| ធនាគារ កាណាឌីយ៉ា ដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទដៃថ្មីមានលក្ខណៈកាន់តែប្រសើរ |
|
| ចុះថ្ងៃទី: 05-01-2026, 12:31 PM, ចំនួនអ្នកអានៈ 67ដង |
|
រាជធានីភ្នំពេញ៖ការដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីនេះ បានឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ចំពោះនវានុវត្តន៍ ការលើកកម្ពស់អតិថិជន និងការគាំទ្ររបស់ធនាគារ ក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ឲ្យឆ្ពោះទៅរកសេដ្ឋកិច្ចមួយដែលមិនពឹងផ្អែកលើសាច់ប្រាក់ និងសេដ្ឋកិច្ចឌីជីថល។
ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជក្នុងស្រុកធំជាងគេរបស់ប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទដៃជំនាន់ថ្មី។ កម្មវិធីទូរសព្ទដៃ Canadia Bank App ជំនាន់ថ្មីនេះ ត្រូវបានបង្កើតឡើងដោយក្រុមការងារផ្នែកឌីជីថល និងបច្ចេកវិទ្យារបស់ធនាគារផ្ទាល់ ដែលផ្តល់នូវបទពិសោធន៍ធនាគារបែបឌីជីថលថ្មី ងាយស្រួលប្រើប្រាស់ និងឆ្លាតវៃជាងមុន ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការដ៏វិវត្តន៍របស់អតិថិជន។
បទពិសោធន៍បែបទំនើប ផ្ទាល់ខ្លួន និងបច្ចេកវិទ្យាឈានមុខគេ
កម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីនេះមានលក្ខណៈ ទំនើប និងងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអតិថិជនកំណត់ដំណើរប្រតិបត្តិការធនាគារបែបឌីជីថលបានដោយខ្លួនឯង។ កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការគ្រប់គ្រងគណនីប្រចាំថ្ងៃមានភាពសាមញ្ញ ផ្តល់ជូននូវទម្រង់រូបរាងដែលអាចប្ដូរតាមចំណង់ចំណូលចិត្ត និងភ្ជាប់ជាមួយវិធានការសុវត្ថិភាពកម្រិតខ្ពស់។ មុខងារប្រសើរឡើងដូចជាការចូលដោយការផ្ទៀងផ្ទាត់ជីវមាត្រ (Biometric Login) ការជូនដំណឹងប្រតិបត្តិការផ្សេងៗតាមពេលវេលាជាក់ស្តែង និងតម្រងប្រតិបត្តិការដ៏ទូលំទូលាយ ផ្តល់ឱ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងដោយខ្លួនឯង ភាពងាយស្រួល និងទំនុកចិត្តកាន់តែច្រើន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះការរចនាដែលផ្តោតលើអ្នកប្រើប្រាស់ និងនវានុវត្តឌីជីថល។ លក្ខណៈពិសេសសំខាន់មួយទៀតគឺការបើកគណនីដោយខ្លួនឯងភ្លាមៗក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ជាមួយនឹងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព ដែលជួយសន្សំសំចៃពេលវេលារបស់អតិថិជនក្នុងការអញ្ជើញទៅសាខាដោយផ្ទាល់។
សេវាកម្មធនាគារដ៏រលូន រហ័ស និងមានទំនុកចិត្ត
នាពេលបច្ចុប្បន្ន អតិថិជនអាចរីករាយជាមួយការផ្ទេរប្រាក់តាមធនាគារកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុនតាមរយៈការផ្ទេរប្រាក់ក្នុងស្រុកដ៏រហ័ស រួមទាំងការទូទាត់ KHQR តាមរយៈបាគង ការផ្ទេរប្រាក់ពីគណនីទៅគណនី និងការផ្ទេរប្រាក់តាមលេខទូរស័ព្ទ ក៏ដូចជាការផ្ទេរប្រាក់អន្តរជាតិតាមរយៈប្រព័ន្ធ SWIFT និង MoneyGram។ កម្មវិធីទូរសព្ទដៃថ្មីនេះ ក៏គាំទ្រការទូទាត់វិក្កយបត្រយ៉ាងងាយស្រួលជាមួយនឹងការស្កេនវិក្កយបត្រ គំរូ (Template) ដែលបានរក្សាទុកសម្រាប់ការទូទាត់ជាប្រចាំ និងសមត្ថភាពគ្រប់គ្រងប័ណ្ណពេញលេញ។ ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាពដ៏រឹងមាំ ការជូនដំណឹងតាមពេលវេលាជាក់ស្តែង និងការការពារទិន្នន័យកាន់តែប្រសើរឡើង កម្មវិធីទូរសព្ទដៃថ្មីនេះផ្តល់នូវបទពិសោធន៍ឌីជីថលដ៏រលូន និងទំនុកចិត្តខ្ពស់ ដែលស្តែងចេញនូវកិតិ្តនាមដ៏ល្បីល្បាញយូរអង្វែងរបស់ធនាគារ កាណាឌីយ៉ា ទៅលើភាពជឿជាក់ និងសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា។
ការផ្តល់រង្វាន់ និងការចូលរួមសម្រាប់អតិថិជន
កម្មវិធីទូរសព្ទដៃថ្មីនេះ បានណែនាំប្រព័ន្ធអេកូឡូស៊ីរង្វាន់ដែលផ្តល់ជូនអតិថិជននូវរង្វាន់ជាក់ស្តែងតាមរយៈ CanaPoints ដែលរកបានពីសកម្មភាពជាច្រើន ដូចជាការទូទាត់តាមរយៈ Canadia KHQR ការបញ្ចូលសមតុល្យទូរសព្ទ ការទូទាត់វិក្កយបត្រ និងការផ្ទេរប្រាក់ជាដើម។ អតិថិជនអាចប្តូរយកពិន្ទុទាំងនេះសម្រាប់ការផ្តល់ជូនផ្តាច់មុខពីអាជីវករ ឬប្តូរពិន្ទុទាំងនោះទៅជាការបញ្ចូលសមតុល្យទូរស័ព្ទ ដែលបង្កើតបទពិសោធន៍ធនាគារដ៏មានអត្ថប្រយោជន៍ និងប្រកបដោយអន្តរសកម្ម។
លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានចែករំលែកថា៖ «ការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីរបស់យើង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃដំណើរការបរិវត្តកម្មឌីជីថលរបស់ធនាគារ។ យើងខ្ញុំកំពុងធ្វើទំនើបកម្មវេទិកាឌីជីថលរបស់យើងខ្ញុំ ក៏ដូចជាការពង្រឹងពិសោធន៍របស់អតិថិជនឲ្យកាន់តែប្រសើរ និងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលអេកូឡូស៊ីឌីជីថលឱ្យកាន់តែរឹងមាំ ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។ កម្មវិធីទូរស័ព្ទដៃថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងរយៈពេលវែងរបស់យើងខ្ញុំចំពោះភាពរហ័សរហួន នវានុវត្តន៍ និងការផ្តោតលើអតិថិជនជាចំបង ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផល និងសេវាកម្មដ៏ល្អបំផុត ដែលធ្វើឱ្យការប្រើប្រាស់សេវាកម្មធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការី និងដៃគូរបស់យើង ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបាននូវគោលដៅដ៏សំខាន់មួយនេះ»។
លោក ជឹម ប៉ូលី នាយកសេវាធនាគារឌីជីថល នៃធនាគារ កាណាឌីយ៉ា បានបន្ថែមថា៖ «កម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មីនេះ ស្តែងឲ្យឃើញពីការបន្តអភិវឌ្ឍឥតឈប់ឈររបស់យើងខ្ញុំសម្រាប់ឧត្តមភាពឌីជីថល។ រាល់ការធ្វើបច្ចុប្បន្នភាព លក្ខណៈពិសេសផ្សេងៗ និងការសម្រេចចិត្តទៅលើការរចនា គឺសុទ្ធតែឆ្លើយតបទៅតាមមតិយោបល់កែលម្អរបស់អតិថិជន និងស្តង់ដារនៃប្រើប្រាស់ទំនើបរបស់កម្មវិធីទូរសព្ទដៃ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដែលអតិថិជនអាចរំពឹងថានឹងមានការកែលម្អបន្ថែម សេវាកម្មធនាគារ និងនវានុវត្តន៍ថ្មីៗជាបន្តបន្ទាប់នាពេលប៉ុន្មានខែខាងមុខ។ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកឱ្យទាញយកកម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មី ដែលមាននៅលើ Apple Store Google Play Store និង Huawei App Gallery ជាដើម»។
