សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមក្រាបបង្គំទូលថ្វាយព្រះពរ និងសម្តែងនូវអំណរសាទរ ថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ
ចុះថ្ងៃទី: 29-10-2025, 07:12 AM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់ ២១ព្រះវស្សា។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តម ពោរពេញដោយសេចក្តីអភិរម្យសោមនស្សរីករាយអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គ លេខាធិការដ្ឋានព្រឹទ្ធសភា និងទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តសម្តែងនូវអំណរសាទរ ប្រកបដោយកតញ្ញូកតវេទិតាធម៌ដ៏ស្មោះស្ម័គ្របំផុត និងថ្លែងអំណរព្រះមហាករុណាទិគុណ ព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បាននិងកំពុងបំពេញព្រះរាជសកម្មភាពដ៏មហាមង្គលថ្លៃថ្លាគ្មានអ្វីផ្ទឹមពុំបាន មិនខ្លាចនឿយព្រះកាយពល បន្តព្រះរាជបូជនីយកិច្ចនៃ សម្តេចព្រះបរមរតនកោដ្ឋ និងគង់ជាម្លប់ដ៏ត្រជាក់ត្រជំថ្កើងថ្កាន ដើម្បីប្រជាជាតិ មានសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជា រាស្ត្ររួមរស់ជាមហាគ្រួសារតែមួយ ប្រកបដោយសុខដុមរមនា សុភមង្គល និងវិបុលភាព ក្រោមបាវនា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស នាំមកនូវមោទនភាព និងកិត្យានុភាពជាតិកាន់តែខ្ពង់ខ្ពស់ថែមទៀត ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ តបតាមព្រះរាជគុណូបការៈដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទនកិច្ច ថ្វាយព្រះសព្ទសាធុការពរជ័យបវរមហាប្រសើរ និងលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមយាងបីបាច់ថែរក្សាអភិបាលប្រោះព្រំប្រទានព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបញ្ញាញាណ ភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមរាជ សម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបតរៀងទៅ។ សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោស ទទួលនូវគារវភក្តីដ៏មហាខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-10-2025, 11:17 AM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮ»។ ការបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារ និងតម្រង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:13 AM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរលើការប្រែប្រួល ជាវិជ្ជមាននូវផ្នត់គំនិត និងការពិចារណារបស់មន្រ្តីសុខាភិបាល ក្នុងការស្វះស្វែងរកចំណុចកែលម្អ ក្នុងការងារបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:09 AM, ចំនួនអ្នកអានៈ​ 54ដង
លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំគិតថា ពួកយើងនឹងមានកិច្ចប្រជុំដ៏ប្រសើរមួយ ជាមួយលោកប្រធានាធិបតីចិន ស៉ី ហើយបញ្ហាជាច្រើន នឹងត្រូវបានដោះស្រាយ»។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកមិន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:07 AM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ការជំរុញនេះ ដោយលោកសង្កេតឃើញថា កន្លងមក ម្ចាស់សហគ្រាសមួយចំនួន មិនបានទៅស្នើសុំចុះបញ្ជីផលិតផលដោយខ្លួនឯងនោះទេ ហើយអ្នកខ្លះបានគេចវេសមិនព្រមទៅចុះបញ្ជីផលិតផល ឬចុះតែមួយចំនួន ដោយពួកគេលើកឡើងថា តម្លៃថ្លៃ។ តម្លៃថ្លៃនេះ គឺសុទ្ធតែចេញពីមាត់អ្នករត់ការ ឬឈ្មួញជើងសារ ដែល​គេបន្លំថា ចុះម្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:04 AM, ចំនួនអ្នកអានៈ​ 54ដង
យោងតាមរបាយការណ៍ថ្មីៗនេះ PSG ដែលធ្លាប់បានស្ថិតនៅលំដាប់ទី៣ នៅក្នុងតារាង Deloitte Football Money League កាលពីខែមករាដើមឆ្នាំ២០២៤ ខណៈនេះពួកគេបានកើនប្រាក់ចំណូលពីមុនប្រមាណ ៨០៦លានអឺរ៉ូដែលជាប្រាក់ចំណូលខ្ពស់បំផុត ។ ក្រុម Paris St Germain បានប្រកាសពីប្រាក់ចំណូលខ្ពស់បំផុតក្នុងរដូវកាលឆ្នាំ ២០២៤-២០២៥ មានចំនួនប្រមាណ ៨៣៧ លានអឺរ៉ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:03 AM, ចំនួនអ្នកអានៈ​ 60ដង
