លោក ណេតាន់យ៉ាហ៊ូ ថ្លែងអំណរគុណលោក ត្រាំ ចំពោះការគាំទ្រ និងជូនពរថ្ងៃខួបកំណើត
ចុះថ្ងៃទី: 15-06-2025, 11:58 AM, ចំនួនអ្នកអានៈ 461ដង
កន្លងមក មានសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអ៊ីស្រាអែល អំពីភាពរកាំរកូសរវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក ណេតាន់យ៉ាហ៊ូ បានគំរាមវាយប្រហារអ៊ីរ៉ង់ ទោះបីជាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការកម្រិតលើកម្មវិធីនុយក្លេអ៊ែរក៏ដោយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃសៅរ៍ បានផ្ញើសារជូនពរថ្ងៃខួបកំណើតប្រកបដោយភាពកក់ក្តៅទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​​ ដោយបានលើកសរសើរលោកថាជាសម្ព័ន្ធមិត្តដ៏រឹងមាំ ខណៈដែលអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកលើ​អ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទោះជាយ៉ាងណា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រ លោក ត្រាំ បានថ្លែងថា ការវាយប្រហារទាំងនោះ «ល្អឥតខ្ចោះ» និង «ជោគជ័យយ៉ាងខ្លាំង»។ លោក ណេតាន់យ៉ាហ៊ូ បានឆ្លើយតបកាលពីថ្ងៃសៅរ៍ ដោយបានលើកសរសើរមេដឹកនាំអាមេរិករូបនេះយ៉ាងខ្លាំង។ លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រីករាយថ្ងៃខួបកំណើត លោកប្រធានាធិបតី ដូណាល់ ជេ ត្រាំ។ លោកគឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់ ដែលមានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្លាហាន ជាមួយនឹងចក្ខុវិស័យ និងសកម្មភាពច្បាស់លាស់។ លោកបានធ្វើរឿងដ៏អស្ចារ្យជាច្រើនសម្រាប់អ៊ីស្រាអែល»។ ខណៈដែលយន្តហោះចម្បាំងអ៊ីស្រាអែល កំពុងវាយប្រហារទីតាំងដែលពាក់ព័ន្ធនឹងកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ លោក ណេតាន់យ៉ាហ៊ូ បានពណ៌នាប្រតិបត្តិការនេះថាជាផ្នែកមួយនៃការតស៊ូដ៏ទូលំទូលាយរវាងសង្គមសេរី និង «របបឧក្រិដ្ឋនៅអ៊ីរ៉ង់» ដែលព្យាយាមនាំចេញអំពើហិង្សានៅទូទាំងពិភពលោក។ លោក ណេតាន់យ៉ាហ៊ូ ថែមទាំងចាត់ទុកអ្វីដែលអ៊ីស្រាអែលកំពុងធ្វើ គឺដើម្បីចម្ចាត់សត្រូវរួមរបស់អាមេរិកផងដែរ។ អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់របស់បស្ចិមប្រទេសថា ខ្លួនបានព្យាយាមដោយសម្ងាត់ដើម្បីអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា​ បានសមគំនិតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងសប្តាហ៍នេះ ដែលជាអ្វីមួយដែលទីក្រុងវ៉ាស៊ីនតោនបានច្រានចោល។ លោក ណេតាន់យ៉ាហ៊ូ ក៏បានពង្រីកការអបអរសាទរខួបកំណើតដល់យោធាសហរដ្ឋអាមេរិកក្នុងខួបលើកទី២៥០របស់ខ្លួន ដោយហៅកងទ័ពអាមេរិកថាជា «អ្នកការពារសេរីភាពអស់រយៈពេលពីររយហាសិបឆ្នាំមកហើយ»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-01-2026, 07:44 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ លោកស្រី បានឱ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 07:36 PM, ចំនួនអ្នកអានៈ​ 50ដង
ខេត្តកំពង់ធំ៖ បុរសម្នាក់កាប់ប្រហារប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួចរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាប្ដីឈ្មោះ ពៅ ពិទូ អាយុ៤៤ឆ្នាំ ស្រុកកំណើតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 07:33 PM, ចំនួនអ្នកអានៈ​ 33ដង
លោក Albanese បានប្រាប់សន្និសីទសារព័ត៌មានថា លោក Rudd ដែលជាអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីផងនោះ នឹងបញ្ចប់តំណែងក្នុងខែមីនា ហើយត្រឡប់មកដឹកនាំក្រុមអ្នកវិភាគសង្គមអាស៉ីវិញ។ លោក Albanese គូសបញ្ជាក់ថា «អូស្ត្រាលី និងសហរដ្ឋអាមេរិក គឺជាមិត្តជិតស្និទ្ធបំផុត និងជាសម្ព័ន្ធមិត្ត ហើយរឿងនេះមិនផ្លាស់ប្តូរឡើយ។ យើងនឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 07:23 PM, ចំនួនអ្នកអានៈ​ 57ដង
សំណួរអំពីជោគវាសនានៃគម្រោងរដ្ឋធានីថ្មី Nusantara បាននៅអែអង់ចាប់តាំងតែពីលោក Prabowo បានឡើងកាន់តំណែង កាលពីខែតុលា ឆ្នាំ២០២៤មក។ គម្រោងនេះ គឺជាមរតករបស់អតីតប្រធានាធិបតី លោក Joko Widodo ដែលកាលពីឆ្នាំ២០១៩ បានប្រកាសពី​ផែនការរបស់លោក ក្នុងការរើផ្លាស់រដ្ឋធានីចេញទៅចម្ងាយប្រមាណ១២០០គីឡូម៉ែត្រ ពីទីក្រុងហ្សាការតានៅកោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 07:19 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៨៣២ ៤៨៤ ៩២៦ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញ ជ័រកៅស៊ូ ចំនួន២២៣ ០៤១ ២៥៩ដុល្លារ, ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន២២៣ ០៤១ ២៥៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៦ ១៩៩ ០៧៣ដុល្លា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 06:57 PM, ចំនួនអ្នកអានៈ​ 33ដង