ការដាក់ឱ្យដំណើរការនេះ ភ្ជាប់មកជាមួយនឹងរង្វាន់ដ៏ពិសេសៗ និងការផ្តល់ជូនមានកំណត់ជាច្រើន សម្រាប់អតិថិជនដែលចាប់ផ្តើមប្រើប្រាស់កម្មវិធីទូរសព្ទដៃ Canadia Bank App ថ្មី។ ទាញយកកម្មវិធីទូរសព្ទដៃថ្មីថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍សេវាកម្មធនាគារដ៏រលូន និងទទួលបាននូវអត្ថប្រយោជន៍ផ្តាច់មុខដែលត្រូវបានបង្កើតឡើងសម្រាប់លោកអ្នក៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:53 AM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖ នៅក្នុងពិធីនេះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងគណគ្រប់គ្រងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានបំពេញភារកិច្ចក្នុងការបណ្តុះបណ្តាលធន់ធានមនុស្ស ក្នុងវិស័យសាធារណៈប្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:47 AM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន និងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាទីស្តីការក្រសួងបរិស្ថាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:41 AM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:38 AM, ចំនួនអ្នកអានៈ 61ដង
លោក Lecun បានលើកឡើងថា ទោះបីជាលោក Wang (សហស្ថាបនិក Scale AI វ័យ ២៩ ឆ្នាំ) ជាមនុស្សរៀនរហ័សក៏ដោយ ប៉ុន្តែលោកមិនមានបទពិសោធន៍ក្នុងការអនុវត្តការស្រាវជ្រាវ ឬយល់ដឹងពីអ្វីដែលអ្នកស្រាវជ្រាវចង់បាននោះទេ។ ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក Mark Zuckerberg បានបាត់បង់ទំនុកចិត្តលើក្រុមការងារចាស់ ក្រោយរឿងអាស្រូវនៃការបំប៉ោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:34 AM, ចំនួនអ្នកអានៈ 66ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមរហស្សនាម «ឥន្រ្ទីកំណាចអាហ្វ្រិក» (suspaner eagles) បានឆ្លងផុតវគ្គ ១៦ក្រុមដោយស្រួលតែម្តង ដើម្បីរង់ចាំគូប្រកួតបន្ទាប់នៃវគ្គ ៨ក្រុមជាបន្តទៀតដែលអាចជាអាល់ហ្សេរី ឬក៏កុងហ្គោ ដែលពួកគេត្រូវលេងបញ្ចប់វគ្គ ១/៨ នារាត្រីថ្ងៃអង្គារនេះ ក្នុងការប្រកួតប្រជែងកៅអីលេងវគ្គចាញ់-ធ្លា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:33 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:27 AM, ចំនួនអ្នកអានៈ 59ដង
លោក Petro ជាអតីតទ័ពព្រៃម្នាក់ និងដែលរងការប្រមាថ និងគំរាមកំហែងជាច្រើនខែមកនេះពីលោក ដូណាល់ ត្រាំ បាននិយាយក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ខ្ញុំបានស្បថហើយថានឹងមិនកាន់កាំភ្លើងជាថ្មីនោះទេ...ប៉ុន្តែដើម្បីជាតិ ខ្ញុំនឹងកាន់កាំភ្លើងម្ដងទៀត»។
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:26 AM, ចំនួនអ្នកអានៈ 61ដង
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃចន្ទ ទី៥ ខែមករា បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងទទួលបានប្រាក់ចំណូលពីការប្រមូលពន្ធគយ លើសពី ៦០០ពាន់លានដុល្លារ។ ប៉ុន្តែបណ្ដាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួនមិនបានចុះផ្សាយនោះទេ ពីព្រោះពួកគេស្អប់ និងមិនគោរពដល់ប្រទេសរបស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:21 AM, ចំនួនអ្នកអានៈ 60ដង
