មន្ដ្រីជាន់ខ្ពស់៖ អំពាវនាវដល់សិស្សានុសិស្សប្រឡងចូលរៀនពេទ្យគ្រប់រូប សូមពឹងលើសម្ថភាព, គ្មានកិច្ចអន្ដរាគមន៍ណាមួយកើតមាននោះឡើយ អ្នកចេះគឺជាប់ និងជាប់ដោយកិត្ដិយស ហើយអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្ដ
ចុះថ្ងៃទី: 31-01-2026, 10:03 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់រូបនេះបានលើកឡើងទៀតថា «សូមមានជំនឿលើគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ជាយន្តការអន្តរក្រសួង ដែលមានទីស្តីការគណ:រដ្ឋមន្ត្រី គឺនឹងធានាឱ្យកិច្ចដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្ដិធម៌ ជូនដល់បេក្ខជន ដែលជាកូនចៅប្រជាពលរដ្ឋយើងទាំងអស់គ្នា គឺធានាឱ្យបានថា អ្នកជាប់ គឺជាប់ដោយសមត្ថភាព ជាប់ដោយកិត្ដិយស ហើយអ្នកធ្លាក់ គឺធ្លាក់ដោយអស់ចិត្ដ ដែលស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះកិច្ចការដំណើរការនេះ គឺមានការទទួលខុសត្រូវខ្ពស់ដោយមានការចូលរួមពីអ្នកសង្កេតពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ហើយកិច្ចដំណើរការប្រឡងនេះ គឺធ្វើយ៉ាងណាអ្នកមានសមត្ថភាពពិតប្រាកដបានជាប់ នឹងបានចូលរៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលទាំងរដ្ឋ និងឯកជន»។ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានថ្លែងអំពាវនាវដល់សិស្សានុសិស្សទូទាំងប្រទេស ទាំងអ្នកចូលរូមប្រឡងចូលរៀនពេទ្យនៅពេលនេះ ក៏ដូចជាអ្នកប្រឡងជំនាន់ក្រោយៗទៀតថា គឺមានតែសមត្ថភាព និងចំណេះវិជ្ជាផ្ទាល់ខ្លួនតែមួយគត់ដែលអាចធានាឱ្យទទួលបានជោគជ័យ ក្នុងដំណើរជីវិតរបស់គាត់ សូមកុំឱ្យគាត់មានការពឹងទៅមាតាបិតា ដើម្បីចាំនូវកិច្ចអន្ដរាគមន៍ ឬប្រ៊ីយ៉ុងចម្លងពេលប្រឡង សូមកុំឱ្យមានទស្សនបែបនេះ គឺពេលប្រឡងអត់មានទេ ទាំងឯកសារចម្លង ឬកិច្ចអន្ដរាគមន៍ណាមួយនោះដល់បេក្ខជនពេលប្រឡង គឺមិនមានជាដាច់ខាត។ ការថ្លែងយ៉ាងដូច្នេះរបស់លោក សុក ផេង ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ នាសម័យប្រឡង ថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានបេក្ខជនជាង ៥ពាន់ចូលរួមប្រឡង។ លោករដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានថ្លែងបន្ដថា បេក្ខជនប្រឡងនៅពេលនេះ គឺមាន ៥,៧៥៥នាក់ ចែកចេញជា១៤៥បន្ទប់ អ្នកដែលជាប់នឹងត្រូវទៅរៀនទៅតាមគ្រឹះស្ថានសិក្សានៃវិស័យសុខាភិបាល ទាំងរដ្ឋ និងឯកជន។ លោកបានគូសបញ្ជាក់ទៀតថា «ដូច្នេះ​រាល់ការប្រឡងគឺយើងរើសអ្នកមានសមត្ថភាពពិតប្រាកដ និងត្រូវការឱ្យបេក្ខជនមានតម្លៃសីលធម៌ខ្ពស់ គោរពនូវបទបញ្ជាផ្ទៃក្នុងនៃការឡង ហើយនៅពេលរៀនពេទ្យចប់ គឺត្រូវឆ្លងកាត់ការប្រឡងចេញម្ដងទៀត ដូចពេលប្រឡងចូលរៀនផងដែរ គឺធានានូវតម្លាភាព និងយុត្ដិធម៌ បើអ្នកមិនចេះ គឺត្រូវប្រឡងធ្លាក់ ហើយចាំប្រឡងម្ដងទៀត ទាល់តែប្រឡងជាប់ទើបអាចប្រកបវិជ្ជាជីវៈពេទ្យបាន»។ សូមជម្រាបថាគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសំណេរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងថ្នាក់ជាតិចូលរៀននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជ្រើសរើសនិស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាលប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។ យោងសេចក្តីជូនដំណឹងលេខ ២២០/២៥ គបជ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ស្តីពីការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ សម្រាប់កម្រិតបរិញ្ញាបត្ររងមានបេក្ខជនចំនួន ៥,៨០២នាក់ បានដាក់ពាក្យចូលរួមប្រឡងតាមប្រព័ន្ធអនឡាញ។ ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ៥,៧៥៥នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន ដោយបែងចែកជា១៤៥បន្ទប់។ ការប្រឡងនេះនឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៖ * ចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៤ និង៣០នាទី ប្រឡងមុខវិជ្ជាជីវវិទ្យា * ចាប់ពីម៉ោង១៥ និង៣០នាទី ដល់ម៉ោង១៦ និង៣០នាទី ប្រឡងមុខវិជ្ជាគីមីវិទ្យា ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦៖ *ចាប់ពីម៉ោង១៤ និង០០នាទី ដល់ម៉ោង១៥ និង០០នាទី ប្រឡងមុខវិជ្ជាគណិតវិទ្យា។គណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន១ ១៩០នាក់ ត្រូវបានចាត់តាំងឡើង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ មុនដំណើរការប្រឡង គណៈកម្មាធិការប្រឡងថ្នាក់ជាតិបានរៀបចំការប្រជុំចំនួន២ថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីណែនាំតួនាទីភារកិច្ចដល់គ្រប់គណៈកម្មការ និងអនុគណៈកម្មការនានាឱ្យយល់ច្បាស់ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 31-01-2026, 10:03 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់រូបនេះបានលើកឡើងទៀតថា «សូមមានជំនឿលើគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ជាយន្តការអន្តរក្រសួង ដែលមានទីស្តីការគណ:រដ្ឋមន្ត្រី គឺនឹងធានាឱ្យកិច្ចដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្ដិធម៌ ជូនដល់បេក្ខជន ដែលជាកូនចៅប្រជាពលរដ្ឋយើងទាំងអស់គ្នា គឺធានាឱ្យបានថា អ្នកជាប់ គឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:57 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា «ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៤៣,៥៧៧តោន កើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងទឹកប្រាក់នាំចេញ សរុបឈានដល់១៧៨លានដុល្លារ កើនឡើង១៦.៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤»។ ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:55 PM, ចំនួនអ្នកអានៈ​ 29ដង
លោក Wang អាយុ ៦៣ឆ្នាំ បានចូលកាន់តំណែងជារដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន នៅខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីកាន់តំណែងជាប្រធានក្រុមហ៊ុនថាមពលរដ្ឋចិន National Energy Investment Corspan។ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនាថ្ងៃសៅរ៍ ទី៣១ ខែមករា​ នេះថា រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន លោក Wang Xiangxi កំពុងស្ថិតក្រោមក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:52 PM, ចំនួនអ្នកអានៈ​ 27ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា​ លោក Momeni ត្រូវទទួលខុសត្រូវចំពោះការបង្ក្រាបសម្លាប់បាតុករក្នុងប្រទេសអ៉ីរ៉ងនៅក្នុងខែនេះ ហេីយមន្ត្រីសន្តិសុខអ៉ីរ៉ង់ ៥នាក់ផ្សេងទៀតត្រូវរងនូវទណ្ឌកម្ម​ ពាក់ព័ន្ធនឹងការគាបសង្កត់ប្រជាជនអ៉ីរ៉ង់ដោយហិង្សា។ កាលពីថ្ងៃសុក្រ ទី៣០ ខែមករា សហរដ្ឋអាមេរិក បានប្រកាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:51 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖គណៈកម្មការ JBC ភាគីកម្ពុជា តវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ពួកគេវិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្តូរបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 05:47 PM, ចំនួនអ្នកអានៈ​ 70ដង
ខេត្តកំពង់ស្ពឺ៖ជាកិច្ចចាប់ផ្ដើម របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សខេត្ត ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែមករាកន្លងទៅ។ នាព្រឹកថ្ងៃទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:11 PM, ចំនួនអ្នកអានៈ​ 65ដង
