ស្នងការនគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម
ចុះថ្ងៃទី: 04-08-2025, 05:44 PM, ចំនួនអ្នកអានៈ 187ដង
រាជធានីភ្នំពេញ៖​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឲ្យបង្កើនការយកចិត្តទុកដាក់ក្តោប សភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងសង្គម ។ អនុវត្តតាមគោលការណ៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានដឹកនាំ ដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ ។ កម្លាំងជំនាញ និងនគរបាលបាលតាមខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឲ្យមានប្រសិទ្ធិភាព ជាពិសេស បទល្មើសដែលជាបញ្ហាប្រឈមនោះ គឺបទល្មើសកាច់សោកម៉ូតូ និងបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ ធ្វើយ៉ាងណាត្រូវធានាឲ្យបាន ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ និងសង្គមជាតិ។ លោកស្នងការ ណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំងឲ្យបានច្បាស់លាស់ ដោយត្រូវត្រួតពិនិត្យវត្តមានឲ្យបានត្រឹមត្រូវ កម្លាំងត្រូវត្រៀមចំណុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង បែងចែងឲ្យមានវេនប្រចាំការ វេនល្បាតក្នុង មូលដ្ឋានជាប្រចាំ ដើម្បីជាការបំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ក្នុងការបម្រើប្រជាជន និងជាតិមាតុភូមិ។ ការិយាល័យជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ តាមដានឲ្យបានជាប់លាប់ លើព័ត៌មាន ឬការបង្ហោះនៅលើបណ្តាញសង្គមទាំងឡាយណា ដែលចរិតញុះញង់រើសអើងបង្កឲ្យមានការប៉ះពាល់ទៅដល់សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម គឺត្រូវតែទប់ស្កាត់ និងចាត់វិធានការច្បាប់ជាធរមាន ប្រសិនបើរកឃើញមានបទល្មើស។ ឆ្លៀតក្នុងអង្គប្រជុំដដែលនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏ក្រើនរំលឹកបន្ថែមទៀត ឲ្យជំនាញ និងអធិការខណ្ឌទាំង១៤ បន្តពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ដែលវាក៏ជាភារកិច្ចស្នូល របស់សមត្ថកិច្ច និងជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់យកបញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រយុទ្ធប្រឆាំងផងនោះ ។ ទន្ទឹមនឹងនោះដែរ លោកបានជំរុញឲ្យមន្រ្តីនគរបាល នៅថ្នាក់មូលដ្ឋាន ត្រូវពង្រាយកម្លាំងចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតំបន់ ឬគោលដៅដែលងាយរងនូវការកកស្ទះនានា ឲ្យបានទាន់ពេលវេលា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យបានប្រសើរឡើង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-08-2025, 11:43 AM, ចំនួនអ្នកអានៈ​ 0ដង
អ្នកត្រូវចោទ​ ឈ្មោះ​ Geng Chuan អាយុ ២៨ឆ្នាំ​ រស់នៅទីក្រុង Pasadena​ និងម្នាក់ទៀត​ ឈ្មោះ​ Yang Shiwei អាយុ ២៨ឆ្នាំ​ រស់នៅ El Monte។ ក្រុមហ៊ុនដែលពាក់ព័ន្ធគឺ​ ALX Solutions Inc. ដែលបង្កើតឡើងនៅឆ្នាំ ២០២២។ ក្រុមហ៊ុននេះត្រូវបានគេហៅថា​ ជាភ្នាក់ងារបង្កប់សម្រាប់បញ្ជូនឈីប Nvidia ដល់ប្រទេសចិនតាមរយៈប្រទេសទីបី។​ អ្នកទាំងពីរត្រូវបានចោទប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:38 AM, ចំនួនអ្នកអានៈ​ 0ដង
មុនចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានផ្ដោតសំខាន់គ្រប់ការប្រកួតក្នុងពូល ដែលសុទ្ធសឹងជាក្រុមខ្លាំងក្នុងតំបន់ ពិសេសគឺការដណ្ដើម ៣ពិន្ទុឲ្យខានតែបាន ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:35 AM, ចំនួនអ្នកអានៈ​ 0ដង
ខ្សែការពារអន្តរជាតិហ្គាណា វ័យ ៣២ឆ្នាំរូបនេះ បានពាក់ខ្សែក និងខោខ្មៅ អមដោយអាវធំពីក្រៅ នៅឯតុលាការ Westminster Magistrates’ Court ដើម្បីឆ្លើយបំភ្លីជុំវិញការចោទប្រកាន់ ៥ករណីពីសំណាក់ស្រ្តី ៣នាក់ផ្សេងគ្នា ដែលបានកើតឡើងនាអំឡុងឆ្នាំ២០២១-២០២២ នៅពេល Partey បានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបស្ថិតនៅភាគខាងជើងទីក្រុង London
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:34 AM, ចំនួនអ្នកអានៈ​ 0ដង
