សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប |
|
ចុះថ្ងៃទី: 28-06-2025, 06:55 PM, ចំនួនអ្នកអានៈ 110ដង |
|
ខេត្តសៀមរាប ៖សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សូមឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស សូមចូលរួមលើកតម្លៃ ផ្តល់ឱកាស ដូចជា៖ ចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និងឱកាសនានាជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយឈរលើស្មារតី «ផ្ដល់កិត្តិយស ផ្ដល់ជីវភាពល្អប្រសើរ និងផ្ដល់ឱកាស»។
សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ២០២៥ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអតីតយុទ្ធជនទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេចពិជ័យសេនា បន្តថា ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយ សំខាន់ៗនានារបស់រាជរដ្ឋាភិបាល ការលើកទឹកចិត្ត ការផ្តល់ឱកាស និងការលើកកម្ពស់ជីវភាព ត្រូវបានផ្តល់ឲ្យយ៉ាងទូលំទូលាយជូនដល់អតីតយុទ្ធជន រួមទាំងនិវត្តជន និងជនពិការបាត់បង់សមត្ថភាពការងារទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេចពិជ័យសេនា បានបន្តថា ការតស៊ូរហូតបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ គឺពិតជាលំបាកណាស់ ដែលប្រជាពលរដ្ឋគ្រប់រូប មិនអាចបំភ្លេចបានទេ ដល់បិតាសន្តិភាពរបស់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា និងរាល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមឆ្លងកាត់គ្រប់ដំណាក់កាលនៃការតស៊ូរំដោះជាតិ ចេញពីភ្លើងសង្គ្រាម។ក្នុងនាមជាអតីតយុទ្ធជន សម្តេចបានយល់យ៉ាងច្បាស់ ចំពោះការលះបង់បូជា និងគំរូវីរៈភាពក្លាហានអង់អាចជាទីបំផុតរបស់យុទ្ធជនកម្ពុជា។
សម្តេចពិជ័យសេនា ក៏សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងអនេក ចំពោះរាល់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ដំណើរការកសាងសន្តិភាព ការពង្រឹងខឿនសន្តិសុខសង្គម និងស្ថេរភាពនយោបាយ ដែលបានផ្តល់នូវភាពសុខដុមរមនាដល់សង្គមដូចសព្វថ្ងៃនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តទាំងអស់ សូមចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា៖ សុខុមាលភាពអតីតយុទ្ធជន សំដៅជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
សម្តេចពិជ័យសេនា បានកោតសរសើរ ចំពោះក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អប្រសើរជាមួយសមាគមអតីតយុទ្ធជន ក្នុងការបង្កលក្ខណៈគ្រប់លទ្ធភាពជួយដល់អតីតយុទ្ធជន ដែលគឺជាកម្លាំងចិត្ត និងក្តីសង្ឃឹមដ៏មិនអាចកាត់ថ្លៃបាន និងប្រៀបដូចជាការតបស្នងគុណូបការៈដ៏ធំធេងចំពោះពួកគាត់។
សម្តេចពិជ័យសេនា ក៏បានថ្លែងអំណរគុណ ចំពោះអ្នកឧកញ៉ា សៀង ណាំ ដែលបានបរិច្ចាគ ដីសម្រាប់សាងសង់អគារស្នាក់ការសាមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប រួមទាំងសប្បុរសជន ដែលបានបរិច្ចាគធនធាន ក្នុងការសាងសង់អគារនេះផងដែរ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ អតីតយុទ្ធជននៅខេត្តសៀមរាប មានសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប មានចំនួន ៦,៦៦៣នាក់ ដោយក្នុងនោះមាននិវត្តជនចំនួន២,៦៨០នាក់, ពិការចំនួន១,៩៦៩នាក់, ជនបាត់បង់១៤០នាក់, គ្រួសារពលីចំនួន១,៦៨២នាក់ និងគ្រួសារជនមរណៈមានចំនួន១៨២នាក់ ហើយនិវត្តជនដែលមិនទាន់បានចូលជាសមាជិកសមាគមមានចំនួន៤០២នាក់។
ជាមួយនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាននាំយកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជនខេត្ត រួមមាន៖ អង្ករ ២០គក្រ, មីយើង ១កេស ,ទឹកត្រី១យូរ, ទឹកស៊ីអ៉ីវ ១យូរ និងថវិកា ១០ម៉ឺនរៀលផងដែរ៕













ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-06-2025, 06:59 PM, ចំនួនអ្នកអានៈ 95ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្រ្តរបស់សម្តេចតេជោ កម្រមានអ្នកណាមេីលធ្លុះថា លោកកំពុងដេីរទៅណាណាស់ តែគោលដៅចុងក្រោយរបស់សម្តេច គឺដេីម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី។
លោក ជា ធីរិទ្ធ បានរំលឹកថា សម្តេចតេជោ តែងលេីកឡេីងថា បេីមិនចេះយុទ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 06:55 PM, ចំនួនអ្នកអានៈ 110ដង
ខេត្តសៀមរាប ៖សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សូមឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស សូមចូលរួមលើកតម្លៃ ផ្តល់ឱកាស ដូចជា៖ ចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និងឱកាសនានាជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 06:46 PM, ចំនួនអ្នកអានៈ 96ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តយ៉ាងហោច១៦នាក់ ព្រមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាន់ទុក្ខ ក្នុងពិធីបុណ្យនាថ្ងៃសៅរ៍នេះ ដែលរួមមានទាំងប្រមុខកងកម្លាំងប្រដាប់អាវុធ លោក Mohammad Bagheri, ប្រមុខកងឆ្មាំបដិវត្តន៍ លោក Hossein Salami និងប្រមុខកងទ័ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 05:08 PM, ចំនួនអ្នកអានៈ 131ដង
