មកដឹងពីរដ្ឋប្រហារនៅថៃ និងនាយករដ្ឋមន្ត្រី ដែលត្រូវបានទម្លាក់ចេញពីតំណែងតាមផ្លូវតុលាការ
ចុះថ្ងៃទី: 01-07-2025, 07:47 PM, ចំនួនអ្នកអានៈ 28ដង
បាងកក៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ The Nation។ * លើកទី១ នៅឆ្នាំ១៩៣២ នៅឆ្នាំ១៩៣២ ព្រះរាជាណាចក្រសៀមបានកើតមានបដិវត្តន៍លើកដំបូង ដើម្បីផ្លាស់ប្តូររបបរាជានិយមផ្តាច់ការដែលមានអាយុកាលជាង ៧០០ ឆ្នាំមកហើយនោះ ឱ្យមកជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញ។ កាលណោះ រាជបល្ល័ង្ករបស់ព្រះចៅប្រជាធីប៉ុក (King Prajadhipok) ត្រូវបានផ្ដួលរំលំដោយបដិវត្តន៍យោធាមួយក្រុម ដែលគេហៅថា Four Musketeers ឬបដិវត្តន៍សៀម។ ការធ្វើបដិវត្តន៍ដោយ Four Musketeers នេះ ត្រូវបានប្រវត្តិវិទូយកចិត្តទុកដាក់កត់ត្រាយ៉ាងខ្លាំង ប៉ុន្តែសូមកុំច្រឡំ Four Musketeers ដែលជាខ្សែភាពយន្តរបស់បារាំង។ រដ្ឋប្រហារយោធាថៃលើកទី១ ឬបដិវត្តន៍សៀម * លើកទី២ នៅឆ្នាំ១៩៣៣ បន្ទាប់ពីធ្វើបដិវត្តន៍នៅឆ្នាំ១៩៣២ ថៃបង្កើតរដ្ឋធម្មនុញ្ញដំបូងរបស់ខ្លួន និងមាននាយករដ្ឋមន្ត្រីដឹកនាំប្រទេសដំបូងឈ្មោះថា ព្រះពញា ម៉ានុផាកន នីទីតាដា (Phraya Manopakorn Nititada)។ នាយករដ្ឋមន្ត្រីដំបូងរបស់ថៃរូបនេះ ឡើងកាន់តំណែងមិនទាន់បានមួយឆ្នាំស្រួលបួលផង ក៏ត្រូវពួកកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចតែម្តង។ អ្នកដឹកនាំធ្វើរដ្ឋប្រហារនេះមានឈ្មោះថា ព្រះពញា ផាហន (Phraya Phahon) ហើយក៏បានក្លាយជានាយករដ្ឋមន្ត្រីទី២។ លោក Phraya Phahon អ្នកដឹកនាំរដ្ឋប្រហារយោធាថៃលើកទី២ * លើកទី៣ នៅឆ្នាំ១៩៤៧ នៅឆ្នាំ១៩៤៧នេះ ពួកកងទ័ពបានធ្វើរដ្ឋប្រហារទម្លាក់ចៅចមពលនាវា ថាវណ្ណ ថាមរង្គនាវាសុវត្ថិ (Thawan Thamrongnawasawat) ដែលជាបុគ្គលត្រូវបានគេចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយច្រើនពេក។ ក្រោយការធ្វើរដ្ឋប្រហារនេះ គណបក្សប្រឆាំងបានដឹកនាំរដ្ឋាភិបាលវិញម្តង។ ក្រុមធ្វើរដ្ឋប្រហារបានតែងតាំងលោក ឃួង អភ័យវង្ស (Khuang Aphaiwong) ស្ថាបនិកនៃគណបក្សប្រជាធិបតេយ្យ ឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ លោក Khuang Aphaiwong បានកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៣ * លើកទី៤ នៅឆ្នាំ១៩៥១ ការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៥១នេះ មិនទ្រហឹងអឺងកងអ្វីនោះទេ តែជាការធ្វើរដ្ឋប្រហារយោធាដោយស្ងប់ស្ងាត់ ក្នុងពេលដែលស្តេចថៃ ព្រះចៅ ភូមិពល អតុល្យតេជៈ (Bhumibol Adulyadej) ទ្រង់គង់នៅប្រទេសស្វីស។ ក្រោយការធ្វើរដ្ឋប្រហារនេះ ពួកយោធាបានតែងតាំងលោកសេនាប្រមុខ ភ្លែក វិបុលសង្គ្រាម (Plaek Phibunsongkhram) ឱ្យធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលបន្ត។ លោក Phibunsongkhram កាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៤ * លើកទី៥ នៅឆ្នាំ១៩៥៧ អំឡុងពេលលោកនាយករដ្ឋមន្ត្រី វិបុលសង្គ្រាម កំពុងសោយសុខក្នុងតំណែងជានាយករដ្ឋមន្ត្រី ស្រាប់តែមានកុប្បកម្មជាច្រើនបានកើតឡើង នៅរាជធានីបាងកក។ បន្ថែមលើនេះ ព្រះចៅ ភូមិពល អតុល្យតេជៈ ក៏មិនពេញព្រះទ័យជាមួយមេទ័ពដែលជានាយករដ្ឋមន្ត្រីនោះដែរ។ ព្រះអង្គក៏ពន្យុះឱ្យកងទ័ពធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី វិបុលសង្គ្រាម នោះថែមទៀត។ ប្រការនេះបានជួយឱ្យលោកសេនាប្រមុខ សំរឹទ្ធ ឋានរដ្ឋ (Sarit Thanarat) ធ្វើរដ្ឋប្រហារបានសម្រេច ហើយលោក ផូត សារ៉ាស៉ីន (Pote