ហូឡង់នឹងផ្តល់មូលនីធិជាង១៦០លានដុល្លារ ដល់ក្រុមហ៊ុនឯកជននានារួមទាំងនៅកម្ពុជា ដែលធ្វើអាជីវកម្មជួយដល់បរិស្ថាន
ចុះថ្ងៃទី: 10-08-2022, 05:30 PM, ចំនួនអ្នកអានៈ 383ដង
រាជធានីភ្នំពេញ៖មូលនិធីហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ ហៅកាត់ថា (DFCD) បានប្រកាសផ្តល់ថវិកាប្រមាណ ១៦០លានអឺរ៉ូ សម្រាប់ការវិនិយោគ របស់វិស័យឯកជននៅក្នុងគម្រោងនានា ក្នុងគោលបំណងបន្ធូរបន្ថយ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឱ្យវិស័យ ឯកជន ចូលរួមចំណែក ក្នុងការដោះស្រាយ និងប្រឆាំងទៅការប្រែប្រួលអាកាសធាតុ រដ្ឋ និងវិស័យឯកជន ជំរុញឱ្យអ្នកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ងាកមកធ្វើអាជីវកម្មណា ដែលពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន និងការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីទទួលបានមូលនិធិពីប្រទេសហូឡង់ សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ខណៈប្រទេសនេះគ្រោងផ្តល់ថវិកាប្រមាណ ១៦០លានអឺរ៉ូ (ប្រហែល១៦៣លានដុល្លារ) ទៅដល់ក្រុមហ៊ុនឯកជន ដែលធ្វើអាជីវកម្មជួយដល់បរិស្ថាន។ ថ្លែងក្នុងសិក្ខាសាលាស្តីពីព្រឹត្តិកាណ៍ផ្គូរផ្គងរបស់គម្រោង DFCD នាថ្ងៃទី១០ ខែសីហានេះ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា គម្រោងដែលចូលរួមពង្រឹងសមត្ថភាព សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគម្រោងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ គម្រោងអភិរក្សព្រៃឈើ គម្រោងកសិឧស្សាហកម្មដែលមាននិរន្តភាព គឺសុទ្ធតែជាគម្រោងដែលមានសក្តានុពលខ្ពស់ ដែលអាចដាក់សំណើ និងចូលរួមអនុវត្តក្នុងគម្រោងនេះ ដើម្បីចូលចំណែកជួយដល់សេដ្ឋកិច្ចសង្គម បង្កើតការងារ ការផ្ទេរបច្ចេកវិទ្យា និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាមូលហេតុនៃការប្រែប្រួលអាកាសធាតុ។ លោកបានបញ្ជាក់ថា «ហូឡង់បានផ្តល់ថវិកា ១៦០លានអឺរ៉ូនេះ គឺកម្រិតពិភពលោកទេ ប៉ុន្តែអត់កំណត់ថា ប្រទេសណាបានប៉ុន្មានទេ បានន័យថា បើយើងធ្វើមុនគេ យើងបានមុនគេ។ អីចឹងគម្រោងនេះ គឺជាការចូលរួមរបស់វិស័យឯកជន នៅក្នុងការដោះស្រាយការប្រែប្រួលអាការធាតុ។ ដោយឡែកតួនាទីរបស់ស្ថាប័នរដ្ឋ ក៏ដូចជាក្រសួងបរិស្ថាន គាំទ្រការអនុវត្តគម្រោងនេះ ដើម្បីធ្វើមិចឱ្យគម្រោងដែលស្នើឡើង អនុលោមទៅនឹងអទិភាពរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ផ្សេងៗ។ [...] យើងត្រូវតែយល់ច្បាស់ពីលក្ខខណ្ឌរបស់គេ ថាតើលក្ខខណ្ឌក្នុងការទទួលបានថវិកាយ៉ាងម៉េចខ្លះ ត្រូវតែយល់ឱ្យច្បាស់ និងធ្វើទៅតាមគោលការណ៍ណែនាំរបស់គេ តែសំខាន់គម្រោងត្រូវតែរួមចំណែកអនុវត្តសកម្មភាព ដែលដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជា និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតការងារ លើកកម្ពស់សេដ្ឋកិច្ចប្រជាជន និងការពារបរិស្ថាន គឺសុទ្ធតែជាលក្ខណៈវិនិច្ឆ័យរួម»។ លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើវិស័យឯកជនអាចទទួលបានមូលនិធិនេះ នឹងទទួលបានផលទាំងអស់គ្នា ក៏ដូចជាពង្រឹងនូវអាជីវកម្មរបស់ខ្លួន និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាថែមទៀតផងដែរ។ ទោះជាយ៉ាងនេះក្តីលោកឡើងឡើងថា លទ្ធភាពរបស់វិស័យឯកជននៅកម្ពុជា នៅក្នុងការទទួលថវិកាពីបានគម្រោងនេះអាចនឹងពិបាក។ ហេតុនេះ លោកលើកទឹកចិត្តឱ្យក្រុមហ៊ុន ដែលវិនិយោគលើវិស័យកសិកម្ម និងវិស័យផ្សេងទៀតគួររួមគ្នា