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់តេស្តមីស៉ីលគ្រូសខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សមុទ្រលឿង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយវាហោះបានរយៈពេលជាង២ម៉ោង។ លោក ត្រាំ បាននិយាយថា រូបលោកពិតជាចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងសប្តាហ៍នេះ អំឡុងពេលទស្សនកិច្ច​នៅប្រទេសកូរ៉េ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:01 AM, ចំនួនអ្នកអានៈ​ 52ដង
TASS បានរាយការណ៍ដូចខាងលើ ដោយយោងតាមសម្តីរបស់លោកស្រី Natalya Eismont អ្នកនាំពាក្យប្រធានាធិបតីបេឡារុស លោក Alexander Lukashenko។ លោកស្រី Eismont បាននិយាយថា ការងារត្រៀមរៀបចំសម្រាប់ការដាក់ពង្រាយពួកវា គឺជិតចប់រួចរាល់ហើយ។ លោក Lukashenko ផ្ទាល់ បាននិយាយថា ការដាក់ពង្រាយមីស៉ីលល្បឿនលឿនជាងសំឡេងនេះ គឺជាការឆ្លើយតបចំពោះអ្វីដែលលោកចាត់ទុក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:21 AM, ចំនួនអ្នកអានៈ​ 35ដង
អំឡុងពេលប្រជុំជាមួយក្រុមមន្រ្តីរដ្ឋាភិបាល លោក ហ្សេលេនស្គី ក៏បានបញ្ជាឱ្យបន្តបង្កើនការផលិតយន្តហោះដ្រូន និងចង់ឱ្យមានការធានាថាអាវុធ ក៏ដូចជាគ្រាប់រំសេវផលិតក្នុងស្រុកអាចគ្របដណ្តប់បានប្រហែល ៥០ភាគរយ នៃតម្រូវការរបស់កងទ័ព។ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៩ ខែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 07:08 AM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅទីក្រុងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 07:12 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់ ២១ព្រះវស្សា។ សារលិខិតរបស់សម្តេចតេជោ ហ៊ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 06:57 AM, ចំនួនអ្នកអានៈ​ 62ដង
នៅក្នុងការប្រកាសមួយដែលធ្វើឡើងនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ លោក ហិចសេត បានគូសបញ្ជាក់ថា នេះគឺជាការកើនឡើងជាបន្តបន្ទាប់នៃប្រតិបត្តិការវាយប្រហារ ហើយក៏ជាលើកទីមួយផងដែរ ដែលការវាយប្រហារជាច្រើនលើកត្រូវបានប្រកាសក្នុងថ្ងៃតែមួយ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហិចសេត (Pete Hegseth) បានប្រកាសថា យោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 07:13 AM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញនៅក្នុងសន្និសីទសារព័ត៌មាននេះលោកណ្ឌិត សូ ណារ៉ូ បានថ្លែងបញ្ជាក់ថា «ឆ្លៀតក្នុងឱកាសនោះដែរ តាំងនាមប្រទេសកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា ចំពោះការខិតខំប្រឹងប្រែងដោយផ្ទាល់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 06:49 AM, ចំនួនអ្នកអានៈ​ 53ដង
លោក Netanyahu បានបញ្ជាក់ថា អដ្ឋិធាតុដែលក្រុមហាម៉ាសបានប្រគល់ឱ្យកាលពីយប់ថ្ងៃចន្ទ គឺជារបស់លោក អូហ្វី ត្សាហ្វាទី (Ofir Tzarfati) ដែលជាចំណាប់ខ្មាំងម្នាក់ដែលសាកសពរបស់គាត់ត្រូវបានកងកម្លាំងអ៉ីស្រាអែលរកឃើញរួចទៅហើយកាលពីរយៈពេលដំបូងនៃសង្គ្រាម មិនមែនជារបស់ចំណាប់ខ្មាំងម្នាក់ក្នុងចំណោម ១៣នាក់ដែលនៅបាត់ខ្លួននោះទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 06:47 AM, ចំនួនអ្នកអានៈ​ 49ដង
ក្រុមហ៊ុនអាកាសចរណ៍ Mombasa Air Safari បានបញ្ជាក់ថា យន្តហោះដែលមានលេខចុះបញ្ជី 5Y-CCA នោះ បានដឹកអ្នកដំណើរជនជាតិហុងគ្រី ៨នាក់, ជនជាតិអាល្លឺម៉ង់ ២នាក់ និងអ្នកបើកបរជនជាតិកេនយ៉ាម្នាក់។ យន្តហោះបានហោះចេញពីក្រុងរមណីយដ្ឋានទេសចរណ៍ Diani។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបានបញ្ជាក់ថា «ជាអកុសល មិនមានអ្នកណាម្នាក់ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-10-2025, 07:19 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញអង្គការក្រៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) បានសហការជាមួយ OKTA ភ្នំពេញ, មជ្ឈមណ្ឌល PGCT, ក្រុមហ៊ុនមេធាវី C.K. ការិយាល័យមេធាវី One Asia Law Firm, ធនាគាវ KB Daehan Sspanecialized Bank Plc និងប្រធាន Nextgen Leaders Network បានផ្តល់ការបរិច្ចាគនូវថ្នាំពេទ្យ, សម្ភារវេជ្ជសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ និងស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 9562 នាក់
ម្សិលមិញ : 6169 នាក់
សរុបទាំងអស់ : 10203740 នាក់