ក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ រួមគ្នាគិតគូរពីការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា
ចុះថ្ងៃទី: 05-08-2025, 06:13 PM, ចំនួនអ្នកអានៈ 92ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ សហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី និងមានវត្តមានចូលរួមដោយលោក Milan Thomas សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជារបស់ ADB និងលោក Paul Akiwumi នាយកផ្នែកកិច្ចការអាហ្រ្វិក និងកិច្ចការប្រទេសអភិវឌ្ឍន៍តិចតួច នៃអង្គការ UNCTAD ព្រមទាំង លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូបផងដែរ។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ពិនិត្យលើការសិក្សាស្រាវជ្រាវ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ស្តីពី «ការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា ក្រោមចំណងជើងថា «ការរៀបចំគោលនយោបាយពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជាក្នុងអំឡុងពេល និងក្រោយការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច៖ បញ្ហាប្រឈម និងកាលានុវត្តភាព»។ លោកស្រីរដ្ឋមន្រ្តី បានថ្លែងថា ការសិក្សាស្រាវជ្រាវនេះ នឹងរួមចំណែកផ្តល់ជាធាតុចូល ក្នុងការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ និងជួយដល់ការរៀបចំ របៀបវារៈអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន។ ក្នុងបរិបទនេះ លោកស្រីរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំគោលនយោបាយពាណិជ្ជកម្ម​ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការបាត់បង់បណ្តើរៗ នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម ភាពបត់បែនផ្នែកច្បាប់ និងកម្មវិធីហិរញ្ញប្បទាន ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ជាមួយគ្នានេះ លោកស្រីរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការត្រៀមខ្លួនសម្រាប់ការចាកចេញ ពីចំណាត់ថ្នាក់ជាប្រទេស​អភិវឌ្ឍន៍តិចតួច តម្រូវឱ្យមានការកែទម្រង់ច្បាប់ និងស្ថាប័ន ការជំរុញសមត្ថភាពផលិត និងការសម្របសម្រួលពិពិធកម្មការនាំចេញ ​និងការបន្តធ្វើសមារណកម្មពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មតំបន់ និងពិភពលោកផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-08-2025, 11:43 AM, ចំនួនអ្នកអានៈ​ 0ដង
អ្នកត្រូវចោទ​ ឈ្មោះ​ Geng Chuan អាយុ ២៨ឆ្នាំ​ រស់នៅទីក្រុង Pasadena​ និងម្នាក់ទៀត​ ឈ្មោះ​ Yang Shiwei អាយុ ២៨ឆ្នាំ​ រស់នៅ El Monte។ ក្រុមហ៊ុនដែលពាក់ព័ន្ធគឺ​ ALX Solutions Inc. ដែលបង្កើតឡើងនៅឆ្នាំ ២០២២។ ក្រុមហ៊ុននេះត្រូវបានគេហៅថា​ ជាភ្នាក់ងារបង្កប់សម្រាប់បញ្ជូនឈីប Nvidia ដល់ប្រទេសចិនតាមរយៈប្រទេសទីបី។​ អ្នកទាំងពីរត្រូវបានចោទប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:38 AM, ចំនួនអ្នកអានៈ​ 0ដង
មុនចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានផ្ដោតសំខាន់គ្រប់ការប្រកួតក្នុងពូល ដែលសុទ្ធសឹងជាក្រុមខ្លាំងក្នុងតំបន់ ពិសេសគឺការដណ្ដើម ៣ពិន្ទុឲ្យខានតែបាន ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:35 AM, ចំនួនអ្នកអានៈ​ 0ដង
ខ្សែការពារអន្តរជាតិហ្គាណា វ័យ ៣២ឆ្នាំរូបនេះ បានពាក់ខ្សែក និងខោខ្មៅ អមដោយអាវធំពីក្រៅ នៅឯតុលាការ Westminster Magistrates’ Court ដើម្បីឆ្លើយបំភ្លីជុំវិញការចោទប្រកាន់ ៥ករណីពីសំណាក់ស្រ្តី ៣នាក់ផ្សេងគ្នា ដែលបានកើតឡើងនាអំឡុងឆ្នាំ២០២១-២០២២ នៅពេល Partey បានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបស្ថិតនៅភាគខាងជើងទីក្រុង London
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:34 AM, ចំនួនអ្នកអានៈ​ 0ដង
Morton ដែលកើតនៅ Wirral បានចូលរួមជាមួយ Liverspanool តាំងពីគេមានអាយុទើប ៧ឆ្នាំមកម្ល៉េះ មុនពេលត្រូវបានកោះហៅមកលេងក្នុងឈុតធំកាលឆ្នាំ២០២១ នៃជំនួបដែលហង្សក្រហម ប្រកួតទល់នឹងចាបក្រុង Norwich City ក្នុងពានរង្វាន់ League Cuspan។ ក្លិបបារាំង Lyon បានចុះកិច្ចសន្យាទិញកីឡាករ Tyler Morton ពីហង្សក្រហម Liverspanool ក្នុងតម្លៃ ១៥លានផោន បន្ទាប់ពីរូបគេទើបរួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:33 AM, ចំនួនអ្នកអានៈ​ 0ដង
