ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ណែនាំនគរបាលទេសចរណ៍ បង្កើនការស្រាវជ្រាវស៉ើបអង្កេត និងដោះស្រាយបញ្ហា ដែលប៉ះពាល់ដល់ភ្ញៀវទេសចរ និងវិនិយោគិន
ចុះថ្ងៃទី: 12-07-2025, 06:01 AM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងពីធីបិទវគ្គបំប៉នជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានក្រើនរំលឹកដល់មន្ត្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវការងារការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសង្គ្រោះជូនភ្ញៀវ ជាពិសេសបង្កើនសកម្មភាព បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ដែលបង្កឲ្យមានផលប៉ះពាល់ដល់រូបរាងកាយ អាយុជីវិត ទ្រព្យសម្បត្តិ កិត្តិយស របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ កំពុងស្នាក់នៅប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានធ្វើការណែនាំដល់មន្ដ្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវបង្កើនការស្រាវជ្រាវស៊ើបអង្កេត និងដោះស្រាយរាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ ដែលប៉ះពាល់ទេសចរ និងវិនិយោគិន ដើម្បីធានាឲ្យនូវការពារសន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិ កិត្តិយសរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគឲ្យកាន់តែមានប្រសិទ្ធផាពខ្ពស់បន្ថែមទៀត។ បន្ថែមពីលើកិច្ចនេះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានក៏បានណែនាំ រួមសហការជាមួយស្ថាប័នពាក់ព័ន្ធ បង្ក្រាបទប់ស្កាត់សកម្មភាពដែលពាក់ព័ន្ធដល់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរ និងបង្ខាំង មនុស្សខុសច្បាប់ ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាព សម្ភារៈអាសអាភាស ការលាងលុយកខ្វក់ និងការបង្កឲ្យមានអសន្តិសុខក្នុងសង្គម ដើម្បីអនុវត្តការចាប់ខ្លួន ឃាត់ខ្លួនជនល្មើស ក្នុងបទល្មើសជាក់ស្តែង អនុវត្តសាលក្រម សាលដីការបស់តុលាការ និងអយ្យការគ្រប់ថ្នាក់។ ឆ្លៀតក្នុងឱកាស នៃពីធីបិទវគ្គបំប៉ននេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានកោតកោតសរសើរ និងថ្លែងអំណរគុណដល់គ្រូឧទ្ទេស មកពីនាយកដ្ឋាននគរបាលការពារ ក្នុងការបង្ហាត់បង្ហាញនូវជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍។ លោកបានគូសបញ្ជាក់ថា ជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌នេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់មន្ដ្រីនគរបាលទេសចរណ៍ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដូច្នេះមន្ដ្រីត្រូវតែមានសមត្ថភាព ចំណេះដឹង ប្រាជ្ញា ស្មារតីពេញលេញ ក្នុងការការពារ អន្តរាគមន៍ និងបង្ក្រាបបទល្មើស ជូនភ្ញៀវទេសចរ។ ជាពិសេស ដើម្បីឲ្យក្លាយខ្លួនទៅជាមន្រ្តីនគរបាលយុត្តិធម៌បាន មន្រ្តីនគរបាលជាតិ ចាំបាច់ត្រូវឆ្លងកាត់ការរៀនសូត្រឆ្លងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌។ មន្រ្តីនគរបាលយុត្តិធម៌ គឺសំដៅលើជនដែលត្រូវបានទទួលស្គាល់ដោយច្បាប់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 17ដង
ខេត្តកំពង់ធំ៖ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងវត្តមានថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាតំណាងសាលាទាំង ៥ ប្រមាណជាង ៤០០នាក់ផងដែរ។ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមការងារសាងសង់អគារសិក្សានៅខេត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:48 PM, ចំនួនអ្នកអានៈ​ 17ដង
ខេត្តស្ទឹងត្រែង៖ស្រ្តីរូបនោះមានឈ្មោះ សារិ សូភី អាយុ២៧ឆ្នាំ រស់នៅភូមិវាលខ្សាច់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ហើយនេះជាការសម្រាលកូនទី៦របស់គាត់។កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មានការចែកចាយរូបភាពរបស់ស្ត្រីម្នាក់ ដោយបើកបរម៉ូតូទៅសម្រាលកូនដោយខ្លួនឯងហើយមិនឃើញមានប្តី និងសាច់ញាតិជូនទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:40 PM, ចំនួនអ្នកអានៈ​ 18ដង
អំឡុងកិច្ចពិភាក្សាតុមូល ក្រោយចុះពិនិត្យមើល Kerr County ដែលជាកន្លែងរងគ្រោះខ្លាំងជាងគេបង្អស់ លោក ដូណាល់ ត្រាំ បានកោតសរសើរអភិបាលរដ្ឋ Texas លោក Greg Abbott និងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem សម្រាប់​វិធានការឆ្លើយតបរបស់ពួកគេ ហើយបាននិយាយថា អ្នកទាំងពីរធ្វើការបានយ៉ាងល្អ។ កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:30 PM, ចំនួនអ្នកអានៈ​ 10ដង
