សម្តេច​ប្រធានរដ្ឋសភា​ចាត់ទុក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ជា​ទំនាក់ទំនង​មិត្តភាព​ដ៏​ជិតស្និទ្ធ ឈរលើ​គុណ​តម្លៃ​រួម និង​ការគោរព​
ចុះថ្ងៃទី: 25-04-2024, 12:33 PM, ចំនួនអ្នកអានៈ 46ដង
សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​ពេល​ល្ងាច តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម អ៊ី​ណូ អាត់​ស៊ុ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ខណដែល​ពិធី​នោះបាន​ប្រព្រឹត្តទៅ ក្រោម​បរិយាកាស​ដ៏​សែន​រីករាយ និង​ស្និទ្ធស្នាល នៅ​និវេសនដ្ឋាន​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​រាត្រី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០២៤​។​ សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី បានចាត់ទុក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ជា​ទំនាក់ទំនង​មិត្តភាព​ដ៏​ជិតស្និទ្ធ ឈរលើ​គុណ​តម្លៃ​រួម និង​ការគោរព​គ្នា​ទៅវិញទៅមក​។ សម្តេច​រដ្ឋសភាធិបតី និង​ឯកអគ្គរាជទូត​ជប៉ុន បាន​យក​ឱកាស​នេះ​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ជុំវិញ​វិស័យ​នយោបាយ ការចូលរួម​របស់​ស្ត្រី​ក្នុង​ថ្នាក់​ធ្វើ​សេចក្តីសម្រេច នយោបាយ អបរំ កិច្ចការ​ព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និង​បញ្ហា​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ទាំង​ក្នុង​តំបន់ និង​សកលលោក​។ ឯកឧត្តម ឯកអគ្គរាជទូត​ជប៉ុន​បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​រដ្ឋសភាធិបតី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មមាញឹក និង​បានផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ អញ្ជើញ​ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ឯកឧត្តម​នាពេលនេះ​។​ សម្តេច​រដ្ឋសភាធិបតី ក៏បាន​សម្តែង​នូវ​ក្តី​រីករាយ និង​អំណរគុណ​ចំពោះ​ការអញ្ជើញ​នេះ​។ ទន្ទឹម​នោះ សម្តេច​រដ្ឋសភាធិបតី ក៏បាន​អរគុណ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​របស់ ឯកឧត្តម ឯកអគ្គរាជទូត ដែល​បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ដោយផ្ទាល់​ចំពោះ​មរណភាព​ប្អូនប្រុស​បង្កើត​របស់​សម្តេច កាលពី​ខែមីនា កន្លងទៅ​ថ្មីៗ ដែល​នេះ​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់ គោរព​ឱ្យ​តម្លៃ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ក្រុមគ្រួសារ​សម្តេច​។​ សម្តេច​រដ្ឋសភាធិបតី បាន​គូសបញ្ជាក់ថា កម្ពុជា​-​ជប៉ុន មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និត​ជាមួយគ្នា​ជា​យូរ​មកហើយ​។ ចំណង​ការទូត​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បន្ត​ថែរក្សា និង​លើកកម្ពស់​តាំងពី​សម័យ ព្រះបាទ​នរោត្តម​សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ព្រះ​ចៅ​អធិរាជ​ជប៉ុន នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជប៉ុន​គ្រប់រូប រហូតដល់​ពេលបច្ចុប្បន្ន​។​ ជាមួយនឹង​ទំនាក់ទំនង​ដ៏​ល្អ​នេះ ភាគី​ទាំងពីរ បាន​រំលឹក​ឡើងវិញ​នូវ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​របស់ សម្តេច​តេ​ជោ ហ៊ុន សែន កាលពីដើម​ឆ្នាំនេះ ដែល​នាពេលនោះ​សម្តេច​តេ​ជោ បាន​ជួប​ឯកឧត្តម ហ្វុ​មី​អូ គី​ស្ស៊ី​ដា នាយករដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម កូ​មួ​រ៉ា ម៉ាសា​ហ៊ិ​កូ អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ក្នុង​គោលបំណង​ពង្រឹង​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​-​ជប៉ុន ឱ្យ​កាន់តែ​រឹងមាំ​ថែម​មួយកម្រិត​ទៀត​។​ សម្តេច​រដ្ឋសភាធិបតី បានលើកឡើង​បន្ថែមថា ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ជា​ទំនាក់ទំនង និង​មិត្តភាព​ដ៏​ជិតស្និទ្ធ ឈរលើ​គុណ​តម្លៃ​រួម ការគោរព​គ្នា ការជឿជាក់ និង​ផ្តល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​ ឯកឧត្តម ឯកអគ្គរាជទូត បាន​សម្តែង​ក្តី​រីករាយ និង​អបអរសាទរ​ចំពោះ​វឌ្ឍនៈភាព​នៃ​ការរីកចម្រើន​គ្រប់​វិស័យ​របស់​កម្ពុជា ចាប់តាំងពី​ដំណាក់កាល​ចរចា​ស្វែងរក​សន្តិភាព រហូតដល់​ដំណើរការ​ស្តារ​ប្រទេស​កម្ពុជា​ឡើងវិញ បន្ទាប់ពី​សង្គ្រាមស៊ីវិល រហូត​ទទួលបាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​។​ ឆ្លើយតប​នឹង​ការលើកឡើង​របស់​ឯក​អគ្គរាជទូត​ជប៉ុន សម្តេច​រដ្ឋសភាធិបតី បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍ​របស់​ក​ម្ពូ​ជា​គ្រប់​វិស័យ​មកទល់​សព្វថ្ងៃនេះ មិនអាច​កាត់ផ្តាច់​ពី​ការជួយឧបត្ថម្ភ ជ្រោមជ្រែង និង គាំទ្រ​ដ៏​ធំធេង​និង​មានតម្លៃ​ពី​មិត្ត​ជប៉ុន​បានឡើយ ទាំង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និង ធនធានមនុស្ស​ជាដើម​៕ (AKP)
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-05-2024, 10:55 PM, ចំនួនអ្នកអានៈ​ 33ដង
​បុរស​វ័យ ៤៤ ឆ្នាំ​រូបនេះ​បានប្រកាស​កាលពី​ខែមករា​ថា រូបគេ នឹង​ចុះ​ចេញពី​តំណែង​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ប៉ុន្តែ​ត្រូវបាន​បញ្ចុះបញ្ចូល​ឱ្យ​បន្ត​ដឹកនាំ​ដោយ​ប្រធាន​ក្លឹប​លោក Joan Laspanorta ។​ ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​កំពុង​ពិចារណា ក្នុងការ​បញ្ចប់​តំណែង​លោក Xavi Hernandez ក្រោយពេល​បុរស​សញ្ជាតិ​អេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2024, 10:54 PM, ចំនួនអ្នកអានៈ​ 28ដង
​កីឡា ៖ ប្រទេស​ប្រេ​ស៊ី​ល ត្រូវបាន​ជាប់​ឈ្មោះ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ពានរង្វាន់ Women’s World Cuspan 2027 បន្ទាប់ពី​បាន​យកឈ្នះ​លើ​ការដេញថ្លៃ​រួមគ្នា​ដោយ​ប្រទេស​ហូ​ឡង់ បែលហ្ស៊ិក និង​អាល្លឺម៉ង់ នៅ​មហាសន្និបាត FIFA លើក​ទី ៧៤​។​ ​សូមជម្រាប់ថា ការប្រកួត Women’s World Cuspan នឹងធ្វើ​ឡើងជា​លើកដំបូង​នៅ​ទ្វីបអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2024, 10:53 PM, ចំនួនអ្នកអានៈ​ 34ដង
