| រដ្ឋមន្ត្រីឧស្សាហកម្ម ណែនាំឱ្យរោងចក្រ សហគ្រាសអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស និងគ្រប់គ្រងហានិភ័យ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ខណៈបច្ចុប្បន្នរោងចក្រធុនធំដំណើរការនៅកម្ពុជាមានជាង៣ពាន់ |
|
| ចុះថ្ងៃទី: 02-02-2026, 01:17 PM, ចំនួនអ្នកអានៈ 17ដង |
|
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ហែម វណ្ណឌី បានលើកឡើងថា គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ឧស្សាហកម្ម តាមនិយាមរបស់ជាតិ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញ និងលើកទឹកចិត្តឱ្យម្ចាស់រោងចក្រ-សហគ្រាសទាំងអស់ ចូលរួមអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យ ដែលក្រសួងបានដាក់ចេញ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចបង្កការខាតបង់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះអាជីវកម្ម ព្រមទាំងបញ្ចៀសការរងពិន័យពីស្ថាប័នមានសមត្ថកិច្ចជាយថាហេតុ។
រដ្ឋមន្ត្រី ហែម វណ្ណឌី ណែនាំបែបនេះធ្វើឡើង ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងគោលដៅពង្រឹងសុវត្ថិភាពឧស្សាហកម្ម ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
វិស័យឧស្សាហកម្មកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣,០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧% ធៀបនឹងឆ្នាំ២០២៤។ ទុនវិនិយោគសរុបមានចំនួន ២៥,១៦៨ លានដុល្លារអាមេរិក កើនឡើង ៤,៧១១ លានដុល្លារអាមេរិក ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។
ជាមួយនឹងកំណើនទាំងនេះ សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្មកាន់តែដើរតួសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្ថែមថា «ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀបចំគ្រប់ជ្រុងជ្រោយ គឺជាខែលការពារដំបូងបំផុត ដែលមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង»។
ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសត្រូវបានរៀបចំឡើង ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមក។ ប្រកាសនេះកំណត់ប្លង់បច្ចេកទេសរោងចក្រដែលមានឯកសណ្ឋានភាព គ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្ម គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ប្រព័ន្ធបង្ការអគ្គិភ័យ ច្រកទ្វារជម្លៀសពេលមានអាសន្ន និងលក្ខខណ្ឌសុវត្ថិភាពផ្សេងៗទៀត ហើយត្រូវបានប្រើជាឯកសារយោងចាំបាច់ សម្រាប់ការស្នើសុំប្រកាសបង្កើតរោងចក្រ បង្កើតសាខារោងចក្រ ផ្លាស់ប្តូរទីតាំង ពង្រីកខ្សែច្រវាក់ផលិតកម្ម និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្មជាដើម។
ក្រសួងក៏ទើបចេញប្រកាសថ្មីមួយស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម និងការពារបរិស្ថាន នៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:55 PM, ចំនួនអ្នកអានៈ 31ដង
ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំ និងការចូលរួមដ៏ច្រើនរបស់និស្សិត ពិសេសស្ដ្រី។ ផ្អែកលើតួរលេខនៃការចូលរួម និងការរៀបចំលើវិញ្ញាជាច្រើននេះ ជាអ្វីដែលសហព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ នៅកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:51 PM, ចំនួនអ្នកអានៈ 31ដង
លោក Mohammad Riza Chalid អាយុ៦៦ឆ្នាំ ដែលគេដាក់រហស្សនាមឱ្យថា បិតាប្រេងរបស់ប្រទេសឥណ្ឌូណេស៉ី កំពុងត្រូវអាជ្ញាធរឥណ្ឌូណេស៉ីរកមុខចាប់ខ្លួន សម្រាប់ការជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ នៅឯក្រុមហ៊ុនប្រេងរដ្ឋ Pertamina កាលពីចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២៣។ និវេទន៍ក្រហមត្រូវបានផ្ញើទៅកាន់សមាជិកទាំង១៩៦ របស់ Interspanol ដើម្បីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:50 PM, ចំនួនអ្នកអានៈ 19ដង
តាមរបាយការណ៍ពី Reuters បានឱ្យដឹងថា ផែនការនេះគឺជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាផ្កាយរណប Starlink ជាមួយបញ្ញាសិប្បនិម្មិត (AI) ដើម្បីដោះស្រាយបញ្ហាខ្វះខាតថាមពល និងកន្លែងផ្ទុកទិន្នន័យនៅលើផែនដី។
ក្រុមហ៊ុន SspanaceX របស់មហាសេដ្ឋី Elon Musk កំពុងត្រៀមខ្លួនផ្លាស់ប្តូរមុខមាត់ពិភពលោកឌីជីថលជាថ្មី ដោយបានដាក់ពាក្យស្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:17 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ហែម វណ្ណឌី បានលើកឡើងថា គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:13 PM, ចំនួនអ្នកអានៈ 12ដង
