| លោក អ៊ុច បូររិទ្ធ គូសបញ្ជាក់ពីសភាពការណ៍វិវឌ្ឍនៃជម្លោះព្រំដែនកម្ពុជា–ថៃ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃសភាប្រើភាសាបារាំង |
|
| ចុះថ្ងៃទី: 02-02-2026, 01:04 PM, ចំនួនអ្នកអានៈ 26ដង |
|
ម៉ុងតេណេហ្គ្រោ៖ ស្ថានការណ៍នៅតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ការវិវឌ្ឍនេះ កាន់តែគួរឱ្យព្រួយបារម្ភ ដោយសារគោលការណ៍ និងឯកសារគតិយុត្តិអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ការការរីករាលដាលនៃជម្លោះ មិនត្រូវបានគោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះទេ។
ខអង្គប្រជុំ ក្នុងរបៀបវារៈស្តីពី «ការពិនិត្យពិច័យលើស្ថានភាពនយោបាយដ៏ស្មុគស្មាញក្នុងតំបន់ប្រើប្រាស់ភាសាបារាំង» លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីសភាពការណ៍វិវឌ្ឍនៃជម្លោះព្រំដែន រវាង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ដោយមានខ្លឹមសារសង្ខេបសំខាន់ៗដូចតទៅ៖
ក្នុងកម្រិតតំបន់ និងអន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញនៃ អង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់ អំពីការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពអធិបតេយ្យភាព។ ក្នុងកម្រិតទ្វេភាគី សន្ធិសញ្ញាឆ្នាំ១៩០៤ អនុសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយឯកសារទាំងនេះ បង្កើតបានជាបណ្តុំឧបករណ៍គតិយុត្តិ ដែលមានអានុភាពខាងច្បាប់បង្ខំឱ្យអនុវត្ត និងត្រូវបានទទួលស្គាល់ទាំងក្នុងកម្រិតទ្វេភាគី និងអន្តរជាតិ ដោយកំណត់យ៉ាងច្បាស់លាស់ អំពីព្រំដែនរវាងប្រទេសទាំងពីរ។
លើសពីនេះ យន្តការរួមមួយចំនួន ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងភាពតានតឹងនៅតំបន់ព្រំដែន រួមមាន គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មការចម្រុះព្រំដែន (JBC) និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានកំណត់នីតិវិធី នៃកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់ និងការគ្រប់គ្រងស្ថានភាពរសើបនៅតាមព្រំដែន។
ទោះបីជាមានយន្តការទាំងនេះក៏ដោយ ឧប្បត្តិហេតុនានានៅតែបន្តកើតមានជាញឹកញាប់ ហើយហានិភ័យនៃការរីករាលដាលជម្លោះ នៅតែមានកម្រិតខ្ពស់ ដោយសារការមិនគោរពរបស់ភាគីថៃ ចំពោះឯកសារគតិយុត្តិដែលមានស្រាប់ និងការព្យាយាមផ្លាស់ប្តូរស្ថានភាពដើម (Status Quo) ដោយឯកតោភាគី។
លោក អ៊ុច បូររិទ្ធ បានបញ្ជាក់បន្ថែម អំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបេតិកភណ្ឌវប្បធម៌ រួមទាំង ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ។ ការខូចខាតទាំងនេះ មិនត្រឹមតែជាការបាត់បង់ជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការប៉ះពាល់ដល់កេរដំណែលរួមរបស់មនុស្សជាតិផងដែរ។
ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យសភាប្រើភាសាបារាំង ចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនានា។
ជាលទ្ធផល អង្គប្រជុំបានស្វាគមន៍ និងបង្ហាញសាមគ្គីភាព ចំពោះបទអន្តរាគមន៍របស់ឯកឧត្តម ហើយបានសម្រេចបញ្ចូលរបាយការណ៍ស្តីពីស្ថានភាពកម្ពុជា–ថៃ ក្នុងរបាយការណ៍គណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ APF នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:55 PM, ចំនួនអ្នកអានៈ 31ដង
ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំ និងការចូលរួមដ៏ច្រើនរបស់និស្សិត ពិសេសស្ដ្រី។ ផ្អែកលើតួរលេខនៃការចូលរួម និងការរៀបចំលើវិញ្ញាជាច្រើននេះ ជាអ្វីដែលសហព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ នៅកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:51 PM, ចំនួនអ្នកអានៈ 31ដង
លោក Mohammad Riza Chalid អាយុ៦៦ឆ្នាំ ដែលគេដាក់រហស្សនាមឱ្យថា បិតាប្រេងរបស់ប្រទេសឥណ្ឌូណេស៉ី កំពុងត្រូវអាជ្ញាធរឥណ្ឌូណេស៉ីរកមុខចាប់ខ្លួន សម្រាប់ការជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ នៅឯក្រុមហ៊ុនប្រេងរដ្ឋ Pertamina កាលពីចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២៣។ និវេទន៍ក្រហមត្រូវបានផ្ញើទៅកាន់សមាជិកទាំង១៩៦ របស់ Interspanol ដើម្បីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:50 PM, ចំនួនអ្នកអានៈ 19ដង
តាមរបាយការណ៍ពី Reuters បានឱ្យដឹងថា ផែនការនេះគឺជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាផ្កាយរណប Starlink ជាមួយបញ្ញាសិប្បនិម្មិត (AI) ដើម្បីដោះស្រាយបញ្ហាខ្វះខាតថាមពល និងកន្លែងផ្ទុកទិន្នន័យនៅលើផែនដី។