Liverspanool មិនទាន់បាន​បញ្ជាក់​ពី​អ្នក​ជំនួស​លោក Klospanspan នៅឡើយ​នោះទេ ជាមួយនឹង​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​នេះ នឹង​ចាកចេញ បន្ទាប់ពី​ការប្រកួត​ចុងក្រោយ​នៃ​រដូវ​កាល​នេះ ទល់នឹង Wolverhamspanton Wanderers នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​។​ អ្នកចាត់ការ​ក្លិប​ហូ​ឡង់ Feyenoord លោក Arne Slot បាន​បញ្ជាក់ថា លោក​នឹង​ក្លាយជា​អ្នកចាត់ការ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2024, 10:51 PM, ចំនួនអ្នកអានៈ​ 53ដង
ទីក្រុង​មូ​ស្គូ មិនដែល​បដិសេធ​មិន​ចរចា​ឡើយ តែ​វា​គឺជា​អ្នកនយោបាយ​នៅ​ទីក្រុង​គៀវ​ឯណោះ​ទេ ដែល​តែងតែ​ដកខ្លួន​ចេញពី​ដំណើរ​ការចរចា ភ្លាមៗ​នៅពេលដែល​កងទ័ព​ត្រូវបាន​ដក​ចេញពី​ទីក្រុង​គៀវ​។​ប្រធានាធិបតី​លោក ពូ ទីន បញ្ជាក់​ជំហរ​ថា រុស្ស៊ី​មិនដែល​បដិសេធ​ក្នុង​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​នោះទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2024, 10:45 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ: លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញទៅកូរ៉េខាងត្បូង ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺគ្មានមូលហេតុអ្វីដែលត្រូវលើកពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជារឿងរបស់ប្រជាជាតិកម្ពុជាសុទ្ធសាធ ទៅជជែកជាមួយថ្នាក់ដឹកនាំកំពូលរបស់សាធារណរដ្ឋកូរ៉េ ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2024, 10:43 PM, ចំនួនអ្នកអានៈ​ 43ដង
អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង​បាន​ថ្កោលទោស​ការបាញ់​បង្ហោះ​នេះ​ថា​ជាការ​បង្កហេតុ​។ យោធា​ក៏បាន​ឲ្យ​ដឹងថា កាំជ្រួច​ត្រូវបាន​បាញ់​ចេញពី​ទីក្រុង Wonsan ភាគ​ខាងកើត ហើយ​បាន​ហោះ​ប្រហែល ៣០០ គីឡូម៉ែត្រ (186 ម៉ា​យ​) មុនពេល​ចុះចត​ក្នុង​សមុទ្រ​។​ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2024, 06:24 AM, ចំនួនអ្នកអានៈ​ 7ដង
ការវាយប្រហារ​ដោយ​ហេតុផល​នយោបាយ លោក David DePaspane បាន​បង្ខំ​ចូលទៅ​ក្នុងផ្ទះ​លោកស្រី Pelosi មាន​ទីតាំង​ស្ថិតនៅ​ទីក្រុង San Francisco ព្រឹក​ព្រលឹម​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ពោលគឺ​មួយ​សប្តាហ៍ មុន​ការបោះឆ្នោត​សភា​នៅ​ឆ្នាំ​នោះ ដោយ​លោកស្រី Pelosi ជា​ប្រធានសភា​តំណាងរាស្ត្រ ទីក្រុង​វ៉ាស៊ីនតោន​។​ រដ្ឋអាជ្ញា​សហព័ន្ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2024, 10:38 PM, ចំនួនអ្នកអានៈ​ 34ដង
លោក Tusk បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសម្រេចចិត្តវិនិយោគថវិកា ២.៥៥ពាន់លានដុល្លារនៅក្នុងការធានាសន្តិសុខរបស់យើង ហើយសំខាន់ជាងនេះទៅទៀតនោះគឺព្រំដែនភាគខាងកើតមានសុវត្ថិភាព»។ លោក Tusk បានបន្ថែមថា «យើងកំពុងចាប់ផ្តើមគម្រោងធំមួយដើម្បីសាងសង់ព្រំដែនដែលមានសុវត្ថិភាព រួមទាំងប្រព័ន្ធនៃកំពែង ក៏ដូចជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2024, 10:35 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ: នេះជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ គិតចាប់ពីថ្ងៃចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចមហាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2024, 10:31 PM, ចំនួនអ្នកអានៈ​ 31ដង
