សមាគមឥណ្ឌានៃសហគមន៍កម្ពុជា ប្រារព្ធពិធីបុណ្យពន្លឺ Diwali 2025 ដើម្បីបង្ហាញអំពីមិត្តភាព វប្បធម៌ និងភាពរុងរឿងរួមគ្នារវាងសហគមន៍ឥណ្ឌា កម្ពុជា
ចុះថ្ងៃទី: 26-10-2025, 12:34 PM, ចំនួនអ្នកអានៈ 263ដង
រាជធានីភ្នំពេញ៖ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មន្ត្រីឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនទៀត រួមទាំងសមាជិកសហគមន៍ឥណ្ឌា និងអ្នកធុរកិច្ចជាច្រើន។ សមាគមឥណ្ឌានៃសហគមន៍នៅកម្ពុជា (IACC) ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានប្រារព្ធពិធីបុណ្យពន្លឺ Diwali 2025 នៅមជ្ឈមណ្ឌលសន្និបាត OCIC ជ្រោយចង្វារ ក្នុងគោលបំណងបង្ហាញអំពីមិត្តភាព វប្បធម៌ និងភាពរុងរឿងរួមគ្នារវាងសហគមន៍ឥណ្ឌា កម្ពុជា និងប្រជាជាតិជុំវិញពិភពលោក។ នាឱកាសនោះលោក Vanlalvawna Bawitlung បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកម្ពុជា និងសហគមន៍ឥណ្ឌាដែលរស់នៅកម្ពុជា សម្រាប់ការចូលរួមជួយពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ពិធីបុណ្យ Diwali គឺជានិមិត្តរូបនៃពន្លឺ ឯកភាព និងក្តីសង្ឃឹម ដែលភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសឥណ្ឌា និងកម្ពុជា តាមរយៈបេតិកភណ្ឌវប្បធម៌ និងមិត្តភាពដ៏វែងឆ្ងាយជាច្រើនសតវត្ស។ ភាពជាដៃគូរវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើន បង្ហាញពីស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការនៅលើវិស័យវប្បធម៌ ការអប់រំ និងការអភិវឌ្ឍន៍។ ឥណ្ឌា នឹងបន្តការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍជំនាញ និងគម្រោងសហការផ្សេងៗ ដែលរួមចំណែកដល់ភាពរុងរឿងរបស់ប្រទេសទាំងពីរ។ នាឱកាសនោះដែរ លោក Jaspal Singh ប្រធានសមាគមឥណ្ឌានៃសហគមន៍កម្ពុជា (IACC) បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឥស្សរជន ភ្ញៀវអ្នកឧបត្ថម្ភ និងសហគមន៍ទាំងមូល ដែលបានរួមចំណែកឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងអស្ចារ្យ។ លោកបានចែករំលែកថា៖ ការប្រារព្ធពិធីបុណ្យ Diwali ឆ្នាំនេះ បង្ហាញយ៉ាងច្បាស់ពីស្មារតីរួមរបស់យើង ការរួបរួមរបស់ជនជាតិឥណ្ឌា ប្រជាជនកម្ពុជា និងមិត្តភក្តិមកពីជុំវិញពិភពលោក ក្នុងពិធីបុណ្យមួយដែលអបអរសាទរពន្លឺ ក្តីសង្ឃឹម និងមនុស្សជាតិ។ កម្មវិធីមានការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ពីក្រុមរាំ និងតន្ត្រីឥណ្ឌាដ៏ល្បី ដែលបានបង្ហាញសម្តែងប្រពៃណី និងបែបបូលីវូដដ៏រីករាយ។ ការសម្តែងរបាំអប្សរពិសេសពីសាលារបាំ ព្រះនាងបុប្ផាទេវី ក៏បានបង្ហាញពីសិល្បៈបុរាណដ៏ស្រស់ស្អាតរបស់កម្ពុជា ដែលជានិមិត្តរូបនៃចំណងអរិយធម៌រវាងប្រទេសទាំងពីរ។ ពិធីនេះក៏មានការសម្តែងតន្ត្រីផ្ទាល់ដោយអ្នកចម្រៀងឥណ្ឌាឈានមុខគេដូចជា Khushboo Grewal, Sandeep Batra និង Bhargavi Pillai ដែលបានបន្ថែមភាពរីករាយ និងថាមពលដល់ពេលយប់។ ភ្ញៀវបានរីករាយជាមួយអាហារប៊ូហ្វេ បែបឥណ្ឌាដ៏អស្ចារ្យ ដែលរៀបចំដោយមេចុងភៅកំពូល រួមទាំងភេសជ្ជៈដោយឥតគិតថ្លៃ ការបង្ហាញវប្បធម៌ និងការចាប់រង្វាន់គួរឱ្យរំភើប ហើយព្រឹត្តិការណ៍នេះទទួលបានការចូលរួមយ៉ាងសកម្មពីសមាជិកសហគមន៍ឥណ្ឌា មន្ត្រីរាជការ អ្នកដឹកនាំធុរកិច្ច ជនបរទេស និងមិត្តភក្តិឥណ្ឌា