រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រសួងព័ត៌មានរយៈពេល២២ខែ ក្នុងអាណត្តិទី៧
ចុះថ្ងៃទី: 07-06-2025, 05:02 AM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំតទល់គ្នារវាងលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំថ្នាក់ដឹកនាំក្រសួងព័ត៌មានមកចូលរួមប្រជុំទល់មុខជាមួយគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩​ នៃរដ្ឋសភា ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រសួងព័ត៌មានកាលពីឆ្នាំកន្លងទៅ។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានក្រសួងព័ត៌មានជាសេនាធិការ មានសមត្ថកិច្ចដឹកនាំផងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា បន្តប្តេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពក្នុងការបោះពុម្ពផ្សាយ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ដូចត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ស្របតាមការវិវត្ត និងតម្រូវការក្នុងសង្គម។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជម្រាបថា រយៈពេល ២២ខែមកនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺក្រសួងព័ត៌មាន បានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែមានការវិវឌ្ឍន៍រីកចម្រើន ហើយបានផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ទាន់ហេតុការណ៍ និងតាមតម្រូវការស្របតាមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានរាយការណ៍ជូនទៅប្រធានគណៈកម្មការទី៥ ព្រមទាំងសមាជិកនៃគណៈកម្មជំនាញនៃរដ្ឋសភាថា នៅក្នុងរយៈពេល២២ខែ ក្រសួងព័ត៌មានបន្តធ្វើការពង្រឹង និងពង្រីកការអភិវឌ្ឍធនធានមនុស្ស សម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដោយធ្វើវិក្រឹតការក្នុងវគ្គជំនាញ និងរដ្ឋបាល សំដៅបំពេញលក្ខខណ្ឌជាមន្រ្តីរាជការប្រកបដោយគុណាធិបតេយ្យ ក្នុងការបំពេញមុខនាទីបម្រើវិស័យព័ត៌មាន និងសោតទស្សន៍ ពិសេសការពង្រឹងប្រសិទ្ធភាពការងារ ដើម្បីឱ្យស័ក្តិសមជា «យុទ្ធជនសមរភូមិសតិអារម្មណ៍» របស់រាជរដ្ឋាភិបាលប្រកប ដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន លំហព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា នៅក្នុងពេល២២ខែមកនេះ ក្រសួងព័ត៌មាន សម្រេចបានការងារធំៗជាច្រើន សម្រាប់ប្រទេសជាតិគួរជាទីមោទនៈដោយបានផ្សព្វផ្សាយពីសក្តានុពល និងកិត្យានុភាពជាតិដ៏លេចធ្លោរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។ ដំណើរវិវត្តនៃវិស័យព័ត៌មាន និងសោតទស្សន៍ សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានលក្ខណៈល្អប្រសើរក្នុងឆ្នាំកន្លងទៅ ស្របតាមចក្ខុវិស័យដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលអ្នកផ្សំនឹងការដាក់ចេញនូវគោលដៅ និងផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ ដែលបានឆ្លើយតបចំទិសដៅក្នុងក្របខណ្ឌនៃកំណែទម្រង់។ ក្នុងនោះការសម្រេចបាននូវលទ្ធផលសំខាន់ៗ ដែលបានស្តែងចេញពីការអនុវត្តយុទ្ធសាស្ត្រ ទំនើបកម្មស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន បានញ៉ាំងឱ្យវិស័យនេះកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត ប្រកបដោយភាពចម្រុះ គុណភាព ភាពធន់ រស់រវើកទាន់សម័យកាល និងសណ្តាប់ធ្នាប់សារព័ត៌មានល្អ ជាពិសេសតាមរយៈការជំរុញការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់គុណភាពមាតិកា ខ្លឹមសារការផលិត និងការប្រតិបត្តិ តួនាទី និងភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ទន្ទឹមនេះដែរ ក្រសួងព័ត៌មាន បាននិងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងការពង្រឹងសន្តិសុខព័ត៌មាន ដែលសំដៅលើការធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយទំនើបបាននឹងកំពុងដើរតួនាទីជាប្រភពព័ត៌មានសំខាន់សម្រាប់សាធារណជន។ ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនពិតជាដើរតួនាទីសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម និងជាចំណែកនៃការធានានូវសិទ្ធិទទួលព័ត៌មាន និងសិទ្ធិដឹងរបស់សាធារណជន និងចូលរួមជាមួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហាទាន់ពេលវេលាដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈឆ្នាំជាងមកនេះ ខណៈក្រសួងព័ត៌មាន បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដោយរួមគ្នាពង្រឹងប្រសិទ្ធភាព គុណភាពព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល (AI)។ យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥, អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលបានចូលរួមបានវាយតម្លៃថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថាសេរីភាពសារព័ត៌មាន មានស្ថានភាពល្អបំផុត»។ នៅក្នុងជំនួបពិភាក្សាតទល់គ្នានេះដែរ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន រួមទាំងសមាជិក សមាជិកាគណៈកម្មការផ្សេងៗនៃរដ្ឋសភា បានវាយតម្លៃខ្ពស់ និងថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន ដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា ចំពោះការសម្រេចបាននូវសមិទ្ធផលការងារយ៉ាងច្រើននៅក្នុងរយៈពេល ២២ខែមកនេះក្នុងការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ការគោរពសន្តិសុខព័ត៌មាន និងបានដាក់ចេញនូវទិសដៅដើម្បីពង្រឹងកិច្ចការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែល្អប្រសើរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-06-2025, 05:07 AM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្ដាញសង្គម សម្ដេចបវរធិបតី បានអះអាងថា ល្ងាចនេះ សម្តេចបានពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ដោយសម្តេចបាន ចូលរួមអបអរសាទរចំពោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-06-2025, 05:05 AM, ចំនួនអ្នកអានៈ​ 38ដង
លោក Merz បានប្រាប់សន្និសីទធុរកិច្ចមួយនៅទីក្រុងប៊ែរឡាំងថា «ខ្ញុំបានជួបជាមួយសមាជិកព្រឹទ្ធសភាមួយចំនួននៅវិមាន Caspanitol Hill ហើយបានប្រាប់ពួកគេឲ្យពិនិត្យមើលការបំពាក់អាវុធឡើងវិញដែលរុស្ស៊ីកំពុងធ្វើ»។ រុស្ស៊ីបានប្ដូររោងចក្រការពារជាតិរបស់ខ្លួនឲ្យផលិតពេញម៉ោងចាប់តាំងពីការឈ្លានពានអ៊ុយក្រែនឆ្នាំ ២០២២ ហើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-06-2025, 05:02 AM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំតទល់គ្នារវាងលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:14 PM, ចំនួនអ្នកអានៈ​ 41ដង
លោក Costa បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «តុលាការ ICC ពុំមានគោលជំហរប្រឆាំងប្រជាជាតិណាមួយឡើយ ប៉ុន្តែប្រឆាំងនិទណ្ឌភាព ឬភាពរួចផុតពីសំណាញ់ច្បាប់។ ពួកយើងចាំបាច់ត្រូវតែការពារឯករាជ្យ និងសុក្រឹតភាពរបស់តុលាការអន្តរជាតិនេះ។ ច្បាប់ចាំបាច់ត្រូវតែទទួលជ័យជម្នះលើអំណាច»។ ប្រធានក្រុមប្រឹក្សាអឺរ៉ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:12 PM, ចំនួនអ្នកអានៈ​ 40ដង
ឧត្តមស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា «ខ្ញុំអំពាវនាវឱ្យមានការពិចារណាឡើងវិញជាបន្ទាន់ និងការដកចេញវិញនូវវិធានការទាំងនេះ។ ការវាយប្រហារនៅក្នុងកម្រិតជាតិឬអន្តរជាតិ ប្រឆាំងចៅក្រមដែលគ្រាន់តែបំពេញភារកិច្ចច្បាប់របស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:09 PM, ចំនួនអ្នកអានៈ​ 41ដង
កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីសេតវិមានម្នាក់ទៀតបាននិយាយថា លោក ត្រាំ និងលោក Musk នឹងនិយាយគ្នានៅថ្ងៃសុក្រ ដែលដំណឹងនេះបានជួយឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ស្ទុះឡើងវិញរហូតដល់ ៥% ក្នុងការជួញដូរមុនម៉ោង បន្ទាប់ពីបានធ្លាក់ចុះជាប្រវត្តិសាស្ត្រជាង ១៤% កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែមន្ត្រីសេតវិមានចុងក្រោយបានបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:04 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើង។ ខ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:01 PM, ចំនួនអ្នកអានៈ​ 26ដង
ជម្លោះពាក្យសម្តីបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោក «ខកចិត្តយ៉ាងខ្លាំង» ចំពោះលោក Musk។ ជាការឆ្លើយតប លោក Musk បានសរសេរលើបណ្ដាញ X ថា «បើគ្មានខ្ញុំទេ លោក ត្រាំ នឹងចាញ់ឆ្នោត»។ បន្ទាប់មក លោក ត្រាំ បានគំរាមថា​ «មធ្យោបាយងាយស្រួលបំផុតដើម្បីសន្សំប្រាក់រាប់ពាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:49 PM, ចំនួនអ្នកអានៈ​ 175ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ​ថ្នាក់​ដឹក​នាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍​ពីសភាព​ការណ៍​ជាក់ស្ដែងនៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:48 PM, ចំនួនអ្នកអានៈ​ 166ដង
ហេតុការណ៍នេះកើតឡើង នៅមុនការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានគ្រោងទុក ក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យនេះបាននិយាយថា មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង ៦៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានចំនួនពីរត្រូវបានបំផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 08:10 PM, ចំនួនអ្នកអានៈ​ 161ដង
សិង្ហបុរី៖ ជាកិច្ចចាប់ផ្តើម ឧត្តមនាវីឯក Tony Radakin បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ការពលីជិវិតជីវិតរបស់យោធាកម្ពុជា ២ រូបដែលកំពុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង ០១រូបក្នុងព្រឹត្តការណ៍ប៉ះទង្គិចគ្នាក្នុងចំនុចព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗ។ ឧត្តមនាវីឯក Tony Radakin ក៏បានសម្តែង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:50 PM, ចំនួនអ្នកអានៈ​ 184ដង
ព្រះសីហនុ៖ក្នុងឱកាសនេះ លោក អេង ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលកំពុងប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ដែលអនុវត្តបានយ៉ាងម៉ឺងម៉ាត់តាមវិន័យ និងបទបញ្ជានានារបស់រាជរដ្ឋាភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:36 PM, ចំនួនអ្នកអានៈ​ 158ដង
ហេតុការណ៍បាក់រលំស្ពានទី១ បានកើតឡើងនៅតំបន់ Bryansk។ វាគឺជាស្ពានផ្លូវថ្នល់ហាយវ៉េ ហើយបានបាក់ស្រុតទៅលើផ្លូវដែក ដែលស្ថិតនៅខាងក្រោម ជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បុកជាមួយគំនរដួលរលំនៃស្ពាននោះ រួចរអិលធ្លាក់ចេញពីផ្លូវ។ ជាលទ្ធផលមនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត ខណៈ៦៩នាក់ផ្សេងទៀត បានរង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:31 PM, ចំនួនអ្នកអានៈ​ 182ដង
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ​ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:22 PM, ចំនួនអ្នកអានៈ​ 183ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការជាផ្លូវការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី ហ៊ុនម៉ាណែត បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយក្រៃលែង ដែលបានចូលរួម បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»​ ម្ដងទៀតនៅក្នុងឆ្នាំ២០២៥ ប្រកបដោយគុណតម្លៃ ។ឆ្លៀតក្នុងឱកាសនោះលោកជំទា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 11108 នាក់
ម្សិលមិញ : 9527 នាក់
សរុបទាំងអស់ : 8691263 នាក់