តាម KCNA លោក Lavrov នឹងចាប់ផ្តើមការបំពេញទស្សនកិច្ចរបស់លោកជាផ្លូវការ នៅថ្ងៃអាទិត្យ ហើយវានឹងរួមមានកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។ លោក Lavrov បានមកដល់ទីក្រុង Wonsan នៃប្រទេសកូរ៉េខាងជើង ក្រោយចាកចេញពីទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៉ី ជាទីដែលរូបលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:20 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ដែលត្រូវបានកត់សម្គាល់តាមរយៈសមិទ្ធផលសំខាន់ៗនៅគ្រប់សសរស្តម្ភនៃ សហគមន៍អាស៊ាន ជាពិសេសចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២២។ កិច្ចប្រជុំបានស្វាគមន៍ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:19 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ការនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:10 AM, ចំនួនអ្នកអានៈ​ 40ដង
ជាការឆ្លើយតប លោក វ៉ាង យី បានថ្លែងថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញ «សហគមន៍វាសនារួមចិន-ម៉ាឡេស៊ី» ឲ្យកាន់តែមានយុទ្ធសាស្ត្រខ្ពស់។ លោកបានបន្ថែមថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះតំណែងជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:07 AM, ចំនួនអ្នកអានៈ​ 42ដង
កូឡាឡាំពួរ៖ក្រសួងការបរទេសកម្ពុជា បានផ្សាយឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Marco Rubio រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:03 AM, ចំនួនអ្នកអានៈ​ 38ដង
ការថ្លែងនេះធ្វើឡើង ខណៈដែលរដ្ឋសមាជិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញអ្វីដែលពួកគេមើលឃើញថាជាការរំលោភសិទ្ធិមនុស្ស។ ផ្នែកការទូតរបស់ EU បានបង្ហាញជម្រើស ១០ចំណុច សម្រាប់ជាចំណាត់ការនយោបាយប្រឆាំងនឹងអ៊ីស្រាអែល។ ជម្រើសទាំងនោះរួមមានវិធានការធំៗ ដូចជាការផ្អាកកិច្ចព្រមព្រៀងសមាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:01 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងពីធីបិទវគ្គបំប៉នជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានក្រើនរំលឹកដល់មន្ត្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវការងារការពារសន្តិសុខ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:31 PM, ចំនួនអ្នកអានៈ​ 42ដង
ក្រាជធានីភ្នំពេញ៖នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:27 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ពីឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីមូលហេតុសំខាន់ៗចំនួន៣ ក្នុងការធ្វើវិសោធនកម្មមាត្រា៣៣ ដែលរដ្ឋសភា អនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកមិញនេះ។ ការពន្យល់របស់ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:23 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា ដែលស្នើសុំពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។ តាមសេចក្តីជូនដំណឹងដែលអង្គភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:19 PM, ចំនួនអ្នកអានៈ​ 30ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃសុក្រ ទី១១ ខែកក្កដាថា «ឧត្តមសេនីយ៍ជាន់ខ្ពស់ (លោក Min Aung Hlaing) បានទទួលស្គាល់ពី ភាពដឹកនាំដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី (ត្រាំ) ក្នុងការដឹកនាំប្រទេសរបស់លោកឆ្ពោះទៅរកភាពរុងរឿងជាមួយស្មារតីស្នេហាជាតិដ៏ពិតប្រាកដ»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:16 PM, ចំនួនអ្នកអានៈ​ 43ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមញញួរធំបានបដិសេធសំណើ ៥០លានផោនម្តងមកហើយពី Sspanurs កាលសប្តាហ៍មុន ដ្បិតខ្សែបម្រើអន្តរជាតិហ្គាណា វ័យ ២៤ឆ្នាំរូបនេះមានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៨៥លានផោនជាមួយក្លិបថ្មី ពោលគឺដល់ឆ្នាំ២០៣១។ Mohammed Kudus កីឡាករអន្តរជាតិហ្គាណា ត្រូវបានក្លិប West Ham United លក់ចេញមកឱ្យគូប្រជែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9434 នាក់
ម្សិលមិញ : 10309 នាក់
សរុបទាំងអស់ : 9113546 នាក់