ដែលជាភស្តុតាងនៃភាពរួមគ្នានិងក្តីស្និទ្ធស្នាលរវាងប្រជាជាតិទាំងពីរ។ មហោស្រពនេះបានបញ្ជាក់ឡើងវិញអំពីទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌា និងកម្ពុជាដែលកំពុងរីកចម្រើន បង្ហាញពីតួនាទីសកម្មរបស់សហគមន៍ឥណ្ឌានៅក្នុងទិដ្ឋភាពពហុវប្បធម៌នៃកម្ពុជា។ សូមបញ្ជាក់ដែរថា សមាគមឥណ្ឌានៃសហគមន៍កម្ពុជា (IACC) គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលបង្កើតឡើងសម្រាប់លើកកម្ពស់ការចូលរួមផ្នែកវប្បធម៌ ការអប់រំ និងការរីកចម្រើននៃទំនាក់ទំនងរវាងជនជាតិឥណ្ឌាដែលរស់នៅកម្ពុជា និងប្រជាជនកម្ពុជា។ តាមរយៈព្រឹត្តិការណ៍ជាប្រចាំ ដូចជា ពិធីបុណ្យ Diwali សមាគម IACC បន្តអភិវឌ្ឍស្មារតីនៃការរួមបញ្ចូល និងមិត្តភាពរវាងប្រជាជាតិឥណ្ឌា និងកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-01-2026, 02:15 PM, ចំនួនអ្នកអានៈ​ 72ដង
ហ្វីលីពីន៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 02:08 PM, ចំនួនអ្នកអានៈ​ 65ដង
Donetsk គឺជាផ្នែកមួយនៃតំបន់ Donbas។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតថា រុស្ស៉ីនឹងប្រើកម្លាំងដើម្បីយកតំបន់ Donbas ទាំងមូលរបស់អ៊ុយក្រែន ដែលឥឡូវនេះស្ថិតក្នុងដៃកងកម្លាំងមូស្គូប្រហែល ៩០ភាគរយ រហូតទាល់តែទីក្រុងកៀវ យល់ព្រមបោះបង់ចោល។ ចំណែកអ៊ុយក្រែន ថានឹងមិនប្រគល់ទឹកដី ដែលមូស្គូមិនអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 02:04 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា 5PC នៅតែជាឯកសារគោល របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលដឹកនាំ និងគ្រប់គ្រងដោយមីយ៉ាន់ម៉ាខ្លួនឯង។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកស្រី ម៉ាតេរ៉េសា ភីឡាហ្សារ៉ូ រដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 01:58 PM, ចំនួនអ្នកអានៈ​ 68ដង
មនុស្សទាំង១១នាក់ខាងលើ ត្រូវបានផ្តន្ទាទោសប្រហារជីវិត កាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយតុលាការនៅទីក្រុង Wenzhou ភាគខាងកើតប្រទេសចិន ហើយតុលាការដដែលនោះ គឺជាអ្នកដែលបានអនុវត្តការប្រហារជីវិតពួកគេ នាថ្ងៃព្រហស្បតិ៍នេះ។ បទល្មើសរបស់អ្នកទាំងនោះ ដែលត្រូវបានរកឃើញថា ប្រព្រឹត្តចាប់តាំងពីឆ្នាំ២០១៥មក គឺរួមមានដូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 01:55 PM, ចំនួនអ្នកអានៈ​ 75ដង
កងទ័ពអាកាសថៃបាននិយាយថា ខ្លួនទទួលបានរបាយការណ៍នៅម៉ោង១០៖៣០នាទីព្រឹក ថាយន្តហោះយោធាប្រភេទ AT-6 ១គ្រឿង បានធ្លាក់នៅតំបន់ភូមិ Huai Fang ស្រុក Chom Thong ខេត្ត Chiang Mai ពេលកំពុងបំពេញបេសកកម្មហោះហ្វឹកហ្វឺន។ នាពេលនេះ ក្រុមការងារត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផ្ទាល់ ដើម្បីវាយតម្លៃស្ថានការណ៍ និងបើកការស៉ើបអង្កេត។ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 01:53 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖ឆ្នាំថ្មីនេះសហព័ន្ធនឹងបន្ដពង្រឹងផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាព ក៏ដូចជាពង្រឹងអភិបាលកិច្ចល្អក្នុងសហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលកម្ពុជាឲ្យកាន់តែរីកចម្រើ។ ក្នុងនោះសហព័ន្ធក៏មានផែនការនឹងរៀបចំឲ្យមានការប្រកួតប្រចាំខែ សម្រាប់ផ្ដល់ឱកាសដល់កីឡាករ-កីឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 01:49 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា។ កម្ពុជា ប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 01:42 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរ សកល» ប្រទេសទាំងពីរបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 11:56 AM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី​ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Flavio Bonetti ដែលបានទទួលបេសកកម្មជាតំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា និងសូមជូនពរឯកឧត្តមទទួលបាននូវភាពជោគជ័យ។ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 11:52 AM, ចំនួនអ្នកអានៈ​ 75ដង
លោក ត្រាំ បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមដូច្នេះថា «សង្ឃឹមថាអ៉ីរ៉ង់នឹងត្រឡប់មករកតុចរចាឆាប់ៗ ហើយចរចាលើកិច្ចព្រមព្រៀងមួយដ៏យុត្តិធម៌ និងស្មើភាព។ គ្មានអាវុធនុយក្លេអ៊ែរ ដែលនេះជារឿងល្អសម្រាប់មនុស្សគ្រប់គ្នា»។ តាមលោក ត្រាំ ពេលវេលាសម្រាប់អ៉ីរ៉ង់ជិតអស់ហើយ ដូច្នេះអ៉ីរ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 11:50 AM, ចំនួនអ្នកអានៈ​ 71ដង
ក្រៅពីការបង់សំណងដែលកំណត់ត្រឹម ១០០ ដុល្លារក្នុងម្នាក់សម្រាប់អ្នករងគ្រោះ Google ក៏បានសន្យានឹងកែប្រែប្រព័ន្ធរបស់ខ្លួនផងដែរ។ ចាប់ពីពេលនេះទៅ Google នឹងមិនផ្ទេរទិន្នន័យដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់នៅពេលដំឡើងទូរស័ព្ទឡើយ ព្រមទាំងបង្កើតប៊ូតុងបិទ-បើក (Toggle) ឱ្យកាន់តែងាយស្រួល ដើម្បីឱ្យអ្នកប្រើប្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 11:46 AM, ចំនួនអ្នកអានៈ​ 72ដង
តាមជំនួបផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក ពូទីន បាននិយាយទៅកាន់ លោក Sharaa ថា «មានរឿងច្រើនដែលសម្រេចបាន ទាក់ទងនឹងការស្តារទំនាក់ទំនងអន្តររដ្ឋរបស់យើងឡើងវិញ»។ ដោយទំនងជាសំដៅទៅលើការវាយប្រហារថ្មីៗ ប្រឆាំងនឹងកងកម្លាំងឃឺដនៅភាគឦសានស៉ីរី លោក ពូទីន បន្តថា «យើងបានតាមដានយ៉ាងដិតដល់ ចំពោះកិច្ចខិតខំប្រឹងប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 11:42 AM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តបន្ទាយមានជ័យ៖គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 10:59 AM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក Kim Changyong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 10:36 AM, ចំនួនអ្នកអានៈ​ 62ដង
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីអាមេរិក២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថាលោក ត្រាំ ចង់បង្កើតឱ្យមានលក្ខខណ្ឌដែលនាំទៅរកការផ្លាស់ប្ដូររបបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃ បន្ទាប់ពីកងកម្លាំងសន្តិសុខអ៉ីរ៉ង់បានបង្រ្កាបយ៉ាងសាហាវអស្ចារ្យលើក្រុមបាតុករនៅទូទាំងប្រទេសកាលពីដើមខែមក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3125 នាក់
ម្សិលមិញ : 9137 នាក់
សរុបទាំងអស់ : 11048517 នាក់