| ក្រសួងវប្បធម៌ និងណាហ្គាវើលដ៍ នឹងរៀបចំពិព័រណ៍ «សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ» ចាប់ពីថ្ងៃទី១០-២៨ ខែវិច្ឆិកា |
|
| ចុះថ្ងៃទី: 10-11-2025, 06:29 PM, ចំនួនអ្នកអានៈ 85ដង |
|
រាជធានីភ្នំពេញ៖ សេរីនេះ នឹងមានការតាំង បង្ហាញស្បែកធំ អមជាមួយការសម្តែងផ្ទាល់ នៃវង់ភ្លេងពិណពាទ្យំ សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ បច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) និងការផ្តល់ជូនជាច្រើនទៀត។នៅក្នុងខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រយូរអង្វែងដល់សិល្បៈខ្មែរ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ «សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ» ឬហៅថា «ពិព័រណ៍ស្រមោលស្បែកធំ» ដើម្បីចូលរួមអបអរដល់កេរដំណែល១០០០ឆ្នាំ នៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
ចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកានេះ សាធារណជនអាចឈ្វេងយល់ពីប្រវត្តិ នៃល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ហើយពួកគេក៏អាចចូលរួមសកម្មភាព ពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ការតាំងពិព័រណ៍នេះ នឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ដោយមានការសម្តែងពិសេស ផ្តល់ជូនដោយសមាគមសិល្បៈសុវណ្ណភូមិ សហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព។
ស្បែកធំ គឺជាសក្ខីកម្មនៃកម្លាំង និងប្រវត្តិសាស្ត្រនៃវប្បធម៌របស់ខ្មែរ។ មានប្រវត្តិជាង ១០០០ឆ្នាំ ទម្រង់សិល្បៈដ៏មានតម្លៃនេះ ត្រូវបានគេជឿថា បានចាប់កំណើតមុនសម័យអង្គរមកម៉្លេះ។ ស្បែកធំត្រូវបានយកទៅសម្តែង ជារឿងរាមកេរ្តិ៍របស់ខ្មែរ ដែលប្រែសម្រួលចេញពីរឿងរាមាយាណៈរបស់ឥណ្ឌា តាមរយៈស្រមោលដែលចាំងពីផ្ទាំងរូបឆ្លាក់ពីស្បែក អមជាមួយចលនា និងការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។ ស្បែកធំសឹងតែផុតរលត់ក្នុងអំឡុងរបបខ្មែរក្រហម ដែលសេរីភាពវប្បធម៌ត្រូវបានបិទខ្ទប់នាពេលនោះ។
ប៉ុន្មានឆ្នាំក្រោយមកគ្រូ និងអ្នកដែលស្រឡាញ់ទម្រង់សិល្បៈនេះ ដែលនៅរស់រានមានជីវិត បានធ្វើការឥតរួញរាក្នុងការបង្ហាត់ ឆ្លាក់ស្បែក និងសម្តែង។ មានក្រុមការងារមួយ ដែលបន្តដើរតួនាទីយ៉ាងសំខាន់មកដល់សព្វថ្ងៃនេះ គឺសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយស្ថាបនិក ម៉ាន់ កុសល។
ថ្វីត្បិតសមាគមនេះ ទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយរោងល្ខោនរបស់ខ្លួន ត្រូវបានបិទជាអចិន្ត្រៃយ៍ក៏ដោយ ណាហ្គាវើលដ៍ ក៏នៅតែអាចជួយឱ្យសមាគមនេះ រស់រានឡើងវិញ និងលើកកម្ពស់ទម្រង់សិល្បៈនេះ តាមរយៈការផ្តល់ការសម្តែង និងរោងជាងដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយដដែល។
ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ណាហ្គាវើលដ៍ នឹងរៀបចំសិក្ខាសាលា និងរោងជាងដែលសាធារណជនអាចរៀនពីបច្ចេកទេសឆ្លាក់ស្បែករៀងរាល់សប្តាហ៍ និងអាចយកស្បែកនោះ ទៅគេហដ្ឋានទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។
នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមក៏អាចជួលឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងជាវផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។ ប្រាក់ដែលបានពីការ ជួលសម្លៀកបំពាក់ ការចូលសិក្ខាសាលា និងរោងជាង នឹងត្រូវយកទៅឧបត្ថម្ភដល់សមាគមសិល្បៈសុវណ្ណភូមិ ដើម្បីធានាថា សមាគមអាចបន្តថែរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។
ផ្សារភ្ជាប់កេរដំណែលវប្បធម៌ជាមួយនវានុវត្តន៍ ពិព័រណ៍នេះក៏សូមណែនាំបទពិសោធន៍ថ្មីមួយផងដែរ គឺបច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) ដែលសាធារណជនអាចថតរូប ជាមួយក្រាហ្វិករូបភាពនៃស្បែកធំដ៏ស្រស់ស្អាត។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ នឹងផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំ អមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់ ដើម្បីឧទ្ទិសដល់ព្រឹទ្ធាចារ្យ ដែលបានថែរក្សាល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ឱ្យមានជីវិតសម្រាប់ក្មេងៗជំនាន់ក្រោយ និងសាធារណជនទស្សនាកម្សាន្ត។
ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំដ៏អស្ចារ្យនេះ នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង ៥ ល្ងាចឱ្យបានគ្រប់ៗគ្នា។ សំបុត្រឥតគិតថ្លៃ នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកានេះ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ សូមអញ្ជើញចូលរួម សាទរ និងអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់ខ្មែរជាមួយគ្នា៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-11-2025, 12:26 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថៃ្ងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន Shanghai Hantang Shispanspaning (SHS) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 12:20 PM, ចំនួនអ្នកអានៈ 66ដង
សូមជម្រាបផងថា ក្រុមជម្រើសជាតិបារាំង សម្រាប់វគ្គជម្រុះតំបន់អឺរ៉ុប គឺឈ្នះទាំង ៤ប្រកួតក្នុងពូល D ជាមួយការលេងស្នើទល់ក្រុមអីស្លង់ ២-២ ដែលជាកំណត់ត្រាមួយគិតចាប់តាំងពីឆ្នាំ២០១៩ ជាមួយការលេងមិនចាញ់ពីវគ្គជម្រុះក្នុងពាន Euro នឹង World Cuspan ។
ក្រុមជម្រើសជាតិបារាំង ដែលជាម្ចាស់ពាន FIFA World Cuspan 2018 ពេលនេះយកបានកៅអីផ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 12:18 PM, ចំនួនអ្នកអានៈ 62ដង
សូមរំលឹកផងថា ទីក្រុង Caspane Town របស់អាហ្រ្វិកខាងត្បូង ពីមុនក៏ធ្លាប់ដាក់សំណើរបានដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៤ ផងដែរ តែបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងការបោះឆ្នោតបន្ទាប់ពីទីក្រុងរ៉ូម។រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា មានគម្រោងចូលរួមដេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 12:16 PM, ចំនួនអ្នកអានៈ 62ដង
អ្នកនាំពាក្យនៃបេសកកម្មអាមេរិកប្រចាំ UN បានលើកឡើងថា «ការប៉ុនប៉ងសាបព្រួសភាពមិនចុះសម្រុងគ្នា នៅពេលដែលកិច្ចព្រមព្រៀងលើដំណោះស្រាយស្ថិតក្រោមការចរចាយ៉ាងសកម្ម ក៏មានផលវិបាកធ្ងន់ធ្ងរជាក់ស្តែង ចៀសមិនរួចសម្រាប់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា»។ ដោយចាត់ទុកវាជាពេលវេលាប្រវត្តិសាស្ត្រ ក្នុងការត្រួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 12:14 PM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានចេញសេចក្តីជីនដំណឹង ដោយក្រើនរម្លឹកសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ក្នុងកលល្បិចរបស់ជនទុច្ចរិត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ជាយថាហេតុ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 12:04 PM, ចំនួនអ្នកអានៈ 39ដង
មន្រ្តីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថានឹងជួយឱ្យតម្លៃកាហ្វេ ផ្លែចេក និងគ្រឿងឧបភោគបរិភោគដទៃទៀត ចុះថោក ដោយរដ្ឋបាលសង្ឃឹមថា អ្នកលក់រាយនៅក្នុងសហរដ្ឋអាមេរិក អាចបញ្រ្ជាបផលវិជ្ជមានដល់អ្នកប្រើប្រាស់អាមេរិក។ តាមមន្ត្រីដដែល កិច្ចព្រមព្រៀងក្រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 10:34 AM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖ពិធីចែកអំណោយខាងលើនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលមន្ត្រីទីស្នាក់ការកណ្តាល នឹងអញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត រស់នៅខេត្តក្រចេះ ចំនួន៩១០គ្រួសារ (ក្នុងនោះស្រុកសំបូរ ៤៥០គ្រួសារ និងស្រុកអូរគ្រៀងសែនជ័យ ៤៦០គ្រួសារ)។ ដោយឡែកប្រជាជនងាយរងគ្រោះបំផុតនៅខេត្តស្ទឹងត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 10:31 AM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៦ ខែតុលា លោក ត្រាំ បានជួបជាមួយ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសម៉ាឡេស៊ី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលបញ្ចុះពន្ធគយបដិការលើកម្ពុជាមកនៅត្រឹម១៩ភាគរយ ដែលជាការបញ្ចុះពន្ធគយច្រើនបំផុត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 10:27 AM, ចំនួនអ្នកអានៈ 60ដង
