សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនលក់ដី លក់ប្រាសាទឡើយ, សូមពលរដ្ឋជឿចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ |
|
ចុះថ្ងៃទី: 17-06-2025, 07:25 PM, ចំនួនអ្នកអានៈ 37ដង |
|
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ ដើម្បីរក្សាបូរណភាពទឹកដី តម្កល់ឧត្តមប្រយោជន៍ និងប្រជាជន ព្រមទាំងធានាខុសត្រូវចំពោះកិត្តិយសជាតិ និងប្រជាជនលើឆាកអន្ដរជាតិ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសថា បញ្ហាព្រំដែនជាមួយប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយដោយភាពអត់ធ្មត់ និងច្បាស់លាស់ ហើយរាជរដ្ឋាភិបាល មិនបានលក់ទឹកដី ឬលក់ប្រាសាទខ្មែរឲ្យបរទេសណាមួយឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដអំពាវនាវឲ្យមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវបន្ដជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាមិនបានលក់ដី លក់ប្រាសាទឲ្យអ្នកណាទេ នៅពេលរាជរដ្ឋាភិបាល និងសម្ដេចតេជោ ហ៊ុន សែន មិនទាន់ឆ្លើយតប (បញ្ហាព្រំដែនជាមួយថៃ) គេនាំគ្នាចោទថា ត្រកូល ហ៊ុន ទាំងឪទាំងកូនលក់ដីឲ្យគេហើយ។ ការធ្វើសកម្មភាពនយោបាយមិនចាំបាច់លោតច្រឡោតនោះទេ ការធានាភាពម្ចាស់ការណ៍ និងច្បាស់លាស់ [...] សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មន្ដ្រីរាជការទាំងអស់ សូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាលំបាកមួយនេះ ធ្វើយ៉ាងណាការពារបូរណភាពទឹកដីរបស់យើង និងឧត្តមប្រយោជន៍ និងប្រជាជនរបស់យើងសូមបន្ដជឿទុកចិត្ត»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ចំពោះហេតុផលមួយចំនួនដែលកម្ពុជា មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះការគំរាមកំហែង និងការប្រមាថរបស់ក្រុមយោធាថៃ លើភាពតានតឹងដាក់គ្នាក្នុងបញ្ហាព្រំដែន ដើម្បីសិក្សាឲ្យបានម្មត់ចត់ និងច្បាស់លាស់។ ជាក់ស្ដែង ចំពោះការគំរាមលើបញ្ហាកាត់ផ្ដាច់ភ្លើង និងប្រព័ន្ធអ៉ីនធ័រណេត រាជរដ្ឋាភិបាលកម្ពុជា មិនតបតឡើយ ប៉ុន្ដែដាក់ចេញវិធានការបន្ទាន់ ក្នុងការកាត់ផ្ដាច់ពីថៃដោយខ្លួនឯង ហើយងាកមកផ្គត់ផ្គង់បណ្ដារបស់ជាតិវិញ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ត្រូវកសាងធនធានមនុស្ស កសាងធនធានរបស់ជាតិលើគ្រប់វិស័យ ដើម្បីមានលទ្ធភាពម្ចាស់ការណ៍ ហើយធានាឯករាជ្យភាពរបស់ជាតិ ដើម្បីបញ្ឈប់រាល់ការគំរាមកំហែង និងប្រមាថពីបរទេសណាមួយលើជាតិ និងប្រជាជនកម្ពុជាទាំងមូល។ សម្ដេចបន្ដថា ការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល គឺមានភាពចាស់ទុំច្បាស់លាស់ មិនរេតាមខ្យល់ដូចចុងស្រល់នោះឡើយ ដូច្នប្រជាពលរដ្ឋត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា៕










ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-06-2025, 02:48 PM, ចំនួនអ្នកអានៈ 23ដង
ខេត្តឧត្តរមានជ័យ៖ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន រដ្ឋមន្ត្រីបានថ្លែងនូវការគោរព និងការកោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 07:32 PM, ចំនួនអ្នកអានៈ 27ដង
បន្ទាយមានជ័យ៖លោកស្រី ឆន ឆែម ពលករខ្មែរដែលមកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសម្តែងនូវការសប្បាយរីករាយត្រេកអរក្រៃលែង ដែលរដ្ឋាភិបាលបានជួយគិតគូរផ្តល់ទាំងឱកាសការងារ ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលដំណើរការនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរ។
នាព្រឹកថ្ងៃទី១៧ ខែម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 07:25 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ ដើម្បីរក្សាបូរណភាពទឹកដី តម្កល់ឧត្តមប្រយោជន៍ និងប្រជាជន ព្រមទាំងធានាខុសត្រូវចំពោះកិត្តិយសជាតិ និងប្រជាជនលើឆាកអន្ដរជាតិ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:49 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តកំពតពិធីនេះមានការចូលរួមពីសំណាក់លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:43 PM, ចំនួនអ្នកអានៈ 37ដង
ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ហាវ រតនៈ និងលោកជំទាវ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ហាវ រតនៈ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-06-2025, 06:36 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តប៉ៃលិន៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាននាយទាហានរង ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-06-2025, 06:39 PM, ចំនួនអ្នកអានៈ 28ដង
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យន្តហោះចម្បាំង និងយន្តហោះយោធាជាង៥០គ្រឿង បានធ្វើប្រតិបត្តិការវាយប្រហារនិងកម្ទេច ប្រព័ន្ធបាញ់មីស៉ីល surface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៉ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៉ីរ៉ង់មាន»។
នៅថ្ងៃចន្ទ ទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:40 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន»៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:28 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ អំណោយនេះ ត្រូវបានព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុុជរដ្ឋ ចាត់តាំង លោកស្រី ឈរ រ៉ានី, លោកស្រី ម៉ែន នារីនិមល សមាជិកាគណៈកម្មាធិការនាយក និងលោក សៅ សផាត (ឆានុ) ប្រធានគណៈកម្មការ យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដោយបានការទទួលសម្របសម្រួល ពីសំណាក់ ឧត្តមសេនីយ៍ឯក អឿម សំអាត និងលោក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:22 PM, ចំនួនអ្នកអានៈ 62ដង
កាលពីថ្ងៃសុក្រ ទីក្រុងបាដាដ បានដាក់ ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ជុំវិញការណ៍ដែរអ៉ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីអនុវត្តការវាយប្រហារអ៉ីរ៉ង់។ប្រទេសអ៉ីរ៉ាក់ បានអំពាវនាវទុកជាមុនឱ្យសហរដ្ឋអាមេរិក រារាំងយន្តហោះចម្បាំងអ៉ីស្រាអែល ពីការរំលោភលើដែនអាកាសអ៉ីរ៉ាក់ ករណីមានការអន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:21 PM, ចំនួនអ្នកអានៈ 35ដង
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim អគ្គិភ័យបានឆាបឆេះនៅដំណាក់កាលទី ១៤ នៃរោងចក្រ ដែលនាំឲ្យមានការខាតបង់ផលិតកម្មឧស្ម័ន ១២ លានម៉ែត្រគូប។ ហេតុការណ៍នេះ កើតឡើងក្រោយពេលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង ៩% រួចទៅហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:19 PM, ចំនួនអ្នកអានៈ 43ដង
យោធាអ៉ីស្រាអែលនិយាយថា មីស៉ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ ឆ្ពោះមកអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៉ីរ៉ង់។ ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ អ៉ីស្រាអែល និងអ៉ីរ៉ង់ បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:04 PM, ចំនួនអ្នកអានៈ 43ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តម្លៃសំបុត្រ ១សន្លឹកមានតម្លៃត្រឹម ២០ដុល្លារ និងទិញ១ បានដល់ទៅ ៤សន្លឹសសម្រាប់សិស្ស-និស្សិតប្រចាំទីក្រុង Miami ដើម្បីលើកទឹកចិត្តចូលរួមក្នុងកម្មវិធីបើកនារាត្រីថ្ងៃនេះ នៅឯកីឡដ្ឋាន Hard Rock។
តម្លៃសំបុត្រចូលទស្សនាកម្មវិធីប្រកួតបាល់ទាត់កម្រិតក្លិបអន្តរទ្វីប Club World Cuspan 2025 ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:01 PM, ចំនួនអ្នកអានៈ 36ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្ស ៥ ឬ ៦នាក់ នៅលើឧទ្ធម្ភាគចក្រនោះ នៅពេលធ្លាក់។ របាយការណ៍ក៏បានបញ្ជាក់ដែរថា អាកាសធាតុនៅទូទាំងជ្រលងភ្នំ Kedarnath គឺអាក្រក់ខ្លាំងនៅពេលកើតហេតុ។
ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងធ្វើដំណើរពីក្រុង Dehradun ទៅកាន់តំបន់សក្ការៈ Kedarnath បានធ្លាក់នៅក្បែរតំបន់ Gauriku
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 11:58 AM, ចំនួនអ្នកអានៈ 31ដង
កន្លងមក មានសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអ៊ីស្រាអែល អំពីភាពរកាំរកូសរវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក ណេតាន់យ៉ាហ៊ូ បានគំរាមវាយប្រហារអ៊ីរ៉ង់ ទោះបីជាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការកម្រិតលើកម្មវិធីនុយក្លេ
 ព័ត៌មានលម្អិត
|
|
|