ម៉ាឡេស៊ីត្រៀមប្តឹងក្រុមហ៊ុន X របស់ Elon Musk ជុំវិញរឿងប្រើ AI បង្កើតរូបភាពអាសអាភាស
ចុះថ្ងៃទី: 14-01-2026, 04:49 PM, ចំនួនអ្នកអានៈ 44ដង
គណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះរូបភាពដែលមិនសមរម្យ ដែលត្រូវបានបង្កើតឡើងដោយគ្មានការយល់ព្រម ជាពិសេសរូបភាពដែលប៉ះពាល់ដល់ស្ត្រី និងកុមារ។ ស្ថាប័ននេះបានបញ្ជាក់យ៉ាងដាច់អហង្ការថា៖ «មាតិកាដែលជាប់ពាក់ព័ន្ធនឹងស្ត្រី និងអនីតិជន គឺជាក្តីបារម្ភដ៏ធ្ងន់ធ្ងរ។ ទង្វើបែបនេះគឺផ្ទុយនឹងច្បាប់របស់ម៉ាឡេស៊ី និងបំផ្លាញការប្តេជ្ញាចិត្តផ្នែកសុវត្ថិភាពដែលក្រុមហ៊ុនបានសន្យា»។ បើទោះបីជាមានការព្រមានឱ្យលុបមាតិកាគ្រោះថ្នាក់ទាំងនោះក៏ដោយ ក៏ក្រុមហ៊ុន X នៅតែមិនទាន់មានចំណាត់ការឆ្លើយតបនៅឡើយ។ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងបណ្តាញសង្គម X (អតីត Twitter) បន្ទាប់ពីរកឃើញថា ប្រព័ន្ធបញ្ញាសិប្បនិម្មិត Grok AI របស់ក្រុមហ៊ុននេះ ត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតរូបភាពអាសអាភាស និងរូបភាពកាត់ត (Deepfakes) ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សីលធម៌សង្គម។ វិធានការនេះកើតឡើងបន្ទាប់ពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានសម្រេចបិទការប្រើប្រាស់ Grok ជាបណ្តោះអាសន្នកាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ មិនមែនមានតែម៉ាឡេស៊ីទេ សូម្បីតែមហាអំណាចអឺរ៉ុបដូចជា ចក្រភពអង់គ្លេស និងបារាំង ក៏កំពុងបើកការស៊ើបអង្កេតលើក្រុមហ៊ុនរបស់លោក Elon Musk នេះដែរ។ នៅពេលដែលអ្នកកាសែតសាកសួរអំពីបញ្ហានេះ ខាងក្រុមហ៊ុន xAI របស់លោក Musk បានឆ្លើយតបតាមអ៊ីមែលយ៉ាងខ្លីបែបឌឺដងវិញថា៖ «ប្រព័ន្ធផ្សព្វផ្សាយចាស់ៗ កំពុងតែភូតកុហក (Legacy Media Lies)»។ គួររំលឹកថា ប្រទេសម៉ាឡេស៊ីមានច្បាប់អនឡាញតឹងរ៉ឹងបំផុត ចំពោះមាតិកាណាដែលពាក់ព័ន្ធនឹងរូបភាពអាសអាភាស ល្បែងស៊ីសង និងការប្រមាថដល់សាសនា ឬរាជវង្ស។ ការប្រឈមមុខដាក់គ្នារវាងម៉ាឡេស៊ី និងមហាសេដ្ឋី Elon Musk លើកនេះ កំពុងក្លាយជាចំណុចចាប់អារម្មណ៍ថ្មីមួយជុំវិញការគ្រប់គ្រងបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងរហ័ស ប៉ុន្តែក៏បង្កគ្រោះថ្នាក់ដល់សង្គមផងដែរ ប្រសិនបើគ្មានការគ្រប់គ្រងត្រឹមត្រូវ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-01-2026, 09:04 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងចាត់ទុកថា វត្តមាននៃការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:59 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖ ជម្លោះរបស់មន្ដ្រីយោធា ជាមួយនឹងគម្រោងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានប្រជាពលរដ្ឋចែកចាយ ពេញបណ្ដាញសង្គមនោះ ត្រូវដោះស្រាយបញ្ចប់ហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមរយៈបណ្ដាញសង្គមរបស់អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:56 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយិកា ព្រមទាំងមន្ត្រីជំនាញចំណុះឱ្យក្រសួងព័ត៌មាន ជាច្រើនរូបទៀត។ សម្រាប់សន្និបាតរបស់ក្រសួងព័ត៌មាន នឹងប្រព្រឹត្តធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ខាងម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:50 PM, ចំនួនអ្នកអានៈ​ 61ដង
មន្ត្រីរូបនោះបានបញ្ជាក់ថា «តេហេរ៉ង់បានប្រាប់ប្រទេសក្នុងតំបន់ ចាប់ពីអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម រហូតដល់តួកគី ថាមូលដ្ឋានអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងត្រូវបានវាយប្រហារ» ប្រសិនបើអាមេរិកកំណត់គោលដៅលើអ៊ីរ៉ង់។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:48 PM, ចំនួនអ្នកអានៈ​ 75ដង
រាជធានីភ្នំពេញ៖ក្នុងកំលុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និង​ដើម្បី​ពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងនោះ ភាគីកម្ពុជា បានស្នើបន្ថែមទៅភាគីថៃ​តាមរយៈ​កំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teans) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:41 PM, ចំនួនអ្នកអានៈ​ 51ដង