ក្លឹបបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយសារក្រុម Manchester United ឈរនៅលេខរៀងទី៦ នៅក្នុងក្របខ័ណ្ឌ Premier League ថ្នាក់ដឹកនាំរបស់ក្លឹបបានធ្វើការសម្រេចចិត្តដោយស្ទាក់ស្ទើរ តែនេះជាពេលវេលាត្រឹមត្រូវដើម្បីធ្វើការផ្លាស់ប្តូរ នោះនឹងផ្តល់ឱ្យក្រុមនូវឱកាសដ៏ល្អបំផុតនៃការបញ្ចប់ក្នុងក្របខ័ណ្ឌ Premier League ខ្ពស់ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:20 AM, ចំនួនអ្នកអានៈ 51ដង
លោក Robert Lasnik ចៅក្រមប្រចាំតំបន់នៅទីក្រុងសៀថល (Seattle) បានបដិសេធការលើកឡើងរបស់ Amazon ដែលថា ច្បាប់ការពារអ្នកប្រើប្រាស់របស់រដ្ឋវ៉ាស៊ីនតោន មានភាពស្រពិចស្រពិល ឬមិនគ្របដណ្តប់លើសកម្មភាពដំឡើងថ្លៃរបស់ខ្លួន។ លោកចៅក្រមបានកត់សម្គាល់ថា ដោយសារកង្វះខាតទំនិញ និងវិធានការសុខាភិបាលសាធារណៈនាពេលនោះ បានធ្វើឱ្យអតិថិជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:14 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-01-2026, 11:08 AM, ចំនួនអ្នកអានៈ 57ដង
សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានសម្រេចចិត្តបង្កើនរង្វាន់យ៉ាងច្រើន ដោយមានគោលបំណងផ្តល់ភាពពាក់ព័ន្ធកាន់តែច្រើនដល់ការប្រកួត និងលើកទឹកចិត្តក្រុមដែលចូលរួម ដែលឆ្នាំ២០២៥ ទឹកប្រាក់សរុប ២៣លានអឺរ៉ូត្រូវបានចែកចាយទៅកាន់ក្រុមដែលចូលរួម ។
ពានរង្វាន់ Sspananish Suspaner Cuspan 2០26 កំពុងត្រៀមលេងដែលមាន ៤ក្រុមខ្លាំងៗមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 05:52 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖ប្រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់សកម្មភាពបង្ហោះ អាកាសយានគ្មានមនុស្សបើក (ដ្រូន) និងវត្ថុទាំងឡាយដែលហោះហើរបាន នៅជុំវិញអាកាសយានដ្ឋាន។
សេចក្តីជូនដំណឹង បានឲ្យដឹងថា យោងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា បទប្បញ្ញត្តិបច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 05:51 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម «Respanort» ផេកដែលបង្ហោះព័ត៌មានក្លែងក្លាយថា មានការជាន់មីនជាថ្មីនៅព្រំដែន។
ជាមួយនឹងការបង្ហាញផេកបង្ហោះព័ត៌មានក្លែងក្លានេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា «នេះជាព័ត៌មានក្លែងក្លាយ ដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-01-2026, 05:49 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖អាចចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា ដោយនៅឆ្នាំ២០២៥ កម្ពុជាអាចនាំចេញអង្ករបានរហូតដល់ជាង ៩៤ម៉ឺនតោន កើនឡើងជាង ៤៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានត្រឹមតែ ៦៤ម៉ឺនតោនប៉ុណ្ណោះ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០២៥ កម្ពុជាបាននាំ
 ព័ត៌មានលម្អិត
|
|
|