Sarasin) ដែលជាឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ក៏ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ លោក Pote Sarasin បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បន្ទាប់ពីរដ្ឋប្រហារយោធាលើកទី៥ * លើកទី៦ នៅឆ្នាំ១៩៥៨ លោក សំរឹទ្ធ ឋានរដ្ឋ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់លោក ផូត សារ៉ាស៉ីន ពីតំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងគោលបំណងចង់កែទម្រង់ប្រព័ន្ធនយោបាយនៅប្រទេសថៃ។ ក្រោយព្រឹត្តិការណ៍នេះ ប្រទេសថៃបានឈានដល់សម័យកាលថ្មីមួយដែលគេបានកត់សម្គាល់ថា សម័យផ្តាច់ការថ្មីមួយនៅក្នុងនយោបាយថៃ។ គួរចាប់អារម្មណ៍ថា លោកសេនាប្រមុខ សំរឹទ្ធ ឋានរដ្ឋ កើតនៅរាជធានីបាងកក តែចម្រើនវ័យឡើងនៅឯស្រុកកំណើតរបស់ម្តាយ ស្ថិតនៅក្នុងតំបន់ឦសាន ដែលអាចនិយាយភាសាលាវ។ ឪពុករបស់គាត់គឺជាមន្ត្រីកងទ័ពដែលមានឈ្មោះល្បីល្បាញខាងបកប្រែពីភាសាខ្មែរទៅភាសាថៃ។ លោក Sarit Thanarat ដែលជាអ្នកដឹកនាំរដ្ឋប្រហារយោធាលើកទី៦ * លើកទី៧ នៅឆ្នាំ១៩៧១ ដោយសារមានតម្រូវការក្នុងការកម្ចាត់ពួកកុម្មុយនីស្ត លោកសេនាប្រមុខ ថាណម គតិកាឆន (Thanom Kittikachorn) បានធ្វើរដ្ឋប្រហាររដ្ឋាភិបាលខ្លួនឯង និងរំលាយសភាចោល។ លោក Thanom Kittikachorn អ្នកធ្វើរដ្ឋប្រហារយោធាលើកទី៧ * លើកទី៨ នៅឆ្នាំ១៩៧៦ នោះជាពេលដែលលោក សេនី ប្រាម៉ូច (Seni Pramoj) កាន់តំណែងជានាយករដ្ឋមន្ត្រី។ ដោយសារមានបញ្ហាជាប់គាំងផ្នែកនយោបាយ ទើបពួកកងទ័ពថៃធ្វើរដ្ឋប្រហារទម្លាក់លោក សេនី ចេញពីតំណែង។ ជិត៨ខែបន្ទាប់ពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលមិនបានសម្រេច យោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់តំណែងនាយករដ្ឋមន្ត្រី សេនី ប្រាម៉ូច។ តាមព័ត៌មានរបស់បណ្តាញផ្សព្វផ្សាយជាតិ បានឱ្យដឹងថា លោក សាងហ្កាត ចាលយូ (Admiral Sangad Chaloryu) បានប្រកាសខ្លួនឯងជាអ្នកទទួលបន្ទុកក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលជាតិដែលទើបបង្កើត ដែលអាចត្រួតពិនិត្យច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស។ សូមជម្រាបថា នេះជារដ្ឋប្រហារយោធាមួយដែលធ្វើឱ្យលោក វិបុលសង្គ្រាម បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីវិញ។ លោក Seni Pramoj ដែលត្រូវគេធ្វើរដ្ឋប្រហារយោធាលើកទី៨ * លើកទី៩ នៅឆ្នាំ១៩៧៧ នោះជាពេលដែលលោក ថានីន ក្រៃវិឆាន (Thanin Kraiwichian) កាន់ក្បាលម៉ាស៉ីនដឹកនាំរដ្ឋាភិបាលថៃ។ ដឹកនាំប្រទេសទើបតែបានមួយឆ្នាំ លោក ថានីន ក៏ត្រូវធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ដោយលោក សាងហ្កាត ចាលយូ ជាមនុស្សម្នាក់ដែលធ្លាប់ផ្ចុងផ្តើមឱ្យលោកកាន់តំណែងនាយករដ្ឋមន្ត្រីនេះ។ លោក ថានីន គឺជាសាស្ត្រាចារ្យផ្នែកច្បាប់ អតីតចៅក្រម និងជាអ្នកនយោបាយថៃ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីរវាងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧។ ក្រោយមក លោកបានធ្វើជាក្រុមប្រឹក្សារាជសម្បត្តិថៃរហូតដល់ឆ្នាំ២០១៦។ លោក Sangad Chaloryu អ្នកដឹកនាំធ្វើរដ្ឋប្រហារយោធាលើកទី៩ * លើកទី១០ នៅឆ្នាំ១៩៩១ លោកនាយករដ្ឋមន្ត្រី ឆាត់ធីឆ័យ ឈួនហាវណ្ណ (Chatichai Choonhavan) ត្រូវបានចាប់ខ្លួនពេលធ្វើដំណើរតាមផ្លូវទៅគាល់ស្តេច ភូមិពល អតុល្យតេជៈ ដើម្បីទួលសុំទ្រង់ធ្វើជាអនុរដ្ឋមន្រ្តីការពារជាតិម្នាក់ ដែលត្រូវបានគេមើលឃើញថា ជាគូប្រជែងនឹងឥស្សរជនយោធាម្នាក់ទៀត។ នាយឧត្តមសេនីយ៍ ស៊ូនថន គង់សំពង្ស (Sunthorn Kongsompong) បានកាន់អំណាចជាប្រធានអង្គភាពថែរក្សាសន្តិភាពជាតិ (National Peacekeeping Guard)។ លោក Chatichai Choonhavan ដែលត្រូវគេធ្វើរដ្ឋប្រហារយោធាលើកទី១០ * លើកទី១១ នៅឆ្នាំ២០០៦ អំឡុងពេលលោក ថាក់ស៉ីន ស៉ីណាវ៉ាត់ត្រា (Thaksin Shinawatra) កាន់តំណែងជានាយករដ្ឋមន្ត្រី កងកម្លាំងប្រដាប់អាវុធបានធ្វើសកម្មភាពបណ្តេញរដ្ឋាភិបាល និងកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧ របស់ប្រទេស។ ពេលនោះ លោក ថាក់ស៉ីន ក្នុងដំណើរទស្សនកិច្ចនៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ប្រកាសពីភាពអាសន្ននៅទីក្រុងបាងកក បន្ទាប់ពីមានព័ត៌មានអំពីរដ្ឋប្រហារ។ លោក Thaksin Shinawatra ដែលត្រូវគេធ្វើរដ្ឋប្រហារយោធា លើកទី១១ * លើកទី១២ នៅឆ្នាំ២០១៤ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-Cha) អគ្គមេបញ្ជាការកងទ័ព បានប្រកាសធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីមានវិបត្តិនយោបាយរ៉ាំរ៉ៃអស់ពេលជាច្រើនខែ។ លោក ប្រាយុទ្ធ គឺជាមនុស្សស្និទ្ធនឹងស្តេច បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ត្រា (Yingluck Shinawatra) ប្អូនស្រីរបស់លោក ថាក់ស៉ីន ដែលត្រូវរបបយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចកាលពីថ្ងៃឆ្នាំ២០០៦។ លោក Prayut Chan-O-Cha អ្នកធ្វើរដ្ឋប្រហារយោធា លើកទី១២ សូមបញ្ជាក់ផងដែរ ក្រៅពីមានការធ្វើរដ្ឋប្រហារយោធាជាច្រើនដងនោះ នៅថៃមានព្រឹត្តិការណ៍សម្លាប់យ៉ាងមនុស្សយ៉ាងព្រៃផ្សៃ និងធ្វើសកម្មភាពរំលោភបំពានសិទ្ធិមនុស្សជាច្រើនទៀត ដែលធ្វើឱ្យជនស៉ីវិលជាច្រើនរូបបានរងគ្រោះ។ ចំពោះការធ្វើរដ្ឋប្រហារវិញ ក្រុមអ្នកតាមដាននយោបាយថៃបានលើកឡើងចំៗថា ការដែលរដ្ឋប្រហារយោធាថៃកើតឡើងច្រើនបែបនេះក៏ដោយសារមានការអនុញ្ញាត ពីស្តេចខ្លួនឯងឱ្យរៀបចំឡើង។ ត្រង់ចំណុចនេះគេចង់បង្ហាញថា ទោះបីថៃប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក៏ដោយក៏ប្រទេសមួយនេះ នៅតែឱ្យអំណាចទៅ ឬនិយាយម្យ៉ាងទៀតថា ជារបបរាជានិយមផ្តាច់ការដែលអាចធ្វើឱ្យស្តេចជ្រៀតចូលនយោបាយគ្រប់ពេលវេលាជានិច្ច។ * នាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរតំណែង ឬទម្លាក់ចេញពីតំណែងតាមតុលាការ ក្រៅពីលោកស្រី Paetongtarn លោក ប្រាយុទ្ធ ចាន់អូចា ក៏ធ្លាប់ត្រូវបានតុលាការធម្មនុញ្ញព្យួរពីតំណែងនាយករដ្ឋមន្ត្រីផងដែរ តែក្រោយមក តុលាការនេះបានប្រគល់តំណែងឱ្យលោក ប្រាយុទ្ធវិញ។ ចំណែក លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីខែសីហា ឆ្នាំ២០២៤។ ក្នុងករណីលោកស្រី Yingluck Shinawatra លោកស្រីត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំដដែល លោកស្រីត្រូវបានយោធាធ្វើរដ្ឋប្រហារ ដោយសារតែរដ្ឋមន្ត្រីមួយចំនួនក្នុងរដ្ឋាភិបាលលោកស្រី មិនព្រមចុះចេញពីតំណែង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-07-2025, 07:49 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-07-2025, 07:47 PM, ចំនួនអ្នកអានៈ​ 28ដង
