រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រយៈពេល៩ខែ ក្រសួងព័ត៌មាន កត់ត្រាព័ត៌មានក្លែងក្លាយទាក់ទងនឹងជម្លោះព្រំដែនជាង ២ពាន់ករណី និងបានពង្រឹងយន្តការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ
ចុះថ្ងៃទី: 29-10-2025, 11:17 AM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮ»។ ការបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារ និងតម្រង់ទិសលើការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលមាននិន្នាការកើនឡើងក្នុងរយៈពេល ៥ខែចុងក្រោយនេះ ជាពិសេសព័ត៌មានក្លែងក្លាយទាក់ទងនឹងបញ្ហាជម្លោះព្រំដែន។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ រួមមានដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ការញុះញង់បំពុលសង្គម ការប្រមាថ និងព័ត៌មានមិនពិតទាក់ទងនឹងជម្លោះព្រំដែនចំនួន ២,៨១០ករណី ក្នុងនោះការបំភ្លៃខុសពីការពិត ការប្រឌិតព័ត៌មានទាក់ទងនឹងរាជរដ្ឋាភិបាល និងបញ្ហាព្រំដែនចំនួន ២,១២២ករណី។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ, គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដឹកនាំដោយក្រសួងព័ត៌មានបានដាក់ចុះនូវវិធានការជាច្រើនដោយអនុវត្តអភិក្រម «ពន្លត់ភ្លើង មិនអង្គុយបកផ្សែង» ដោយ៖ ទី១- ការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ទី២- ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដោយដាក់ឱ្យគោរព និងអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ទី៣- បណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម ទី៤- ការផ្តល់នូវចំណេះដឹងអក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ទី៥- ការពង្រឹង និងពង្រីកការផ្សព្វផ្សាយខ្លឹមសារត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់សង្គម ទី៦- ការធ្វើយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេស និងការកសាងយន្តការពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ ទី៧- បានចលនាបណ្តាប្រទេសផ្សេងៗក្នុងតំបន់ក្នុងការរៀបចំយន្តការថ្នាក់តំបន់ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយក្រោមការជំរុញការងារ «ការទូតព័ត៌មាន» ទី៨- បង្កើនប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានពីប្រភពផ្លូវការ និងយន្តការបញ្ចេញព័ត៌មាននិងការឆ្លើយតប ទី៩- ការសិក្សាស្រាវជ្រាវដើម្បីឈានទៅរៀបចំច្បាប់ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការងារជាច្រើនទៀតដែលក្រសួងព័ត៌មានបានធ្វើ និងកំពុងធ្វើ ដើម្បីពន្លត់ភ្លើង។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីធ្វើឱ្យកម្ពុជាមិនត្រូវបានបំពុលដោយព័ត៌មានក្លែងក្លាយរបស់ក្រុមជនមួយចំនួន, សូមសាធារណជនទូទៅ ជាពិសេសបងប្អូនអ្នកសារព័ត៌មាន មេត្តាបន្តចូលរួមទាំងអស់គ្នា ដោយមិនបង្កើតព័ត៌មាន ក្លែងក្លាយ មិនចែកផ្សព្វផ្សាយ និងត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។ ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត! ករណីរកឃើញថាមានព័ត៌មានក្លែងក្លាយ, សូមកុំរំលង! អ្នកអាចចូលរួមកម្ចាត់ លុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយនោះដោយផ្តល់នូវការព័ត៌មានពិត ត្រឹមត្រូវ និងជឿទុកចិត្តបានប្រកបដោយប្រភពច្បាស់លាស់ជារូបភាព ជាសំណេរ ឬជាវីដេអូ។ «យើងមិនត្រូវទុកចន្លោះពេលវេលាច្រើនដល់ព័ត៌មានក្លែងក្លាយទេ, ទុកចន្លោះពេលកាន់តែយូរ កាន់តែមានហានីភ័យខ្ពស់ និងមហន្តរាយធំ។ ដូច្នេះ សូមប្រើប្រាស់ការបន្សាបភ្លាមៗតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿនបំផុត។ វិធានការមានប្រសិទ្ធភាពបំផុតក្នុងការបន្សាបព័ត៌មានក្លែងក្លាយ គឺព័ត៌មានពិត