នកឧកញ៉ា លាង ម៉េង អញ្ជើញបើកការដ្ឋានសាងសង់អគារសិក្សាចំនួន ៥ខ្នងនៅខេត្តកំពង់ធំ ជាអំណោយរបស់សមាគមឧកញ៉ាកម្ពុជា
ចុះថ្ងៃទី: 12-07-2025, 06:01 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តកំពង់ធំ៖ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងវត្តមានថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាតំណាងសាលាទាំង ៥ ប្រមាណជាង ៤០០នាក់ផងដែរ។ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមការងារសាងសង់អគារសិក្សានៅខេត្តកំពង់ធំ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបទៀត នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាជាអំណោយរបស់សមាគមឧកញ៉ាកម្ពុជា ចំនួន ៥ខ្នង សរុប ៥៥បន្ទប់នៅវិទ្យាល័យទ្រៀល សាលាបឋមសិក្សាកកោះ សាលាបឋមសិក្សាជាន់លែង ភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ដែលនឹងប្រើប្រាស់ថវិកាប្រមាណ ១.២២២.២២២ ដុល្លារអាម៉េរិក។ សូមបញ្ជាក់ដែរថា សមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការចូលរួមសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ច គឺជាការងារអាទិភាពមួយរបស់ខ្លួនដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា។ ក្នុងឱកាសនេះដែរ សមាគមឧកញ៉ាកម្ពុជា ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរដោយចំពោះគ្រូបង្រៀនចំនួន ២០នាក់ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ចំណែកឯសិស្សានុសិស្សចំនួន ២០០នាក់ក្នុងម្នាក់ទទួលបានថវិកា ៤ម៉ឺនរៀល បន្ថែមពីលើនេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានចូលរួមឧបត្ថម្ភទឹកពិសាបរិសុទ្ធកម្ពុជាសរុបចំនួន ៣០០កេសដើម្បីប្រើប្រាស់ក្នុងកម្មវិធីទាំងមូលក៏ដូចជាចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សម្នាក់ ១កេសផងដែរ។ គួររំលឹកដែរថា សម្រាប់សកម្មភាពសប្បុរិសធម៌ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» នៅលើទឹកដីខេត្តកំពង់ធំនេះដែរ សមាគមឧកញ៉ាកម្ពុជា បានកៀរគរនូវធនធានជាថវិកា និងសម្ភារៈប្រមាណជិត ២លានដុល្លារអាម៉េរិកដែលជាការបរិច្ចាគរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិករបស់សមាគមដើម្បីជួយកសាងអគារសិក្សាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗព្រមទាំងឧបត្ថម្ភជាសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាទាំង១០ ដោយក្នុងនោះមានសាលាចំនួន ៥ដែលទទួលបានអគារសិក្សាដើម្បីបំពេញតម្រូវការស្របទៅតាមភាពកង្វះខាត និងការលំបាកក្នុងការផ្តល់ថ្នាក់រៀនដល់សិស្សានុសិស្សដែលតែងតែមានកំណើនជារៀងរាល់ឆ្នាំដោយវិទ្យាល័យទ្រៀលទទួលបានអគា១ខ្នង កម្ពស់៣ជាន់ មាន ៣០បន្ទប់, សាលាបឋមសិក្សាកកោះ ទទួលបានអគារ ១ខ្នង កម្ពស់ ២ជាន់ មាន ១០បន្ទប់ ចំណែកសាលាបឋមសិក្សាជាន់លែង ភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ទទួលបានអគារ ១ខ្នង កម្ពស់ ១ជាន់មាន ៥បន្ទប់ដូចៗគ្នា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តកំពង់ធំ៖ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងវត្តមានថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាតំណាងសាលាទាំង ៥ ប្រមាណជាង ៤០០នាក់ផងដែរ។ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមការងារសាងសង់អគារសិក្សានៅខេត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:48 PM, ចំនួនអ្នកអានៈ​ 22ដង
ខេត្តស្ទឹងត្រែង៖ស្រ្តីរូបនោះមានឈ្មោះ សារិ សូភី អាយុ២៧ឆ្នាំ រស់នៅភូមិវាលខ្សាច់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ហើយនេះជាការសម្រាលកូនទី៦របស់គាត់។កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មានការចែកចាយរូបភាពរបស់ស្ត្រីម្នាក់ ដោយបើកបរម៉ូតូទៅសម្រាលកូនដោយខ្លួនឯងហើយមិនឃើញមានប្តី និងសាច់ញាតិជូនទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:40 PM, ចំនួនអ្នកអានៈ​ 22ដង
អំឡុងកិច្ចពិភាក្សាតុមូល ក្រោយចុះពិនិត្យមើល Kerr County ដែលជាកន្លែងរងគ្រោះខ្លាំងជាងគេបង្អស់ លោក ដូណាល់ ត្រាំ បានកោតសរសើរអភិបាលរដ្ឋ Texas លោក Greg Abbott និងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem សម្រាប់​វិធានការឆ្លើយតបរបស់ពួកគេ ហើយបាននិយាយថា អ្នកទាំងពីរធ្វើការបានយ៉ាងល្អ។ កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:30 PM, ចំនួនអ្នកអានៈ​ 15ដង
