ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាពិនិត្យ បានពិគ្រោះ ព្យាបាលជំងឺកុមារ ១លានករណី ដោយឥតគិតថ្លៃ
ចុះថ្ងៃទី: 30-01-2026, 12:06 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖ តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួន ២៥ ៧៣៦នាក់, ផ្ដល់សេវាវះកាត់ទូទៅចំនួន ៣៤ ៨៨៩នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣នាក់។ រយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ នេះបើតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងឆ្នាំ២០២៥។ តាមរបាយការណ៍ដដែល ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា៤៦ ១៨១ ៥២៣ដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង។ គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ចំណែកនៅសៀមរាប(មន្ទីរពេទ្យជ័យរវ្ម័នទី៧) ដំណើរការនៅឆ្នាំ១៩៩៩។ មន្ទីរពេទ្យគន្ធបុប្ផាមានបេសកកម្មវេជ្ជសាស្ត្រឯកទេសព្យាបាលរោគកុមារទូទៅសង្គ្រោះបន្ទាន់ជំងឺកុមារ និងទារក និងទារកវិទ្យា, ផ្នែកសម្ភព, ឯកទេសជំងឺទឹកនោមផ្អែមកុមារ, ឯកទេសជំងឺបំពង់រំលាយអាហារកុមារ, ឯកទេសជំងឺដុំមហារីក និងមហារីកឈាមស, សល្យសាស្ត្ររោគកុមារទូទៅ និងសល្យសាស្ត្រប្រព័ន្ធប្រសាទ, សល្យសាស្ត្រផ្នែកជំងឺបេះដូងកុមារ, ផ្នែកព្យាបាលអន្តរាគមន៍តាមសរសៃឈាម, ឯកទេសព្យាបាលជំងឺ Épilepsie, ផ្នែកអប់រំសុខភាពបឋម និងចាក់ថ្នាំបង្ការ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។ ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លាសង្គ្រោះជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អក៏ដូចបានជួយសង្គមជាតិ៕ សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-01-2026, 12:06 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 12:02 PM, ចំនួនអ្នកអានៈ​ 2ដង
គេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងចំណោមនោះដែរមាន ៩ក្លឹបដែលត្រូវលេងបើករដូវកាលលីគចិន Chinese Suspaner League នារដូវកាលនេះ ត្រូវរងទណ្ឌកម្មដកពិន្ទុ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញពី «ការប្រព្រឹត្តអំពើពុករលួយ តាមរយៈរៀបចំលទ្ធផលទុកមុន»។ បណ្តាក្លឹបបាល់ទាត់អាជីពរបស់ចិនមានដល់ទៅ ១៣ក្រុមឯណោះ ត្រូវបានពិន័យជាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:58 AM, ចំនួនអ្នកអានៈ​ 21ដង
លោក ត្រាំ បានសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការកាលពីសប្ដាហ៍មុន។ ក្រុមប្រឹក្សានេះដំបូងឡើយត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងការអនុវត្តបទឈប់បាញ់នៅហ្កាហ្សា តែក្រោយមក លោកបានពង្រីកតួនាទីរហូតដល់ដោះស្រាយជម្លោះនៅជុំវិញពិភពលោក។ លោក ត្រាំ បានផ្ញើលិខិតអញ្ជើញទៅកាន់បណ្ដាមេដឹកនាំពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:56 AM, ចំនួនអ្នកអានៈ​ 4ដង
ហ្វីលីពីន៖បន្ទាប់ពីជំនួបនាចុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្វែងរកគំនិតផ្តួចផ្តើមនានា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:53 AM, ចំនួនអ្នកអានៈ​ 15ដង
ប្រទេសហ្វីលីពីន៖លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:49 AM, ចំនួនអ្នកអានៈ​ 28ដង
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) បានប្រកាសនៅលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប (EU) បានឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទ ក្នុងការដាក់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:47 AM, ចំនួនអ្នកអានៈ​ 23ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានឱ្យដឹងដូច្នេះថា «យើងបានស្នើទៅកាន់ប្រធានាធិបតី ពូទីន ថាតើរុស្ស៉ីអាចបញ្ឈប់ការវាយប្រហារ រយៈពេល១សប្ដាហ៍បានដែរឬទេ? គាត់ (លោក ពូទីន) បានឯកភាព ហើយយើងពិតជារីករាយខ្លាំងណាស់»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:26 AM, ចំនួនអ្នកអានៈ​ 24ដង
ការបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាដោយអាស៊ានដែលគណបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះគឺជាបរាជ័យធំមួយនៃកិច្ចប្រឹងប្រែងរបស់របបសឹកមីយ៉ាន់ម៉ាដែលកំពុង ខ្នះខ្នែងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។ ប្លុកអាស៊ានដែលមានសមាជិក១១ប្រទេសក្នុងនោះរួមមានទាំងមីយ៉ាន់ម៉ា បានបដិសេធទទួលស្គាល់រប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:22 AM, ចំនួនអ្នកអានៈ​ 4ដង
កាលពីពេលថ្មីៗនេះ Aaryan បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ចំនួន ៦ ក្នុងពេលតែមួយថ្ងៃ នៅឯទីក្រុងឌូបៃ ជាមួយ​នឹង សមត្ថភាពរបស់គេរួមមាន៖ - បូកលេខ ៥ ខ្ទង់ ចំនួន ៥០ ជួរ៖ គេចំណាយពេលត្រឹមតែ ១៨.៧១ វិនាទី ប៉ុណ្ណោះ (មធ្យមភាគ ១ បូកក្នុងកន្លះវិនាទី)។ - បូកលេខ ៤ ខ្ទង់ ចំនួន ១០០ ជួរ៖ គិតបានលឿនបំផុតក្នុងរយៈពេល ៣០.៩ វិនា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:18 AM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការពិនិត្យ និងកែសម្រួលឡើងវិញនូវផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកា ដើម្បីតម្រង់ទិសការអនុវត្តការងារលើដំណើរការរបស់ ប.ស.ស. គឺជាវិធានការដ៏ចាំបាច់បំផុត ក្នុងគោលដៅធានាឱ្យបាននូវប្រសិទ្ធភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:02 AM, ចំនួនអ្នកអានៈ​ 10ដង
គេហទំព័រកីឡា BBC បានចេញផ្សាយថា CAF បានដកបញ្ឈរជើងលោក Thiaw ពីការដឹកនាំក្រុមជើងឯកប្រចាំអាហ្រ្វិក Africa Cuspan of Nations 2025 និងពិន័យជាប្រាក់ ១០០,០០០ដុល្លារទៀតដែរ ពីបទបង្កកំហុសនៅវគ្គផ្តាច់ព្រ័ត្រ Afcon តាមរយៈហៅកូនក្រុមដើរចេញពីទីលាន ពេលលេងផ្តាច់ព្រ័ត្រទល់នឹងម្ចាស់ផ្ទះម៉ារ៉ុក ដ្បិតអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ម៉ែត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 02:15 PM, ចំនួនអ្នកអានៈ​ 73ដង
ហ្វីលីពីន៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 02:08 PM, ចំនួនអ្នកអានៈ​ 67ដង
Donetsk គឺជាផ្នែកមួយនៃតំបន់ Donbas។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតថា រុស្ស៉ីនឹងប្រើកម្លាំងដើម្បីយកតំបន់ Donbas ទាំងមូលរបស់អ៊ុយក្រែន ដែលឥឡូវនេះស្ថិតក្នុងដៃកងកម្លាំងមូស្គូប្រហែល ៩០ភាគរយ រហូតទាល់តែទីក្រុងកៀវ យល់ព្រមបោះបង់ចោល។ ចំណែកអ៊ុយក្រែន ថានឹងមិនប្រគល់ទឹកដី ដែលមូស្គូមិនអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 02:04 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា 5PC នៅតែជាឯកសារគោល របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលដឹកនាំ និងគ្រប់គ្រងដោយមីយ៉ាន់ម៉ាខ្លួនឯង។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកស្រី ម៉ាតេរ៉េសា ភីឡាហ្សារ៉ូ រដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-01-2026, 01:58 PM, ចំនួនអ្នកអានៈ​ 69ដង
មនុស្សទាំង១១នាក់ខាងលើ ត្រូវបានផ្តន្ទាទោសប្រហារជីវិត កាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយតុលាការនៅទីក្រុង Wenzhou ភាគខាងកើតប្រទេសចិន ហើយតុលាការដដែលនោះ គឺជាអ្នកដែលបានអនុវត្តការប្រហារជីវិតពួកគេ នាថ្ងៃព្រហស្បតិ៍នេះ។ បទល្មើសរបស់អ្នកទាំងនោះ ដែលត្រូវបានរកឃើញថា ប្រព្រឹត្តចាប់តាំងពីឆ្នាំ២០១៥មក គឺរួមមានដូ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3856 នាក់
ម្សិលមិញ : 9137 នាក់
សរុបទាំងអស់ : 11049248 នាក់