បាងកក៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ The Nation។ * លើកទី១ នៅឆ្នាំ១៩៣២ នៅឆ្នាំ១៩៣២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-07-2025, 07:44 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ជាក់ស្តែងនាពេលថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Comspanetition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស មានកូនសិស្ស ៣៣៥នាក់ មកពី ២០ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 08:50 PM, ចំនួនអ្នកអានៈ​ 408ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលើកទឹកចិត្តឲ្យអ៊ីស្រាអែលវាយប្រហារ ត្រឹមតែពីរថ្ងៃមុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយដែលបានគ្រោងទុក។ លោកបានសង្កត់ធ្ងន់ថា ទង្វើនេះ «ច្បាស់ជានឹងប៉ះពាល់ដល់ការបន្តនៃកិច្ចចរចា» ហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 07:13 PM, ចំនួនអ្នកអានៈ​ 392ដង
ខេត្តបាត់ដំបង៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ និងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃវិញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តាមច្រកទ្វារច្រកអន្តរជាតិដូងព្រំដែនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 07:06 PM, ចំនួនអ្នកអានៈ​ 397ដង
លោក Wadespanhul បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងបន្តឈរយ៉ាងរឹងមាំនៅខាងអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចបន្តការពារខ្លួនដោយជោគជ័យ ជាមួយប្រព័ន្ធការពារដែនអាកាសទំនើបៗ និងសព្វាវុធផ្សេងទៀត ព្រមទាំងជាមួយជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច»។ នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ក្រសួងការបរទេសអាល្លឺម៉ង់ បានឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 06:30 PM, ចំនួនអ្នកអានៈ​ 407ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានកំណត់ឲ្យវរសេនីយ៍ឯក ឈឹម រត្ថា ត្រូវបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រហូតមានការសម្រេចជាថ្មី។ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:19 AM, ចំនួនអ្នកអានៈ​ 398ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:13 AM, ចំនួនអ្នកអានៈ​ 397ដង
កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ នៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា «ភាពមិនសមហេតុផល» និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:12 AM, ចំនួនអ្នកអានៈ​ 402ដង
បើតាមលោក សួន សុម៉ាលីន អភិបាលខេត្ត បានឲ្យដឹងថាចំពោះទេយ្យទានទាំងអស់នេះ គឺដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។ លោកស្រី ញ៉ែម សាខន ស ខេង, លោកអភិសន្តិបណ្ឌិត ស ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:06 AM, ចំនួនអ្នកអានៈ​ 415ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។យោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់នានានៅភាគខាងជើងនៃតំបន់ហ្គាហ្សា មុនពេលមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ​ 384ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ​ 406ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ​ 403ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញ​សង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ​ 401ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ​ Mi-8, Mi-26 និង Mi-28 ព្រមទាំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3243 នាក់
ម្សិលមិញ : 15589 នាក់
សរុបទាំងអស់ : 9003804 នាក់