សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់ព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក
ចុះថ្ងៃទី: 12-07-2025, 06:19 AM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ការនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។ ​ម្យ៉ាងទៀតតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាឍ តទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀង ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្ដមភរិយាសម្ដេចតេជោ ហ៊ុន សែន គឺជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, នៅថ្ងៃសុក្រ ១ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រួសារ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ជាពិសេសរួមអមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដូចនេះក្រោមការយកចិត្ដទុកដាក់ដោយមិនរំលង ពីសុខទុក្ខ និងសុខភាពរបស់សម្ដេចសង្ឃ-ព្រះសង្ឃត្រូវនិមន្ដចូលកាន់ព្រះវស្សាអស់កាលយ៉ាងយូរនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវបច្ច័យចំនួន ៤០លានរៀល និង៣ម៉ឺនដុល្លារ និងទេយ្យវត្ថុមួយចំនួនរួមមាន ទៀនព្រះវស្សា, អង្ករ ៥តោន, មី ចំនួន ១០០កេស, ត្រីខ ចំនួន ២០កេស, ទឹកស៊ីអ៊ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ទឹកក្រូច ៥០កេស,ទឹកសណ្តែក ៤០កេស, មៀនកំប៉ុង ៥កេស, ទឹកអ៊ិនសួរ ២កន្ត្រក, ទឹកត្រចៀកកាំ ២កន្ត្រក, កាហ្វេ ៥កេសនិង២កន្ត្រក, អូរវ៉ាន់ទីន ១០កេស, ទឹកដោះគោខាប់ ១០កេស, ស្ករស ៥០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកបរិសុទ្ធអារុណា ១០០កេស, ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក ១២គីឡូក្រាម និងថ្វាយបច្ច័យសម្តេចសង្ឃ ១,០០០ដុល្លារ, ប្រគេនបច្ច័យព្រះសង្ឃ៨អង្គទៀត ក្នុងមួយអង្គៗ ៥០០ដុល្លារ, ជូនថវិកាលោកតាអាចារ្យធំ១នាក់ ៤០ម៉ឺនរៀល, លោកអាចារ្យ ១១នាក់ទៀត ក្នុងម្នាក់ៗ ២០ម៉ឺនរៀល, លោកយាយជី-តាជី ៧០នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល, ជូនក្រុមភ្លេង ១២នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងឧបត្ថម្ភកូនសិស្សព្រះសង្ឃ ១០០នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជាមួយគ្នានេះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកបច្ច័យ ចំនួន ២៦,៨១០ដុល្លារ និង២៨លានរៀលបន្ថែមទៀត ដែលជាសទ្ធាជ្រះថ្លា របស់ប្រតិភូអមដំណើរ និងមន្ដ្រីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា រួមទាំងអាជ្ញាធរមូលដ្ឋាន វេរថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលត្រូវគង់ចាំព្រះវស្សា ក្នុងវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ នាឱកាសនោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេសកុសលផលបុណ្យនាថ្ងៃនេះ សម្តេចព្រះសង្ឃ-ព្រះសង្ឃគ្រប់ព្រះអង្គ សូមលើកថ្វាយចំពោះព្រះរតនត្រ័យ និងទេវតាទាំង ១ម៉ឺនលោកធាតុ និងវត្តុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរមានដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ និងជន្មាយុយឺនយូរជាងរយឆ្នាំ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជាជាយូរអង្វែងតរៀងទៅ។ ទន្ទឹមនឹងនោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។ សួមជម្រាបថា ក្រោមការគិតគូរពីសុខុមាលភាពចំពោះព្រះសង្ឃគ្រប់ៗព្រះអង្គដែលត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាឍទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ហ៊ុនសែន ក៏បានចាត់តំណាងនាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្ដអារាមចំនួន ២៦ផ្សេងទៀត ដែលវត្តនីមួយៗរួមមាន៖ ទៀនព្រះវស្សាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១គូ, ទៀនព្រះវស្សាមហាឧបាសិកា ប៊ុន ស៊ាងលី ១គូ, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ៥កេស, ទឹកផ្លែឈើ ៥កេស, មៀនកំប៉ុង ២កេស, ទឹកដោះគោខាប់ ១កេស, មី ១កេសធំ, ត្រីខ ១កេស, កាកាវ ១កេស, តែ ៥គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ត្រីងៀត ១កន្ត្រក, សាច់ក្រក ១កន្ត្រក, អង្ករ ៥០គីឡូក្រាម, ប្រេងម៉ាស៊ូត ១កានស្មើ៣០លីត្រ និងបច្ច័យ ១លានរៀល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តកំពង់ធំ៖ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងវត្តមានថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាតំណាងសាលាទាំង ៥ ប្រមាណជាង ៤០០នាក់ផងដែរ។ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមការងារសាងសង់អគារសិក្សានៅខេត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:48 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តស្ទឹងត្រែង៖ស្រ្តីរូបនោះមានឈ្មោះ សារិ សូភី អាយុ២៧ឆ្នាំ រស់នៅភូមិវាលខ្សាច់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ហើយនេះជាការសម្រាលកូនទី៦របស់គាត់។កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មានការចែកចាយរូបភាពរបស់ស្ត្រីម្នាក់ ដោយបើកបរម៉ូតូទៅសម្រាលកូនដោយខ្លួនឯងហើយមិនឃើញមានប្តី និងសាច់ញាតិជូនទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:40 PM, ចំនួនអ្នកអានៈ​ 11ដង