ការចរចា បាន​ឈានដល់​ការជាប់គាំង ដោយសារ​ភាគី​ជម្លោះ​មិនអាច​យល់ស្រប​លើ​លក្ខខណ្ឌ​សម្រាប់​ការដោះលែង​ចំណាប់ខ្មាំង​។​ទូរទស្សន៍​រដ្ឋ​អ៊ីស្រាអែល Kan រាយការណ៍ ដោយ​ដកស្រង់​ប្រភព​ថា កិច្ចពិភាក្សា​បទ​ឈប់​បាញ់​នៅ​ហ្គា​ហ្សា ត្រូវបាន​ផ្អាក​បណ្ដោះអាសន្ន​។​ របាយការណ៍​ទូរទស្សន៍​ដដែល បាន​បន្ថែមថា មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:43 PM, ចំនួនអ្នកអានៈ​ 55ដង
ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំហូឡង់ លោក Vusimuzi Madonsela បានស្នើ ICJ បង្គាប់អ៉ីស្រាអែលឱ្យដកកងទ័ពទាំងអស់ ចេញជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌពីទឹកដីប៉ាឡេស្ទីន។ ក្រុមអ្នកច្បាប់អាហ្រ្វិកខាងត្បូង បានកត់ត្រាប្រតិបត្តិការយោធាអ៉ីស្រាអែល ជាផ្នែកនៃផែនការប្រល័យពូជសាសន៍ ដែលមានបំណងលុបបំបាត់ប្រជាជនប៉ាឡេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 94ដង
​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សង្ឃឹមថា ដំណើរ​ទស្សនៈកិច្ច​នេះ​នឹង​ពង្រឹង​នូវ​ទំនាក់ទំនង​មិ​ត​ភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​បារាំង និង​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែមទៀត​ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 57ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនទាំងនេះ គឺជាក្រុមហ៊ុនចុងក្រោយបំផុត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីការហាមឃាត់ការនាំចូល នៃច្បាប់ស្តីពីបញ្ជីក្រុមហ៊ុនបង្ការពលកម្មដោយបង្ខំ លើជនជាតិអ៊ុយហ្គួរ (Ugyhur) ដែលរឹតបន្តឹងការនាំចូលទំនិញទាក់ទង ទៅនឹងអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:22 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានី​ភ្នំពេញ៖ តាម​ព័ត៌មាន​ទទួលបាន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​នោះ ពីបទ​ដើរ​ឆបោក​លុយ​ប្រជាពលរដ្ឋ​ខ្ទង់​ម៉ឺន​ដុល្លារ ដោយ​បន្លំ​ជា​មន្ត្រីនគរបាល និង​ជា​កូនចៅ​លោកស្នងការ ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណារិន ។​ ទីបំផុត​តុលាការ​បានសម្រេច​ឃុំខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:18 PM, ចំនួនអ្នកអានៈ​ 57ដង
មុខងារថ្មីនេះ ត្រូវបានប្រទះឃើញដំបូងដោយអ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Matt Navarra ដែលបង្ហាញពីការផ្លាស់ប្តូរទម្រង់ដើមនៃវីដេអូរបស់ TikTok។ ជាមួយនឹងមហិច្ឆតាប្រកួតប្រជែងទៅនឹង YouTube កម្មវិធីកម្សាន្តវីដេអូខ្លីៗនេះ ដំបូងឡើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះវីដេអូបានត្រឹមតែរយៈ ១៥វិនាទីតែប៉ុណ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1820 នាក់
ម្សិលមិញ : 4666 នាក់
សរុបទាំងអស់ : 6553064 នាក់