ខេត្តបន្ទាយមានជ័យ៖ការប្រកាសប្តេជ្ញាតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីសំណាក់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនេះ បានធ្វើឡើងនៅចំពោះមុខ លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 04:56 PM, ចំនួនអ្នកអានៈ 107ដង
នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជម្រុះបាល់ទាត់នារីទ្វីបអាស៊ីខាងលើ នៅថ្ងៃទី២៨ ខែមិថុនា មុនការប្រកួតចាប់ផ្ដើមផ្លូវការពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ដោយមានបេក្ខភាព ៤ក្រុមចូលរួម គឺមានម្ចាស់ផ្ទះក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 04:53 PM, ចំនួនអ្នកអានៈ 121ដង
រាជធានីភ្នំពេញ៖សូមជម្រាបផងថា ការប្រកួតនេះមានអត្តពលិក ៦ប្រទេសចូលរួម រួមមានម៉ាឡេស៊ី វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា គ្រាដែលការប្រកួតនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមិថុនា នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។
ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 04:46 PM, ចំនួនអ្នកអានៈ 117ដង
រាជធានីភ្នំពេញ៖ ក្សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា៖ «ក្នុងពេលថ្មីៗនេះកាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានប្រព្រឹត្តទៅស្របតាមស្មារតី រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញអំពីដំណើរការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 04:04 PM, ចំនួនអ្នកអានៈ 98ដង
បាតុកម្មខាងលើ ត្រូវបានចាត់ទុកជាសកម្មភាពតវ៉ាធំបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលថៃ គិតចាប់តាំងពីគណបក្ស Pheu Thai របស់លោកស្រី បានឡើងកាន់អំណាចកាលពីឆ្នាំ២០២៣ ហើយវាបន្ថែមសម្ពាធទៅលើលោកស្រី Paetongtarn ដែលកំពុងជួបការលំបាកក្នុងការស្តារសេដ្ឋកិច្ចប្រទេស និងរក្សាកុំឱ្យរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់លោកស្រីដួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 12:56 PM, ចំនួនអ្នកអានៈ 161ដង
កីឡាករអន្តរជាតិកាមេរូន វ័យ ២៥ឆ្នាំរូបនេះបានមកចូលរួមជាមួយក្លិបឃ្មុំ Brentford កាលពីឆ្នាំ២០១៩ តាមរយៈផ្លាស់ចេញពីក្លិប Troyes របស់បារាំង និងធ្វើបានល្អខ្លាំងផងដែរក្នុងលីគរដូវកាលមុន ដោយស៊ុតបាន ២០គ្រាប់។ ក្លិបរួម Premier League គឺ Brentford បានទាត់ចោលសំណើទឹកប្រាក់ប្រមាណ ៦២.៥លានផោនរបស់ក្លិបបិសាចក្រហម Manchester United ដើម្បីទិញខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-06-2025, 12:54 PM, ចំនួនអ្នកអានៈ 134ដង
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត អំពីលទ្ធភាពនៃបទឈប់បាញ់នៅហ្កាហ្សា លោក ត្រាំ បានឆ្លើយតបថា «យើងគិតថា ក្នុងអំឡុងសប្តាហ៍ក្រោយនេះ យើងនឹងទទួលបានបទឈប់បាញ់មួយ»។ សហរដ្ឋអាមេរិក បានជួយសម្រេចបានបទឈប់បាញ់មួយ សម្រាប់សង្រ្គាមនៅហ្កាហ្សា កាលពីអំឡុងចុងអាណត្តិអតីតប្រធានាធិបតី លោក ចូ បៃដិន រួមជាមួយក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2025, 06:21 PM, ចំនួនអ្នកអានៈ 498ដង
រាជធានីភ្នំពេញ៖ ពលករខ្មែរម្នាក់មុនពេលចាកចេញពីប្រទេសថៃ ត្រូវបានអ្នកសារព័ត៌មានថៃសម្ភាស ដើម្បីឲ្យបង្ហាញអំពីចំណាប់អារម្មណ៍ និងសួរសំណួរចាក់ដោតលើបញ្ហាការងារនៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយស្ថានភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
ឆ្លើយដោយមិនស្ទាក់ស្ទើរឡើង ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2025, 06:14 PM, ចំនួនអ្នកអានៈ 481ដង
រាជធានីភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកងទ័ពជួរមុខនៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ ប៉ុន្ដែក៏មិនអាចឈរឱបដៃមើលប្រទេសណាមកឈ្លានពានកម្ពុជាបានដាច់ខាត។
ក្នុងឯកសណ្ឋានកងទ័ព សម្ដេចតេជោ នាយឧ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2025, 08:42 PM, ចំនួនអ្នកអានៈ 514ដង
រាជធានីភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ L.W.T អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2025, 08:35 PM, ចំនួនអ្នកអានៈ 463ដង
បន្ទាយមានជ័យ៖ នៅព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ទាហានថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានយល់ព្រមបើកច្រកទ្វារព្រំដែន ដើម្បីអនុញ្ញាតឲ្យបងប្អូនខ្មែរយើងនៅជាប់គាំងជាង១០០នាក់ អាចវិលចូលស្រុកបាន។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់ថា មានបងប្អូនខ្មែរយើងជាង១០០នាក់ ដែលធ្វើដំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2025, 08:32 PM, ចំនួនអ្នកអានៈ 530ដង
នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើសហរដ្ឋអាមេរិកនឹងវាយប្រហារម្តងទៀតដែរឬទេ ប្រសិនបើអ៊ីរ៉ង់សាងសង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនោះ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា «ពិតប្រាកដណាស់»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្
 ព័ត៌មានលម្អិត
|
|
|