ត្តិការណ៍ខាងលើ ក្រៅពីការប្រកួតប្រជែងដណ្ដើមជ័យលាភីប្រចាំឆ្នាំ ក៏ជាវេទិការប្រជែងកៅអីចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅជប៉ុនផងដែរ។ ក្នុងការប្រកួតវិញ្ញាសា ៥នាក់ ទល់ ៥នាក់នេះ គឺមាន ៩ប្រទេសចូលរួម និងបែងចែកជា ២កម្រិត ក្នុងនោះកម្រិត Division A មានក្រុមអូស្ដ្រាលី ចិន និងជប៉ុន និង Division A គឺមានកម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 10:24 AM, ចំនួនអ្នកអានៈ 61ដង
កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រាប់រដ្ឋសភាជប៉ុនថាការវាយប្រហារដោយប្រដាប់អាវុធណាមួយលើតៃវ៉ាន់ អាចនឹងតម្រូវឱ្យជប៉ុនធ្វើអន្តរាគមន៍យោធា។ ក្រោយមកលោកស្រី បាននិយាយការលើកឡើងរបស់លោកស្រីគ្រាន់តែជាការព្យាករតែប៉ុណ្ណោះ ហើយថាលោកស្រីនឹងចៀសវាងធ្វើការអត្ថាធិប្បាយបែបនេះនៅក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 10:21 AM, ចំនួនអ្នកអានៈ 60ដង
ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Minoru Kihara បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «គោលជំហររបស់រដ្ឋាភិបាលជប៉ុនលើតៃវ៉ាន់នៅតែមិនមានការប្រែប្រួលឡើយ និងស្របទៅតាម សេចក្ដីថ្លែងការណ៍រួមជប៉ុន-ចិនឆ្នាំ១៩៧២»។ លោក Kihara ក៏បានជំរុញឱ្យមានការថែរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ផងដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 10:18 AM, ចំនួនអ្នកអានៈ 64ដង
ក្រុមអ៊ីតាលី ជាក្រុមឈ្នះពាន Davis Cuspan ២លើកចុងក្រោយជាប់គ្នា ក៏ត្រូវអវត្តមានកីឡាករឆ្នើម Jannik Sinner បន្ទាប់ពីកីឡាករលំដាប់ទី២ របស់ពិភពលោករូបនេះ បានសម្រេចចិត្តមិនចូលរួមក្រុមដោយសាហេតុផល គឺចង់រក្សាទម្រង់លេងនឹងសុខភាពត្រៀមការការពារតំណែងជើងឯក Australian Ospanen របស់គាត់នៅឆ្នាំ២០២៦ ដែលលេងនៅចន្លោះខែមករា នឹងខែកុម្ភៈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2025, 05:10 PM, ចំនួនអ្នកអានៈ 66ដង
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Ahmad Al-Khateeb និយាយថា អារ៉ាប៊ីសាអូឌីតកំពុងសម្របខ្លួន ដើម្បីបំពេញចំណង់ចំណូលចិត្តអ្នកដំណើរអាស៉ី ដោយពិព័ណ៌នាអាស៉ីថា ជាទីផ្សារដ៏សំខាន់បំផុតមួយ សម្រាប់មហិច្ឆតាផ្នែកទេសចរណ៍របស់អារ៉ាប៊ីសាអូឌីត។ លោកគូសបញ្ជាក់ថា «យើងបានទាក់ទងជាមួយភ្នាក់ងារទេសចរណ៍ ដើម្បីស្វែងយល់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2025, 05:08 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងវេទិកាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន» នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន លោកស្រី ជូ ប៊ុនអេង បានបន្តថាអ្នកព័ត៌មានត្រូវមានការយល់ដឹងឱ្យបានច្បាស់មុនការផ្សព្វផ្សាយអំពើជួញដូរម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2025, 04:57 PM, ចំនួនអ្នកអានៈ 62ដង
វៀតណាម៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់លើកទី៩ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន–អ៉ីតាលី ដែលប្រទេសវៀតណាម ជាម្ចាស់ផ្ទះ ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ប្រធានគណៈកម្មាធិការផ្តល់យោបល់លើ គោលនយោបាយពាណិជ្ជកម្ម បានលាតត្រដាងជូនគណៈប្រតិភូ នៃកិច្ចសន្ទនាជាន់ខ្ពស់លើកទី៩ ស្តី
 ព័ត៌មានលម្អិត
|
|
|