ដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានកំពុងរៀបចំបទដ្ឋានច្បាប់និងគតិយុត្ត ដើម្បីរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មានឱ្យបានល្អ និងធានាបានសន្តិសុខព័ត៌មាន
ចុះថ្ងៃទី: 18-06-2024, 04:18 PM, ចំនួនអ្នកអានៈ 210ដង
រាជធានីភ្នំពេញ:លោក នេត្រ ភក្ត្រា ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ បានឱ្យដឹងថា ក្រសួងព័ត៌មានបាននិងកំពុងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងរៀបចំកសាងនូវបទដ្ឋានច្បាប់និងគតិយុត្ត ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានឱ្យបានល្អ និងធានាបាននូវសន្តិសុខព័ត៌មាន ដោយធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយព័ត៌មានថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។ ក្រសួងព័ត៌មានជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល គ្រប់គ្រងលម្ហព័ត៌មាន និងកិច្ចសហការធានានូវសន្តិសុខព័ត៌មាន។ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មានត្រូវមានផែនទីបង្ហាញផ្លូវអំពីការងារអាទិភាពដែលគ្រប់អង្គភាពចំណុះត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃការគ្រប់គ្រងនិងអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងការផ្លាស់ប្តូរបរិបទនៃការអភិវឌ្ឍជាតិនិងអន្តរជាតិ ជាពិសេសរួមចំណែកដល់ការប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកបានបន្តថា ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបានកិច្ចការងារខាងលើនេះ នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានបានខិតខំបន្តការអភិវឌ្ឍវិស័យព័ត៌មាន ដោយផ្តោតលើការលើកកម្ពស់ហេដ្ឋារចនាសម្ពន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ និងការពង្រីកវិសាលភាពនៃការផ្សាយឱ្យបានកាន់តែទូលំទូលាយ និងគ្របដណ្តប់ទូទាំងប្រទេស តំបន់ និងសកល សម្រាប់ជាមធ្យោបាយក្នុងការបញ្ជ្រាបព័ត៌មានស្តីពីកម្ពុជានិងសមិទ្ធផលនៃការអភិវឌ្ឍប្រទេស។ លោករដ្ឋមន្រ្តីបានបន្តទៀតថា សិក្ខាសាលានាឱកាសនេះ គឺមានសារសំខាន់ក្នុងការពិគ្រោះយោបល់រៀបចំដើម្បីប្រមូលធាតុចូលពីគ្រប់អគ្គនាយកដ្ឋាន/អង្គភាពពាក់ព័ន្ធសម្រាប់ការរៀបចំកសាងផែនការ ហើយក៏នឹងពិនិត្យលើសមិទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានា កំណត់ពីសកម្មភាពដែលគាំទ្រដល់ការសម្រេចបានគោលដៅអាទិភាពជាយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន។ ទន្ទឹមនេះ ក្រសួងព័ត៌មានបន្តអនុវត្តកិច្ចការងារសំខាន់ៗជាច្រើនទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន ដោយអនុវត្តតាមអភិក្រម «ពង្រឹងច្រើនជាងពង្រីក»។ លោក អ៊ុក សំរេច រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គសិក្ខាសាលានាឱកាសនេះ គឺជាផែនការដ៏សំខាន់ក្នុងការកំណត់នៅទិសដៅការងារក្រសួងព័ត៌មានក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ លោកថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ វិស័យព័ត៌មានបានរួមចំណែកដ៏សំខាន់ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ ដោយប្រើប្រាស់គ្រប់មធ្យោបាយដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យ និងស័ក្តិសិទ្ធិភាព ដើម្បីចូលរួមសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សានិងការពារសមិទ្ធផលដ៏ធំធេង ការពារសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសដែលជាគោលជំហរដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្នុងដំណើរអង្គសិក្ខាសាលាពេញមួយថ្ងៃនេះ គឺធ្វើការពិភាក្សាគ្នាដើម្បីជាវិភាគទានដល់ការបង្កើនសក្តានុពលដល់ក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងទទួលបានការជឿទុកចិត្តដោយពេញលេញពីមន្ត្រីរាជការ និងសាធារណជន។ សូមជម្រាបថា សម្រាប់ដំណើរការអង្គសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នាឱកាសនេះ ក៏មានការធ្វើបទបង្ហាញទាក់ទងគោលបំណង និងលទ្ធផលរំពឹងទុកនៃសិក្ខាសាលា ការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ ការគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន ការគ្រប់គ្រងបុគ្គលិកនិងតម្រូវការធនធាន ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ផែនការបរិវត្តកម្មឌីជីថលឆ្នាំ២០២៤ និងការរៀបចំអនុវត្តកម្មវិធីកសាងច្បាប់និងលិខិតបទដ្ឋានគិតយុត្ត និងកម្មវិធីអភិវឌ្ឍធនធានមនុស្ស៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-07-2025, 06:19 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ការនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:10 AM, ចំនួនអ្នកអានៈ​ 39ដង
ជាការឆ្លើយតប លោក វ៉ាង យី បានថ្លែងថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញ «សហគមន៍វាសនារួមចិន-ម៉ាឡេស៊ី» ឲ្យកាន់តែមានយុទ្ធសាស្ត្រខ្ពស់។ លោកបានបន្ថែមថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះតំណែងជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:07 AM, ចំនួនអ្នកអានៈ​ 41ដង
កូឡាឡាំពួរ៖ក្រសួងការបរទេសកម្ពុជា បានផ្សាយឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Marco Rubio រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:03 AM, ចំនួនអ្នកអានៈ​ 36ដង
ការថ្លែងនេះធ្វើឡើង ខណៈដែលរដ្ឋសមាជិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញអ្វីដែលពួកគេមើលឃើញថាជាការរំលោភសិទ្ធិមនុស្ស។ ផ្នែកការទូតរបស់ EU បានបង្ហាញជម្រើស ១០ចំណុច សម្រាប់ជាចំណាត់ការនយោបាយប្រឆាំងនឹងអ៊ីស្រាអែល។ ជម្រើសទាំងនោះរួមមានវិធានការធំៗ ដូចជាការផ្អាកកិច្ចព្រមព្រៀងសមាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2025, 06:01 AM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងពីធីបិទវគ្គបំប៉នជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានក្រើនរំលឹកដល់មន្ត្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវការងារការពារសន្តិសុខ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:31 PM, ចំនួនអ្នកអានៈ​ 39ដង
ក្រាជធានីភ្នំពេញ៖នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:27 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ពីឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីមូលហេតុសំខាន់ៗចំនួន៣ ក្នុងការធ្វើវិសោធនកម្មមាត្រា៣៣ ដែលរដ្ឋសភា អនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកមិញនេះ។ ការពន្យល់របស់ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:23 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា ដែលស្នើសុំពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។ តាមសេចក្តីជូនដំណឹងដែលអង្គភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:19 PM, ចំនួនអ្នកអានៈ​ 26ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃសុក្រ ទី១១ ខែកក្កដាថា «ឧត្តមសេនីយ៍ជាន់ខ្ពស់ (លោក Min Aung Hlaing) បានទទួលស្គាល់ពី ភាពដឹកនាំដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី (ត្រាំ) ក្នុងការដឹកនាំប្រទេសរបស់លោកឆ្ពោះទៅរកភាពរុងរឿងជាមួយស្មារតីស្នេហាជាតិដ៏ពិតប្រាកដ»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:16 PM, ចំនួនអ្នកអានៈ​ 41ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមញញួរធំបានបដិសេធសំណើ ៥០លានផោនម្តងមកហើយពី Sspanurs កាលសប្តាហ៍មុន ដ្បិតខ្សែបម្រើអន្តរជាតិហ្គាណា វ័យ ២៤ឆ្នាំរូបនេះមានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៨៥លានផោនជាមួយក្លិបថ្មី ពោលគឺដល់ឆ្នាំ២០៣១។ Mohammed Kudus កីឡាករអន្តរជាតិហ្គាណា ត្រូវបានក្លិប West Ham United លក់ចេញមកឱ្យគូប្រជែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:14 PM, ចំនួនអ្នកអានៈ​ 24ដង
ប៉ុន្មានថ្ងៃកន្លងមកនេះ លោក ត្រាំ បានបង្ហាញអារម្មណ៍ខកចិត្តចំពោះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងភាពរីកចម្រើនតិចតួចឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមដែលបង្កឡើង ដោយការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៉ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 01:08 PM, ចំនួនអ្នកអានៈ​ 25ដង
វិធានការនេះ ធ្វើឡើងបន្ទាប់ពីមានការរឹតបន្តឹងជាច្រើនលើក្រុមហ៊ុន DeespanSeek នៅក្នុងប្រទេសផ្សេងទៀត រួមមាន អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ដោយសារតែកង្វល់អំពីការការពារទិន្នន័យ។ លោក Fiala បានប្រាប់សន្និសីទសារព័ត៌មានផ្សាយផ្ទាល់ថា៖ «រដ្ឋាភិបាលបានសម្រេចចិត្តហាមឃាត់ការប្រើប្រាស់ផលិតផល AI កម្មវិធី ដំណោះស្រាយ គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 12:40 PM, ចំនួនអ្នកអានៈ​ 25ដង
ការបង្ហាញចំណាត់ថ្នាក់ FIVB Ranking របស់សហព័ន្ធកីឡាបាល់ទះអន្ដរជាតិ(FIVB) នេះ ក្រុមជម្រើសជាតិកម្ពុជា ឈរលេខរៀងទី៦៦ បើធៀបបណ្ដាប្រទេសក្នុងតំបន់ គឺស្ថិតក្រោមថៃ ឈរលេខរៀងទី៥៦, វៀតណាម ឈរលេខរៀងទី៦១ និងឥណ្ឌូនេស៊ី ឈរលេខរៀងទី៦៥ តែកម្ពុជា បានឈរលើហ្វីលីពីន ដែលកំពុងឈរលេខរៀងទី៦៨។ ទីបំផុតក្រុមបាល់ទះជម្រើសជាតិកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 12:38 PM, ចំនួនអ្នកអានៈ​ 26ដង
ក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំទាំងពីរ បានប្រកាសពីការយល់ព្រមជាគោលការណ៍ លើច្រកចេញចូលតែមួយ ដែលតម្រូវឱ្យចក្រភពអង់គ្លេស និរទេសអ្នកដែលមិនមានឯកសារត្រឹមត្រូវត្រឡប់ទៅបារាំងវិញ ជាថ្នូរនឹងការទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ ដែលមានសាច់ញាតិជាជនជាតិបារាំងនៅអង់គ្លេស ក្នុងចំនួនស្មើគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-07-2025, 12:35 PM, ចំនួនអ្នកអានៈ​ 24ដង
លោក Israel Katz ធ្វើការព្រមានបែបនេះនៅឯពិធីបញ្ចប់ការសិក្សាមួយរបស់និស្សិតជាទាហានទ័ពអាកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។ ប្រមុខការពារជាតិអ៉ីស្រាអែលរូបនេះ បានគូសបញ្ជាក់ថា «អាវុធរបស់អ៉ីស្រាអែលនឹងហោះទៅរកពួកអ្នកនៅក្នុងទីក្រុងតេហេរ៉ង់ Tabriz Isfahan និងនៅទីណាក៏ដោយ បើពួកអ្នកហ៊ានគំរាមកំហែង ឬបង្កគ្រោ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8161 នាក់
ម្សិលមិញ : 10309 នាក់
សរុបទាំងអស់ : 9112273 នាក់