| សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ |
|
| ចុះថ្ងៃទី: 22-01-2026, 06:37 PM, ចំនួនអ្នកអានៈ 36ដង |
|
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក គីម ឆាងយ៉ុង ដោយបានគូសបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ទូលំទូលាយ និងចំណេះដឹងជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុត បេសកកម្មការទូតនៅកម្ពុជារបស់ លោកនឹងទទួលបានជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ រឹងមាំ ស៊ីជម្រៅ និងទូលំទូលាយ ឈានដល់កម្រិតខ្ពស់ថ្មីមួយនាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជន និងប្រទេសទាំងពីរ។ «ភាពជាដៃគូយុទ្ធសាស្រ្ត» រវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការយល់យោគគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឈានទៅសម្រេចបាននូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនទាំងសងខាង។
នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក គីម ឆាងយ៉ុង (KIM CHANGYONG)ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទំាងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
សម្តេចរដ្ឋសភាធិបតី បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមស្វែងរកសន្តិភាព និងបានគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក។
សម្តេចប្រធានរដ្ឋសភាបានស្នើឯកអគ្គរដ្ឋទូតកូរ៉េ បន្តជំរុញអ្នកវិនិយោគ អ្នកទេសចរពីសាធារណកូរ៉េមកកម្ពុជាបន្ថែមទៀត។ «អរិយធម៌បុរាណនៃប្រទេសយើងទាំងពីរបាន គូសបញ្ជាក់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍ រវាងប្រទេសយើងទាំងពីរ»។
ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់សាធារណរដ្ឋកូរ៉េ ជួយផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកាន់តែប្រសើរ ជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្រ្តបបញ្ចកោណ ដំណាក់កាលទី១ ដោយ បានកំណត់យកកត្តា «មនុស្ស» ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់និងអភិបាលកិច្ច។ សម្តេចមានសង្ឃឹមថា សាធារណរដ្ឋកូរ៉េនឹងបន្តផ្តល់អាហារូបករណ៍ជំនាញសំខាន់ៗជាច្រើនទៀតដល់សិស្សនិស្សិតកម្ពុជាបន្ថែមទៀត។
លោក គីម ឆាងយ៉ុង បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ ជាមួយលោកនៅក្នុងឱកាសនេះ។ លោកបានជម្រាបសម្តេចពីគម្រោងអភិវឌ្ឍន៍ជាច្រើនដែលសាធារណរដ្ឋកូរ៉េ បាននិងកំពុងសហការជាមួយកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ (ODA)។ លោកថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបង្រ្កាបបទល្មើសឆ្លងដែន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រការនេះបានផ្តល់ភាពកក់ក្តៅនិ ងទំនុកចិត្តជាខ្លំាងដល់ពលរដ្ឋសាធារណរដ្ឋកូរ៉េក្នុងការធ្វើដំណើរមកកម្ពុជា។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ត្រៀមខ្លួនក្នុងជួយដល់កម្ពុជាក្នុងការកសាង និងលើកកម្ពស់សមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមអនឡាន។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានស្នើសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជាគំាទ្របេក្ខជនពីសភាសាធារណរដ្ឋកូរ៉េជាអគ្គលេខាធិការអាណត្តិថ្មី របស់សហភាពអន្តរសភា (IPU)។
ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពី ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមថា សាធារណរដ្ឋកូរ៉េ កំពុងរៀបចំផ្តល់នូវជំនួយជាទឹកប្រាក់ ៥០ម៉ឺនដុល្លារ តាមរយៈអង្គការ UNICEF នៅកម្ពុជា ដើម្បីចូលរួមដោះស្រាយផលវិបាកទាំងឡាយនោះ។
ជាថ្មីម្ដងទៀត សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមសហការជាមួយកម្ពុជា នៅក្នុងការបង្រ្កាប បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលថ្មីៗនេះ។ សម្តេចបានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការច្បាស់លាស់ និងតឹងរឹងជាទីបំផុតនៅក្នុងការបង្រ្កាបបទល្មើសឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-01-2026, 06:37 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក គីម ឆាងយ៉ុង ដោយបានគូសបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ទូលំទូលាយ និងចំណេះដឹងជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុត បេសកកម្មការទូតនៅកម្ពុជារបស់ លោកនឹងទទួលបានជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 06:32 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ ក្រោយពីរៀបចំអ្នកលក់ដូរ គ្មានសណ្ដាប់ធ្នាប់បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យចរាចរណ៍ នៅផ្លូវព្រះមុនីរ៉េត នាពេលថ្ងៃ ដើម្បីបើកសម្រួលលំហូរចរាចរណ៍ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។
ទន្ទឹមនឹងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងរៀបចំក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 06:28 PM, ចំនួនអ្នកអានៈ 39ដង
យោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា តម្រូវការដ៏មហាសាលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីសំណាក់ក្រុមហ៊ុនយក្សដូចជា OspanenAI, Google និង Microsoft បានធ្វើឱ្យការផ្គត់ផ្គង់បន្ទះឈីបសម្រាប់ឧបករណ៍ប្រើប្រាស់ទូទៅមានភាពខ្វះខាតយ៉ាងខ្លាំង។
អ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅទូទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 06:12 PM, ចំនួនអ្នកអានៈ 39ដង
លោក Rutte គូសបញ្ជាក់ថា «មានការពិភាក្សាល្អណាស់» ជាមួយលោក ត្រាំ ទាក់ទងនឹងរបៀបដែលសម្ព័ន្ធមិត្តណាតូ អាចធ្វើការរួមគ្នាដើម្បីធានាសន្តិសុខតំបន់អាកទិក មិនត្រឹមតែ Greenland ប៉ុណ្ណោះទេ ប៉ុន្តែប្រទេស NATO ចំនួន ៧ទៀត ដែលស្ថិតនៅលើតំបន់អាកទិក។
អគ្គលេខាធិការនៃអង្គការណាតូ (NATO) បាននិយាយនាថ្ងៃព្រហស្បតិ៍ ទី២២ ខែមករាថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 06:09 PM, ចំនួនអ្នកអានៈ 38ដង
លោក ត្រាំ បានផ្ញើលិខិតទៅកាន់មេដឹកនាំរាប់សិបនាក់ដើម្បីអញ្ជើញពួកគេឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ហើយក្នុងនោះមានប្រទេសខ្លះបានទទួលយកការអញ្ជើញ ខ្លះបដិសេធ និងខ្លះទៀតមិនទាន់ឆ្លើយតប។ ប្រទេសដែលបានទទួលយកការអញ្ជើញរបស់លោកត្រាំរួមមាន៖ អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប កាតា បារ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 05:22 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់ថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
កិច្ចប្រជុំនេះ ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 05:12 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពាន លើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 05:07 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញនេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំការប្រកួតកីឡា ឆ្នាំ២០២៦ នៅថ្ងៃទី២២ ខែមករានេះ ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងនាយកដ្ឋានពាក់ព័ន្ធជាច្រើន នៅមជ្ឈមណ្ឌលជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 04:57 PM, ចំនួនអ្នកអានៈ 49ដង
ខេត្តក្រចេះ៖ នៅចំពោះមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រឈមមុខនឹងស្ថានភាពឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាព បូរណភាពទឹលដីកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងដោះស្រាយយ៉ាងយកចិត្តទុកដាក់និងហ្មត់ចត់បំផុត ដោយដៃម្ខាងវាយទប់ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 04:46 PM, ចំនួនអ្នកអានៈ 51ដង
បើមើលពីជ្រុងសេដ្ឋកិច្ច ការកែទម្រង់នេះពិតជាមានប្រយោជន៍ណាស់ ព្រោះការប៉ាន់ប្រមាណបានបង្ហាញថា ការថែទាំសុខ ភាពបឋមរឹងមាំ នាំមកនូវផលចំណេញខ្ពស់ ដោយក្នុងនោះ រាល់ការវិនិយោគ ១ ដុល្លារអាម៉េរិក ផ្តល់ផលចំណេញដល់ សេដ្ឋកិច្ចរហូតដល់ទៅ ១៦ ដុល្លារ តាមរយៈសុខភាព ផលិតភាព និងការងារកាន់តែប្រសើរ។
តំបន់អាស៊ីបូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 04:37 PM, ចំនួនអ្នកអានៈ 27ដង
ខេត្តតាកែវ៖ លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងវិនិយោគលើវិស័យកសិកម្មរបស់ក្រុមអ្នកវិនិយោគម៉ាឡេស៊ី រួមមាន៖ដំណាំស្វាយ និងខ្នុរ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងដៃគូរសហការអន្តរជាតិផ្សេងៗទៀត។នៅក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ ក្រុមអ្នកវិនិយោគម៉ាឡេស៊ី នាព្រឹក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 12:46 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 12:42 PM, ចំនួនអ្នកអានៈ 33ដង
ក្រុមហង្សក្រហមមួយនេះ បានគ្រងតំណែងជើងឯកលីគ Premier League គម្រប់លើកទី២០ នារដូវកាលមុន នាំឱ្យពួកគេរកបានចំណូលសរុប ៨៣៦លានផោន ច្រើនជាងក្លឹបណាៗទាំងអស់ទៀតផង គ្រាដែល Manchester United ក៏បានបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅឈរនៅលេខរៀងទី២៩ ដែលជាចំណាត់ថ្នាក់ដ៏ទាបបំផុតមិនធ្លាប់មានពីមុនមក។
ក្រុមបាល់ទាត់អាជីព Liverspanool បានក្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 12:40 PM, ចំនួនអ្នកអានៈ 58ដង
លោក ត្រាំ បានអះអាងថាលោកបានពិភាក្សាជាមួយលោក ពូទីន ហើយជឿថាប្រធានាធិបតីរុស្ស៉ីមានបំណងចង់បានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត៤ឆ្នាំមកនេះ។ តាមលោក ត្រាំ លោក ហ្សេលេនស្គីឥលូវក៏ហាក់ដូចជាបានត្រៀមខ្លួនរាល់ដើម្បីឈានដល់កិច្ចព្រមព្រៀងផងដែរ។ នៅក្នុងកិច្ចពិភាក្សាមួយ នាឱកាសចូលរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 12:37 PM, ចំនួនអ្នកអានៈ 54ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេស្វ៊ីស នៅបន្ទាប់ពីជំនួបជាមួយប្រមុខ NATO លោក Mark Rutte លោក ត្រាំ បានគូសបញ្ជាក់ថា «គាត់ (លោក ពូទីន) ត្រូវបានអញ្ជើញ។ គាត់បានយល់ព្រមទទួលយកការអញ្ជើញ»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២១ ខែមករា បានអះអាងថាប្
 ព័ត៌មានលម្អិត
|
|
|