រដ្ឋមន្ត្រី នេត្រ ភក្រ្តា និងរដ្ឋមន្ត្រី ហេង សួរ អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥, ម្ចាស់ជ័យលាភីលេខ១ បានទៅលើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) |
|
ចុះថ្ងៃទី: 30-06-2025, 05:19 AM, ចំនួនអ្នកអានៈ 228ដង |
|
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែកចំណេះដឹង សមត្ថភាព ជំនាញពីមួយឆ្នាំទៅមួយឆ្នាំ គួរឱ្យកត់សំគាល់។
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥។
បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញបានរកឃើញម្ចាស់ជ័យលាភីរួមមាន៖ ជ័យលាភីលេខ១ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC), ជ័យលោភីលេខ២ បានទៅលើសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជ័យលោភីលេខ៣ បានទៅលើវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នៅក្នុងបរិបទនៃការរីកចម្រើននៃបញ្ញាសិប្បនិមិ្មត ការកើនឡើងនៃឌីជីថលូបនីយកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្ម រ៉ូបូត និងបរិវត្តកម្មឌីជីថល គឺជាកត្តាដ៏សំខាន់គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង និងបន្តលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយនិរន្តរភាព។ បច្ចេកវិទ្យាថ្មីៗទាំងនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផលិតកម្ម និងមានសក្តានុពលជួយដល់កម្លាំងពលកម្មមនុស្សដើម្បីជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងធុរៈកិច្ច។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងទស្សនៈវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងជំរុញពន្លឿនការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាឃ្នាស់លើស្ទួយវិស័យពាក់ព័ន្ធនានា ជាពិសេសវិស័យឧស្សហកម្មនៅកម្ពុជា ដូចមានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
បើតាមលោករដ្ឋមន្ត្រី ហេង សួរ បានលើកឡើងថា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ យើងទាំងអស់គ្នាសុទ្ធតែបានសង្កេតឃើញនូវការខិតខំប្រឹងប្រែងបញ្ចេញទេពកោសល្យដ៏អស្ចារ្យ ការលះបង់ ភាពអត់ធន់ ភាពវៃឆ្លាត ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់របស់បេក្ខជនម្នាក់ៗ ក្នុងការប្រកួតដណ្តើមយកជ័យលាភីលើដៃគូប្រកួត។ ការប្រកួតប្រជែងមិនត្រឹមតែចង់បានមេដាយប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបង្ហាញពីទេពកោសល្យ ចំណេះដឹង សមត្ថភាព និងជំនាញដើម្បីរៀបចំអនាគតនៃឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ។ សូមចាំថាទោះក្មួយៗទទួលបានជ័យលាភី ឬមិនទទួលបានជ័យលាភី ក៏ក្មួយជាបេក្ខជនតំណាងដ៏ល្អបំផុតឱ្យគ្រឹះស្ថានសិក្សារបស់ក្មួយ នឹងជាជើងឯករួចទៅហើយ។
រដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ថា តាមរយៈការប្រកួតនេះ គឺជាការទទួលយកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ដើម្បីប្រើប្រាស់ជាទុនសម្រាប់អភិវឌ្ឍជំនាញរបស់ខ្លួនក្នុងការចាប់ផ្តើមអាជីព ឱកាស និងការច្នៃប្រឌិតឆ្ពោះទៅរកភាពជោគជ័យរបស់ក្មួយៗ និងការអភិវឌ្ឍប្រទេសជាតិ។ ការប្រកួតប្រជែងមិនមែនជាការចាញ់ឈ្នះ តែជាការរួមគ្នាអភិវឌ្ឍកម្រិតសមត្ថភាពជំនាញឱ្យកាន់តែប្រសើរឡើង។
គួរឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតរ៉ូប៉ូត នៅឆ្នាំ២០២៥នេះ មានសិស្ស និសិស្ស ៨ក្រុម មកពី ៥គ្រឹះស្ថានសិក្សា ដែលរួមមាន៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដើម្បីស្វែងរកជើងឯកតំណាងកម្ពុជា ទៅប្រកួតប្រជែងនៅក្នុងព្រឹត្ដិការណ៍អន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី ឆ្នាំ២០២៥ ខាងមុខនេះ ដែលអាចឱ្យក្មួយៗមានឱកាសចែករំលែកបទពិសោធន៍រវាងយុវជន និងយុវជនពីប្រទេសមួយទៅប្រទេសមួយ ហើយក៏ជាកម្មវិធីមួយដែលបានបំផុស និងលើកទឹកចិត្តដល់យុវជនឱ្យងាកមកសិក្សាផ្នែកបច្ចេកវិទ្យាផងដែរ៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-06-2025, 08:50 PM, ចំនួនអ្នកអានៈ 2ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលើកទឹកចិត្តឲ្យអ៊ីស្រាអែលវាយប្រហារ ត្រឹមតែពីរថ្ងៃមុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយដែលបានគ្រោងទុក។ លោកបានសង្កត់ធ្ងន់ថា ទង្វើនេះ «ច្បាស់ជានឹងប៉ះពាល់ដល់ការបន្តនៃកិច្ចចរចា» ហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 07:13 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តបាត់ដំបង៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ និងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃវិញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តាមច្រកទ្វារច្រកអន្តរជាតិដូងព្រំដែនក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 07:06 PM, ចំនួនអ្នកអានៈ 16ដង
លោក Wadespanhul បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងបន្តឈរយ៉ាងរឹងមាំនៅខាងអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចបន្តការពារខ្លួនដោយជោគជ័យ ជាមួយប្រព័ន្ធការពារដែនអាកាសទំនើបៗ និងសព្វាវុធផ្សេងទៀត ព្រមទាំងជាមួយជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច»។
នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ក្រសួងការបរទេសអាល្លឺម៉ង់ បានឱ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 06:30 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានកំណត់ឲ្យវរសេនីយ៍ឯក ឈឹម រត្ថា ត្រូវបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រហូតមានការសម្រេចជាថ្មី។
លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:19 AM, ចំនួនអ្នកអានៈ 228ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:13 AM, ចំនួនអ្នកអានៈ 210ដង
កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ នៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា «ភាពមិនសមហេតុផល» និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:12 AM, ចំនួនអ្នកអានៈ 241ដង
បើតាមលោក សួន សុម៉ាលីន អភិបាលខេត្ត បានឲ្យដឹងថាចំពោះទេយ្យទានទាំងអស់នេះ គឺដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។
លោកស្រី ញ៉ែម សាខន ស ខេង, លោកអភិសន្តិបណ្ឌិត ស ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:06 AM, ចំនួនអ្នកអានៈ 231ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។យោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់នានានៅភាគខាងជើងនៃតំបន់ហ្គាហ្សា មុនពេលមា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ 270ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ 260ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ 292ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញសង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ 236ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ Mi-8, Mi-26 និង Mi-28 ព្រមទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:25 PM, ចំនួនអ្នកអានៈ 266ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILO កន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:22 PM, ចំនួនអ្នកអានៈ 295ដង
ក្រុមទាំងពីរនេះ បានទម្លាក់គូប្រជែងប្រកបដោយភាពតានតឹងដូចគ្នាយប់មិញ ពោលគឺ Palmeiras បានទម្លាក់ Botafogo របស់ប្រេស៊ីលដូចគ្នាក្នុងលទ្ធផល ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៃវគ្គ ១៦ក្រុម មុនពេលក្រុមមកពីលីគ Premier League បានយកឈ្នះក្រុមមកពីលីគរបស់ព័រទុយហ្គាល់ Benfica ដោយលទ្ធផល ៤-១ ក្នុងរយៈពេល ១២០នាទីដែរ។
តោខៀវ Chelsea របស់អង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:21 PM, ចំនួនអ្នកអានៈ 263ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ចំពោះគណនី Telegram ក្លែងក្លាយ យកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីកៀរគរការវិនិយោគ ដែលសន្យាផ្តល់ផលចំណេញខ្ពស់។
លោកបានលើកឡើងថា មិនមានថ្នាក់ដឹកនាំជ
 ព័ត៌មានលម្អិត
|
|
|