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNBC។ លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍នោះថា «គាត់ (លោក ស៊ី ជីនពីង) បានស្នើឱ្យមាន កិច្ចប្រជុំ ហើយខ្ញុំនឹងមានកិច្ចប្រជុំមួយនៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើយើងសម្រេចបានកិច្ចព្រមព្រៀង។ តែប្រសិនបើយើងមិនអាចសម្រេចបានកិច្ចព្រមព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:32 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖​អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា វិធានការផ្លូវច្បាប់របស់ថៃ ដែលប្តឹងកម្ពុជា ជាការបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយឥតមូលហេតុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:25 AM, ចំនួនអ្នកអានៈ​ 0ដង
ដោយចង់សំដៅលើការបង្កើនការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់រុស្ស៉ីលើបណ្ដាក្រុងរបស់អ៊ុយក្រែន លោក ហ្សេលេនស្គី បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម X ថា «លោកប្រធានាធិបតី ត្រាំ ទទួលបានការជូនដំណឹងទាំងស្រុងអំពីការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ និងទីក្រុងដទៃទៀត»។ លោក ត្រាំ មួយរយៈពេលចុងក្រោយនេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:24 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នីតិបុគ្គលអាចប្រតិបត្តិការល្បែងពាណិជ្ជកម្មបាន លុះត្រាតែមានអាជ្ញាបណ្ណជាមុន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 11:21 AM, ចំនួនអ្នកអានៈ​ 0ដង
ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។ អាជ្ញាធរឥណ្ឌាបានអះអាងថាទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលឥណ្ឌាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 06:16 AM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រដ្ឋបាលខេត្ត តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុនThanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD) ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម (AWD)
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-08-2025, 06:09 AM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖​អ្នកដឹកនាំចលនានេះ គឺលោក សែមស័ក្តិ សិនា និស្សិតបណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ ជំនាន់៩ បានឲ្យដឹងថា ហត្ថលេខា មានការចូលរួមចុះដោយក្រុមនិស្សិតរាជបណ្ឌិត្យសភា ក្រុមនិស្សិតសាលាដទៃ ប្រជាពលរដ្ឋ មន្ត្រីក្រសួង/ស្ថាប័ននានា អង្គការ និងសមាគមជាច្រើនផងដែរ។ លោកបន្ថែមថា ការដាក់ញត្តិគ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-08-2025, 06:13 PM, ចំនួនអ្នកអានៈ​ 92ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ សហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី និងមានវត្តមានចូលរួមដោយលោក Milan Thomas សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជារបស់ ADB និងលោក Paul Akiwumi នាយកផ្នែកកិច្ចការអាហ្រ្វិក និងកិច្ចការប្រទេសអភិវឌ្ឍន៍តិចតួច នៃអង្គការ UNCTAD ព្រមទាំង លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-08-2025, 06:06 PM, ចំនួនអ្នកអានៈ​ 97ដង
ខេត្តបាត់ដំបង៖ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដំណើរដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងអ្នកឧកញ៉ា ជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត នៅថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ បានបន្តចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី ៣រូបនៅខេត្តប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-08-2025, 05:53 PM, ចំនួនអ្នកអានៈ​ 100ដង
រដ្ឋាភិបាលកាណាដា គូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «កងកម្លាំងប្រដាប់អាវុធ ប្រើប្រាស់យន្តហោះយោធា Hercules ធុន CC-130J ដើម្បីទម្លាក់កញ្ចប់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ទម្ងន់ជិត ១ ០០០គីឡូក្រាម»។ សេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា ការរឹតបន្តឹងរបស់អ៉ីស្រាអែល បង្កនូវបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-08-2025, 05:44 PM, ចំនួនអ្នកអានៈ​ 186ដង
រាជធានីភ្នំពេញ៖​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឲ្យបង្កើនការយកចិត្តទុកដាក់ក្តោប សភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7334 នាក់
ម្សិលមិញ : 10775 នាក់
សរុបទាំងអស់ : 9395572 នាក់