សិង្ហបុរី៖ក្នុងជំនួបពិភាក្សានេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី និងលោកបណ្ឌិតរដ្ឋមន្ត្រី ការបរទេសសិង្ហបុរី បានផ្លាស់ប្តូរមតិយោបល់លើបញ្ហាប្រឈម នៃប្រព័ន្ធពាណិជ្ជកម្មសកល និងកាលានុវត្តភាពសម្រាប់ប្រទេសតូចៗ ដូចជាកម្ពុជា និងសិង្ហបុរី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សាស្ត្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:35 PM, ចំនួនអ្នកអានៈ​ 66ដង
លោកស្រី Coospaner នឹងផ្តោតលើរុស្ស៉ី ដែលក្រសួងការបរទេស ពណ៌នាថាជាការគំរាមកំហែងសន្តិសុខ សម្រាប់តំបន់អាកទិក។ នៅឯហ្វាំងឡង់ លោកស្រីនឹងជួបឆ្មាំការពារភាគកើតណាតូ ព្រំដែនជាប់រុស្ស៉ី ហើយនៅឯន័រវែស លោកស្រីនឹងទៅសួរសុខទុក្ខទាហានម៉ារីន ដែលកំពុងធ្វើលំហាត់ហ្វឹកហ្វឺនផ្ទាល់ផងដែរ។ តាមក្រសួងការបរទេស អង់គ្លេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:33 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់នាយកដ្ឋានធនធានមនុស្ស ដើម្បីស្តាប់នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តីបានណែនាំឱ្យថ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:16 PM, ចំនួនអ្នកអានៈ​ 58ដង
តំណាងបេសកកម្មអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបង្ហោះសារលើបណ្តាញសង្គមថា គោលនយោបាយនិងក្តីស្រមៃរបស់​សហរដ្ឋអាមេរិកចំពោះប្រទេសអ៉ីរ៉ង់ គឺចាក់ឫសក្នុងការផ្លាស់ប្តូររបប ដោយមានទណ្ឌកម្ម ការសម្លុតគំរាម ការបង្កើតភាពវឹកវរ និងចលចល បម្រើជាក្បួនប្រតិបត្តិការ ដើម្បីបង្កើតលេសសម្រាប់ធ្វើអន្តរាគមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:13 PM, ចំនួនអ្នកអានៈ​ 50ដង
យោងតាមការប្រកាសពីក្រសួងពាណិជ្ជកម្មអាមេរិក បន្ទះឈីបកម្រិតខ្ពស់ប្រភេទ H200 ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់សមត្ថភាពពីភាគីទីបី មុនពេលអនុញ្ញាតឲ្យនាំចេញទៅប្រទេសចិន។ រដ្ឋាភិបាលអាមេរិកចង់ធានាថា បន្ទះឈីបទាំងនេះមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធា ឬសកម្មភាពដែលអាចប៉ះពាល់ដល់សន្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:12 PM, ចំនួនអ្នកអានៈ​ 55ដង
លោក Jorge Torres ប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសអាមេរិកកណ្តាលមួយនេះ បានអះអាងថា ទីភ្នាក់ងារទទួលបានព័ត៌មានថា មានឃាតករម្នាក់ត្រូវបានគេជួលឱ្យសម្លាប់លោក Chaves។ អគ្គរដ្ឋអាជ្ញាកូស្តារីកា លោក Carlo Diaz បានប្រាប់អ្នកសារព័ត៌មានថា ស្រ្តីម្នាក់ជាជនសង្ស័យ កំពុងស្ថិតក្រោមការស៉ើបអង្កេត ប៉ុន្តែពុំមានការបញ្ជាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:03 PM, ចំនួនអ្នកអានៈ​ 59ដង
ខេត្តឧត្តរមានជ័យ៖ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 04:59 PM, ចំនួនអ្នកអានៈ​ 68ដង
ក្រសួងការបរទេសអ៉ីស្រាអែល បានប្រកាសថា រដ្ឋមន្រ្តីការបរទេស លោក Gideon Saar បានសម្រេចថា អ៉ីស្រាអែលនឹងកាត់ផ្តាច់​ភ្លាមៗនូវការទាក់ទងជាមួយទីភ្នាក់ងារ UN និងអង្គការអន្តរជាតិ រួមមាន UN Energy និង UN Alliance of Civilizations ព្រមទាំង Global Forum on Migration and Develospanment ដែលមិនមែនជាផ្នែកនៃប្រព័ន្ធ UN។ មិនតែប៉ុណ្ណោះ លោក Saar ក៏បានបង្គាប់ឱ្យក្រសួងត្រួតពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 04:49 PM, ចំនួនអ្នកអានៈ​ 44ដង
គណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះរូបភាពដែលមិនសមរម្យ ដែលត្រូវបានបង្កើតឡើងដោយគ្មានការយល់ព្រម ជាពិសេសរូបភាពដែលប៉ះពាល់ដល់ស្ត្រី និងកុមារ។ ស្ថាប័ននេះបានបញ្ជាក់យ៉ាងដាច់អហង្ការថា៖ «មាតិកាដែលជាប់ពាក់ព័ន្ធនឹងស្ត្រី និងអនីតិជន គឺជាក្តីបារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 04:39 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៣ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៥ ១០១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានប្រមាណជិត ៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2174 នាក់
ម្សិលមិញ : 8357 នាក់
សរុបទាំងអស់ : 10922843 នាក់