ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរបស់កម្ពុជា ជួបប្រជុំពិសេស JBC នៅខេត្តសៀមរាប
ចុះថ្ងៃទី: 14-01-2026, 08:48 PM, ចំនួនអ្នកអានៈ 76ដង
រាជធានីភ្នំពេញ៖ក្នុងកំលុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និង​ដើម្បី​ពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងនោះ ភាគីកម្ពុជា បានស្នើបន្ថែមទៅភាគីថៃ​តាមរយៈ​កំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teans) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្ត​ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ និងបង្គោលលេខ ៥២-៥៩ នៅពេលវេលាសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ រដ្ឋលេខាធិការកិច្ចការព្រំដែនរបស់កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិសេស​របស់​គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដែលកម្ពុជាបាន​ស្នើ​រៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ត្រូវបាន​ភាគីថៃឆ្លើយតប និងស្នើលើកពេលសាជាថ្មី។ នេះជាការស្នើសុំលើកពេលលើកទី២ហើយ ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង​ដើម្បីតែង​តាំង​​សមាសភាពថ្មីនៃគណៈកម្មការ-JBCភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មី​ត្រូវបាន​បង្កើតឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈនាពេលខាងមុខ។ រដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជា បានគូសបញ្ជាក់ថា ក្រុមវាស់វែងចម្រុះនៃភាគី​ទាំង​ពីរ​កម្ពុជា-ថៃ បានចាប់ផ្ដើមធ្វើការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់​ខ្សែ​ព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅ​កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្គ្រាមឈ្លានពាន​មក​លើ​អធិបតេយ្យនិង បូរណភាពទឹកដីកម្ពុជា។ រដ្ឋលេខាធិការកិច្ចការព្រំដែន ក៏បានស្នើថៃ ចាត់បញ្ចូនក្រុមការងារវាស់វែងចម្រុះ​នៃភាគី​ទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់​បារាំងនៅទីតាំងដើមពិតប្រាកដ​ដែលភាគីទាំងពីរ​បានឯកភាពគ្នា។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គូសបញ្ជាក់ផងដែរថា ការចាត់បញ្ចូនក្រុមវាស់វែង​ចម្រុះ ដើម្បីបន្តចុះធ្វើការលើដីជាក់ស្តែងនេះ គឺធ្វើឡើងស្របតាមនីតិវិធី និងបែប​បទ​ការងារ (Technical Instruction) ដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារ​នៃកំណត់​ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី នាពេលកន្លងមក។ ក្នុងស្មារតីនេះ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរគុល ក៏បានលើកឡើង​កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដូចមានចុះផ្សាយក្នុង សារព័ត៌មាន The Nation Thailandថា៖ «ក្នុងអំឡុងពេលរដ្ឋាភិបាលចាំផ្ទះ (...) កិច្ចប្រជុំរបស់គណៈកម្មការ JBC ថៃ-កម្ពុជា មិនអាចធ្វើបានទេ ដោយហេតុថាអាណត្តិរបស់ប្រធានគណៈកម្មការ JBC បានបញ្ចប់ ជាមួយនឹងអាណត្តិរបស់រដ្ឋាភិបាលទៅហើយ។ (...) ប៉ុន្តែក្រុមការងារ​កម្រិតបច្ចេកទេសនៅបន្តអនុវត្ត ការងាររបស់ខ្លួនដដែល»។ តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាបបញ្ជាក់​ជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺ​ង​ម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយ​គណៈកម្ម​ការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍​ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា​បារាំ​ង​-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការ​បោះបង្គោល​ព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគី​ទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន និង មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំង​អស់​ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួល​ខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការ​ការពារបូរណ​ភាពទឹកដី និងអធិបតេយ្យជាតិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-01-2026, 09:04 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងចាត់ទុកថា វត្តមាននៃការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:59 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖ ជម្លោះរបស់មន្ដ្រីយោធា ជាមួយនឹងគម្រោងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានប្រជាពលរដ្ឋចែកចាយ ពេញបណ្ដាញសង្គមនោះ ត្រូវដោះស្រាយបញ្ចប់ហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមរយៈបណ្ដាញសង្គមរបស់អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:56 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយិកា ព្រមទាំងមន្ត្រីជំនាញចំណុះឱ្យក្រសួងព័ត៌មាន ជាច្រើនរូបទៀត។ សម្រាប់សន្និបាតរបស់ក្រសួងព័ត៌មាន នឹងប្រព្រឹត្តធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ខាងម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:50 PM, ចំនួនអ្នកអានៈ​ 62ដង