អំឡុងកិច្ចពិភាក្សាតុមូល ក្រោយចុះពិនិត្យមើល Kerr County ដែលជាកន្លែងរងគ្រោះខ្លាំងជាងគេបង្អស់ លោក ដូណាល់ ត្រាំ បានកោតសរសើរអភិបាលរដ្ឋ Texas លោក Greg Abbott និងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem សម្រាប់​វិធានការឆ្លើយតបរបស់ពួកគេ ហើយបាននិយាយថា អ្នកទាំងពីរធ្វើការបានយ៉ាងល្អ។ កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:30 PM, ចំនួនអ្នកអានៈ​ 5ដង
តាម KCNA លោក Lavrov នឹងចាប់ផ្តើមការបំពេញទស្សនកិច្ចរបស់លោកជាផ្លូវការ នៅថ្ងៃអាទិត្យ ហើយវានឹងរួមមានកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។ លោក Lavrov បានមកដល់ទីក្រុង Wonsan នៃប្រទេសកូរ៉េខាងជើង ក្រោយចាកចេញពីទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៉ី ជាទីដែលរូបលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:20 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ដែលត្រូវបានកត់សម្គាល់តាមរយៈសមិទ្ធផលសំខាន់ៗនៅគ្រប់សសរស្តម្ភនៃ សហគមន៍អាស៊ាន ជាពិសេសចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២២។ កិច្ចប្រជុំបានស្វាគមន៍ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:19 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ការនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:10 AM, ចំនួនអ្នកអានៈ​ 40ដង
ជាការឆ្លើយតប លោក វ៉ាង យី បានថ្លែងថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញ «សហគមន៍វាសនារួមចិន-ម៉ាឡេស៊ី» ឲ្យកាន់តែមានយុទ្ធសាស្ត្រខ្ពស់។ លោកបានបន្ថែមថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះតំណែងជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:07 AM, ចំនួនអ្នកអានៈ​ 41ដង
កូឡាឡាំពួរ៖ក្រសួងការបរទេសកម្ពុជា បានផ្សាយឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Marco Rubio រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:03 AM, ចំនួនអ្នកអានៈ​ 38ដង
ការថ្លែងនេះធ្វើឡើង ខណៈដែលរដ្ឋសមាជិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញអ្វីដែលពួកគេមើលឃើញថាជាការរំលោភសិទ្ធិមនុស្ស។ ផ្នែកការទូតរបស់ EU បានបង្ហាញជម្រើស ១០ចំណុច សម្រាប់ជាចំណាត់ការនយោបាយប្រឆាំងនឹងអ៊ីស្រាអែល។ ជម្រើសទាំងនោះរួមមានវិធានការធំៗ ដូចជាការផ្អាកកិច្ចព្រមព្រៀងសមាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:01 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងពីធីបិទវគ្គបំប៉នជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានក្រើនរំលឹកដល់មន្ត្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវការងារការពារសន្តិសុខ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:31 PM, ចំនួនអ្នកអានៈ​ 42ដង
ក្រាជធានីភ្នំពេញ៖នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:27 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ពីឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីមូលហេតុសំខាន់ៗចំនួន៣ ក្នុងការធ្វើវិសោធនកម្មមាត្រា៣៣ ដែលរដ្ឋសភា អនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកមិញនេះ។ ការពន្យល់របស់ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:23 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា ដែលស្នើសុំពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។ តាមសេចក្តីជូនដំណឹងដែលអង្គភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:19 PM, ចំនួនអ្នកអានៈ​ 30ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃសុក្រ ទី១១ ខែកក្កដាថា «ឧត្តមសេនីយ៍ជាន់ខ្ពស់ (លោក Min Aung Hlaing) បានទទួលស្គាល់ពី ភាពដឹកនាំដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី (ត្រាំ) ក្នុងការដឹកនាំប្រទេសរបស់លោកឆ្ពោះទៅរកភាពរុងរឿងជាមួយស្មារតីស្នេហាជាតិដ៏ពិតប្រាកដ»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:16 PM, ចំនួនអ្នកអានៈ​ 43ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមញញួរធំបានបដិសេធសំណើ ៥០លានផោនម្តងមកហើយពី Sspanurs កាលសប្តាហ៍មុន ដ្បិតខ្សែបម្រើអន្តរជាតិហ្គាណា វ័យ ២៤ឆ្នាំរូបនេះមានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៨៥លានផោនជាមួយក្លិបថ្មី ពោលគឺដល់ឆ្នាំ២០៣១។ Mohammed Kudus កីឡាករអន្តរជាតិហ្គាណា ត្រូវបានក្លិប West Ham United លក់ចេញមកឱ្យគូប្រជែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9131 នាក់
ម្សិលមិញ : 10309 នាក់
សរុបទាំងអស់ : 9113243 នាក់