| នគរបាលខេត្តស្ទឹងត្រែង៦រូប ត្រូវបានដកតំណែង និងបន្ថយឋានន្តរស័ក្តិ ព្រោះប្រព្រឹត្តខុសតួនាទីភារកិច្ច |
|
| ចុះថ្ងៃទី: 20-01-2026, 10:41 AM, ចំនួនអ្នកអានៈ 26ដង |
|
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប ក្នុងនោះមានម្នាក់ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ផងដែរ ព្រោះប្រព្រឹត្តល្មើសវិន័យនគរបាល។
យោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មចេញចំនួន៣ដាច់ដោយឡែកពីគ្នា បានបង្ហាញថា នគរបាលដែលរងទណ្ឌកម្មនេះ រួមមាន៖
១៖ ឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ០២០៤៦ ត្រូវបានដកហូតមុខតំណែងពីស្នងការរងទទួលការងារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឱ្យមកជាមន្ត្រី។
២៖ វរសេនីយ៍ទោ ចាន់ សុធា អត្តលេខ៥៦៩៤៥ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវបានផ្អាកការងារបណ្តោះអាសន្ន។
៣៖ វរសេនីយ៍ត្រី ទិព្វ និទ្ធី អត្តលេខ៥៦៩៧២ ដកហូតតួនាទីមេបញ្ជាការរងរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៧០១មកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ។
៤៖ អនុសេនីយ៍ឯក ឋាន វិចិត្រ អត្តលេខ ៧១៥៦៩ ដកហូតតួនាទីពីនាយរងផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ ។
៥៖ អនុសេនីយ៍ទោ សៅ សុភាព អត្តលេខ៧១៦០៩ ដកហូតតួនាទីពីនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន គោកណាអូង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៧០១ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ត្រី ។
៦៖ អនុសេនីយ៍ត្រី ចាន់ សុភ័ក្រ អត្តលេខ ៩៥៧៥៣ ត្រូវបានបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់ព្រិន្ទបាលឯក។
មិនទាន់មានការបញ្ជាក់ពីទោសកំហុសនៃការប្រព្រឹត្តល្មើសរបស់មន្ត្រីនគរបាលខាងលើនេះនៅឡើយទេ។ តែប្រភពបានបង្ហើបថា មន្ត្រីនគរបាលខាងលើបានឃុបឃិតគ្នាជាប្រព័ន្ធដោះលែងមនុស្សឆ្លងដែនខុសច្បាប់៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:23 AM, ចំនួនអ្នកអានៈ 26ដង
យន្ដហោះជាច្រើនគ្រឿងមានដឹកកងទ័ពដាណឺម៉ាក និងបរិក្ខារយោធាបានទៅដល់ Greenland កាលពីថ្ងៃចន្ទម្សិលមិញ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញបញ្ហា Greenland បានកើនឡើងកាន់តែខ្លាំងបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមយកពន្ធគយបន្ថែម១០ភាគរយដែលនឹងចូលជាធរមាននៅខែកុម្ភៈខាងមុខ ពីបណ្ដាអឺរ៉ុបចំនួន៨ ក្នុងនោះរួមម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:19 AM, ចំនួនអ្នកអានៈ 33ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២០ ខែមករា បានរាយការណ៍ថាក្នុងពេលចុះត្រួតពិនិត្យការបើកសម្ពោធរោងចក្រមួយ លោក គីម ជុងអ៊ុន បានរិះគន់ ក្រុមមន្ត្រីមួយចំនួនដែលលោកបន្ទោសថាធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ។ លោក គីម បានលើកឡើងថា «ដោយសារតែភាពគ្មានទំនួលខុសត្រូវ ភាពក្រអឺតក្រទម និងអសមត្ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:14 AM, ចំនួនអ្នកអានៈ 28ដង
ម៉ារ៉ុក បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់ក្រុមសេណេហ្គាល់ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ Africa Cuspan of Nations 2025 ក្នុងពហុកីឡដ្ឋានដែលបានដាក់ត្រៀមទទួលការប្រកួត World Cuspan 2030 ដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធល្អ ជាមួយចំនួនទេសចរណ៍ដែលបានបង្កើតឡើងយ៉ាងច្រើន ។
ការរៀបចំព្រឹត្តិការណ៍ Africa Cuspan of Nations
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:56 AM, ចំនួនអ្នកអានៈ 30ដង
FIFA បានរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan លើកដំបូងក្នុងឆ្នាំ១៩៣០ នៅប្រទេសអ៊ុយរូហ្គាយ និងមានតែ ១៣ប្រទេសប៉ុណ្ណោះត្រូវបានអញ្ជើញឱ្យចូលរួម ដោយពុំមានឆ្លងកាត់វគ្គជម្រុះឡើយ មុនពង្រីកដល់ ៤៨ប្រទេសនាពេលបច្ចុប្បន្ន។
ដោយផ្អែកតាមការដកស្រង់ចេញផ្សាយដោយ Quora បានឱ្យដឹងថា បណ្តាប្រទេសដែលទទួលបានការអញ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:41 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប ក្នុងនោះមានម្នាក់ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ផងដែរ ព្រោះប្រព្រឹត្តល្មើសវិន័យនគរបាល។
យោងតាមប្រកាសស្តីពីការអនុវត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:31 AM, ចំនួនអ្នកអានៈ 32ដង
តាមក្រសួងមហាផ្ទៃស៊ីរី កងទ័ពស៊ីរី និងក្រសួងកងកម្លាំងពិសេសស៊ីរីបានសម្រុកចូលពន្ធនាគារ Shaddadi បន្ទាប់ពីផ្ទុះករណីហែកគុក។ ក្រសួងបានឱ្យដឹងទៀតថាកងកម្លាំង សន្តិសុខបានចាប់ខ្លួនអ្នកទោសហែកគុក៨១នាក់ត្រឡប់មកវិញ ខណៈប្រតិបត្តិការតាមចាប់ខ្លួនអ្នកទោសរត់គេចខ្លួនកំពុងបន្តធ្វើឡើង។
ក្រសួងមហាផ្ទៃស៊ីរី ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:23 AM, ចំនួនអ្នកអានៈ 31ដង
កន្លងមកខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានក្លឹបធំៗនៅអឺរ៉ុបជាច្រើនទាក់ទង និងស្ទើរតែផ្ទេរទៅក្លឹបរួមលីគ ហង្សក្រហម Liverspanool បាត់ទៅហើយរដូវក្តៅមុន មុនពេលកិច្ចសន្យាចាស់របស់គេនឹងអស់សុពលភាពជាមួយ Crystal នារដូវកាលនេះ។
ក្រុមមេឃខៀវ Manchester City បានបំពេញការផ្ទេរជាផ្លូវការជាមួយកីឡាករ Marc Guehi ដែលជាប្រធានក្រុម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:10 AM, ចំនួនអ្នកអានៈ 30ដង
កីឡាករវាយទោល សញ្ជាតិស៊ែប៊ី ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី៤ ពិភពលោកបច្ចុប្បន្ននោះ បានបាត់បង់ត្រឹម ៥ពិន្ទុពីពិន្ទុសរុប ៥៧ពិន្ទុក្នុងរយៈពេលប្រកួត ២ម៉ោងនៅឯទីលាន Melbourne Park ដោយមានលំដាប់ពិន្ទុ ៦-៣ ៦-២ និង ៦-២។
កីឡាករវាយកូនបាល់ទោល Novak Djokovic បានកត់ត្រានូវជ័យជម្នះលើកទី១០០ ក្នុងកម្មវិធី Australian Ospanen របស់អូស្រ្តាលី ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:27 AM, ចំនួនអ្នកអានៈ 36ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកកាសែតថា «លោកប្រធានាធិបតី ពូទីន ក៏ទទួលបានការអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែរ»។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា រុស្ស៊ីកំពុងស្វែងរកការបកស្រាយលម្អិតបន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោនអំពីសំណើនេះ មុននឹងសម្រេចចិត្តថាតើលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:26 AM, ចំនួនអ្នកអានៈ 27ដង
កាលពីយប់ថ្ងៃអាទិត្យទូរទស្សន៍រដ្ឋអ៊ីរ៉ង់ហាក់ដូចជាត្រូវបានគេហែកចូលទៅគ្រប់គ្រង ដោយបានចាក់ផ្សាយមួយរយៈខ្លីនូវសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងកូនប្រុសនិរទេសខ្លួនរបស់អតីតស្តេច ស្សា ដែលអំពាវនាវឱ្យប្រជាជនបះបោរ។
សមាជិកសភាជាន់ខ្ពស់ម្នាក់ បានបង្ហើបឱ្យដឹងនៅថ្ងៃចន្ទនេះថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:23 AM, ចំនួនអ្នកអានៈ 37ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា លោកមិនវិនិច្ឆ័យថាទង្វើនេះល្អ ឬអាក្រក់ ឬស្របច្បាប់អន្តរជាតិឬអត់នោះទេ ប៉ុន្តែគ្រាន់តែទទួលស្គាល់ពីទំហំនៃផលប៉ះពាល់ជាប្រវត្តិសាស្ត្ររបស់វាប៉ុណ្ណោះ។ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃចន្ទនេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងជាប់ឈ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:22 AM, ចំនួនអ្នកអានៈ 10ដង
កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានបាញ់បង្ហោះដ្រូនសរុប ១៤៥គ្រឿង ប៉ុន្តែប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ ១២៦គ្រឿង។ ទោះជាយ៉ាងណា ការវាយប្រហារនេះបានប៉ះពាល់ដល់តំបន់ Sumy, Odesa, Dnispanrospanetrovsk, Kharkiv និង Chernihiv។
មន្ត្រីអ៊ុយក្រែនបានប្រកាសនៅថ្ងៃចន្ទនេះថា រុស្ស៊ីបានបើកការវាយប្រហារដោយដ្រូនយ៉ាងសន្ធាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 07:43 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖«ក្នុងនាមជាប្រទេសជិតខាងរបស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធរបស់អាស៊ាន» ប្រទេសចិនដែលបានក្លាយជាដៃគូសន្ទនា និងជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ានតាំងពីឆ្នាំ១៩៩១មក បានយល់ច្បាស់ណាស់ថា ការប្រឈមមុខនឹងវិវាទព្រំដែនរវាងកម្ពុជានិងថៃ ដែលបានរំខានសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 07:38 PM, ចំនួនអ្នកអានៈ 64ដង
សោកនាដកម្មខាងលើកើតឡើងនៅម៉ោង ៧:៤៥នាទីយប់ថ្ងៃអាទិត្យ នៅពេលដែលរថភ្លើងមួយខ្សែធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid បានរអិលធ្លាក់ចេញពីផ្លូវដែកនៅក្បែរទីក្រុង Adamuz ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀតជាហេតុធ្វើឱ្យបុកគ្នានឹងរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរ។ ក្រៅពីអ្នកស្លាប់ មានមនុស្ស ១២២នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 07:34 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៦ ដោយសម្រេចកំណត់យកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២៧។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១
 ព័ត៌មានលម្អិត
|
|
|