កម្ពុជា ចាប់ផ្ដើមបើកជើងហោះហើរត្រង់ថ្មី ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន
ចុះថ្ងៃទី: 26-10-2025, 12:18 PM, ចំនួនអ្នកអានៈ 109ដង
រាជធានីភ្នំពេញពិធីបើកជើងហោះហើរថ្មីរបស់ក្រុមហ៊ុនជាតិ ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយឆ្លងកាត់ទីក្រុងហ្វូចូវ ប្រទេសចិននេះ បានរៀបចំធ្វេីឡេីងក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិកាដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានចាប់ផ្ដើមបើកជើងហោះហើរត្រង់ថ្មី ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងពិធីបើកជើងហោះហើរលើកដំបូងនេះ ក៏មានការចូលរួមពីសំណាក់លោក ATSUSHI UENO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្រសួងទេសចរណ៍ និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន CAIC និងភ្នាក់ងារទេសចរណ៍។ នេះជាសមិទ្ធិផលថ្មីមួយទៀត ដែលក្រុមហ៊ុនជាតិបានពង្រីកវិសាលភាពរបស់ខ្លួន ទៅកាន់អាស៊ីបូព៌ាកាន់តែឆ្ងាយ ដែលបង្ហាញអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏ដូចជាការរួមចំណែកដល់វិស័យដឹកជញ្ជូនទំនាក់ទំនង វប្បធម៌ ប្រពៃណី ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងជប៉ុនព្រមទាំងនាំកម្ពុជាឱ្យពិភពលោកស្គាល់កាន់តែច្បាស់ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះអាកាសចរណ៍ជាតិក៏ពិតជាបានរួមចំណែករុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ គឺតាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសនេះ បាននាំទេសចរណ៍ពាណិជ្ជកម្ម វិនិយោគិនទំនិញជាដើម -ល-។ ការបើកជើងហោះហើរត្រង់ថ្មីនេះ ស្របតាមទិសដៅ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការតភ្ជាប់អាកាស និងលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ តាមរយៈការបើកបម្រើបណ្តាជើងហោះហើរថ្មីៗ ទៅកាន់ទីផ្សារសំខាន់ៗ នៅក្រៅប្រទេស។ ជើងហោះហើរភ្នំពេញ-ទីក្រុងហ្វ៊ូចូវ-ទីក្រុងតូក្យូ (PNH–FOC–NRT) នេះ បានផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរជាមួយ ពេលវេលាប្តូរយន្តហោះខ្លី តាមរយៈទីក្រុងហ្វ៊ូចូវ ដោយជួយកាត់បន្ថយការរង់ចាំយូរ និងធ្វើឱ្យការធ្វើដំណើររវាងកម្ពុជា និងជប៉ុន រហ័ស សមស្រប និងមានប្រសិទ្ធភាព។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលផ្តល់ការហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅកាន់ប្រទេសជប៉ុន តាមរយៈទីក្រុងហ៊្វូចូវ។ ជើងហោះហើរនេះ ចំណាយពេលប្រហែល ៧ម៉ោង៖៣០នាទី ជាមួយនឹងការឈប់សម្រាក៥០នាទី នៅទីក្រុងហ្វ៊ូចូវ។ ជើងហោះហើរនេះ ប្រើប្រាស់យន្តហោះប្រភេទ អ៊ែរបើស (Airbus) ៣២០/៣២១ ដែលបានកំណត់រចនាសម្ព័ន្ធជាមួយនឹងកៅអី ដឹកអ្នកដំណើរចំនួន ១៧០/១៧៨ (ចែកជា២ថ្នាក់ កៅអី៖ កៅអីធម្មតា និងកៅអីថ្នាក់ធុរកិច្ច)។ សម្រាប់ការឈប់សម្រាកនៅទីក្រុងហ្វ៊ូចូវ អ្នកដំណើរមិនតម្រូវឱ្យចុះពីយន្តហោះ មិនតែប៉ុណ្ណោះ ក៏មិនតម្រូវឱ្យមានទិដ្ឋាការនោះទេ។ អ្នកដំណើរដែលមានលិខិតឆ្លងដែនខ្មែរ ទទួលបានអត្ថប្រយោជន៍យ៉ាងពិសេស គឺទទួលបានវ៉ាលី Check-in បន្ថែម សរុបរួមទាំងអស់២វ៉ាលី (មិនលើសពី២៣គីឡូក្រាមក្នុង១វ៉ាលី) ហើយអ្នកដំណើរទាំងកៅអីធម្មតា និងកៅអីថ្នាក់ធុរកិច្ច ទទួលបានការបម្រើសេវាកម្មអាហារ នៅលើយន្តហោះសម្រាប់ជើងហោះហើរថ្មី រវាងកម្ពុជា និងជប៉ុន។ សូមបញ្ជាក់ផងដែរថា ជើងហោះហើរនេះ មានបម្រើជូន ៣ជើងក្នុងមួយសប្តាហ៍ ដែលមានជើងហោះហើរលេខ K6592 ចេញពីភ្នំពេញម៉ោង ០៩៖៤០ ទៅដល់តូក្យូម៉ោង ១៩៖០០ ហើយត្រឡប់វិញជាមួយជើងហោះហើរលេខ K6593 ពីតូក្យូនៅម៉ោង ២០៖០០ មកដល់ភ្នំពេញនៅម៉ោង ០២៖៥៥៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 31-10-2025, 08:28 PM, ចំនួនអ្នកអានៈ​ 44ដង
ខេត្តឧត្តរមានជ័យការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-10-2025, 08:20 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖«NCHIVE» ដែលជាតារាចម្រៀងកូរ៉េ ១ក្រុម បានមកផលិតវិដេអូចម្រៀងនៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីរូបភាពដ៏ស្រស់ស្អាតនៅមុខព្រះបរមរាជវាំង វិមានឯករាជ្យ កោះពេជ្រ បណ្តាទីតាំងដទៃទៀតនៃរាជធានីភ្នំពេញ និងតំបន់សមុទ្រផងដែរ។ នេះជាវិដេអូចម្រៀងសម្រាប់បទចម្រៀង «LUV+ME» របស់ក្រុម K-spanospan «NCHIVE» ដែលត្រូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:59 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖តាមរយៈរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក កែវ នាថមុនី ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណីលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:53 PM, ចំនួនអ្នកអានៈ​ 58ដង
ចូលរួមអបអរសាទរ កូនខ្មែរកីឡាករស្គីទឹកកក មកពី Ice Dome Cambodia ចូលរួមកម្មវិធីប្រកួតស្គីទឹកកក នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោកគ្រូបង្វឹក សេន ប៊ុនធឿន ដែលមានរយៈពេល២ថ្ងៃ នៅថ្ងៃ២៩-៣០ ខែតុលា ឆ្នាំ២០២៥។ កម្ពុជាចូលរួមចំនួន៥នាក់ ក្នុងម្នាក់ប្រកួតចំនួន៣វិញ្ញាសា ដែលសមាជិកមកចូលរួមប្រកួត ចំនួន៤ប្រទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:50 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង ៦ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦​។ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:45 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖តាមរយៈសេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជាបញ្ជក់ដូច្នេះថា «នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាសដែលចេញពី «ធនាគារខ្មែរពិតៗ»។ ធនាគារជាតិនៃកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:33 PM, ចំនួនអ្នកអានៈ​ 65ដង
ឧបករណ៍ GPU របស់ Nvidia ដូចជា H100 និង Blackwell ក្លាយជាផលិតផលស្នូល និងមានក្រុមហ៊ុនជាច្រើនត្រូវការដូចជា OspanenAI, Google, Amazon និង Meta ដែលកំពុងបណ្ដុះបណ្ដាលម៉ូដែលភាសាធំ (LLMs) និងបង្កើតមជ្ឈមណ្ឌលទិន្នន័យបែប AI។ តម្លៃភាគហ៊ុន Nvidia នៅតម្លៃប្រមាណ ២០៧ដុល្លារក្នុងមួយហ៊ុនដែលជាកំណត់ត្រាថ្មី។ តាមការរាយការណ៍ពី Reuters តម្លៃទីផ្សាររបស់ក្រុមហ៊
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:29 PM, ចំនួនអ្នកអានៈ​ 66ដង