ក្រុមហ៊ុន SspanaceX របស់មហាសេដ្ឋី Elon Musk កំពុងត្រៀមខ្លួនផ្លាស់ប្តូរមុខមាត់ពិភពលោកឌីជីថលជាថ្មី ដោយបានដាក់ពាក្យស្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:17 PM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ហែម វណ្ណឌី បានលើកឡើងថា គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:13 PM, ចំនួនអ្នកអានៈ 12ដង
ខេត្តឧត្តរមានជ័យ៖ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំ ដោយឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។
ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:06 PM, ចំនួនអ្នកអានៈ 23ដង
លទ្ធផលស្ទង់មតិរបស់កាសែត Asahi បានបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរី LDP របស់លោកស្រី Takaichi ទំនងជានឹងឈ្នះបានអាសនៈច្រើនលើសពីច ២៣៣អាសនៈ ដែលជាចំនួនសំឡេងភាគច្រើន ក្នុងចំណោមអាសនៈសរុប៤៦៥ នៅរដ្ឋសភា ខណៈបច្ចុប្បន្ន LDP មានអាសនៈត្រឹម១៩៨។ តាមស្ទង់មតិ បើបូកបញ្ចូលជាមួយគណបក្សដែលជាដៃគូ គឺបក្ស Jaspanan Innovation Party ហៅកាត់ Ishin
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:04 PM, ចំនួនអ្នកអានៈ 26ដង
ម៉ុងតេណេហ្គ្រោ៖ ស្ថានការណ៍នៅតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ការវិវឌ្ឍនេះ កាន់តែគួរឱ្យព្រួយបារម្ភ ដោយសារគោលការណ៍ និងឯកសារគតិយុត្តិអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ការការរីករាលដាលនៃជម្លោះ មិនត្រូវបានគោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 12:56 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។
វេទិកាសាធារណៈនេះ សហប្រធានដឹកនាំបណ្ឌិតសភាចារ្យ ផាន់ ផល្លា និងលោក ចាន់ សុធី រដ្ឋល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 12:49 PM, ចំនួនអ្នកអានៈ 1ដង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 12:46 PM, ចំនួនអ្នកអានៈ 26ដង
ក្រសួងព័ត៌មាន និងទំនាក់ទំនងវិជ្ជាសាស្រ្តឥណ្ឌូណេស៊ីបានចេញសេចក្តីថ្លែងការណ៍ថា ការលេីកលែងការហាមឃាត់នេះត្រូវបានគេចាត់ទុកជា លក្ខខណ្ឌ និងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដោយមានការតាមដានពីរដ្ឋាភិបាលជាបន្តបន្ទាប់។
ប្រទេសឥណ្ឌូណេស៉ី បានចេញសេចក្តីប្រកាសថា ខ្លួនអនុញ្ញាតឱ្យ ប្រព័ន្ធ Grok ដែលជា AI
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 12:45 PM, ចំនួនអ្នកអានៈ 24ដង
ក្នុងកិច្ចសម្ភាសមួយនៅពេលត្រូវបានសាកសួរថា តើរុស្ស៉ីនឹងឈ្នះសង្រ្គាមនៅពេលណា លោក Medvedev ដែលធ្លាប់កាន់តំណែងជា ប្រធានាធិបតីរុស្ស៉ីចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានឆ្លើយតបថា «ក្នុងពេលឆាប់ៗ។ ខ្ញុំចង់ឱ្យរឿងនេះកើតឡើងឆាប់រហ័ស តាមតែអាចទៅរួច»។ លោក Medvedev បានបន្តថា «ប៉ុន្តែវាក៏សំខាន់ដូចគ្នាដែរ ក្នុងការគិត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 12:42 PM, ចំនួនអ្នកអានៈ 26ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «គុយបាគឺជាប្រទេសបរាជ័យមួយ និងជាយូរមកហើយ ប៉ុន្តែឥឡូវនេះ គុយបាលែងមានវ៉េណេស៊ុយអេឡា ដើម្បីជួយជ្រោមជ្រែងទៀតហើយ។ ហេតុដូច្នេះ យើងកំពុងជជែកជាមួយរដ្ឋាភិបាលគុយបា ដើម្បីមើលថាតើ ស្ថានការណ៍នឹងទៅជាយ៉ាងណា។ ខ្ញុំគិតថា យើងនឹងសម្រេចបានកិច្ចព្រមព្រៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 06:37 AM, ចំនួនអ្នកអានៈ 54ដង
អភិបាលតំបន់ លោក អូឡេកសាន់ ហាន់ហ្សា (Oleksandr Hanzha) បានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្ស ១២នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីដ្រូនរុស្ស៊ីមួយគ្រឿងបានវាយប្រហារនៅក្បែររថយន្តក្រុងមួយ នៅក្នុងតំបន់ នីប្រូពេត្រាវ (Dnispanrospanetrovsk) ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 06:36 AM, ចំនួនអ្នកអានៈ 59ដង
ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៣នាក់បន្ថែមទៀត និងបានរាប់បញ្ចូលទារកអាយុ ៦ខែម្នាក់ដែលពីមុនបានបាត់ឈ្មោះពីបញ្ជីផ្លូវការ ចូលទៅក្នុងតួលេខអ្នកស្លាប់សរុប។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើងជិតមួយសប្តាហ៍ហើយ បន្ទាប់ពីសាឡាងបានលិចនៅក្បែរកោះ Baluk-Baluk ខណៈកំពុងធ្វើដំណើរពីទីក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 08:39 PM, ចំនួនអ្នកអានៈ 81ដង
ខេត្តព្រះវិហារ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាល ដែលប្រឹងប្រែង និងសហការរួមគ្នា ក្នុងការបម្រើសេវាថែទាំសុខភាព ព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរ៍ភាព ស្របនឹងពាក្យមួយថា «ទុក្ខអ្នកជំងឺ គឺជាទុក្
 ព័ត៌មានលម្អិត
|
|
|