និងសហការជាមួយក្រសួងពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើគម្រោងមួយក្នុងការទទួលបានមូលនិធិនេះ ព្រោះបើក្រុមហ៊ុនតែមួយ ដាក់ស្នើគម្រោងនេះ អាចនឹងពិបាកទទួលបាន។ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានចូលក្នុងសិក្ខាសាលានេះ បានឱ្យដឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា ចូលរួមកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាព និងជួយដល់សេដ្ឋកិច្ចជាតិ ដោយសារតែ គម្រោងនេះមានគោលដៅជួយដល់វិស័យកសិកម្ម ដែលធន់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យពួកគេមានលទ្ធភាពទទួលបានទុន ពង្រីកផលិតកម្មរបស់ខ្លួន ដើម្បីនាំចេញ។ លោកបន្តថា ក្រសួងពាណិជ្ជកម្មចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ការធ្វើពាណិជ្ជករ ដែលគាំទ្រដល់បរិស្ថាន និងការពារការប្រែប្រួលអាកាសធាតុ ខណៈក្រុមហ៊ុនដែលធ្វើអាជីវកម្ម ដែលគិតពីបញ្ហាបរិស្ថាននៅមានតិចនៅឡើយ ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-07-2025, 06:19 AM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ការនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:10 AM, ចំនួនអ្នកអានៈ​ 39ដង
ជាការឆ្លើយតប លោក វ៉ាង យី បានថ្លែងថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញ «សហគមន៍វាសនារួមចិន-ម៉ាឡេស៊ី» ឲ្យកាន់តែមានយុទ្ធសាស្ត្រខ្ពស់។ លោកបានបន្ថែមថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះតំណែងជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:07 AM, ចំនួនអ្នកអានៈ​ 41ដង
កូឡាឡាំពួរ៖ក្រសួងការបរទេសកម្ពុជា បានផ្សាយឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Marco Rubio រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:03 AM, ចំនួនអ្នកអានៈ​ 37ដង
ការថ្លែងនេះធ្វើឡើង ខណៈដែលរដ្ឋសមាជិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញអ្វីដែលពួកគេមើលឃើញថាជាការរំលោភសិទ្ធិមនុស្ស។ ផ្នែកការទូតរបស់ EU បានបង្ហាញជម្រើស ១០ចំណុច សម្រាប់ជាចំណាត់ការនយោបាយប្រឆាំងនឹងអ៊ីស្រាអែល។ ជម្រើសទាំងនោះរួមមានវិធានការធំៗ ដូចជាការផ្អាកកិច្ចព្រមព្រៀងសមាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:01 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងពីធីបិទវគ្គបំប៉នជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានក្រើនរំលឹកដល់មន្ត្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវការងារការពារសន្តិសុខ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:31 PM, ចំនួនអ្នកអានៈ​ 40ដង
ក្រាជធានីភ្នំពេញ៖នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:27 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ពីឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីមូលហេតុសំខាន់ៗចំនួន៣ ក្នុងការធ្វើវិសោធនកម្មមាត្រា៣៣ ដែលរដ្ឋសភា អនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកមិញនេះ។ ការពន្យល់របស់ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:23 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា ដែលស្នើសុំពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។ តាមសេចក្តីជូនដំណឹងដែលអង្គភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:19 PM, ចំនួនអ្នកអានៈ​ 26ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃសុក្រ ទី១១ ខែកក្កដាថា «ឧត្តមសេនីយ៍ជាន់ខ្ពស់ (លោក Min Aung Hlaing) បានទទួលស្គាល់ពី ភាពដឹកនាំដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី (ត្រាំ) ក្នុងការដឹកនាំប្រទេសរបស់លោកឆ្ពោះទៅរកភាពរុងរឿងជាមួយស្មារតីស្នេហាជាតិដ៏ពិតប្រាកដ»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:16 PM, ចំនួនអ្នកអានៈ​ 41ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមញញួរធំបានបដិសេធសំណើ ៥០លានផោនម្តងមកហើយពី Sspanurs កាលសប្តាហ៍មុន ដ្បិតខ្សែបម្រើអន្តរជាតិហ្គាណា វ័យ ២៤ឆ្នាំរូបនេះមានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៨៥លានផោនជាមួយក្លិបថ្មី ពោលគឺដល់ឆ្នាំ២០៣១។ Mohammed Kudus កីឡាករអន្តរជាតិហ្គាណា ត្រូវបានក្លិប West Ham United លក់ចេញមកឱ្យគូប្រជែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:14 PM, ចំនួនអ្នកអានៈ​ 24ដង
ប៉ុន្មានថ្ងៃកន្លងមកនេះ លោក ត្រាំ បានបង្ហាញអារម្មណ៍ខកចិត្តចំពោះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងភាពរីកចម្រើនតិចតួចឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមដែលបង្កឡើង ដោយការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៉ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:08 PM, ចំនួនអ្នកអានៈ​ 25ដង
វិធានការនេះ ធ្វើឡើងបន្ទាប់ពីមានការរឹតបន្តឹងជាច្រើនលើក្រុមហ៊ុន DeespanSeek នៅក្នុងប្រទេសផ្សេងទៀត រួមមាន អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ដោយសារតែកង្វល់អំពីការការពារទិន្នន័យ។ លោក Fiala បានប្រាប់សន្និសីទសារព័ត៌មានផ្សាយផ្ទាល់ថា៖ «រដ្ឋាភិបាលបានសម្រេចចិត្តហាមឃាត់ការប្រើប្រាស់ផលិតផល AI កម្មវិធី ដំណោះស្រាយ គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 12:40 PM, ចំនួនអ្នកអានៈ​ 25ដង
ការបង្ហាញចំណាត់ថ្នាក់ FIVB Ranking របស់សហព័ន្ធកីឡាបាល់ទះអន្ដរជាតិ(FIVB) នេះ ក្រុមជម្រើសជាតិកម្ពុជា ឈរលេខរៀងទី៦៦ បើធៀបបណ្ដាប្រទេសក្នុងតំបន់ គឺស្ថិតក្រោមថៃ ឈរលេខរៀងទី៥៦, វៀតណាម ឈរលេខរៀងទី៦១ និងឥណ្ឌូនេស៊ី ឈរលេខរៀងទី៦៥ តែកម្ពុជា បានឈរលើហ្វីលីពីន ដែលកំពុងឈរលេខរៀងទី៦៨។ ទីបំផុតក្រុមបាល់ទះជម្រើសជាតិកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 12:38 PM, ចំនួនអ្នកអានៈ​ 26ដង
ក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំទាំងពីរ បានប្រកាសពីការយល់ព្រមជាគោលការណ៍ លើច្រកចេញចូលតែមួយ ដែលតម្រូវឱ្យចក្រភពអង់គ្លេស និរទេសអ្នកដែលមិនមានឯកសារត្រឹមត្រូវត្រឡប់ទៅបារាំងវិញ ជាថ្នូរនឹងការទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ ដែលមានសាច់ញាតិជាជនជាតិបារាំងនៅអង់គ្លេស ក្នុងចំនួនស្មើគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 12:35 PM, ចំនួនអ្នកអានៈ​ 24ដង
លោក Israel Katz ធ្វើការព្រមានបែបនេះនៅឯពិធីបញ្ចប់ការសិក្សាមួយរបស់និស្សិតជាទាហានទ័ពអាកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។ ប្រមុខការពារជាតិអ៉ីស្រាអែលរូបនេះ បានគូសបញ្ជាក់ថា «អាវុធរបស់អ៉ីស្រាអែលនឹងហោះទៅរកពួកអ្នកនៅក្នុងទីក្រុងតេហេរ៉ង់ Tabriz Isfahan និងនៅទីណាក៏ដោយ បើពួកអ្នកហ៊ានគំរាមកំហែង ឬបង្កគ្រោ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8202 នាក់
ម្សិលមិញ : 10309 នាក់
សរុបទាំងអស់ : 9112314 នាក់