| រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្នើទៅភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្តការងារ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន |
|
| ចុះថ្ងៃទី: 31-01-2026, 09:51 PM, ចំនួនអ្នកអានៈ 53ដង |
|
រាជធានីភ្នំពេញ៖គណៈកម្មការ JBC ភាគីកម្ពុជា តវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ពួកគេវិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្តូរបរិស្ថានតំបន់ព្រំដែន។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនស្នើទៅភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្តការងារ, ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិ OG និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ-អន្ដរជាតិទាំងអស់ឱ្យបានជ្រាបថា រហូតមកដល់ពេលនេះ ភាគីថៃនៅពុំទាន់បានឆ្លើយតបជាផ្លូវការអំពី កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និងពុំទាន់បានឆ្លើយតបជាផ្លូវការទៅនឹងកំណត់ទូតរបស់ភាគីកម្ពុជាចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្តីពីសំណើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារលើដីជាក់ស្ដែង ដើម្បីបន្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងចន្លោះបង្គោលព្រំដែនលេខ 52-59 ព្រមទាំងការចុះសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា ដោយអនុលោមតាមកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។
ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីជំរុញការអនុវត្តការងារលើដីជាក់ស្ដែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានអនុម័តទទួលយក គណៈកម្មការ JBC ភាគីកម្ពុជាបានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចខាងក្រោម៖
១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ចុះលើដីជាក់ស្ដែងដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងបង្គោលព្រំដែនលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
២- ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីពីរ ខែកុម្ភៈ ឆ្នាំ២០២៦។ សូមបញ្ជាក់ជូនថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែង និងការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) ដែលជាយន្តការបច្ចេកទេសស្ថិតក្រោមគណៈកម្មការ JBC គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នាពេលកន្លងមក។
៣- គណៈកម្មការ JBC ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ ព្រមទាំងសកម្មភាពទាំងឡាយដែលនាំឱ្យមានការផ្លាស់ប្ដូរបរិស្ថានតំបន់ព្រំដែន ដែលផ្ទុយទាំងស្រុងទៅនឹងមាត្រា៥ នៃ MOU ឆ្នាំ២០០០ និងកថាខណ្ឌទី២ ទី៣ និងទី៤ នៃសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC។
៤- គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានស្រាយបំភ្លឺជូនគណៈកម្មការ JBC ភាគីថៃ ដែលនាពេលកន្លងមក ភាគីថៃបានលើកឡើងដោយពុំត្រឹមត្រូវថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនពុំអាចអនុវត្តបានទេ ដរាបណាមិនទាន់បានដោះមីនឱ្យអស់នៅតាមបណ្ដោយព្រំដែនតាមរយៈយន្តការក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ដែលស្ថិតក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ក្នុងន័យនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ទៅភាគីថៃថា ការងារដោះមីនដែលបម្រើឱ្យគោលដៅវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែននាពេលកន្លងមក គឺត្រូវបានអនុវត្តដោយក្រុមការងារដោះមីនដែលស្ថិតក្រោមយន្តការគណៈកម្មការ JBC ដូចមានចែងក្នុងមាត្រា៣ នៃ MOU ឆ្នាំ២០០០ និងប្រការ២.៤ នៃ TOR ឆ្នាំ២០០៣។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ៕
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 31-01-2026, 10:03 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់រូបនេះបានលើកឡើងទៀតថា «សូមមានជំនឿលើគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ជាយន្តការអន្តរក្រសួង ដែលមានទីស្តីការគណ:រដ្ឋមន្ត្រី គឺនឹងធានាឱ្យកិច្ចដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្ដិធម៌ ជូនដល់បេក្ខជន ដែលជាកូនចៅប្រជាពលរដ្ឋយើងទាំងអស់គ្នា គឺធានាឱ្យបានថា អ្នកជាប់ គឺ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 09:57 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា «ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៤៣,៥៧៧តោន កើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងទឹកប្រាក់នាំចេញ សរុបឈានដល់១៧៨លានដុល្លារ កើនឡើង១៦.៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤»។
ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 09:55 PM, ចំនួនអ្នកអានៈ 23ដង