ថ្លែងប្រាប់សភា លោក Tengku Zafrul បានច្រានចោលនូវការចោទប្រកាន់ថា ដែលថាម៉ាឡេស៉ី នឹងអនុញ្ញាតឱ្យមានការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក ដើម្បីបានប្រាក់ចំណេញភ្លាមៗ ឬផលប្រយោជន៍យុទ្ធសាស្ត្រ។ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Tengku Zafrul Abdul Aziz បាននិយាយថា ម៉ាឡេស៉ីនៅតែបន្តហាមឃាត់ការនាំចេញរ៉ែកម្រ ដែលមិនទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:25 PM, ចំនួនអ្នកអានៈ​ 68ដង
នៅលើយន្តហោះ Air Force One ពេលចាកចេញពីកូរ៉េខាងត្បូង លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «ខ្ញុំនឹងទៅប្រទេសចិន នៅខែមេសា ហើយគាត់នឹងមកទីនេះ (អាមេរិក) នៅពេលណាមួយបន្ទាប់ពីនោះ អាចនៅរដ្ឋ Florida, Palm Beach ឬ Washington DC»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីជួបប្រធានាធិបតី ស៉ី ជីនពីង ថាលោកមានគម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:21 PM, ចំនួនអ្នកអានៈ​ 63ដង
Galaxy Z TriFold ត្រូវបានរចនាឡើងជាមួយនឹងយន្តការបត់បែនពីរហ៊ីង (Dual-Hinge) ដែលអនុញ្ញាតឱ្យអេក្រង់បត់ចូលខាងក្នុងពីរដងក្នុងទម្រង់អក្សរ «G» ឬ «Z» ។ ការរចនានេះផ្តល់នូវភាពបត់បែនខ្ពស់ជាងម៉ូដែល Z Fold និង Z Flispan បច្ចុប្បន្នដែលបត់បានតែម្ដង។ នៅពេលលាតពេញ (Unfolded) ទូរស័ព្ទនេះនឹងប្រែក្លាយជាអេក្រង់ទំហំ ១០ អ៊ីញ ដ៏ធំទូលាយ ដែលផ្តល់នូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:16 PM, ចំនួនអ្នកអានៈ​ 65ដង
កាលពីថ្ងៃទី៩ ខែតុលា ក្រសួងពាណិជ្ជកម្មចិន បានប្រកាសវិធានការរឹតត្បិតថ្មី លើការនាំចេញរ៉ែកម្រ ខណៈវាគឺជាការរឹតបន្តឹងថែមទៀត​ទៅលើឧស្សាហកម្មសំខាន់ ដែលជាប្រភពចម្បងមួយ នៃភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន។ ប៉ុន្តែរយៈពេល ៣សប្តាហ៍ក្រោយមក ក្នុងថ្ងៃតែមួយនៃកិច្ចប្រជុំកំពូលរវាងប្រធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:17 AM, ចំនួនអ្នកអានៈ​ 75ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮ»។ ការបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារ និងតម្រង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:13 AM, ចំនួនអ្នកអានៈ​ 82ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរលើការប្រែប្រួល ជាវិជ្ជមាននូវផ្នត់គំនិត និងការពិចារណារបស់មន្រ្តីសុខាភិបាល ក្នុងការស្វះស្វែងរកចំណុចកែលម្អ ក្នុងការងារបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:09 AM, ចំនួនអ្នកអានៈ​ 78ដង
លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំគិតថា ពួកយើងនឹងមានកិច្ចប្រជុំដ៏ប្រសើរមួយ ជាមួយលោកប្រធានាធិបតីចិន ស៉ី ហើយបញ្ហាជាច្រើន នឹងត្រូវបានដោះស្រាយ»។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកមិន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:07 AM, ចំនួនអ្នកអានៈ​ 84ដង
រាជធានីភ្នំពេញ៖ការជំរុញនេះ ដោយលោកសង្កេតឃើញថា កន្លងមក ម្ចាស់សហគ្រាសមួយចំនួន មិនបានទៅស្នើសុំចុះបញ្ជីផលិតផលដោយខ្លួនឯងនោះទេ ហើយអ្នកខ្លះបានគេចវេសមិនព្រមទៅចុះបញ្ជីផលិតផល ឬចុះតែមួយចំនួន ដោយពួកគេលើកឡើងថា តម្លៃថ្លៃ។ តម្លៃថ្លៃនេះ គឺសុទ្ធតែចេញពីមាត់អ្នករត់ការ ឬឈ្មួញជើងសារ ដែល​គេបន្លំថា ចុះម្ត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1081 នាក់
ម្សិលមិញ : 8008 នាក់
សរុបទាំងអស់ : 10223360 នាក់