និងត្រឹមត្រូវ»។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មការប្រឆាំងពព័ត៌មានក្លែងក្លាយ ដែលបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីឆ្លើយតប និងទប់ស្កាត់សកម្មភាពបង្កើតព័ត៌មានក្លែងក្លាយពីសំណាក់ជនខិលខូច ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ ដូច្នេះ សូមក្រុមការងាររួមគ្នាបង្កើនសកម្មភាពបន្ថែមទៀត ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការរកឃើញនូវព័ត៌មានក្លែងក្លាយ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ជាពិសេសយើងត្រូវរួមគ្នាធ្វើឱ្យប្រជាជនទុកចិត្តមកលើរាជរដ្ឋាភិបាល ចំពោះការផ្សព្វផ្សាយពព័ត៌មាន ពិតត្រឹមត្រូវ ច្បាស់លាស់ និងរហ័សទាន់សកម្មភាពការណ៍ដែលបានកើតឡើង។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ការបាត់បង់ជំនឿតាមរយៈព័ត៌មានក្លែងក្លាយ ដែលយើងមិនបានផ្សព្វផ្សាយតបទៅវិញ មិនបានបកស្រាយបកទៅវិញ គឺវាស្មើនឹងការបំផ្លាញខ្លួនយើងហើយ ចំពោះការបាត់បង់ជំនឿទុកចិត្តរបស់ពលរដ្ឋដោយសារព័ត៌មានក្លែងក្លាយ មិនមែនជាយុត្តិធម៌សម្រា
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-10-2025, 11:17 AM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮ»។ ការបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារ និងតម្រង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:13 AM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរលើការប្រែប្រួល ជាវិជ្ជមាននូវផ្នត់គំនិត និងការពិចារណារបស់មន្រ្តីសុខាភិបាល ក្នុងការស្វះស្វែងរកចំណុចកែលម្អ ក្នុងការងារបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:09 AM, ចំនួនអ្នកអានៈ​ 54ដង
លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំគិតថា ពួកយើងនឹងមានកិច្ចប្រជុំដ៏ប្រសើរមួយ ជាមួយលោកប្រធានាធិបតីចិន ស៉ី ហើយបញ្ហាជាច្រើន នឹងត្រូវបានដោះស្រាយ»។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកមិន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:07 AM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ការជំរុញនេះ ដោយលោកសង្កេតឃើញថា កន្លងមក ម្ចាស់សហគ្រាសមួយចំនួន មិនបានទៅស្នើសុំចុះបញ្ជីផលិតផលដោយខ្លួនឯងនោះទេ ហើយអ្នកខ្លះបានគេចវេសមិនព្រមទៅចុះបញ្ជីផលិតផល ឬចុះតែមួយចំនួន ដោយពួកគេលើកឡើងថា តម្លៃថ្លៃ។ តម្លៃថ្លៃនេះ គឺសុទ្ធតែចេញពីមាត់អ្នករត់ការ ឬឈ្មួញជើងសារ ដែល​គេបន្លំថា ចុះម្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:04 AM, ចំនួនអ្នកអានៈ​ 55ដង
យោងតាមរបាយការណ៍ថ្មីៗនេះ PSG ដែលធ្លាប់បានស្ថិតនៅលំដាប់ទី៣ នៅក្នុងតារាង Deloitte Football Money League កាលពីខែមករាដើមឆ្នាំ២០២៤ ខណៈនេះពួកគេបានកើនប្រាក់ចំណូលពីមុនប្រមាណ ៨០៦លានអឺរ៉ូដែលជាប្រាក់ចំណូលខ្ពស់បំផុត ។ ក្រុម Paris St Germain បានប្រកាសពីប្រាក់ចំណូលខ្ពស់បំផុតក្នុងរដូវកាលឆ្នាំ ២០២៤-២០២៥ មានចំនួនប្រមាណ ៨៣៧ លានអឺរ៉ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:03 AM, ចំនួនអ្នកអានៈ​ 60ដង
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់តេស្តមីស៉ីលគ្រូសខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សមុទ្រលឿង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយវាហោះបានរយៈពេលជាង២ម៉ោង។ លោក ត្រាំ បាននិយាយថា រូបលោកពិតជាចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងសប្តាហ៍នេះ អំឡុងពេលទស្សនកិច្ច​នៅប្រទេសកូរ៉េ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:01 AM, ចំនួនអ្នកអានៈ​ 53ដង