លោក Wang អាយុ ៦៣ឆ្នាំ បានចូលកាន់តំណែងជារដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន នៅខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីកាន់តំណែងជាប្រធានក្រុមហ៊ុនថាមពលរដ្ឋចិន National Energy Investment Corspan។ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនាថ្ងៃសៅរ៍ ទី៣១ ខែមករា នេះថា រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន លោក Wang Xiangxi កំពុងស្ថិតក្រោមក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 09:52 PM, ចំនួនអ្នកអានៈ 23ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា លោក Momeni ត្រូវទទួលខុសត្រូវចំពោះការបង្ក្រាបសម្លាប់បាតុករក្នុងប្រទេសអ៉ីរ៉ងនៅក្នុងខែនេះ ហេីយមន្ត្រីសន្តិសុខអ៉ីរ៉ង់ ៥នាក់ផ្សេងទៀតត្រូវរងនូវទណ្ឌកម្ម ពាក់ព័ន្ធនឹងការគាបសង្កត់ប្រជាជនអ៉ីរ៉ង់ដោយហិង្សា។
កាលពីថ្ងៃសុក្រ ទី៣០ ខែមករា សហរដ្ឋអាមេរិក បានប្រកាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 09:51 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖គណៈកម្មការ JBC ភាគីកម្ពុជា តវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ពួកគេវិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្តូរបរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 05:47 PM, ចំនួនអ្នកអានៈ 70ដង
ខេត្តកំពង់ស្ពឺ៖ជាកិច្ចចាប់ផ្ដើម របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សខេត្ត ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែមករាកន្លងទៅ។
នាព្រឹកថ្ងៃទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 04:11 PM, ចំនួនអ្នកអានៈ 64ដង
សម្ដេច ម៉ែន សំអន ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តបន្តប្រចាំឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 04:06 PM, ចំនួនអ្នកអានៈ 83ដង
យោងតាមរបាយការណ៍ពី Reuters ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ សមាជិកសភាឥណ្ឌា លោក L.S.K. Devarayalu ដែលជាសម្ព័ន្ធមិត្តរបស់លោកនាយករដ្ឋមន្ត្រី Modi បានដាក់សំណើច្បាប់បិទបណ្ដាញសង្គមលើអនីតិជន។ លោកបានបញ្ជាក់ថា៖ «មិនត្រឹមតែកុមារយើងញៀនបណ្ដាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែឥណ្ឌាក៏ជាប្រភពផលិតទិន្នន័យដ៏ធំបំផុតសម្រាប់ក្រុមហ៊ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 04:04 PM, ចំនួនអ្នកអានៈ 66ដង
ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បានព្រមានគ្នាទៅវិញទៅមក ចាប់តាំងពីប្រធានាធិបតីអាមេរិក ដំបូងឡើយបានគំរាមធ្វើអន្តរាគមន៍យោធា ជុំវិញការបង្រ្កាបបាតុកម្មដ៏សាហាវ កាលពីពេលថ្មីៗនេះ ហើយបានបញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង មកកាន់តំបន់មជ្ឈិមបូព៌ា។
នាថ្ងៃសុក្រ ទី៣០ ខែមករា ប្រមុខការទូតអ៉ីរ៉ង់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 04:01 PM, ចំនួនអ្នកអានៈ 74ដង
មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសបានអនុម័តគម្រោងលក់មីស៉ីលនិងសម្ភារពាក់ព័ន្ធ នៃប្រព័ន្ធខែលការពារដែនអាកាស Patriot ឱ្យអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃខ្ទង់៩ពាន់លានដុល្លារ បន្ទាប់ពីទីក្រុងរីយ៉ាដបានស្នើទិញមីស៉ីល PAC-3 MSE សរុបចំនួន ៧៣០គ្រាប់។
នាថ្ងៃសុក្រ ទី៣០ ខែមករា មន្ទីរបញ្ចកោណបានឱ្យដឹងថា ក្រសួង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 03:09 PM, ចំនួនអ្នកអានៈ 75ដង
ខេត្តព្រះវិហារ៖
តាមបណ្តាញសង្គម សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 02:59 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ៖នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ខ្សែផ្លូវធំៗសំខាន់ៗក្នុងក្រុងកំពង់ចាម ដែលក្រុមការងារការដ្ឋានកំពុងពន្លឿននោះរួមមាន៖ ផ្លូវព្រះត្រសក់ផ្អែម, ផ្លូវព្រះសីហនុ, ផ្លូវព្រះបាទកេតុមាលា, ផ្លូវបុរីឌីឌុក, ផ្លូវជាតិលេខ៧ចាស់, ផ្លូវព្រះបាទអង្គច័ន្ទ, ផ្លូវក្បែរផ្សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 02:34 PM, ចំនួនអ្នកអានៈ 77ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «កត្តាស្ថាប័នដើម្បីចូលរួមទប់ស្កាត់ ការបោកបញ្ឆោតតាមប្រព័ន្ធអ៉ីនធើណិត» លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 02:27 PM, ចំនួនអ្នកអានៈ 69ដង
សប្តាហ៍នេះ ទីក្រុងហុងកុង រួមជាមួយប្រទេសម៉ាឡេស៉ី សិង្ហបុរី ថៃ និងវៀតណាម ជាដើម ស្ថិតក្នុងចំណោមទីតាំងនៅតំបន់អាស៉ី ដែលបានរឹតបន្តឹងការត្រួតពិនិត្យលើ អ្នកដំណើរនៅតាមអាកាសយានដ្ឋាន ដើម្បីបង្ការទប់ស្កាត់លទ្ធភាពនៃការឆ្លងរាលដាលវីរុស Nispanah បន្ទាប់ពីឥណ្ឌាបានប្រកាសរកឃើញអ្នកឆ្លង២នាក់ នៅក្នុងប្រទេសរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 31-01-2026, 02:24 PM, ចំនួនអ្នកអានៈ 64ដង
វិមានក្រឹមឡាំង បាននិយាយថា លោក ពូទីន បានយល់ព្រមឈប់វាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន សម្រាប់រយៈពេល១សប្តាហ៍ ដែលនឹងផុតនៅថ្ងៃទី១ ខែកុម្ភៈ ក្រោយមានការស្នើពីលោក ត្រាំ។ ក្នុងសប្តាហ៍នេះ លោក ត្រាំ បានអះអាងថា រូបលោកបានស្នើឱ្យលោក ពូទីន ផ្អាកការវាយប្រហារលើទីក្រុងកៀវនិងតំបន់ជុំវិញ ស្របពេលដែលសីតុណ្
 ព័ត៌មានលម្អិត
|
|
|