តាម KCNA លោក Lavrov នឹងចាប់ផ្តើមការបំពេញទស្សនកិច្ចរបស់លោកជាផ្លូវការ នៅថ្ងៃអាទិត្យ ហើយវានឹងរួមមានកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។ លោក Lavrov បានមកដល់ទីក្រុង Wonsan នៃប្រទេសកូរ៉េខាងជើង ក្រោយចាកចេញពីទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៉ី ជាទីដែលរូបលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 05:20 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ដែលត្រូវបានកត់សម្គាល់តាមរយៈសមិទ្ធផលសំខាន់ៗនៅគ្រប់សសរស្តម្ភនៃ សហគមន៍អាស៊ាន ជាពិសេសចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២២។ កិច្ចប្រជុំបានស្វាគមន៍ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:19 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ការនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:10 AM, ចំនួនអ្នកអានៈ​ 40ដង
ជាការឆ្លើយតប លោក វ៉ាង យី បានថ្លែងថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញ «សហគមន៍វាសនារួមចិន-ម៉ាឡេស៊ី» ឲ្យកាន់តែមានយុទ្ធសាស្ត្រខ្ពស់។ លោកបានបន្ថែមថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះតំណែងជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:07 AM, ចំនួនអ្នកអានៈ​ 42ដង
កូឡាឡាំពួរ៖ក្រសួងការបរទេសកម្ពុជា បានផ្សាយឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Marco Rubio រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:03 AM, ចំនួនអ្នកអានៈ​ 38ដង
ការថ្លែងនេះធ្វើឡើង ខណៈដែលរដ្ឋសមាជិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញអ្វីដែលពួកគេមើលឃើញថាជាការរំលោភសិទ្ធិមនុស្ស។ ផ្នែកការទូតរបស់ EU បានបង្ហាញជម្រើស ១០ចំណុច សម្រាប់ជាចំណាត់ការនយោបាយប្រឆាំងនឹងអ៊ីស្រាអែល។ ជម្រើសទាំងនោះរួមមានវិធានការធំៗ ដូចជាការផ្អាកកិច្ចព្រមព្រៀងសមាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:01 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងពីធីបិទវគ្គបំប៉នជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានក្រើនរំលឹកដល់មន្ត្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវការងារការពារសន្តិសុខ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:31 PM, ចំនួនអ្នកអានៈ​ 42ដង
ក្រាជធានីភ្នំពេញ៖នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:27 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ពីឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីមូលហេតុសំខាន់ៗចំនួន៣ ក្នុងការធ្វើវិសោធនកម្មមាត្រា៣៣ ដែលរដ្ឋសភា អនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកមិញនេះ។ ការពន្យល់របស់ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:23 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា ដែលស្នើសុំពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។ តាមសេចក្តីជូនដំណឹងដែលអង្គភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:19 PM, ចំនួនអ្នកអានៈ​ 30ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃសុក្រ ទី១១ ខែកក្កដាថា «ឧត្តមសេនីយ៍ជាន់ខ្ពស់ (លោក Min Aung Hlaing) បានទទួលស្គាល់ពី ភាពដឹកនាំដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី (ត្រាំ) ក្នុងការដឹកនាំប្រទេសរបស់លោកឆ្ពោះទៅរកភាពរុងរឿងជាមួយស្មារតីស្នេហាជាតិដ៏ពិតប្រាកដ»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:16 PM, ចំនួនអ្នកអានៈ​ 43ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមញញួរធំបានបដិសេធសំណើ ៥០លានផោនម្តងមកហើយពី Sspanurs កាលសប្តាហ៍មុន ដ្បិតខ្សែបម្រើអន្តរជាតិហ្គាណា វ័យ ២៤ឆ្នាំរូបនេះមានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៨៥លានផោនជាមួយក្លិបថ្មី ពោលគឺដល់ឆ្នាំ២០៣១។ Mohammed Kudus កីឡាករអន្តរជាតិហ្គាណា ត្រូវបានក្លិប West Ham United លក់ចេញមកឱ្យគូប្រជែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 10981 នាក់
ម្សិលមិញ : 10309 នាក់
សរុបទាំងអស់ : 9115093 នាក់