កម្ពុជា-ថៃ ឯកភាពគ្នាកែសម្រួលជាដំណាក់កាលនូវអាវុធធុនធ្ងន់ ៣ប្រភេទ ក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន
ចុះថ្ងៃទី: 31-10-2025, 08:28 PM, ចំនួនអ្នកអានៈ 48ដង
ខេត្តឧត្តរមានជ័យការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។ កងទ័ពកម្ពុជា-ថៃ បានឯកភាពគ្នា លើកការកែសម្រួលអាវុធធុនធ្ងន់៣ប្រភេទ ដែលមានដូចជា រថក្រោះ កាំជ្រួច២កាណុង និងកាំភ្លើងធំគ្រប់ប្រភេទ ក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ សេចក្តីប្រកាសរួម អំពីលទ្ធផល នៃកិច្ចប្រជុំនេះ បានឱ្យដឹងថា ដើម្បីអនុវត្តតាមលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងសេចក្តីថ្លែងការណ៍រួម តាមរយៈការកែសម្រួលអាវុធធុនធ្ងន់ជាដំណាក់កាល និងការសម្របសម្រួលវិធានការណ៍ កសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរបាន ឯកភាពគ្នាមានដូចខាងក្រោម៖ ក. ភាគីទាំងពីរបានឯកភាពគ្នាលើចំណាត់ថ្នាក់សព្វាវុធជា ០៣ (បី) ប្រភេទ និងកំណត់និយមន័យម ដូចខាងក្រោម៖ - ប្រភេទ ក (Type A) សំដៅទៅលើប្រព័ន្ធកាំជ្រួចហ្វូង (MLRS) ដែលមានកាណុងបាញ់ចាប់ពី០២ (ពីរ) ឡើងទៅ។ - ប្រភេទ ខ (Type B) សំដៅទៅលើកាំភ្លើងធំគ្រប់ប្រភេទ ដែលជាប្រភេទអូសណ្តោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ។ -ប្រភេទ គ (Type C) សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែក ជាពិសេសរថក្រោះប្រយុទ្ធ (MBTs) ដែលផ្តល់នូវការការពារចល័ត កម្លាំងបាញ់សង្រ្កាប និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើង។ ដំណើរការនៃការកែសម្រួលអាវុធបំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី១ ត្រូវធ្វើឡើងក្នុង រយៈពេល០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និង ផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រកាន់ខ្ជាប់នូវ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់ពេញលេញនូវលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគោលការណ៍ដែលមានចែងក្នុង សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកាឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ភាគីទាំងពីរឯកភាពគ្នាក្នុងការសម្របសម្រួលលើការផ្ទៀងផ្ទាត់ ការចងក្រងឯកសារ និងការសង្កេត-ការណ៍ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាព និងការផ្ទៀងផ្ទាត់ដំណើរការដកអាវុធ សំដៅធានានូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តសាធារណៈក្នុងការអនុវត្ត។ ភាគីទាំងពីរឯកភាពគ្នាថា នៅក្នុងករណីដែលភាគីណាមួយ លាក់បាំង ឬ បំភាន់បរិមាណ ឬ ប្រភេទអាវុធ សកម្មភាពបែបនេះត្រូវបានចាត់ទុកថាជា ការកង្វះភាពស្មោះត្រង់ក្នុងការស្តារប្រក្រតីភាព ស្ថេរភាព និង ទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ កិច្ចប្រជុំមួយរបស់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពីការរៀបចំផែនការ និងការអនុវត្តលម្អិតនៃដំណាក់កាលទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែ សម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី២ ត្រូវធ្វើឡើងក្នុងរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ។ កិច្ចប្រជុំរបស់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពីការធ្វើរៀបចំផែនការ និងការអនុវត្តលម្អិតនៃ ដំណាក់កាលទី៣ នឹងត្រូវធ្វើឡើងក្នុងកាលបរិច្ឆេទណាមួយ ដែលភាគីទាំងពីរបានឯកភាពគ្នា ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី៣ ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ។ កិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) អាចនឹងកោះប្រជុំ តាមរយៈប្រព័ន្ធអនឡាញ ឬដោយផ្ទាល់ តាមការឯកភាពគ្នារវាងភាគីទាំងពីរ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាបាននូវ ការសម្របសម្រួល ការពិគ្រោះយោបល់ទាន់ពេលវេលា និងការអនុវត្តប្រកបដោយប្រសិទ្ធភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 31-10-2025, 08:28 PM, ចំនួនអ្នកអានៈ​ 48ដង
ខេត្តឧត្តរមានជ័យការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-10-2025, 08:20 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖«NCHIVE» ដែលជាតារាចម្រៀងកូរ៉េ ១ក្រុម បានមកផលិតវិដេអូចម្រៀងនៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីរូបភាពដ៏ស្រស់ស្អាតនៅមុខព្រះបរមរាជវាំង វិមានឯករាជ្យ កោះពេជ្រ បណ្តាទីតាំងដទៃទៀតនៃរាជធានីភ្នំពេញ និងតំបន់សមុទ្រផងដែរ។ នេះជាវិដេអូចម្រៀងសម្រាប់បទចម្រៀង «LUV+ME» របស់ក្រុម K-spanospan «NCHIVE» ដែលត្រូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:59 PM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖តាមរយៈរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក កែវ នាថមុនី ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណីលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:53 PM, ចំនួនអ្នកអានៈ​ 61ដង
ចូលរួមអបអរសាទរ កូនខ្មែរកីឡាករស្គីទឹកកក មកពី Ice Dome Cambodia ចូលរួមកម្មវិធីប្រកួតស្គីទឹកកក នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោកគ្រូបង្វឹក សេន ប៊ុនធឿន ដែលមានរយៈពេល២ថ្ងៃ នៅថ្ងៃ២៩-៣០ ខែតុលា ឆ្នាំ២០២៥។ កម្ពុជាចូលរួមចំនួន៥នាក់ ក្នុងម្នាក់ប្រកួតចំនួន៣វិញ្ញាសា ដែលសមាជិកមកចូលរួមប្រកួត ចំនួន៤ប្រទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:50 PM, ចំនួនអ្នកអានៈ​ 74ដង
រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង ៦ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦​។ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:45 PM, ចំនួនអ្នកអានៈ​ 74ដង
រាជធានីភ្នំពេញ៖តាមរយៈសេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជាបញ្ជក់ដូច្នេះថា «នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាសដែលចេញពី «ធនាគារខ្មែរពិតៗ»។ ធនាគារជាតិនៃកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:33 PM, ចំនួនអ្នកអានៈ​ 67ដង
ឧបករណ៍ GPU របស់ Nvidia ដូចជា H100 និង Blackwell ក្លាយជាផលិតផលស្នូល និងមានក្រុមហ៊ុនជាច្រើនត្រូវការដូចជា OspanenAI, Google, Amazon និង Meta ដែលកំពុងបណ្ដុះបណ្ដាលម៉ូដែលភាសាធំ (LLMs) និងបង្កើតមជ្ឈមណ្ឌលទិន្នន័យបែប AI។ តម្លៃភាគហ៊ុន Nvidia នៅតម្លៃប្រមាណ ២០៧ដុល្លារក្នុងមួយហ៊ុនដែលជាកំណត់ត្រាថ្មី។ តាមការរាយការណ៍ពី Reuters តម្លៃទីផ្សាររបស់ក្រុមហ៊
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:29 PM, ចំនួនអ្នកអានៈ​ 69ដង
