ACU បញ្ជូនលោក គ្រី​ សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ទៅតុលាការ ដែលពាក់ព័ន្ធទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះជនជាតិចិន និងវៀតណាម៥នាក់ នៅឃុំថ្មដា ស្រុកវាលវែង
ចុះថ្ងៃទី: 26-07-2025, 01:20 PM, ចំនួនអ្នកអានៈ 251ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ACU បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែលសមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ដែលពាក់ព័ន្ធការយកលុយពីបទល្មើស Online Scams ហើយដោះលែងជនជាតិចិន និងវៀតណាមចំនួន៥នាក់។ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំការស៊ើបអង្កេតនេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអាធ្រាត្រថ្ងៃទី១៦​ ខែកក្តដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភស្តុតាងដល់ទីកន្លែងឃុំថ្មដា។ លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។ ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-07-2025, 06:31 PM, ចំនួនអ្នកអានៈ​ 35ដង
គូឡាឡាំពួ៖ លោក Mohamad Hasan បានប្រាប់សារព័ត៌មានម៉ាឡេស៊ី Bernama នៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 06:12 PM, ចំនួនអ្នកអានៈ​ 37ដង
កូរ៉េ៖ ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 06:00 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖មកទល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិភ្នំខ្មោច ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ កងទ័ពកម្ពុជាដ៏អង់អាចក្លាហានបន្ដឈរជើងកាន់កាប់យ៉ាងរឹងមាំបំផុត បើទោះបីសត្រូវសៀមឈ្លានពានប្រើប្រាស់ យុទ្ធវិធីវៃសម្រុកខ្លាំងបែបណាក៏មិនអាចទៅរួចនោះទេ។ បើតាមសេចក្ដីរាយការណ៍ពីសមរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:41 PM, ចំនួនអ្នកអានៈ​ 54ដង
តាមលោក Phumtham នាយករដ្ឋមន្រ្តីស្តីទី ថ្លែងថា ប្រសិនបើក្រសួងការបរទេសថៃ សម្រេចបានជោគជ័យលើកិច្ចចរចាឈប់បាញ់នោះ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងបន្តជាមួយយោធាថៃ។នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា លោកបានប្រាប់ប្រធានាធិបតីអាមេរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:37 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាឲ្យក្រសួង អាជ្ញាធរខេត្ត កងកម្លាំង ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់រៀបចំដឹកជញ្ជូនបងប្អូនពលករខ្មែរ និងយកចិត្តទុកដាក់ជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 12:34 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:44 AM, ចំនួនអ្នកអានៈ​ 105ដង
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ជួយដល់ប្រជាជនស៊ីវិលដែលកំពុងភៀសសឹក នៅកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែន។ សូមជម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:43 AM, ចំនួនអ្នកអានៈ​ 95ដង
រាជធានីភ្នំពេញ៖ ទាហានឈ្លានពានថៃ នៅលើសមរភូមិជាក់ស្តែង មិនទាន់ស្តាប់បទបញ្ជារបស់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នោះឡើយ គឺនៅបន្តបាញ់ផ្លោងចូលដីកម្ពុជាដដែល។ សម្រាប់សមរភូមិចាន់ក្រហមភ្នំខ្មោច ទាហានឈ្លានពានថៃ បានបាញ់ផ្លោងតាំងពីម៉ោង ២៖៣០នាទី ទៀបភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ រហូតមកដល់ម៉ោងជិត ៧ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2025, 07:40 AM, ចំនួនអ្នកអានៈ​ 86ដង
វ៉ាស៉ីនតោន៖​តាមបណ្តាញសង្គម​ Truth Social នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោក​ត្រាំ​គូសបញ្ជាក់ថា ​«ខ្ញុំទើបនិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងការបញ្ឈប់សង្គ្រាមជាមួយថៃ។ ខ្ញុំអំពាវនាវទៅនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ នៅពេលនេះដើម្បីស្នើសុំឱ្យមានបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលកំពុងផ្ទុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:28 PM, ចំនួនអ្នកអានៈ​ 205ដង
ខេត្តសៀមរាប៖ ក្នុងពិធីនោះ ក៏មានការរួមដំណើរដោយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ។ យុទ្ធជនដ៏អង់អាចទាំងពីររូបនេះ បានពលីបូជាជីវិត ដើម្បីការពារប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ។ សម្ដេចកិត្តិសង្គហបណ្ឌិត ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:23 PM, ចំនួនអ្នកអានៈ​ 263ដង
រាជធានីភ្នំពេញ៖ ទម្ងន់គ្រាប់កាំភ្លើងធំទាហានឈ្លានពានថៃ បានបង្ខំឱ្យប្រជាពលរដ្ឋក្នុង​ខេត្តឧត្តរមានជ័យ ជិត៣ម៉ឺននាក់ហើយ ចាកចោលផ្ទះសម្បែងរបស់ពួកគេធ្លាប់រស់នៅ​យ៉ាង​សុខដុម ទៅកាន់ជំរំភៀសសឹករៀបចំដោយអាជ្ញាធរ។ ក្រៅពីឃ្លាតឆ្ងាយពីផ្ទះសម្បែងហើយនោះ ប្រជាពលរដ្ឋក៏បានប្រឈមការលំបាកនឹង​រស់​នៅ ការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:16 PM, ចំនួនអ្នកអានៈ​ 251ដង
រាជធានីភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថៃប្រឌិតព័ត៌មានចោទប្រកាន់កម្ពុជា ហើយកម្ពុជាមិនអាចទទួលយកបានឡើយ និងទាត់ចោលទាំងស្រុងចំពោះអ្វីដែលបានលើកឡើងថា កម្ពុជាអ្នកបាញ់ផ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 06:14 PM, ចំនួនអ្នកអានៈ​ 235ដង
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកណ្តាលទទួលបន្ទុកកិច្ចការបរទេស ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 01:20 PM, ចំនួនអ្នកអានៈ​ 251ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ACU បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-07-2025, 12:33 PM, ចំនួនអ្នកអានៈ​ 256ដង
យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»។ ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 706 នាក់
ម្សិលមិញ : 12173 នាក់
សរុបទាំងអស់ : 9289907 នាក់