ព្រឹត្តិការណ៍ FIFA World Cuspan នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយ ដែលស្ថិតក្នុងគោលការណ៍នៃការសន្យារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការរក្សាសុវត្ថិភាពសហរដ្ឋអាមេរិក ដោយអ្នកធ្វើដំណើរជាង ១លាននាក់ត្រូវបានគេរំពឹងថា នឹងមកទស្សនាការប្រកួតនេះ ។ សហរដ្ឋអាមេរិកនឹងវិនិយោគប្រាក់ចំនួន ១១៥លានដុល្លារលើវិធានកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 06:37 PM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖ អ្នកជំនាញនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា កម្ពុជា និងចិនមានគ្រឹះទំនាក់ទងផ្នែកសេដ្ឋកិច្ច និងការទូតយ៉ាងរឹងមាំតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាអំណោយផលល្អសម្រាប់ប្រទេសទាំងពីរ។ លោកបណ្ឌិតភី វាសនាអ្នកជំនាញ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាបានឡើងប្រាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 03:45 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/K6) និងក្រុមហ៊ុនប៊ូអ៊ីង (Boeing) ដែលបានសម្រេចនូវកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រលើការទទួលទិញយន្តហោះ Boeing 737 MAX ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅកម្ពុជា ក្នុងឆ្នាំ២០៣១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 03:41 PM, ចំនួនអ្នកអានៈ​ 53ដង
ខ្សែការពារវ័យ ៣១ឆ្នាំរូបនេះ បានឆ្លងផុតនៃការពិនិត្យសុខភាពរួចរាល់ហើយកាលពីថ្ងៃចន្ទម្សិលមិញ មុនពេលត្រៀមប្រកាសផ្លូវការនាថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦។កីឡាករអន្តរជាតិព័រទុយហ្គាល់ Joao Cancelo នឹងវិលត្រឡប់មកលេងនៅក្លឹប FC Barcelona លក្ខណៈខ្ចីជើងជាលើកទី២ ទៀតរហូតដល់ចប់រដូវកាលឆ្នាំ២០២៥-២៦ ពីក្លឹប Al-Hilal នៃប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 03:36 PM, ចំនួនអ្នកអានៈ​ 47ដង
ក្រុមហ៊ុនប្រតិបត្តិករនៃបណ្តាញផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន Ukrenergo បាននិយាយថា ការកាត់ផ្តាច់ថាមពលជាបន្ទាន់ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងកៀវ ដោយសារហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានរងការខូចខាត បន្ទាប់ពីអ្វីដែលប្រធានរដ្ឋបាលយោធារបស់ទីក្រុង លោក Tymur Tkachenko បានពិពណ៌នាថា ជាការវាយប្រហារមីស៉ីលមានរយៈពេលខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 03:34 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើក លោក វ៉ាត់ ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបើកដំណើរការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (២០២៣-២០២៨) ត្រូវបានរចនាឡើង ដើម្បីជំរុញកំណើនបង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សានិរន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 03:31 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 03:22 PM, ចំនួនអ្នកអានៈ​ 43ដង
«មិនមានកិច្ចសន្ទនាណាមួយទេជាមួយរដ្ឋាភិបាលអាមេរិក លើកលែងតែការទាក់ទងគ្នាផ្នែកបចេ្ចកទេស ពាក់ព័ន្ធអន្តោប្រវេសន៍»។ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបង្ហោះសារយ៉ាងដូច្នេះនៅលើបណ្តាញសង្គម X បន្ទាប់ពីលោក ត្រាំ បាននិយាយថា ប្រទេសទាំងពីរកំពុងស្ថិតក្នុងកិច្ចពិភាក្សា បន្ទាប់ពីយោធាអាមេរិក បានចាប់ខ្លួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 03:19 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖ក្រុមហ៊ុនវ៉ាន់លី ថៃអឺរ បានសម្រេចចិត្តយកប្រទេសកម្ពុជា ជាទីតាំងក្រៅប្រទេសលើក​ដំបូង​​របស់ក្រុមហ៊ុន បង្កើតរោង​ចក្រ​ពង្រីកច្រវាក់ផលិតកម្ម។ ការសម្រេចចិត្តចាប់យក​កម្ពុជាជាប្រទេសពង្រីកច្រវាក់ផលិតកម្មនេះ គឺជាផ្លែផ្កាមួយនៃនយោបាយទាក់ម៉ូយ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-01-2026, 03:12 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការចូលរួមពីសំណាក់សមាជិកក្រុមស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1332 នាក់
ម្សិលមិញ : 11133 នាក់
សរុបទាំងអស់ : 10916420 នាក់