ថ្លែងប្រាប់សភា លោក Tengku Zafrul បានច្រានចោលនូវការចោទប្រកាន់ថា ដែលថាម៉ាឡេស៉ី នឹងអនុញ្ញាតឱ្យមានការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក ដើម្បីបានប្រាក់ចំណេញភ្លាមៗ ឬផលប្រយោជន៍យុទ្ធសាស្ត្រ។ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Tengku Zafrul Abdul Aziz បាននិយាយថា ម៉ាឡេស៉ីនៅតែបន្តហាមឃាត់ការនាំចេញរ៉ែកម្រ ដែលមិនទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:25 PM, ចំនួនអ្នកអានៈ​ 71ដង
នៅលើយន្តហោះ Air Force One ពេលចាកចេញពីកូរ៉េខាងត្បូង លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «ខ្ញុំនឹងទៅប្រទេសចិន នៅខែមេសា ហើយគាត់នឹងមកទីនេះ (អាមេរិក) នៅពេលណាមួយបន្ទាប់ពីនោះ អាចនៅរដ្ឋ Florida, Palm Beach ឬ Washington DC»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីជួបប្រធានាធិបតី ស៉ី ជីនពីង ថាលោកមានគម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:21 PM, ចំនួនអ្នកអានៈ​ 64ដង
Galaxy Z TriFold ត្រូវបានរចនាឡើងជាមួយនឹងយន្តការបត់បែនពីរហ៊ីង (Dual-Hinge) ដែលអនុញ្ញាតឱ្យអេក្រង់បត់ចូលខាងក្នុងពីរដងក្នុងទម្រង់អក្សរ «G» ឬ «Z» ។ ការរចនានេះផ្តល់នូវភាពបត់បែនខ្ពស់ជាងម៉ូដែល Z Fold និង Z Flispan បច្ចុប្បន្នដែលបត់បានតែម្ដង។ នៅពេលលាតពេញ (Unfolded) ទូរស័ព្ទនេះនឹងប្រែក្លាយជាអេក្រង់ទំហំ ១០ អ៊ីញ ដ៏ធំទូលាយ ដែលផ្តល់នូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-10-2025, 05:16 PM, ចំនួនអ្នកអានៈ​ 66ដង
កាលពីថ្ងៃទី៩ ខែតុលា ក្រសួងពាណិជ្ជកម្មចិន បានប្រកាសវិធានការរឹតត្បិតថ្មី លើការនាំចេញរ៉ែកម្រ ខណៈវាគឺជាការរឹតបន្តឹងថែមទៀត​ទៅលើឧស្សាហកម្មសំខាន់ ដែលជាប្រភពចម្បងមួយ នៃភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន។ ប៉ុន្តែរយៈពេល ៣សប្តាហ៍ក្រោយមក ក្នុងថ្ងៃតែមួយនៃកិច្ចប្រជុំកំពូលរវាងប្រធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:17 AM, ចំនួនអ្នកអានៈ​ 77ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮ»។ ការបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារ និងតម្រង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:13 AM, ចំនួនអ្នកអានៈ​ 83ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរលើការប្រែប្រួល ជាវិជ្ជមាននូវផ្នត់គំនិត និងការពិចារណារបស់មន្រ្តីសុខាភិបាល ក្នុងការស្វះស្វែងរកចំណុចកែលម្អ ក្នុងការងារបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:09 AM, ចំនួនអ្នកអានៈ​ 79ដង
លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំគិតថា ពួកយើងនឹងមានកិច្ចប្រជុំដ៏ប្រសើរមួយ ជាមួយលោកប្រធានាធិបតីចិន ស៉ី ហើយបញ្ហាជាច្រើន នឹងត្រូវបានដោះស្រាយ»។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកមិន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-10-2025, 11:07 AM, ចំនួនអ្នកអានៈ​ 87ដង
រាជធានីភ្នំពេញ៖ការជំរុញនេះ ដោយលោកសង្កេតឃើញថា កន្លងមក ម្ចាស់សហគ្រាសមួយចំនួន មិនបានទៅស្នើសុំចុះបញ្ជីផលិតផលដោយខ្លួនឯងនោះទេ ហើយអ្នកខ្លះបានគេចវេសមិនព្រមទៅចុះបញ្ជីផលិតផល ឬចុះតែមួយចំនួន ដោយពួកគេលើកឡើងថា តម្លៃថ្លៃ។ តម្លៃថ្លៃនេះ គឺសុទ្ធតែចេញពីមាត់អ្នករត់ការ ឬឈ្មួញជើងសារ ដែល​គេបន្លំថា ចុះម្ត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2765 នាក់
ម្សិលមិញ : 8008 នាក់
សរុបទាំងអស់ : 10225044 នាក់