ខេត្តឧត្តរមានជ័យ៖ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំ ដោយឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។
ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:06 PM, ចំនួនអ្នកអានៈ 23ដង
លទ្ធផលស្ទង់មតិរបស់កាសែត Asahi បានបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរី LDP របស់លោកស្រី Takaichi ទំនងជានឹងឈ្នះបានអាសនៈច្រើនលើសពីច ២៣៣អាសនៈ ដែលជាចំនួនសំឡេងភាគច្រើន ក្នុងចំណោមអាសនៈសរុប៤៦៥ នៅរដ្ឋសភា ខណៈបច្ចុប្បន្ន LDP មានអាសនៈត្រឹម១៩៨។ តាមស្ទង់មតិ បើបូកបញ្ចូលជាមួយគណបក្សដែលជាដៃគូ គឺបក្ស Jaspanan Innovation Party ហៅកាត់ Ishin
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 01:04 PM, ចំនួនអ្នកអានៈ 26ដង
ម៉ុងតេណេហ្គ្រោ៖ ស្ថានការណ៍នៅតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ការវិវឌ្ឍនេះ កាន់តែគួរឱ្យព្រួយបារម្ភ ដោយសារគោលការណ៍ និងឯកសារគតិយុត្តិអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ការការរីករាលដាលនៃជម្លោះ មិនត្រូវបានគោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 12:56 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។
វេទិកាសាធារណៈនេះ សហប្រធានដឹកនាំបណ្ឌិតសភាចារ្យ ផាន់ ផល្លា និងលោក ចាន់ សុធី រដ្ឋល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 12:49 PM, ចំនួនអ្នកអានៈ 1ដង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 12:46 PM, ចំនួនអ្នកអានៈ 26ដង
ក្រសួងព័ត៌មាន និងទំនាក់ទំនងវិជ្ជាសាស្រ្តឥណ្ឌូណេស៊ីបានចេញសេចក្តីថ្លែងការណ៍ថា ការលេីកលែងការហាមឃាត់នេះត្រូវបានគេចាត់ទុកជា លក្ខខណ្ឌ និងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដោយមានការតាមដានពីរដ្ឋាភិបាលជាបន្តបន្ទាប់។
ប្រទេសឥណ្ឌូណេស៉ី បានចេញសេចក្តីប្រកាសថា ខ្លួនអនុញ្ញាតឱ្យ ប្រព័ន្ធ Grok ដែលជា AI
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 12:45 PM, ចំនួនអ្នកអានៈ 25ដង
ក្នុងកិច្ចសម្ភាសមួយនៅពេលត្រូវបានសាកសួរថា តើរុស្ស៉ីនឹងឈ្នះសង្រ្គាមនៅពេលណា លោក Medvedev ដែលធ្លាប់កាន់តំណែងជា ប្រធានាធិបតីរុស្ស៉ីចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានឆ្លើយតបថា «ក្នុងពេលឆាប់ៗ។ ខ្ញុំចង់ឱ្យរឿងនេះកើតឡើងឆាប់រហ័ស តាមតែអាចទៅរួច»។ លោក Medvedev បានបន្តថា «ប៉ុន្តែវាក៏សំខាន់ដូចគ្នាដែរ ក្នុងការគិត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 12:42 PM, ចំនួនអ្នកអានៈ 26ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «គុយបាគឺជាប្រទេសបរាជ័យមួយ និងជាយូរមកហើយ ប៉ុន្តែឥឡូវនេះ គុយបាលែងមានវ៉េណេស៊ុយអេឡា ដើម្បីជួយជ្រោមជ្រែងទៀតហើយ។ ហេតុដូច្នេះ យើងកំពុងជជែកជាមួយរដ្ឋាភិបាលគុយបា ដើម្បីមើលថាតើ ស្ថានការណ៍នឹងទៅជាយ៉ាងណា។ ខ្ញុំគិតថា យើងនឹងសម្រេចបានកិច្ចព្រមព្រៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 06:37 AM, ចំនួនអ្នកអានៈ 54ដង
អភិបាលតំបន់ លោក អូឡេកសាន់ ហាន់ហ្សា (Oleksandr Hanzha) បានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្ស ១២នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីដ្រូនរុស្ស៊ីមួយគ្រឿងបានវាយប្រហារនៅក្បែររថយន្តក្រុងមួយ នៅក្នុងតំបន់ នីប្រូពេត្រាវ (Dnispanrospanetrovsk) ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-02-2026, 06:36 AM, ចំនួនអ្នកអានៈ 59ដង
ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៣នាក់បន្ថែមទៀត និងបានរាប់បញ្ចូលទារកអាយុ ៦ខែម្នាក់ដែលពីមុនបានបាត់ឈ្មោះពីបញ្ជីផ្លូវការ ចូលទៅក្នុងតួលេខអ្នកស្លាប់សរុប។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើងជិតមួយសប្តាហ៍ហើយ បន្ទាប់ពីសាឡាងបានលិចនៅក្បែរកោះ Baluk-Baluk ខណៈកំពុងធ្វើដំណើរពីទីក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-02-2026, 08:39 PM, ចំនួនអ្នកអានៈ 81ដង
ខេត្តព្រះវិហារ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាល ដែលប្រឹងប្រែង និងសហការរួមគ្នា ក្នុងការបម្រើសេវាថែទាំសុខភាព ព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរ៍ភាព ស្របនឹងពាក្យមួយថា «ទុក្ខអ្នកជំងឺ គឺជាទុក្
 ព័ត៌មានលម្អិត
|
|
|