Morton ដែលកើតនៅ Wirral បានចូលរួមជាមួយ Liverspanool តាំងពីគេមានអាយុទើប ៧ឆ្នាំមកម្ល៉េះ មុនពេលត្រូវបានកោះហៅមកលេងក្នុងឈុតធំកាលឆ្នាំ២០២១ នៃជំនួបដែលហង្សក្រហម ប្រកួតទល់នឹងចាបក្រុង Norwich City ក្នុងពានរង្វាន់ League Cuspan។ ក្លិបបារាំង Lyon បានចុះកិច្ចសន្យាទិញកីឡាករ Tyler Morton ពីហង្សក្រហម Liverspanool ក្នុងតម្លៃ ១៥លានផោន បន្ទាប់ពីរូបគេទើបរួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:33 AM, ចំនួនអ្នកអានៈ​ 0ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNBC។ លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍នោះថា «គាត់ (លោក ស៊ី ជីនពីង) បានស្នើឱ្យមាន កិច្ចប្រជុំ ហើយខ្ញុំនឹងមានកិច្ចប្រជុំមួយនៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើយើងសម្រេចបានកិច្ចព្រមព្រៀង។ តែប្រសិនបើយើងមិនអាចសម្រេចបានកិច្ចព្រមព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:32 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖​អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា វិធានការផ្លូវច្បាប់របស់ថៃ ដែលប្តឹងកម្ពុជា ជាការបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយឥតមូលហេតុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:25 AM, ចំនួនអ្នកអានៈ​ 0ដង
ដោយចង់សំដៅលើការបង្កើនការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់រុស្ស៉ីលើបណ្ដាក្រុងរបស់អ៊ុយក្រែន លោក ហ្សេលេនស្គី បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម X ថា «លោកប្រធានាធិបតី ត្រាំ ទទួលបានការជូនដំណឹងទាំងស្រុងអំពីការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ និងទីក្រុងដទៃទៀត»។ លោក ត្រាំ មួយរយៈពេលចុងក្រោយនេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:24 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នីតិបុគ្គលអាចប្រតិបត្តិការល្បែងពាណិជ្ជកម្មបាន លុះត្រាតែមានអាជ្ញាបណ្ណជាមុន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:21 AM, ចំនួនអ្នកអានៈ​ 0ដង
ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។ អាជ្ញាធរឥណ្ឌាបានអះអាងថាទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលឥណ្ឌាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 06:16 AM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រដ្ឋបាលខេត្ត តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុនThanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD) ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម (AWD)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 06:09 AM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖​អ្នកដឹកនាំចលនានេះ គឺលោក សែមស័ក្តិ សិនា និស្សិតបណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ ជំនាន់៩ បានឲ្យដឹងថា ហត្ថលេខា មានការចូលរួមចុះដោយក្រុមនិស្សិតរាជបណ្ឌិត្យសភា ក្រុមនិស្សិតសាលាដទៃ ប្រជាពលរដ្ឋ មន្ត្រីក្រសួង/ស្ថាប័ននានា អង្គការ និងសមាគមជាច្រើនផងដែរ។ លោកបន្ថែមថា ការដាក់ញត្តិគ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-08-2025, 06:13 PM, ចំនួនអ្នកអានៈ​ 92ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ សហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី និងមានវត្តមានចូលរួមដោយលោក Milan Thomas សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជារបស់ ADB និងលោក Paul Akiwumi នាយកផ្នែកកិច្ចការអាហ្រ្វិក និងកិច្ចការប្រទេសអភិវឌ្ឍន៍តិចតួច នៃអង្គការ UNCTAD ព្រមទាំង លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-08-2025, 06:06 PM, ចំនួនអ្នកអានៈ​ 97ដង
ខេត្តបាត់ដំបង៖ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដំណើរដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងអ្នកឧកញ៉ា ជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត នៅថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ បានបន្តចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ៣រូបនៅខេត្តប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-08-2025, 05:53 PM, ចំនួនអ្នកអានៈ​ 101ដង
រដ្ឋាភិបាលកាណាដា គូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «កងកម្លាំងប្រដាប់អាវុធ ប្រើប្រាស់យន្តហោះយោធា Hercules ធុន CC-130J ដើម្បីទម្លាក់កញ្ចប់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ទម្ងន់ជិត ១ ០០០គីឡូក្រាម»។ សេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា ការរឹតបន្តឹងរបស់អ៉ីស្រាអែល បង្កនូវបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-08-2025, 05:44 PM, ចំនួនអ្នកអានៈ​ 187ដង
រាជធានីភ្នំពេញ៖​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឲ្យបង្កើនការយកចិត្តទុកដាក់ក្តោប សភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7361 នាក់
ម្សិលមិញ : 10775 នាក់
សរុបទាំងអស់ : 9395599 នាក់