មន្ត្រីរូបនោះបានបញ្ជាក់ថា «តេហេរ៉ង់បានប្រាប់ប្រទេសក្នុងតំបន់ ចាប់ពីអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម រហូតដល់តួកគី ថាមូលដ្ឋានអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងត្រូវបានវាយប្រហារ» ប្រសិនបើអាមេរិកកំណត់គោលដៅលើអ៊ីរ៉ង់។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:48 PM, ចំនួនអ្នកអានៈ​ 76ដង
រាជធានីភ្នំពេញ៖ក្នុងកំលុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និង​ដើម្បី​ពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងនោះ ភាគីកម្ពុជា បានស្នើបន្ថែមទៅភាគីថៃ​តាមរយៈ​កំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teans) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:41 PM, ចំនួនអ្នកអានៈ​ 52ដង
សិង្ហបុរី៖ក្នុងជំនួបពិភាក្សានេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី និងលោកបណ្ឌិតរដ្ឋមន្ត្រី ការបរទេសសិង្ហបុរី បានផ្លាស់ប្តូរមតិយោបល់លើបញ្ហាប្រឈម នៃប្រព័ន្ធពាណិជ្ជកម្មសកល និងកាលានុវត្តភាពសម្រាប់ប្រទេសតូចៗ ដូចជាកម្ពុជា និងសិង្ហបុរី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សាស្ត្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:35 PM, ចំនួនអ្នកអានៈ​ 66ដង
លោកស្រី Coospaner នឹងផ្តោតលើរុស្ស៉ី ដែលក្រសួងការបរទេស ពណ៌នាថាជាការគំរាមកំហែងសន្តិសុខ សម្រាប់តំបន់អាកទិក។ នៅឯហ្វាំងឡង់ លោកស្រីនឹងជួបឆ្មាំការពារភាគកើតណាតូ ព្រំដែនជាប់រុស្ស៉ី ហើយនៅឯន័រវែស លោកស្រីនឹងទៅសួរសុខទុក្ខទាហានម៉ារីន ដែលកំពុងធ្វើលំហាត់ហ្វឹកហ្វឺនផ្ទាល់ផងដែរ។ តាមក្រសួងការបរទេស អង់គ្លេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:33 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់នាយកដ្ឋានធនធានមនុស្ស ដើម្បីស្តាប់នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តីបានណែនាំឱ្យថ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:16 PM, ចំនួនអ្នកអានៈ​ 59ដង
តំណាងបេសកកម្មអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបង្ហោះសារលើបណ្តាញសង្គមថា គោលនយោបាយនិងក្តីស្រមៃរបស់​សហរដ្ឋអាមេរិកចំពោះប្រទេសអ៉ីរ៉ង់ គឺចាក់ឫសក្នុងការផ្លាស់ប្តូររបប ដោយមានទណ្ឌកម្ម ការសម្លុតគំរាម ការបង្កើតភាពវឹកវរ និងចលចល បម្រើជាក្បួនប្រតិបត្តិការ ដើម្បីបង្កើតលេសសម្រាប់ធ្វើអន្តរាគមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:13 PM, ចំនួនអ្នកអានៈ​ 50ដង
យោងតាមការប្រកាសពីក្រសួងពាណិជ្ជកម្មអាមេរិក បន្ទះឈីបកម្រិតខ្ពស់ប្រភេទ H200 ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់សមត្ថភាពពីភាគីទីបី មុនពេលអនុញ្ញាតឲ្យនាំចេញទៅប្រទេសចិន។ រដ្ឋាភិបាលអាមេរិកចង់ធានាថា បន្ទះឈីបទាំងនេះមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធា ឬសកម្មភាពដែលអាចប៉ះពាល់ដល់សន្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:12 PM, ចំនួនអ្នកអានៈ​ 56ដង
លោក Jorge Torres ប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសអាមេរិកកណ្តាលមួយនេះ បានអះអាងថា ទីភ្នាក់ងារទទួលបានព័ត៌មានថា មានឃាតករម្នាក់ត្រូវបានគេជួលឱ្យសម្លាប់លោក Chaves។ អគ្គរដ្ឋអាជ្ញាកូស្តារីកា លោក Carlo Diaz បានប្រាប់អ្នកសារព័ត៌មានថា ស្រ្តីម្នាក់ជាជនសង្ស័យ កំពុងស្ថិតក្រោមការស៉ើបអង្កេត ប៉ុន្តែពុំមានការបញ្ជាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:03 PM, ចំនួនអ្នកអានៈ​ 60ដង
ខេត្តឧត្តរមានជ័យ៖ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 04:59 PM, ចំនួនអ្នកអានៈ​ 69ដង
ក្រសួងការបរទេសអ៉ីស្រាអែល បានប្រកាសថា រដ្ឋមន្រ្តីការបរទេស លោក Gideon Saar បានសម្រេចថា អ៉ីស្រាអែលនឹងកាត់ផ្តាច់​ភ្លាមៗនូវការទាក់ទងជាមួយទីភ្នាក់ងារ UN និងអង្គការអន្តរជាតិ រួមមាន UN Energy និង UN Alliance of Civilizations ព្រមទាំង Global Forum on Migration and Develospanment ដែលមិនមែនជាផ្នែកនៃប្រព័ន្ធ UN។ មិនតែប៉ុណ្ណោះ លោក Saar ក៏បានបង្គាប់ឱ្យក្រសួងត្រួតពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 04:49 PM, ចំនួនអ្នកអានៈ​ 44ដង
គណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះរូបភាពដែលមិនសមរម្យ ដែលត្រូវបានបង្កើតឡើងដោយគ្មានការយល់ព្រម ជាពិសេសរូបភាពដែលប៉ះពាល់ដល់ស្ត្រី និងកុមារ។ ស្ថាប័ននេះបានបញ្ជាក់យ៉ាងដាច់អហង្ការថា៖ «មាតិកាដែលជាប់ពាក់ព័ន្ធនឹងស្ត្រី និងអនីតិជន គឺជាក្តីបារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 04:39 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៣ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៥ ១០១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានប្រមាណជិត ៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2209 នាក់
ម្សិលមិញ : 8357 នាក់
សរុបទាំងអស់ : 10922878 នាក់