តុលាការអ៊ីស្រាអែល សម្រេចលុបចោលសវនាការកាត់ទោសនាយករដ្ឋមន្ត្រី Netanyahu នៅសប្តាហ៍នេះ ក្រោយមានអន្តរាគមន៍ពីលោក ត្រាំ |
|
ចុះថ្ងៃទី: 30-06-2025, 05:13 AM, ចំនួនអ្នកអានៈ 244ដង |
|
កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ នៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា «ភាពមិនសមហេតុផល» និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុងការចូលរួមចរចាជាមួយក្រុមហាម៉ាស់ និងអ៊ីរ៉ង់។ លោកថែមទាំងបានព្រមានថា ក្រុងវ៉ាស៊ីនតោននឹងមិន «ឈរមើលរឿងនេះទេ»។
តុលាការស្រុកហ្សេរុយសាឡឹម បានសម្រេចលុបចោលសវនាការនៅក្នុងសវនាការកាត់ក្តីអំពើពុករលួយ របស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu សម្រាប់សប្តាហ៍នេះ ដោយបានផ្លាស់ប្តូរការសម្រេចចិត្តពីមុនរបស់ខ្លួន ក្រោយពីបានទទួលយកសំណើដែលមេដឹកនាំអ៊ីស្រាអែលរូបនេះបានដាក់ស្នើ ដោយលើកឡើងពីហេតុផលការទូត និងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
សេចក្តីសម្រេចថ្មីរបស់តុលាការដែលត្រូវបានផ្សព្វផ្សាយ បានបញ្ជាក់ថា «ហេតុផលថ្មី» ដែលត្រូវបានផ្តល់ដោយលោក Netanyahu ប្រធានទីភ្នាក់ងារចារកម្ម Mossad និងប្រធានចារកម្មយោធា បានបង្ហាញពីភាពត្រឹមត្រូវនៃការលុបចោលសវនាការនេះ។ ទោះជាយ៉ាងណា គេមិនទាន់ច្បាស់ទេថា តើការបង្ហោះរបស់លោក ត្រាំ មានឥទ្ធិពលលើការសម្រេចចិត្តរបស់តុលាការដែរឬទេ។
លោក Netanyahu ដែលត្រូវឡើងផ្តល់សក្ខីកម្មនៅថ្ងៃចន្ទ បានបង្ហោះសាររបស់លោក ត្រាំ ឡើងវិញនៅលើបណ្តាញ X ហើយបានបន្ថែមថា «សូមអរគុណម្តងទៀតប្រធានាធិបតី ដូណាល់ ត្រាំ។ រួមគ្នា យើងនឹងធ្វើឲ្យមជ្ឈិមបូព៌ាអស្ចារ្យម្តងទៀត!»។
គួរបញ្ជាក់ថា លោក Netanyahu ត្រូវបានចោទប្រកាន់តាំងពីឆ្នាំ ២០១៩ ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត ដែលជាការចោទប្រកាន់ដែលលោកបានបដិសេធ និងហៅថាជា «ការតាមប្រមាញ់មេធ្មប់» ផ្នែកនយោបាយ។ ការសម្រេចរបស់តុលាការនេះ កើតឡើងខណៈដែលការយកចិត្តទុកដាក់លើការដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សាបានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីសប្តាហ៍មុន៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-06-2025, 08:50 PM, ចំនួនអ្នកអានៈ 107ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលើកទឹកចិត្តឲ្យអ៊ីស្រាអែលវាយប្រហារ ត្រឹមតែពីរថ្ងៃមុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយដែលបានគ្រោងទុក។ លោកបានសង្កត់ធ្ងន់ថា ទង្វើនេះ «ច្បាស់ជានឹងប៉ះពាល់ដល់ការបន្តនៃកិច្ចចរចា» ហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 07:13 PM, ចំនួនអ្នកអានៈ 152ដង
ខេត្តបាត់ដំបង៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ និងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃវិញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តាមច្រកទ្វារច្រកអន្តរជាតិដូងព្រំដែនក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 07:06 PM, ចំនួនអ្នកអានៈ 133ដង
លោក Wadespanhul បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងបន្តឈរយ៉ាងរឹងមាំនៅខាងអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចបន្តការពារខ្លួនដោយជោគជ័យ ជាមួយប្រព័ន្ធការពារដែនអាកាសទំនើបៗ និងសព្វាវុធផ្សេងទៀត ព្រមទាំងជាមួយជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច»។
នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ក្រសួងការបរទេសអាល្លឺម៉ង់ បានឱ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 06:30 PM, ចំនួនអ្នកអានៈ 139ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានកំណត់ឲ្យវរសេនីយ៍ឯក ឈឹម រត្ថា ត្រូវបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រហូតមានការសម្រេចជាថ្មី។
លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:19 AM, ចំនួនអ្នកអានៈ 262ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:13 AM, ចំនួនអ្នកអានៈ 244ដង
កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ នៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា «ភាពមិនសមហេតុផល» និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:12 AM, ចំនួនអ្នកអានៈ 278ដង
បើតាមលោក សួន សុម៉ាលីន អភិបាលខេត្ត បានឲ្យដឹងថាចំពោះទេយ្យទានទាំងអស់នេះ គឺដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។
លោកស្រី ញ៉ែម សាខន ស ខេង, លោកអភិសន្តិបណ្ឌិត ស ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-06-2025, 05:06 AM, ចំនួនអ្នកអានៈ 260ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។យោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់នានានៅភាគខាងជើងនៃតំបន់ហ្គាហ្សា មុនពេលមា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ 275ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ 282ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ 297ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញសង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ 258ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ Mi-8, Mi-26 និង Mi-28 ព្រមទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:25 PM, ចំនួនអ្នកអានៈ 281ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILO កន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:22 PM, ចំនួនអ្នកអានៈ 313ដង
ក្រុមទាំងពីរនេះ បានទម្លាក់គូប្រជែងប្រកបដោយភាពតានតឹងដូចគ្នាយប់មិញ ពោលគឺ Palmeiras បានទម្លាក់ Botafogo របស់ប្រេស៊ីលដូចគ្នាក្នុងលទ្ធផល ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៃវគ្គ ១៦ក្រុម មុនពេលក្រុមមកពីលីគ Premier League បានយកឈ្នះក្រុមមកពីលីគរបស់ព័រទុយហ្គាល់ Benfica ដោយលទ្ធផល ៤-១ ក្នុងរយៈពេល ១២០នាទីដែរ។
តោខៀវ Chelsea របស់អង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-06-2025, 12:21 PM, ចំនួនអ្នកអានៈ 275ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ចំពោះគណនី Telegram ក្លែងក្លាយ យកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីកៀរគរការវិនិយោគ ដែលសន្យាផ្តល់ផលចំណេញខ្ពស់។
លោកបានលើកឡើងថា មិនមានថ្នាក់ដឹកនាំជ
 ព័ត៌មានលម្អិត
|
|
|