពូកែ មិនចាញ់បរទេសនោះឡើយ ជាក់ស្តែងកូនខ្មែររាល់ពេលចូលរួមប្រកួតប្រជែងនៅក្រៅប្រទេស តែងតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ផងដែរ។ បើតាមលោក គង់ សាលីមីន អ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd បានឱ្យដឹងដែរថា កម្មវិធី Teeneagle Competition គឺជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស ដែលបានធ្វើការប្រកួតលើវិញ្ញាសារ Speaking Debate, spelling bee, writing and knowledge quiz ដែលមានកូនសិស្សចូលរួមប្រកួតចំនួន ៣៣៥នាក់ មកពី ២០ប្រទេសចូលរួម ហើយសម្រាប់កូនសិស្សខ្មែរមានចំនួន ១០នាក់។ លោក គង់ សាលីមីន បានបន្ថែមថា សម្រាប់កូនសិស្សទាំង ១០នាក់ របស់កម្ពុជា ដែលបានទៅចូលរួមប្រកួតនោះ មានកូនសិស្សម្នាក់ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកូនសិស្សទាំង ៣៣៥នាក់ មកពី ២០ប្រទេស ចូលរួមប្រកួត ក្នុងនោះសិស្សកម្ពុជាក៏ដណ្តើមបានមេដាយមាស ៦គ្រឿង មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧គ្រឿង ដែលនេះសបញ្ជាក់ឱ្យឃើញថាសមត្ថភាពកូនខ្មែរខ្លាំងមិនចាញ់បរទេសនោះឡើយ។ លោក គង់ សាលីមីន បានបញ្ជាក់ដែរថា ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុន Bright បានបញ្ជូនកូនសិស្សខ្មែរទៅប្រឡងប្រជែង នៅក្រៅប្រទេសមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាមោទកភាពរបស់កម្ពុជា ពោលគឺប្រទេសតូច តែបេះដូងធំ និងចំណេះដឹងកាន់តែធំទូលាយ បើធៀបនឹងបណ្តាប្រទេសនានាលើពិភពលោក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-07-2025, 07:49 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-07-2025, 07:47 PM, ចំនួនអ្នកអានៈ​ 22ដង
បាងកក៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ The Nation។ * លើកទី១ នៅឆ្នាំ១៩៣២ នៅឆ្នាំ១៩៣២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-07-2025, 07:44 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ជាក់ស្តែងនាពេលថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Comspanetition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស មានកូនសិស្ស ៣៣៥នាក់ មកពី ២០ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 08:50 PM, ចំនួនអ្នកអានៈ​ 407ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលើកទឹកចិត្តឲ្យអ៊ីស្រាអែលវាយប្រហារ ត្រឹមតែពីរថ្ងៃមុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយដែលបានគ្រោងទុក។ លោកបានសង្កត់ធ្ងន់ថា ទង្វើនេះ «ច្បាស់ជានឹងប៉ះពាល់ដល់ការបន្តនៃកិច្ចចរចា» ហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 07:13 PM, ចំនួនអ្នកអានៈ​ 391ដង
ខេត្តបាត់ដំបង៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ និងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃវិញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តាមច្រកទ្វារច្រកអន្តរជាតិដូងព្រំដែនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 07:06 PM, ចំនួនអ្នកអានៈ​ 393ដង
លោក Wadespanhul បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងបន្តឈរយ៉ាងរឹងមាំនៅខាងអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចបន្តការពារខ្លួនដោយជោគជ័យ ជាមួយប្រព័ន្ធការពារដែនអាកាសទំនើបៗ និងសព្វាវុធផ្សេងទៀត ព្រមទាំងជាមួយជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច»។ នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ក្រសួងការបរទេសអាល្លឺម៉ង់ បានឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 06:30 PM, ចំនួនអ្នកអានៈ​ 406ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានកំណត់ឲ្យវរសេនីយ៍ឯក ឈឹម រត្ថា ត្រូវបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រហូតមានការសម្រេចជាថ្មី។ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:19 AM, ចំនួនអ្នកអានៈ​ 398ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:13 AM, ចំនួនអ្នកអានៈ​ 396ដង
កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ នៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា «ភាពមិនសមហេតុផល» និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:12 AM, ចំនួនអ្នកអានៈ​ 402ដង
បើតាមលោក សួន សុម៉ាលីន អភិបាលខេត្ត បានឲ្យដឹងថាចំពោះទេយ្យទានទាំងអស់នេះ គឺដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។ លោកស្រី ញ៉ែម សាខន ស ខេង, លោកអភិសន្តិបណ្ឌិត ស ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:06 AM, ចំនួនអ្នកអានៈ​ 413ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។យោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់នានានៅភាគខាងជើងនៃតំបន់ហ្គាហ្សា មុនពេលមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ​ 382ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ​ 403ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ​ 401ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញ​សង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ​ 400ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ​ Mi-8, Mi-26 និង Mi-28 ព្រមទាំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1773 នាក់
ម្សិលមិញ : 15589 នាក់
សរុបទាំងអស់ : 9002334 នាក់