TASS បានរាយការណ៍ដូចខាងលើ ដោយយោងតាមសម្តីរបស់លោកស្រី Natalya Eismont អ្នកនាំពាក្យប្រធានាធិបតីបេឡារុស លោក Alexander Lukashenko។ លោកស្រី Eismont បាននិយាយថា ការងារត្រៀមរៀបចំសម្រាប់ការដាក់ពង្រាយពួកវា គឺជិតចប់រួចរាល់ហើយ។ លោក Lukashenko ផ្ទាល់ បាននិយាយថា ការដាក់ពង្រាយមីស៉ីលល្បឿនលឿនជាងសំឡេងនេះ គឺជាការឆ្លើយតបចំពោះអ្វីដែលលោកចាត់ទុក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:21 AM, ចំនួនអ្នកអានៈ​ 35ដង
អំឡុងពេលប្រជុំជាមួយក្រុមមន្រ្តីរដ្ឋាភិបាល លោក ហ្សេលេនស្គី ក៏បានបញ្ជាឱ្យបន្តបង្កើនការផលិតយន្តហោះដ្រូន និងចង់ឱ្យមានការធានាថាអាវុធ ក៏ដូចជាគ្រាប់រំសេវផលិតក្នុងស្រុកអាចគ្របដណ្តប់បានប្រហែល ៥០ភាគរយ នៃតម្រូវការរបស់កងទ័ព។ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៩ ខែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 07:08 AM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅទីក្រុងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 07:12 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់ ២១ព្រះវស្សា។ សារលិខិតរបស់សម្តេចតេជោ ហ៊ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 06:57 AM, ចំនួនអ្នកអានៈ​ 62ដង
នៅក្នុងការប្រកាសមួយដែលធ្វើឡើងនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ លោក ហិចសេត បានគូសបញ្ជាក់ថា នេះគឺជាការកើនឡើងជាបន្តបន្ទាប់នៃប្រតិបត្តិការវាយប្រហារ ហើយក៏ជាលើកទីមួយផងដែរ ដែលការវាយប្រហារជាច្រើនលើកត្រូវបានប្រកាសក្នុងថ្ងៃតែមួយ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហិចសេត (Pete Hegseth) បានប្រកាសថា យោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 07:13 AM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញនៅក្នុងសន្និសីទសារព័ត៌មាននេះលោកណ្ឌិត សូ ណារ៉ូ បានថ្លែងបញ្ជាក់ថា «ឆ្លៀតក្នុងឱកាសនោះដែរ តាំងនាមប្រទេសកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា ចំពោះការខិតខំប្រឹងប្រែងដោយផ្ទាល់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 06:49 AM, ចំនួនអ្នកអានៈ​ 54ដង
លោក Netanyahu បានបញ្ជាក់ថា អដ្ឋិធាតុដែលក្រុមហាម៉ាសបានប្រគល់ឱ្យកាលពីយប់ថ្ងៃចន្ទ គឺជារបស់លោក អូហ្វី ត្សាហ្វាទី (Ofir Tzarfati) ដែលជាចំណាប់ខ្មាំងម្នាក់ដែលសាកសពរបស់គាត់ត្រូវបានកងកម្លាំងអ៉ីស្រាអែលរកឃើញរួចទៅហើយកាលពីរយៈពេលដំបូងនៃសង្គ្រាម មិនមែនជារបស់ចំណាប់ខ្មាំងម្នាក់ក្នុងចំណោម ១៣នាក់ដែលនៅបាត់ខ្លួននោះទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 06:47 AM, ចំនួនអ្នកអានៈ​ 50ដង
ក្រុមហ៊ុនអាកាសចរណ៍ Mombasa Air Safari បានបញ្ជាក់ថា យន្តហោះដែលមានលេខចុះបញ្ជី 5Y-CCA នោះ បានដឹកអ្នកដំណើរជនជាតិហុងគ្រី ៨នាក់, ជនជាតិអាល្លឺម៉ង់ ២នាក់ និងអ្នកបើកបរជនជាតិកេនយ៉ាម្នាក់។ យន្តហោះបានហោះចេញពីក្រុងរមណីយដ្ឋានទេសចរណ៍ Diani។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបានបញ្ជាក់ថា «ជាអកុសល មិនមានអ្នកណាម្នាក់ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-10-2025, 07:19 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញអង្គការក្រៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) បានសហការជាមួយ OKTA ភ្នំពេញ, មជ្ឈមណ្ឌល PGCT, ក្រុមហ៊ុនមេធាវី C.K. ការិយាល័យមេធាវី One Asia Law Firm, ធនាគាវ KB Daehan Sspanecialized Bank Plc និងប្រធាន Nextgen Leaders Network បានផ្តល់ការបរិច្ចាគនូវថ្នាំពេទ្យ, សម្ភារវេជ្ជសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ និងស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9592 នាក់
ម្សិលមិញ : 6169 នាក់
សរុបទាំងអស់ : 10203770 នាក់