សម្ដេច ម៉ែន សំអន ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តបន្តប្រចាំឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:06 PM, ចំនួនអ្នកអានៈ​ 83ដង
យោងតាមរបាយការណ៍ពី Reuters ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ សមាជិកសភាឥណ្ឌា លោក L.S.K. Devarayalu ដែលជាសម្ព័ន្ធមិត្តរបស់​លោកនាយករដ្ឋមន្ត្រី Modi បានដាក់សំណើច្បាប់បិទបណ្ដាញសង្គមលើអនីតិជន។ លោកបានបញ្ជាក់ថា៖ «មិនត្រឹមតែកុមារយើងញៀនបណ្ដាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែឥណ្ឌាក៏ជាប្រភពផលិតទិន្នន័យដ៏ធំបំផុតសម្រាប់ក្រុមហ៊ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:04 PM, ចំនួនអ្នកអានៈ​ 66ដង
ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បានព្រមានគ្នាទៅវិញទៅមក ចាប់តាំងពីប្រធានាធិបតីអាមេរិក ដំបូងឡើយបានគំរាមធ្វើអន្តរាគមន៍យោធា ជុំវិញការបង្រ្កាបបាតុកម្មដ៏សាហាវ កាលពីពេលថ្មីៗនេះ ហើយបានបញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង មកកាន់តំបន់មជ្ឈិមបូព៌ា។ នាថ្ងៃសុក្រ ទី៣០ ខែមករា ប្រមុខការទូតអ៉ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:01 PM, ចំនួនអ្នកអានៈ​ 74ដង
មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសបានអនុម័តគម្រោងលក់មីស៉ីលនិងសម្ភារពាក់ព័ន្ធ នៃប្រព័ន្ធខែលការពារដែនអាកាស Patriot ឱ្យអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃខ្ទង់៩ពាន់លានដុល្លារ បន្ទាប់ពីទីក្រុងរីយ៉ាដបានស្នើទិញមីស៉ីល PAC-3 MSE សរុបចំនួន ៧៣០គ្រាប់។ នាថ្ងៃសុក្រ ទី៣០ ខែមករា មន្ទីរបញ្ចកោណបានឱ្យដឹងថា ក្រសួង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 03:09 PM, ចំនួនអ្នកអានៈ​ 75ដង
ខេត្តព្រះវិហារ៖ តាមបណ្តាញសង្គម សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:59 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ខ្សែផ្លូវធំៗសំខាន់ៗក្នុងក្រុងកំពង់ចាម ដែលក្រុមការងារការដ្ឋានកំពុងពន្លឿននោះរួមមាន៖ ផ្លូវព្រះត្រសក់ផ្អែម, ផ្លូវព្រះសីហនុ, ផ្លូវព្រះបាទកេតុមាលា, ផ្លូវបុរីឌីឌុក, ផ្លូវជាតិលេខ៧ចាស់, ផ្លូវព្រះបាទអង្គច័ន្ទ, ផ្លូវក្បែរផ្សា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:34 PM, ចំនួនអ្នកអានៈ​ 77ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិ​ន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «កត្តាស្ថាប័នដើម្បីចូលរួមទប់ស្កាត់ ការបោកបញ្ឆោតតាមប្រព័ន្ធអ៉ីនធើណិត» លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:27 PM, ចំនួនអ្នកអានៈ​ 69ដង
សប្តាហ៍នេះ ទីក្រុងហុងកុង រួមជាមួយប្រទេសម៉ាឡេស៉ី សិង្ហបុរី ថៃ និងវៀតណាម ជាដើម ស្ថិតក្នុងចំណោមទីតាំងនៅតំបន់អាស៉ី ដែលបានរឹតបន្តឹងការត្រួតពិនិត្យលើ អ្នកដំណើរនៅតាមអាកាសយានដ្ឋាន ដើម្បីបង្ការទប់ស្កាត់លទ្ធភាពនៃការឆ្លងរាលដាលវីរុស Nispanah បន្ទាប់ពីឥណ្ឌាបានប្រកាសរកឃើញអ្នកឆ្លង២នាក់ នៅក្នុងប្រទេសរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:24 PM, ចំនួនអ្នកអានៈ​ 65ដង
វិមានក្រឹមឡាំង បាននិយាយថា លោក ពូទីន បានយល់ព្រមឈប់វាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន សម្រាប់រយៈពេល១សប្តាហ៍ ដែលនឹងផុតនៅថ្ងៃទី១ ខែកុម្ភៈ ក្រោយមានការស្នើពីលោក ត្រាំ។ ក្នុងសប្តាហ៍នេះ លោក ត្រាំ បានអះអាងថា រូបលោកបានស្នើឱ្យ​លោក ពូទីន ផ្អាកការវាយប្រហារលើទីក្រុងកៀវនិងតំបន់ជុំវិញ ស្របពេលដែលសីតុណ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 39 នាក់
ម្សិលមិញ : 9329 នាក់
សរុបទាំងអស់ : 11063106 នាក់